Tel : 093 53 30 30

គន្លឺះខ្លីៗអំពីកុំព្យូទ័រ

វិធី​ងាយៗ​ដើម្បី​អោយ Microsoft Office 2016 

ប្រើ​បាន Full Version!

ថ្មីៗនេះ Micosoft បានដាក់បញ្ចេញ Microsoft Office 2016 ដាក់អោយ ធ្វើការ ទាញយកហើយ ឃើញថា វាមាន មុខមាត់ ស្រស់ស្អាត ជាងមុន។ ខេមបូ​ ក៏ធ្លាប់បាន ធ្វើការ ដាក់បង្ហាញ ជូនប្រិយមិត្ត ផងដែរ ពីរបៀប ទាញយក តែពេលនោះ វាមិនទាន់មាន នរណាម្នាក់ អាចធ្វើការ Crack អោយពេញបាន ប្រើប្រាស់ ដោយឥតគិត ថ្លៃបាន ទើបតែប៉ុន្មាន ថ្ងៃនេះទេ កម្មវិធី KMS អាចធ្វើការ Crack វាបានដូច្នេះ ក្រុមការងារ ខេមបូ សម្រេចយក​ មកបង្ហាញជូន ប្រិយមិត្ត តែម្តង។









ដោយសារ តែវាមាន កម្មវិធីស្រាប់ ដូច្នេះមិន ចាំបាច់ ពិបាកក្នុងការ Crack តាម CMD ឬ តម្លើង កូដផ្សេងៗឡើយ អ្នកគ្រាន់តែ ប្រើប្រាស់ កម្មវិធី KMS ហើយធ្វើការ Activate ជាការស្រេច។ ជាដំបូង សូមទាញយកកម្មវិធី KMS តាមរយៈ តំណរនេះ សិន ។ បន្ទាប់មកសូមទស្សនាវីដេអូខាងក្រោម៖




ខ្ញុំ សង្ឈឹមថាអ្នក ទាំងអស់គ្នា នឹងអាច ធ្វើការ Crack បានដោយ ខ្លួនឯង តាមអ្វី ដែល បាន ណែនាំ។



(ដកស្រង់ចេញពី Cambo Report)

___________________________________________________________________________

របៀបការពារកុំឱ្យមានគេលួច

ប្រើប្រាស់ Wifi របស់អ្នក

ការប្រើប្រាស់ Internet នៅតាមផ្ទះក្លាយជាចំណូលចិត្ត និងតម្រូវការរបស់​អ្នកប្រើប្រាស់កុំព្យូទ័រ និងទូរស័ព្ទនាពេលបច្ចុប្បន្ននេះ ជាមួយនឹងតម្លៃដ៏សមរម្យចាប់ពី ១២ដុល្លារ ក្នុងមួយខែឡើងទៅ ។ ទន្ទឹមនឹងនេះ ក៏មានបញ្ហាមួយចំនួនទៀត បានកើតឡើងស្របគ្នា ដែលអ្នកប្រើប្រាស់តែងតែ​ដាក់សំនួរ​មកកាន់ សំបុកអាយធី ដែលថា តើមានវិធីងាយៗ ក្នុងការលួច WiFi គេប្រើដែរឬទេ? ចម្លើយ៖ សំបុកអាយធី សូមអធ្យាស្រ័យដែលមិនបានផ្តល់ចម្លើយតបវិញ ។ តែពេលនេះ ដោយមានការបង្ហាញ​ដោយខ្វះទំនួលខុសត្រូវ ទាក់ទងនឹងការការពារ ការលួចប្រើ WiFi របស់អ្នកជិតខាង ដែលធ្វើឲ្យល្បឿនអ៊ីនធឺណិតរបស់អ្នក​ដើរយឺត និងអាចប៉ះពាល់ដល់ឯកសារ​ឯកជនរបស់លោកអ្នក​ទៀតផងនោះ សំបុកអាយធី នឹងបង្ហាញពីគន្លឹះ​ក្នុងការការពារ​មួយចំនួន ដែលអាចឲ្យអ្នកលួចស្ទើរៗ លែងអាចប្រើ WiFi របស់លោកអ្នកបាន ។









ចំណាំ៖ ការលួចប្រើ WiFi របស់គេ មិនមែនជាការចែករំលែកនោះទេ! ព្រោះអ្នកលួច មិនបានសុំការអនុញ្ញាតពីម្ចាស់ដើមឡើយ (បើសុំមិនមែន​ហៅថាលួចទេ :D ) ។​ យ៉ាងណាក្តី បើអ្នកលួចដែលខ្វះបច្ចេកទេស បែរជាអាចធ្វើឲ្យម្ចាស់ WiFi លួចឯកសារពីកុំព្យូទ័រ ឬទូរស័ព្ទពីអ្នក​ត្រឡប់ទៅវិញទេ ។ មួយវិញទៀត ការលួចប្រើ WiFi មិនមែនជារឿងធម្មតានោះទេ វាប្រៀបដូចជាការលួចសិទ្ធិក្នុងការ​ប្រើប្រាស់ឧបករណ៍របស់អ្នកដទៃ ហើយវាមិនមែនជាកំហុសរបស់​ម្ចាស់ WiFi ដែលមិនបានការពារ WiFi ខ្លួននោះទេ! ឧទាហរណ៍៖ ចោរលួចម៉ូតូអ្នកបាត់ អ្នកត្រូវបន្ទោសចោរ ឬបន្ទោសម្ចាស់ម៉ូតូដែលមិនបានប្រយ័ត្ន ។ បើចោរមិនខុស មិនមែនប៉ូលីស ត្រូវដេញតាមចាប់នោះទេ!

លោកអ្នកមិនអាចបិទបាំង ការសាយភាយ WiFi Signal ពេលលោកអ្នកកំពុងប្រើបានទេ ដរាបណាលោកអ្នកបិទ WiFi តែដើម្បីការពារ​ការលួចប្រើ WiFi របស់លោកអ្នក មានដំណោះស្រាយ​មួយចំនួន ដែលលោកអ្នក​អាចសាកល្បងក្នុងការ​អនុវត្តន៍ដូចជា៖
  • បិទប៊ូតុង ​WPS (WiFi Protected Setup)
  • កំណត់លេខសម្ងាត់ឲ្យបានខ្លាំងលើ Router WiFi
  • ការប្តូរឈ្មោះ SSID
  • កាត់បន្ថយ​ចំងាយក្នុងការចែករំលែក Signal WiFi
  • លុប ឬ Block Mac Address ឧបករណ៍ដែលព្យាយាមតភ្ជាប់

បិទការចែករំលែកប៊ូតុង WPS – Disable

មុខងារ WPS ភាគច្រើនមាននៅលើ Router WiFi សឹងតែទាំងអស់ ដែលលោកអ្នកអាចបិទ ឬបើកប្រើបានតាមតម្រូវការ ។ បើលោកអ្នកគ្មានតម្រូវការក្នុងការចែករំលែក WiFi បន្តទេ សូមបិទមុខងារ WPS នេះ ដោយអាចចុចលើ Router ឬបញ្ជាតាម Web Interface ។ ដើម្បីអាចបិទបាន សូមចូលទៅកាន់ Browser ហើយវាយ 192.168.1.1 ឬ 192.168.0.1 ហើយវាយ Username: admin និង Password: admin បើលោកអ្នកមិនធ្លាប់ដូរនោះទេ ។



បន្ទាប់មក សូមពិនិត្យមើលថាតើ​លោកអ្នកបានបិទហើយ ឬនៅ?


WPS Status នឹងបង្ហាញថា Enabled (បានបើក) សូមចុចលើ Disable WPS ដើម្បីបិទការចែករំលែក ។ ប៉ុន្តែប្រសិនបើ លោកអ្នកចង់ចែករំលែក WPS ដើម្បីបង្កើនដែនសេវា WiFi ឲ្យបានខ្លាំង សូមអនុវត្តន៍ទៅជំហានបន្ទាប់ ។

កំណត់លេខសម្ងាត់​ឲ្យបានខ្លាំង

មិនថាតែ WiFi Router ទេដែលត្រូវការលេខសម្ងាត់ខ្លាំង សូម្បីតែគណនី Facebook ឬ Email របស់លោកអ្នក​ក៏ត្រូវការការកំណត់ច្បាស់លាស់​ផងដែរ ។ការប្រើប្រាស់លេខសម្ងាត់ដូចជា 12345678, iLoveyou, Sok88888, ជាដើម ។ល។ មិនគួរយកទៅប្រើប្រាស់​គ្រប់គណនី ឬអ្វីក៏ដោយ ព្រោះលេខសម្ងាត់ ជាលេខដែលមិនងាយក្នងការទាយ ឬស្មានដឹងបាន ។ ដើម្បីប្តូរលេខសម្ងាត់ សូមចូលទៅកាន់ Web Browser ហើយវាយ 192.168.1.1 ឬ 192.168.0.1 (ដូចចំណុចខាងលើដែរ) និងកំណត់លេខសម្ងាត់ ដែលលោកអ្នកអាច Generate បានដោយចុច ទីនេះ ។


សូមកុំភ្លេចជ្រើសយក Encryption ដែលអាចជារនាំងបាំង មួយបន្ថែមទៀត លើការស្មានលេខសម្ងាត់ ។




លោកអ្នកអាចកំណត់លេខសម្ងាត់ណាក៏បាន តាមដែលលោកអ្នកអាចចំណាំក៏បាន តែត្រូវមានសញ្ញា (! ឬ ?) និងលេខ រួមទាំងអក្សរធំតូច ដែលចោរលួច WiFi អាចចំណាយពេលប្រហែលជាង ២០ឆ្នាំក្នុងការទាយលេខសម្ងាត់នោះ :D ។

ប្តូរឈ្មោះ SSID ឬ​ឈ្មោះ Network Wireless

នៅពេលភ្ជាប់ដំបូងៗ លោកអ្នកនឹងទទួលបានឈ្មោះដើមមួយ ដែលអាចជាឈ្មោះឧបករណ៍ ដូចជា TP-Link_841, Linksys ជាដើម តែលោកអ្នកអាចប្តូរឈ្មោះបានដោយអាចដាក់ថា c:\virus.exe, virus.bat ដើម្បីអាចបន្លាចចោរលួច កុំឲ្យហ៊ានក្នុងការលួចប្រើប្រយ័ត្នឆ្លងរោគ ។




កាត់បន្ថយ​ចំងាយក្នុងការចែករំលែក Signal WiFi

ការចែករំលែក WiFi ឲ្យទៅដល់គោលដៅ ដែលលោកអ្នក​ចង់ប្រើប្រាស់ជាតម្រូវចាំបាច់ សម្រាប់អ្នកប្រើប្រាស់​អ៊ីនធឺណិតប្រចាំថៃ្ង សម្រាប់អ្នកដែលត្រូវការចែករំលែក WiFi Signal ឲ្យបានឆ្ងាយដូចជា ទៅដល់ជាន់ទី២ ឬចូលក្នុងបន្ទប់គេង សំបុកអាយធី សូមណែនាំឧបករណ៍ Range Extender ដែលអាចចែករំលែក​ WiFi ដល់ទីតាំងដែលលោកអ្នក​ត្រូវការ ។  បើគ្រាន់តែការពារអ្នកលួចប្រើ លោកអ្នកអាចជ្រើសរើសវិធីផ្សេងបាន ។



លុប ឬរារាំង MAC Address ឧបករណ៍ដែលមិនចង់ឲ្យតភ្ជាប់

រាល់ឧបករណ៍អេឡិចត្រូនិច ដូចជាកុំព្យូទ័រ ទូរស័ព្ទដៃ ឬ Tablet នានាសុទ្ធតែមាន MAC Address ដើម្បីសម្គាល់អត្តសញ្ញាណឧបករណ៍នីមួយៗ ។ លោកអ្នកអាចដាក់បញ្ចូលតែឧបករណ៍ដែល​លោកអ្នកអាចតភ្ជាប់ប្រើបានចូលទៅបានហើយ ក្រៅពី MAC Address ដែលបានបញ្ចូល ចោរលួច​ WiFi គ្មានសិទ្ធិអាចចូលប្រើបានទេ ។ នៅមានតិចនិច ដែល Hacker អាចលួចចូលបានទោះគេគ្មាន MAC Address ក៏ចូលបានដែរ តែដរាបណាគេបានដឹង MAC Address ណាមួយរបស់អ្នក ។ ដើម្បីអាចបញ្ចូល MAC Address ចូលក្នុង Router WiFi លោកអ្នក សូមចូលទៅកាន់ Web Browser ហើយវាយ IP ដូចខាងលើ ។
  • សូមចូលទៅកាន់ Wireless ->Wireless MAC Filtering ហើយចុច Enable ដើម្បីឲ្យ Router លោកអ្នកអាចច្រោះ Mac Address ដែលអាចឲ្យចូលភ្ជាប់បាន ឬមិនបាន ។





សូមបញ្ចូល Mac Address ដែលលោកអ្នកអនុញ្ញាត ដោយចុចលើ Add New ហើយជ្រើសរើសយក Status: Enabled ហើយចុច Save ដើម្បីរក្សាការកំណត់ ។


  • ក្នុងករណីលោកអ្នកអាចរកឃើញ MAC Address ចោរដែលលួចប្រើ សូមបញ្ចូលហើយកំណត់ Status: Disabled នោះឧបករណ៍ដែលគេប្រើនោះ នឹងមិនអាចប្រើបានរហូត ។

បញ្ជាក់៖ សូមប្រុងប្រយ័ត្ន ក្រែងលោកអ្នកបញ្ចូល MAC Address ខ្លួនឯងហើយ មិនអាចប្រើអ៊ីនធឺណិតបាន ។ ប៉ុន្តែលោកអ្នកអាចប្រើឧបករណ៍ដទៃផ្សេងទៀត កែប្រែការកំណត់ ឬលោកអ្នកអាច Reset Router ដើម្បីឲ្យគ្រប់យ៉ាងត្រឡប់ទៅខាងដើមវិញ ។

ចង់រកមុខអ្នកលួចប្រើទេ?

មិនពិបាកទេ នៅពេលគេបានភ្ជាប់មកកាន់ Network របស់លោកអ្នកហើយ លោកអ្នកអាចរកមើលតាម Router Settings ដោយចូលទៅ IP ខាងលើ ហើយចូលទៅកាន់ IP & Mac Binding => ARP List ដូចរូបខាងក្រោម ។



លោកអ្នកនឹងឃើញ MAC Address ដែលបានភ្ជាប់មកកាន់ Network របស់លោកអ្នក ។ ដល់ចំណុចនេះ ដល់ពេលគ្រោះថ្នាក់សម្រាប់អ្នកលួចប្រើវិញម្តង :D ព្រោះនៅពេលនរណាម្នាក់ដឹង MAC Address លោកអ្នកនោះគេនឹងអាចបញ្ជាកុំព្យូទ័រអ្នក ឬលួចឯកសារ ។ នៅមានកម្មវិធីមួយចំនួនទៀត ដែលលោកអ្នកអាចឃើញឈ្មោះឧបករណ៍ទាំងអស់នោះតែម្តង!

មតិ៖ ការចំណាយ ១២ដុល្លារ ក្នុងមួយខែ វាមិនច្រើនណាស់ណាទេ! សូមកុំទម្លាប់លួចរបស់គេប្រើ ប្រយ័ត្នធ្លាប់ដៃ ហើយបើចង់ប្រើសូមសុំលេខសម្ងាត់ពីម្ចាស់ដើម បើគេអនុញ្ញាត ។

សន្និដ្ឋាន

ប្រសិនបើលោកអ្នកមិនមាន WiFi ប្រើ ឬមិនចង់ប្រើ 3G តាមទូរស័ព្ទដែលបណ្តាលឲ្យក្តៅថ្មទូរស័ព្ទ សូមស្វែងរកឧបករណ៍ដទៃផ្សេងទៀត ដែលលោកអ្នក​អាចត្រូវតម្រូវការ ។ Cyber Law ដែលទាក់ទងនឹងទោសក្នុងការប្រើប្រាស់នានា លើបណ្តាញអ៊ីនធឺណិត ក៏មានដែរនៅក្នុងប្រទេសកម្ពុជា សូមកុំព្យាយាមលួច ការប្រើកម្មវិធីនានាដើម្បីយកលេខសម្ងាត់ពីម្ចាស់ដើម ជារឿងមិនត្រឹមត្រូវ និងផ្ទុយនឹងច្បាប់ ។ គ្រាន់តែ ១២ដុល្លារ ក្នុងមួយខែ កុំឲ្យគេហៅយើងថាជា ចោរ !
(ដកស្រង់ចេញពីសំបុកអាយធី)
_____________________________

វិធីងាយៗប្រើប្រាស់កំប៉ុងភេសជ្ជៈ ដើម្បី​បង្កើន​កម្លាំង Wifi អោយ​កាន់​តែ​ខ្លាំង​ជាង​មុន (មានវីដេអូ)


សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណែតតាម​ផ្ទះ​តាម​រយៈ Digi ឬ OpenNet អ្នក​តម្រូវ​អោយ​មាន Wifi Router ចំនួន​មួយ ដើម្បី​ចែក​ចាយ​អ៊ីនធឺណែត​ទៅ​កាន់​ឧបករណ៍​ផ្សេងៗ ដែល​អ្នក​ចង់​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណែត តែ​ពេល​ខ្លះ​អ្នក​អាច​នឹង​ជួប​ប្រទះ​នូវ​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ដូចជា​សេវា​ខ្សោយ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ឬ​នៅ​ក្នុង​បន្ទប់​ជា​ដើម ដូច្នេះ​តើ​អ្នក​ចង់​បង្កើន​កម្លាំង Wifi Router អ្នក​អោយ​កាន់​តែ​ខ្លាំង​ដែរ​ឬទេ? យើង​មាន​ដំណោះ​ស្រាយ​ដ៏​ងាយ​ស្រួល​មួយ​សម្រាប់​ចែក​ចូល​ចំណេះ​ដឹង​ទៅ​កាន់​ប្រិយ​មិត្ត ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់​កំប៉ុង​ភេសជ្ជះ​ប៉ុណ្ណោះ! ស្ដាប់​ទៅ​ហាក់​បី​ដូច​ជា​កំប្លែង តែវា​គឺ​ជា​ការ​ពិត ព្រោះ​ការ​ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​ជួយ​អោយ Wifi មាន​សេវា​ខ្លាំង​នោះទេ ថែម​ទាំង​អោយ​ពង្រីក​ចំងាយ​កំលាំង​រលក​សញ្ញា Wifi នោះ​អោយ​ទៅ​ដល់​បាន​កាន់​តែ​ឆ្ងាយ​ថែម​ទៀត​ផង។

ដូច្នេះដើម្បីបង្កើនកម្លាំងរបស់សេវា Wifi អោយ​បាន​កាន់​តែ​ខ្លាំង​នោះ​គឺ​ក្រាន់​តែ​ធ្វើ​តាម​វិធី​ងាយៗ​ចំនួន 5 ចំហាន​ដូច​ខាង​ក្រោម​គឺជាការស្រេច តែត្រូ​វប្រយ័ត្ន​មុតដៃ ឬ​ខុស​ឆ្គង​ត្រង់​ជំហានទី 4 ព្រោះ​អ្នក​អាច​នឹង​ច្រឡំ។
ជំហានទី 1 យកកំប៉ុងនោះទៅលាងទឹកស្អាត ហើយទុកអោយស្ងួត

ជំហានទី 2 កាត់បាតរបស់កំប៉ុងនោះចោល (កាត់អោយដាច់តែម្ដង)

ជំហានទី 3 កាត់ផ្នែកខាងលើរបស់កំប៉ុង តែត្រូវបា្រកដថា ការកាត់​នោះ​គឺ​មិន​ដាច់​ចេញ​ពី​តួ​កំប៉ុង​ទាំង​មូល​ឡើយ ហើយ​ត្រង់​កន្លែង​កាត់​គឺ​ត្រូវ​កាត់​ចាប់​ពី​ចំនុច​ក្បែ​កន្លែង​គាស់ ដូច​រូប​ភាព​ខាង​ក្រោម (សូម​ប្រយ័ត្ន​ត្រង់​ចំនុច​នេះ)

ជំហានទី 4 វះកំប៉ុងនោះចេញជាពីរ ហើយទាញក្រវិលកំប៉ុងចេញ


ជំហានទី 5 បិទជ័រស្អិត ឬស្កុតនៅក្បាលកំបុង ហើយពន្លាកំប៉ុង​នោះ​អោយ​ដូច​រូប​ភាព​ខាង​ក្រោម បន្ទាប់​មក​យក​វា​ទៅ​ដាក់​នៅ​ក្នុង​អង់​តែង​របស់ Wifi Router របស់​អ្នក​ជា​ការ​ស្រេច។

សង្ឃឹមថាប្រិយមិត្តនឹងទទួលបានចំនេះដឹងថ្មី ហើយ​សូម​ចែក​រំលែក​ចំនេះ​ដឹង​នេះ​ទៅ​កាន់​មិត្ត​ភក្ដិ​របស់​អ្នក​អោយ​ពួក​គេ​បាន​ដឹង​ផង តែ​អ្វី​ដែល​គួរ​តែ​ប្រយ័ត្ន​នោះ​គឺ​នៅ​ពេល​កាត់​កំពុង សូម​មេត្តា​ពាក់​ស្រោម​ដៃ​បើ​មាន តែ​បើ​គ្មាន​ទេ​អ្នក​គប្បី​ប្រយ័ត្ន​អោយ​បានខ្ពស់។
ដើម្បីអោយកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖




___________________________________________________________


អស់​កង្វល់​រឿង​ឆ្លង​មេរោគ​ចូល​កុំព្យូទ័រ​ពេល​​ដោត​ Flash ​

មាន​ប្រិយ​មិត្ត​​ប្រើ​ប្រាស់​កុំព្យូទ័រ​​មួយ​ចំនួន​តែង​តែ​​ព្រួយ​អារម្មណ៍​នៅ​ពេល​ដែល​​ដោត​ Flash​ ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​ពួក​គេ​ ដោយ​សារ​តែ​ខ្លាច​ឆ្លង​មេរោគ។ ​តើ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ទេ​ថា​ហេតុ​អ្វី​បាន​ជា​នៅ​ពេល​ណា​ដែល​ដោយ​ Flash​ ទៅ​នឹង​កុំព្យូទ័រ​តែង​តែ​មាន​មេរោគ។ មូល​ហេតុ​គឺ​បណ្ដាល​មក​ពី​​មាន​ File​ មួយ​ឈ្មោះ​ថា ​Autorun​ នៅ​ក្នុង​ Flash ​។ ដូច្នេះ​បើ​ Flash​ របស់​អ្នក​មាន​ផ្ទុក​​នូវ​ File​ នេះ​ហើយ​ រាល់​ពេល​ណា​ដែល​ដោត​វា​ចូល​ទៅ​កុំព្យូទ័រ​ បើ​វា​មាន​ផ្ទុក​មេរោគ​ ​​​មេរោគ​​នោះ​នឹង​ឆ្លង​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ភ្លាម។ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​បិទ​ Autorun​ ចោល។ ​ប្រសិន​បើ​ប្រិយមិត្ត​មិន​ទាន់​បាន​បិទ​​ ឬ​ក៏​មិន​ដឹង​ពី​វិធី​បិទ​វា​ទេ​  ​អាច​អនុវត្ត​ដូច​ខាង​ក្រោម​ (សម្រាប់​ Window 7)​៖


ចូល​ Run ដោយ​ចុច​ Keys (Win + R)  បន្ទាប់​មក​វាយ​ពាក្យ​ Gpedit.msc​ ហើយ​ចុច​ Enter​ ។

1 Run


បន្ទាប់​មក​ទៀត​​ វា​នឹង​បង្ហាញ​​ផ្ទាំង​​ Window​ មួយ​មាន​ឈ្មោះ​ថា​ Local Group Policy Editor។

2 LocalGroupPolicy


ក្រោយ​មក​ចុច​ទៅ​តាម​ការ​ណែ​នាំ​នេះ​ Computer Configuration > Administrative Templates > Windows Components  > AutoPlay Policies

3 LocalGroupPolicyEditorAutoPlay


រួច​ស្វែង​រក​ Turn off Autoplay ​ចុច​ពីរ​ដង​ ឬ​ចុច​ Mouse ខាង​ខាង​ស្ដាំ​យក​ពាក្យ​ Edit។

4 Turnoffautoplay


ចុច​យក​  Enabled​  ហើយ​នៅ​ផ្នែក​ខាង​ក្រោម​ត្រូវ​ប្រាកដ​ថា​ បាន​ជ្រើស​យក​ All drives​ ព្រោះ​វា​នឹង​បិទ​ Autorun​ គ្រប់​ Drive ​ទាំង​អស់។

5 EnableTurnoff


ចុច​ប៊ូតុង​ Apply ​ហើយ​ OK​ ជា​ការ​ស្រេច៕

___________________________________________________________


គន្លឹះ​ថ្មី ​អាច​ឲ្យ​អ្នក​មើល​រឿង​ 3D​

នៅ​លើ​កុំព្យូទ័រ​ធម្មតា​ៗ​បាន



មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ទស្សនា​ភាពយន្ត​ 3D ​ដោយ​សារ​​​រូបភាព​​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ​ថា​​​ដូច​ស្ថិត​ក្នុង​ពិភព​ពិត។ នៅ​ក្នុង​រោង​ភាព​យន្ត​ធំ​ និង​នៅ​លើកញ្ចក់​អេក្រង់​​ទូរទស្សន៍​ទំនើបៗ ​នា​ពេល​បច្ចុប្បន្ន​ គឺ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ 3D រួច​ជា​ស្រេច​ ដូច្នេះ​គ្រាន់​តែ​មាន​ឧបករណ៍​បន្ថែម​ដូច​ជា​វ៉ែន​តា​ជំនួយ​គឺ​អាច​មើលរឿង​បែប​ 3D នេះ​​បាន។​

​ចំពោះ​ឧបករណ៍​ដែល​មាន​អេក្រង់​ធម្មតា​ដូចជា​​កុំព្យូទ័រ​លើ​តុ ឬ Laptop មួយ​ចំនួន​ ​​ប្រសិន​បើ​ចង់​មើល​រឿង​​ប្រភេទ​ 3D ត្រូវ​តម្រូវ​ឲ្យ​មាន​ទាំង​វ៉ែន​​សម្រាប់​មើល​រឿង​ 3D ​(ដូច​ជា​វ៉ែន​តា​ Anaglyph) និង​​កម្មវិធី​ជំនួយ​ដូច​ជា KMPlayer ជា​ដើម។

១.វ៉ែន​តា ​​Anaglyph ​គឺ​អាច​រក​ទិញ​បាន​​ក្នុង​ស្រុក​ ជាពិសេស​​តាម​​រោង​កុន​




២.​ ចំណែក​ឯ​កម្មវិធី​ KMPlayer គឺ​អាច​ទាញ​យក​នៅទីនេះ


បន្ទាប់​ពី​មាន​វ៉ែនតា Anaglyph និង​ដំឡើង​កម្មវិធី​ KMPlayer នៅ​លើ​កុំព្យូទ័រ​រួចរាល់​ហើយ​ អ្នក​គ្រាន់​តែ​បើក​នូវ​វីដេអូ ឬ រឿង​ 3D ណា​មួយ​នៅ​ក្នុង​កុំព្យូទ័រ​ស្រាប់​​ ឬ​រឿង​​វីដេអូលើ​ Youtube ដែល​ចង់​មើល​ ហើយ​ចុច​លើ​ប៊ូតុង​ 3D នៅ​លើ​​កម្មវិធី​នោះ ​វា​​នឹង​​ដំណើរ​ការ​។





ដើម្បី​​បើក​យក​វីដេអូ​នៅ​ក្នុង​កុំព្យូទ័រ​ស្រាប់​គ្រាន់​តែ​ចុច​ Key (Ctrl + O) រួច​ចុច​លើ​វីដេអូ​ណា​ដែល​ចង់​មើល​ហើយ​ចុច​ប៊ូតុង​ Open






តែ​បើ​ចង់​មើល​​​វីដេអូ​លើ​ Youtube គ្រាន់​តែ​ចុច Key (Ctrl + U) ហើយ​ដាក់ URL ​ដែល​កូពី​ពី​ Youtube ​រួច​ចុច​ប៊ូតុង​ Open ជា​ការ​ស្រេច។







__________________________________________________________


របៀប Hack Fiwiងាយស្រួលប្រើប្រាស់




សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកអំពីគន្លឹះមួយស្តីពីការ Hack Wi-fi យ៉ាងងាយស្រួលបំផុត ហើយដំណើរការ ១០០% ទៀតផងដោយប្រើប្រាស់កម្មវិធីមួយមានឈ្មោះថា : Dumpper ដែលជាមានទំហំតូចតែមានសមត្ថភាពក្នុងការ Hack Wi-fi នានា ដែលនៅក្បែរផ្ទះរបស់អ្នក
ដើម្បីចង់ដឹងថាវាមានភាពងាយស្រួលក្នុងការ Hack Wi-fi ប៉ុណ្ណានោះសូមធ្វើតាមជំហានដែលខ្ញុំបង្ហាញ
ដូចខាងក្រោម:

ជំហានទី១: សូមទាញយកកម្មវិធី Dumpper & File Setup នៅទីនេះ

ជំហានទី២: សូមពន្លា(Extract) ឯកសារដែលបានទាញយក

ជំហានទី៣: នៅពេលដែលពន្លាឯកសារអស់អ្នកនឹងឃើញមាន Folder មួយមានឈ្មោះថា ins នឹង File មួយទៀតឈ្មោះថា Dumpper , មុននឹងបើកដំណើរការកម្មវិធី Dumpper សូមចូលទៅកាន់ Folder (ins) ហើយជ្រើសរើស File Setup ដើម្បីដំឡើងវា, បន្ទាប់ពីដំឡើងចប់សូមបើកកម្មវិធី Dumpper ហើយសូមបន្តជំហានធ្វើតាមរូបភាពដែលបានដាក់បង្ហាញនៅខាងក្រោមនេះ :


 ___________________________________________________


វិធីងាយបំពាក់ឧបករណ៍ Downloadទៅអោយ Browser Firefox

ចំពោះ​ប្រិយ​មិត្ត​ដែល​និយម​ចូល​ចិត្ត​ប្រើ​ប្រាស់ Firefox Browser ថ្ងៃនេះ​ខ្ញុំ​សូម​ណែនាំ​នូវ​វិធី​សាស្រ្ត​ដ៏សាមញ្ញ​ក្នុង​ការ Download Video ពី YouTube ដោយ​គ្រាន់​តែ Install Extension មួយ​របស់ Firefox ដែល​មាន​ឈ្មោះ​ថា Easy YouTube Video Downloaded Express តាម​ជំហ៊ាន​ងាយៗ​ដូច​ខាង​ក្រោម៖
ជំ​ហ៊ាន​ទី​១៖ Install Extension
សូម​ចូល​ទៅ​កាន់ http://addons.mozilla.org/ បន្ទាប់​មក​វាយ​ពាក្យ Easy YouTube Video Downloader Express នៅ​ក្នុង​ប្រអប់​ស្វែង​រក។ បន្ទាប់​ពី​ស្វែង​រក​ឃើញ​ហើយ​សូម​ចុច​ប៊ូ​តុង + Add to Firefox បន្ទាប់​មក​ចុច Allow > Install Now ជា​ការ​ស្រេច។
រូបភាពទី១៖ ស្វែងរក Extension
រូបភាពទិ២៖ លទ្ធផលនៃការស្វែងរក
រូបភាពទី៣៖ ផ្ទាំង Security របស់ Firefox ពេល Install Extensions
រូបភាពទី៤៖ ផ្ទាំង Install Extensions
ជំ​ហ៊ាន​ទី​២៖ Download Video ពី YouTube
សូម ​ចូល​ទៅ​កាន់ Website youtube.com ដើម្បី​ធ្វើ​ការ​ស្វែង​រក​នូវ Video ដែល​លោក​អ្នក​ចង់ Download នោះ​លោក​អ្នក​នឹង​ឃើញ​នូវ ប៊ូ​តុង Download As ដូច​ខាង​ក្រោម៖
ធ្វើការ​ជ្រើស​រើស​នូវ​ជំរើស​ណា​មួយ​ដែល​លោក​អ្នក​ចង់ Download ដូច​ជា HD Video រឺ MP3 ជា​ការ​ស្រេច។


___________________________________


វិធីងាយបំពាក់ឧបករណ៍ Downloadទៅអោយ Browser Chrom

ចំពោះ​ប្រិយ​មិត្ត​ដែល​និយម​ចូល​ចិត្ត​ប្រើ​ប្រាស់ Chrom Browser ថ្ងៃនេះ​ខ្ញុំ​សូម​ណែនាំ​នូវ​វិធី​សាស្រ្ត​ដ៏សាមញ្ញមួយទៀត​ក្នុង​ការ Download Video ពី YouTube ដោយ​គ្រាន់​តែ កម្មវិធីតូចមួយ​របស់Chrom ដែល​មាន​ឈ្មោះ​ថា SaveFromNetHleper តាម​ជំហ៊ាន​ងាយៗ​ដូច​ខាង​ក្រោម៖

បន្ទាប់ពីលោកអ្នកបានដំឡើងកម្មវិធីចប់ហើយត្រូវកំណត់យក extension ដើម្បី Enalbe ដូច
រូបខាងក្រោម


___________________________________________________

 

Microsft Excel 2010
របៀប ចាក់សោរនៅលើ Cell កុំអោយគេលុបរូមន្ត
សូមមើល Video ខាងក្រោម

 

  ____________________________________


 វិធីទាំង12 របៀប​ក្នុង​ការ​ប្រើ​ប្រាស់ TrackPad

លើស​ពី​សមត្ថភាព​របស់​ Mouse ធម្មតា Trackpad ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​បង្កើន​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើ​ប្រាស់ តួរយ៉ាង​ដូច​ជា​ការ​ពង្រីកបង្រួម (Zoom), បង្វិល (Twirl) រូប​ក្នុង iPhoto, បង្ហាញ​ផ្ទាំង Desktop, ឫក៏​ការស្វែងរក​និយមន័យ​របស់​ពាក្យ​ជាដើម។លោកអ្នក​គ្រាន់តែ​ធ្វើ​ការ​ប្រើ​កាយវិការ​ងាយៗ​ដូច​ជាអូស​ទៅ​លើ​ទៅ​ក្រោម​ឆ្វេង​ស្តាំជាដើម នៅ​លើ Trackpad របស់ Mac របស់លោកអ្នក​តែ​ប៉ុណ្ណោះ ។
mac-trackpad-s
ជាមួយ​នឹង ១២ របៀបខាង​ក្រោម​ លោកអ្នកអាច​គ្រប់គ្រង MacBook ស៊េរី​ថ្មី ក៏ដូច​ជា Magic Trackpad របស់​លោកអ្នក​បាន​យ៉ាង​ងាយ​ស្រួល ដោយ​ចាប់​ផ្តើម​ជាមួយ​ សំបុកអាយធី​ ដូច​ត​ទៅ៖

១. ការ​ប្រើ​ម្រាម​ដៃ​ពីរ អូស ឡើងលើ ចុះក្រោម

ដាក់​ម្រាមដៃ​ពីរ​នៅ​លើ Trackpad ជាមួយ​គ្នា បន្ទាប់មក​ធ្វើ​ការ អូសទៅ​ខាង​លើ ឫ​ចុះ​មក​ក្រោមដើម្បី​ធ្វើ​ការ Scroll នៅ​លើ​គេហទំព័រ​ ឫ​ផ្ទាំងwindow ដែល​កំពុង​ស្ថិតនៅ ។
HT4721-Scrolling-003-en

២. ការ​ប្រើ​ម្រាម​ដៃ​បី អូសឡើងលើ 

ជំនួស​ឲ្យ​ការការ​ប្រើ​ម្រាម​ដៃ​ពីរ អូសឡើងលើ លោកអ្នក​អាចប្រើ​ម្រាម​ដៃ​បី អូសឡើងលើ ដើម្បី​ដំណើរ​ការមុខងារ Mission Control របស់ OS X ។
3 fingers_trackpad

៣. ការ​ប្រើ​ម្រាម​ដៃ​បី អូសចុះក្រោម

ផ្ទយ​មកវិញ​ប្រសិន​បើ​លោក​អ្នក​ធ្វើ​ការអូស​ដោយ​ម្រាម​បី​ចុះ​មក​ក្រោម នោះវា​នឹង​​ធ្វើ​ការ​បង្ហាញផ្ទាំង Windows ទាំងអស់​ដែល​កម្មវិធី​កំពុងបើក​(App Exposé)។
HT4721-App_Exposé-003-en

៤. ទៅ​ឆ្វេង​ ទៅ​ស្តាំ​ជាមួយ​ម្រាមដៃ​បី

ការ​អូស​ម្រាមដៃ​បី ទៅ​ខាង​ស្ដាំ ឫ​ខាង​ឆ្វេង នឹង​នាំ​លោកអ្នក​ទៅ​កាន់ Workspace ឫ Mission Control desktop ដែល​បាន​បើក ជា​បន្តបន្ទាប់ ។
3 fingers left right_trackpad

៥. ប្រើ​ម្រាមដៃ​ពីរ​ អូស​ទៅឆ្វេង​ ទៅ​ស្ដាំ នៅ​ក្នុងកម្មវិធី Safari

នៅ​ពេល​ដែល​លោកអ្នក​ប្រើ​ម្រាមដៃ​ពីរ​ អូស​ពី​ស្ដាំ​ទៅឆ្វេង​ នៅ​ក្នុងកម្មវិធី Safari លោកអ្នក​នឹង​ត្រូវ​បាន​នាំ​ទៅ​កាន់ទំព័រ​មុន (previous web page)។ ផ្ទុយ​មក​វិញ ប្រសិន​បើ​លោកអ្នក​ចង់​ទៅ​កាន់​ទំព័របន្ទាប់ (next web page) លោកអ្នក​ត្រូវអូស​ពី​ឆ្វេង​ទៅ​ស្ដាំ​វិញ​ម្តង ។
2 fingers left right

៦. Click ទៅ​លើ trackpad ជាមួយ​នឹង​ម្រាមដៃ​ពីរ

ការ Click ទៅ​លើ trackpad ជាមួយ​នឹង​ម្រាមដៃ​ពីរ គឺ​ស្មើ​នឹង​ “right-click” នៅ​លើ mouse ។
HT3211_2

៧. ម្រាមដៃ​ពីរ ពង្រីក​ពង្រួម

ការ​ប្រើ​ប្រាស់ម្រាមដៃ​ពីរ លាត​ចេញ​ពី​គ្នា គឺ​ដើម្បី ធ្វើ​ការពង្រីក Zooms in ចំពោះ​ផ្ទាំង window រូបភាព​ ឫ​ក៏គេហទំព័រ​ដែល​លោកអ្នក​កំពុង​ស្ថិតនៅ។ ដូច​គ្នា ចំពោះ​ការពង្រួម (Zoom out) លោកអ្នក​គ្រាន់​តែ​ធ្វើ​ការ​ខ្ជឹប ឫទាញ​​បញ្ចូលគ្នា​នូវ​ម្រាមដៃទាំងពីរ ជា​ការស្រេច ។
HT4721-Pinch-003-en

៨. ការ​ប្រើ​ម្រាមដៃ​បី និង​មេដៃ ខ្ជឹប​បញ្ចូលគ្នា

ការ​ប្រើ​ម្រាមដៃ​បី និង​មេដៃ ខ្ជឹប​បញ្ចូលគ្នា (pinch in) គឺ​ដើម្បី​ធ្វើ​ការដំណើរ​ការ “Launchpad” ដែល​នឹង​បង្ហាញ​រាល់​ Mac applications ទាំង​អស់​ជា​លក្ខណៈ handy grid ។
HT4721-Launchpad-003-en

៩. ការ​ប្រើ​ម្រាមដៃ​បី និង​មេដៃ លាត​ចេញ​ពី​គ្នា

ការ​ប្រើ​ម្រាមដៃ​បី និង​មេដៃ លាត​ចេញ​ពី​គ្នា យ៉ាង​នេះ​គឺ​ដើម្បី​ធ្វើ​ការ​បង្ហាញ​ផ្ទាំង desktop ។
thumb n three fingers pinch out

១០. ការ​ប្រើ​ម្រាមដៃ​ពីរ បង្វិល​

ប្រសិន​បើ​លោកអ្នក​ចង់​ធ្វើ​ការ​បង្វិល​រូបភាព​ ឫផែនទី​ផ្សេងៗ លោកអ្នក​គ្រាន់​តែ​ដាក់​ម្រាមដៃ​ពីរ​ទៅលើ trackpad និង​ធ្វើការ​បង្វិល​ជា​ការស្រេច ។
2-Finger-Twist-Rotate

១១. ដាក់​ម្រាមដៃ​ម្តង​បី ទៅលើ Trackpad

នៅ​ពេល​ដែល​លោកអ្នក​ជួប​ប្រទះ​នឹង​ពាក្យ​ពិបាក​នៅ​ក្នុង​អត្ថបទ​ដែល​កំពុង​អាន​ក្នុង​កម្មវិធី Safari លោកអ្នក​គ្រាន់​តែ​ធ្វើ​ការ Select ពាក្យនោះរូួច​ធ្វើ​ការប៉ះ​ ឫដាក់(tap) ​ម្រាម​ទាំង​បី​នៅ​លើ trackpad  លោកអ្នក​នឹង​ទទួល​បាន​និយមន័យ​របស់​ពាក្យ​នោះ​ភ្លាម ។
HT4721-Triple_Finger_Tap-003-en

១២. Double-tap ម្តង​​ម្រាមពីរ

ការ​ Double-tap (ប៉ះពីរដង​ផ្ទួនៗ)ជាមួយ​នឹង​​​ម្រាមដៃ​ពីរ គឺ​ដើម្បី​ធ្វើ​ការ​ពង្រីក ឫពង្រួម  web page ដោយ​ផ្អែក​ទៅ​លើ​ទីតាំង​របស់ cursor ដែល​កំពុង​​ស្ថិតនៅ ។
HT4721-Double_Tap-004-en

(ដកស្រង់ចេញពីសំបុកអាយធី)

________________________________________

ចាត់ចែងឯកសារ iPhone, iPad, iPod touch របស់​អ្នក កាន់​តែ​ងាយ​ស្រួល​ជាមួយ iStick

កាលពីសប្ដាហ៍មុន យើងធ្លាប់បានចុះអត្ថបទផ្សាយរួចមកហើយនូវកម្មវិធី iTools ដែល​វា​គឺ​ជាជំ​នួយ​កា​រ​ដ៏​ពិ​សេ​ស​មួ​យ​ស​ម្រា​ប់​ចា​ត់​ចែ​ង​ឯ​ក​សា​រ​ទូ​ទៅ​នៅ​លើ​ ​i​P​h​o​n​e​,​ ​i​P​a​d​ ​និង iPod Touch របស់​យើង​។​ ​ក៏​ប៉ុន្តែ​ប្រសិន​បើជា​អ្នក​គិត​ថា ​កម្ម​វិធី​នេះ​មិន​សូវ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​នៅ​ឡើយ​ទេ យើង​ក៏​មាន​កម្មវិធី​ពិសេស​ៗ​ផ្សេង​ទៀត​ដែរ សម្រាប់​ជ្រើស​រើស ដែល​វា​មាន​ឈ្មោះ​ថា iStick។
iStick គឺជាកម្មវិធីដ៏ពិសេសមួយ ដែលអនុញ្ញាត្តិអោយយើងធ្វើការចម្លងចម្រៀង វីដេអូ រូបភាពនិង Ringtones ចូលទៅក្នុង iDevice របស់យើងដូចជា USB Flash ដែរ។ លក្ខណៈប្រើប្រាស់របស់វា គឺមានភាពងាយស្រួល យើងអាច Copy, Paste បានដូចការប្រើប្រាស់នៅលើកុំព្យូទ័រទូទៅដែរ។ ដើម្បីចម្លងឯកសារនានា គឺមានភាពងាយស្រួល គ្រាន់តែភ្ជាប់ iDeviece របស់អ្នកទៅកាន់កុំព្យូទ័រ តាមរយៈខ្សែ USB បន្ទាប់មកទៀត កុំព្យូទ័រអ្នក នឹងលោតចេញជា Driver មួយនៅក្នុង My computer តែម្តង។
វីធីប្រើប្រាស់
  • ជាដំបូង សូមដោនឡូដកម្មវិធី iStick សម្រាប់កុំព្យូទ័រ ដោយចុចទីនេះរួចហើយតម្លើងវា
  • បើកកម្មវិធី iStick ដែលទើបតម្លើងរួច បន្ទាប់មកទៀតភ្ជាប់ iPhone, iPad រឺក៏ iPod Touch របស់អ្នកទៅកាន់កុំព្យូទ័រ តាមរយៈខ្សែរ USB
  • យើងមានជម្រើសច្រើន ដើម្បីចម្លងឯកសារដូចជា Media (វីដេអូ, ចម្រៀង, Ringtones), Book (ឯកសារនៅក្នុង iBooks), USB Stick (ប្រើសម្រាប់ជំនួស Flash USB) …។ ប្រសិនបើជាយើងពេញចិត្តមួយនេះ សូមចុចប៊ុតុង Mount ដែលស្ថិតនៅផ្នែកខាងស្តាំ និងខាងក្រោម។
  • បន្ទាប់ពីចុចហើយ សូមចូលទៅកាន់ Explorer នៅលើកុំព្យូទ័រយើង និងបើក My Computer រឺ This PC។ អ្នកនឹងឃើញ លោតចេញជា Driver ជាច្រើនដូចជា Photo, Media រឺក៏ USB។ យើងអាចចម្លងឯកសារ ចេញចូលពីកុំព្យូទ័ររបស់យើង ទៅក្នុង iDevice របស់អ្នកបាន តាមរយៈ Folder ទាំងនោះ។
  • បើកកម្មវិធី iStick ដែលទើបតម្លើងរួច បន្ទាប់មកទៀតភ្ជាប់ iPhone, iPad រឺក៏ iPod Touch របស់អ្នកទៅកាន់កុំព្យូទ័រ តាមរយៈខ្សែរ USB
  • បន្ទាប់ពីចម្លងចូលក្នុង Folder ទាំងនោះហើយ វានឹង Sync ចូលទៅក្នុង iDevice អ្នក​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង។
គួរអោយសោកស្តាយដែរ ដែលកម្មវិធីនេះជាប្រភេទ Trail ដែល​អនុញ្ញាត្តិ​អោយ​យើង​ចម្លង​ឯកសារ​ចេញ​ចូល​កំណត់​បាន​ត្រឹម​តែ 1GB តែ​ប៉ុណ្ណោះ។ ដូច្នេះ​ប្រសិន​បើ​ជា​អ្នក​ប្រើ​ហួស​ដែន​កំណត់ អ្នក​អាច​ជ្រើស​រើស​ប្រើប្រាស់​កម្ម​វិធី iTools វិញ​បាន ព្រោះ​អីវា​ដាក់​អោយ​ប្រើប្រាស់​ជា​និរន្ត គ្រាន់​តែ​របៀប​ប្រើវាដូ​ច​ជា​យ៉ាង​បន្តិច។


__________________________________________________________

គន្លឹះចម្លង File ចូល NTFS ក្នុង OS​ X

NTFS ឬ New Technology File System ជា File System មួយដ៏ពេញនិយម និងជាកំណែបន្ទាប់ពីFAT បានជួយសម្រួលដល់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ Windows យ៉ាងច្រើន ខណៈដែលគុណសម្បត្តិចម្បងមិនអាចមើលរំលងបាននោះគឺ ចម្លង File ដែលមានទំហំធំ (4Gb+/file) និងល្បឿនជាដើម ដែល FAT32 អាច​ចម្លង និង​រក្សាទុក​ File បាន​ត្រឹមតែ 2GB ប៉ុណ្ណោះ ។
LABEL=NAME none ntfs rw,auto,nobrowse

ITP-NTFS
ប៉ុន្តែ ទោះជាយ៉ាងណា លោកអ្នកដែលប្រើប្រាស់ OS X អាចនឹងជួបបញ្ហាមួយ ដោយ USB Flash/ExHDD ដែលមាន File System ជា NTFS នេះ មិនអាចចម្លង files ចូល (write support) បានសោះ ទោះបីជា files នោះស្ថិតក្នុងទំហំណាក៏ដោយ។ ថ្ងៃនេះ សំបុកអាយធី នឹងជួយលោកអ្នកក្នុងការដោះស្រាយបញ្ហានេះ ដោយអនុវត្តដូចតទៅ៖
មុននឹងចាប់ផ្តើម សូម backup data ក្នុង  USB Flash/ExHDD ទុកជាមុន។ OS X ជាទូទៅ អាចត្រឹមតែ read NTFS-formatted drives ប៉ុណ្ណោះ ការបើកមុខងារ write support ដោយប្រើ  third-party drivers ដូចជា FUSE, Tuxera NTFSParagon គឺ​ជាជម្រើសប្រសើរបំផុត។
ជាដំបូង សូមប្រាកដថា Drive របស់ USB Flash/ExHDD របស់លោកអ្នកមានឈ្មោះ តែមួយពាក្យមិនមានដកឃ្លា (no SPACE) ។ ឧ. SombokIT,… ។ បន្ទាប់មក សូមចូលទៅ Applications > Utilities រួចជ្រើសយក Terminal ដើម្បីដំណើរការ ។
Application > Utilities
សូមវាយពាក្យបញ្ជា sudo nano /etc/fstab
Command in terminal sudo
បន្ទាប់មកផ្ទាំង Nano នឹងបង្ហាញឡើង។ សូមវាយបញ្ចូលពាក្យបញ្ជា​ ដោយប្តូរ NAME ទៅជាឈ្មោះ Drive របស់ USB Flash/ExHDD របស់លោកអ្នក
4
បន្ទាប់មកទៀត សូម Save រក្សាទុក ដោយចុច Control+O និងបិទផ្ទាំងនេះ nano ដោយ Control+X រួច​សូមដក Flash/ExHDD (unplug) ឫធ្វើការ Unmount ដោយចូលទៅកាន់ Go > Ultilities > Disk Ultility > Unmount ។
Disk Ultilities
Unmount
បន្ទាប់មក លោកអ្នក​គ្រាន់តែធ្វើការ Mount ឫ plug នូវ Flash/ExHDD របស់លោកអ្នកមុកវិញ ជាការស្រេច។
ចំណាំ៖ លោកអ្នកអាចនឹងតម្រូវឲ្យធ្វើការ Restart ក្នុងករណី ដែល Mount មកវិញមិនបាន។ ខណៈដែលអ្នកនឹងមិនឃើញ Drive របស់អ្នក ក្នុង Finder បន្ទាប់ពី Mount មកវិញនោះ លោកអ្នកគ្រាន់តែចូលទៅកាន់ Terminal និងវាយពាក្យបញ្ជា open /Volumes ។
ឥឡូវនេះ​សូមសាកល្បងចម្លង Files ចូលក្នុង USB Flash/ExHDD ដើម្បីបញ្ជាក់ថាលោកអ្នកបានទទួលជោគជ័យហើយ ។ ប្រសិនបើលោកអ្នកនៅតែជួបបញ្ហា មិនអាចចម្លង files ចូលបាន ពិសេសលោកអ្នកដែលប្រើប្រាស់ Mavericks សូមប្រើ​​ Third-Party Software ជំនួសវិញ ដើម្បីជាភាពងាយស្រួល ។

(ដកស្រង់ចេញពីសំបុកអាយធី)

___________________________________________________________________________

របៀបកំណត់អោយ  Photoshop CS6

Suport Khmer Unicode



ចុចលើ Edit Menu => Preferences => Type => Middle Eastern => Restart Progarm


សូមមើល រូបខាងក្រោម៖






__________________________________________

មូលហេតុ៥យ៉ាង

ដែលយើងគួរមាន Account Youtube



_________________________________

របៀបចាកចេញពីពិភពអ៊ីនធឺណែតយ៉ាង​អាថកំបាំង និងងាយបំផុត

អ៊ីនធឺណែត គឺប្រៀបដូចជាពិភពមួយផ្សេង​ទៀត​អញ្ជឹង​ដែល​យើង​បាន​ចូល​ទៅ​ទី​នោះ​ ដើម្បី​សិក្សា​ស្រាវជ្រាវ​ និង​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ផ្សេងៗ​ជា​ដើម។​ យ៉ាង​ណា​មិញ​វា​ក៏​ផ្តល់​ផល​អាក្រក់​មួយ​ដែរ​ដល់​យើង​ ព្រោះ​អី​វា​ពោរ​ពេញ​ទៅ​ដោយ​រឿង​ឯក​ជន​ និង​ព៌តមាន​យើង​ផ្សេងៗ​ ហើយ​ប្រសិន​បើ​យើង​ចង់​លុប​ពត៌មាន​ទាំង​នោះ​ចោល​ គឺ​មាន​ភាព​លំបាក។
ដោយឡែក ប្រសិនបើអ្នកមានបំណងចង់ចាកចេញ​ ពី​អ៊ីនធឺណែត​នោះ​ ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដែរ​ដោយសារ​ព៌តមាន​ និង​ឯកសារ​របស់​យើង​មាន​ច្រើន​ មិន​អាច​លុប​អស់​ឡើយ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ វា​ក៏​មិន​មែន​ជា​រឿង​លំបាក​លំបិន​ណាស់​ណា​នោះ​ទេ​ ពោល​អ្នក​ទាំង​អស់​គ្នា​អាច​បាត់​ស្រមោល​ចេញ​ពី​អ៊ីណធឺណេត​បាន​ ដោយ​គ្រាន់​តែ​ធ្វើ​តាម​សេចក្តី​ណែនាំ​ 7​ ជំពូក​ខាង​ក្រោម​នេះ​តែ​ប៉ុណ្ណោះ។
1. បិទគណនី Social Network
របៀបបិទគណនី Facebook
Facebook គឺជាកន្លែងដែលផ្ទូកព៌តមាន​ផ្ទាល់​ខ្លួន​របស់​យើង​ច្រើន​ជាង​គេ​បង្អស់​ ដូច្នេះ​មុន​នឹង​អ្នក​ចង់​បាត់​ស្រមោល​ រឺ​ក៏​ចាក​ចេញ​ពី​ពិភព​អ៊ីនធឺណែត​នោះ​ អ្នក​ត្រូវ​បិទ​គណនី​ Facebook​ របស់​អ្នក​ជា​មុន​សិន។​ ដើម្បី​បិទ​គណនី​ Facebook​ របស់​អ្នក​ ជា​តំបូង​ចូល​ទៅ​កាន់​ Account​ Setting​ >​ Security​ >​ Deactivate​ ជា​ការ​ស្រេច។​ លោក​អ្នក​ក៏​អាច​លុប​គណនី​ Facebook​ ចោល​តែ​ម្តង​ក៏​បាន​ដែរ​ ដោយ​ផ្ញើរ​អ៊ីម៉ែល​ទៅ​កាន់​បុគ្គលិក​ Facebook។
របៀបបិទគណនី Twitter
Twitter គឺជាបណ្តាញសង្គមដែលមានប្រជាប្រិយភាព​ទី​ពីរ​បន្ទាប់​ Facebook​ ដែល​វា​ក៏​មាន​ផ្ទុក​ព៌តមាន​របស់​យើង​ច្រើន​មិន​ស្ទើរ​ដែរ។​ ប្រសិន​បើ​អ្នក​ធ្លាប់​ប្រើ​ប្រាស់​ Twitter​ ហើយ​ចង់​លុប​គណនី​នោះ​ចេញ​ នោះ​វា​ក៏​មាន​ភាព​ងាយ​ស្រួល​ដែរ។​ ដើម្បី​លុប​គណនី​ Twitter​ របស់​យើង​ចេញ​នោះ​ ជា​ដំបូង​សូម​ចូល​ទៅ​កាន់​ Account​ Setting​ >​ Deactivate​ my​ Account​ និង​វាយ​បញ្ចូល​លេខ​សម្ងាត់​របស់​អ្នក​ជា​ការ​ស្រេច។
របៀបបិទគណនី Google+
Google+ គឺជាបណ្តាញទំនាក់ទំនងសង្គមថ្មីមួយទៀតរបស់​ Google​ ដែល​មាន​រចនាបថ​ស្អាត​ម្យ៉ាង​ដែរ​ ខុស​ពី​ Facebook។​ ដើម្បី​បិទ​គណនី​ Google+​ របស់​អ្នក​ក៏​មាន​ភាព​ងាយ​ស្រួល​ដែរ​ គឺ​គ្រាន់​តែ​ចុច​លើ​រូប​មនុស្ស​ >​ ចុច​ពាក្យ​ Account​ >​ Delete​ profile​ and​ remove​ related​ Google+​ features​ >​ Remove​ Selected​ service​ ជា​ការ​ស្រេច។
របៀបបិទគណនី LinkedIn
នៅប្រទេសកម្ពុជាយើង គេមិនសូវពេញនិយមប្រើប្រាស់​ LinkedIn​ ប៉ុន្មាន​នោះ​ទេ​ ព្រោះ​អី​វា​និយម​ប្រើ​ប្រាស់​តែ​នៅ​បណ្តា​ប្រទេស​អឺរ៉ុប​តែ​ប៉ុណ្ណោះ។​ ដើម្បី​លុប​គណនី​ LinkedIn​ ចេញ​ ក៏​មាន​ភាព​ងាយ​ស្រួល​ដែរ​ ដោយ​ចូល​ទៅ​កាន់​ Privacy&Setting​ >​ Account​ >​ Helpful​ Links​ >​ Close​ your​ account​ ជា​ការ​ស្រេច។
2. Search មើលឈ្មោះអ្នកតាម Google, Bing, រឺក៏ Yahoon
នៅក្នុងបណ្តាញអ៊ីណធឺណែត អ្នកប្រហែល​ជា​មិន​គ្រាន់​តែ​ប្រើ​ប្រាស់​ Facebook​ តែ​មួយ​មុខ​ប៉ុណ្ណោះ​នោះ​ទេ​ តែ​អ្នក​អាច​ជា​មាន​គណនី​ផ្សេង​ទៀត​ រឺ​ក៏​បាន​ Comment​ រឺ​ក៏​ធ្វើ​អ្វី​ផ្សេង​ទៀត​ទាក់​ទង​នឹង​ឈ្មោះ​អ្នក។​ ដើម្បី​អោយ​ច្បាស់​ថា​ តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ក្នុង​ពេល​អតីត​កាល​ សូម​អ្នក​ចូល​ទៅ​កាន់​វេបសាយ​ Google.com ​រឺ​ក៏​ Bing.com​ រឺ​ក៏​ Yahoo.com​ ដើម្បី​ស្វែង​រក​មើល​អ្វី​ទាំង​អស់​ដែល​ទាក់​ទង​នឹង​ឈ្មោះ​អ្នក​ ហើយ​សូម​លុប​វា​ចេញ
3. បន្លំព៌តមានរបស់អ្នក
វាគឺជាវិធីដ៏គួរអោយអស់សំណើចបន្តិច​ ប៉ុន្តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ណាស់​ ហើយ​មិន​ចាំបាច់​លុប​គណនី​យើង​ចោល​ក៏​បាន​ដែរ។​ យើង​គ្រាន់​តែ​ចូល​ទៅ​កែ​ឈ្មោះ​របស់​យើង​អោយ​ខុស​ប្លែក​ពី​ឈ្មោះ​ដើម​ទាំង​ស្រុង​ ផ្លាស់​ប្តូរ​ទីក្រុង​ដែល​យើង​តាំង​នៅ​ និង​ផ្លាស់​ប្តូរ​ភេទ​ជា​ដើម។
4. Unsubscribe ពីអ៊ីម៉ែលដែលផ្ញើរអោយយើង
នៅពេលដែលយើងភ្ជាប់ទំនាក់ទំនង​បណ្តាញ​សង្គម​ណា​មួយ​ នោះ​វា​តែង​តែ​មាន​ភ្ជាប់​ទៅ​កាន់​អ៊ីម៉ែល​របស់​យើង​ ដើម្បី​ទទួល​ព៌តមាន​ផ្សេងៗ។​ ដូច្នេះ​បន្ទាប់​ពី​លុប​គណនី​របស់​យើង​ចេញ​ហើយ​ អ្នក​ទាំង​អស់​គ្នា​កុំ​ភ្លេច​ Unsubscribe​ អ៊ីម៉ែល​ឥត​បាន​ការ​ទាំង​នោះ​ផង​ ដែល​ជា​ដំបូង​យើង​ Move​ វា​ទៅ​កាន់​ Spam​ បន្ទាប់​មក​ Right​ click​ លើ​អ៊ីម៉ែល​នោះ​ ហើយ​ចុច​ពាក្យ​ Unsubscribe​ ជា​ការ​ស្រេច។
5. លុបលទ្ធផល ដែលបានស្វែងរកឃើញនៅក្នុង Google Search
ប្រសិនបើអ្នកស្វែងរកឃើញឈ្មោះ រឺកីព៌តមានផ្សេងៗ​របស់​អ្នក​នៅ​លើ​ Google​ នោះ​អ្នក​ក៏​អាច​លុប​វា​ចោល​បាន​ដែរ​ ដោយ​គ្រាន់​តែ​ធ្វើ​តាម​ជំហាន​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ។​ ជា​ដំបូង​ សូម​ចូល​ទៅ​កាន់​វេបសាយ​នេះ​ http://goo.gl/yH7gkH​ រួច​ហើយ​ Login​ គណនី​ Gmail​ និង​ផ្ញើរ​វេបសាយ​ដែល​អ្នក​ចង់​លុប​ចេញ​ ជា​ការ​ស្រេច។
6. ទំនាក់ទំនងទៅកាន់ម្ចាស់វេបសាយ ដែលផ្ទុកព៌តមានអ្នក
ប្រសិនបើអ្នកទំនាក់ទំនងអោយ Google​ លុប​វេបសាយ​ដែល​មាន​ព៌តមាន​មិន​បាន​សម្រេច​ហើយ​ នោះ​អ្នក​ក៏​អាច​ទំនាក់​ទំនង​ទៅ​កាន់​ម្ចាស់​វេបសាយ​អោយ​គេ​លុប​ព៌តមាន​យើង​ចោល​ក៏​បាន​ដែរ។​ វិធី​មួយ​នេះ​គឺ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ជាង​ ប៉ុន្តែ​អ្នក​ត្រូវ​តែ​រៀប​ពាក្យ​ រៀប​សម្តី​អោយ​បាន​សមរម្យ​នៅ​ពេល​ដែល​ទំនាក់​ទំនង​ជាមួយ​ម្ចាស់​វេបសាយ​ ហើយ​ក៏​ត្រូវ​តែ​អត់​ធ្មត់​ផង​ដែរ។​ អ្នក​អាច​ទំនាក់​ទំនង​តាម​ Email​ រឺ​ក៏​តាម​រយៈសារ​អេឡិច​ត្រូនិច​ផ្សេងៗ​ ទៅ​តាម​វេបសាយ​ដែល​ផ្តល់​ជំរើស​អោយ។
7. បិទអ៊ីម៉ែលរបស់យើងចោល
ជំហ៊ានចុងក្រោយនេះ គឺដូចជាធ្ងន់ធ្ងរបន្តិច​ ដែល​យើង​លុប​អ៊ីម៉ែល​របស់​យើង​ចោល​តែ​ម្តង។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ចាក​ចេញ​ពី​អ៊ីនធឺណែត​ពិត​មែន​ នោះ​អ្នក​គួរ​តែ​បិទ​អ៊ីម៉ែល​របស់​អ្នក​ចោល​ផង។​ ព្រោះ​អី​បន្ទាប់​ពី​អ្នក​បិទ​វា​ហើយ​ នោះ​គណនី​នានា​ដែល​ប្រើ​អ៊ីម៉ែល​មួយ​នេះ​ អាច​នឹង​បិទ​ រឺ​ ព្យួរ​ចោល​ដែរ។​ លោក​អ្នក​អាច​បិទ​គណនី​អ៊ីម៉ែល​របស់​លោក​អ្នក​បាន​ ដោយ​ចូល​ទៅ​កាន់​ http://goo.gl/WkCLLi សម្រាប់​គណនី​ Gmail​ រី​ឯ​គណនី​ Yahoo​ Mail​ វិញ​សូម​ចូល​ទៅ​កាន់​វេបសាយ​នេះ​ http://goo.gl/gbAp6b ។
សង្ឃឹមថា ប៉ុន្មានជំហ៊ានខាងលើនេះមាន​អត្ថ​ប្រយោជន៍​ដល់​អ្នក​ ហើយ​ក៏​អាច​ជួយ​អ្នក​បាន​ប្រសិន​បើ​អ្នក​មាន​មូលហេតុ​ផ្សេងៗ​ ដែល​ចង់​ចាក​ចេញ​ពី​ពិភព​អ៊ីនធឺណែត។​ ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា​ លោក​អ្នក​មិន​ចាំបាច់​ធ្វើ​តាម​ជំហ៊ាន​ទាំង​អស់​នោះ​ទេ​ ព្រោះ​អី​ត្រឹម​តែ​ 3​ បួន​ជំហ៊ាន​ខាង​លើ​ក៏​មាន​ប្រសិទ្ធ​ភាព​ដែរ។(ដកស្រង់ចេញពី cambo-report.com)
____________________________________________________________________________________

CSS Libraries ទាំង​ ១០ ដែល​លោកអ្នក​គួរ​ដឹង

គ្រប់គេហទំព័រនឹងភាព​មានសម្រស់ និងភាព​ទាក់ទាញ ក៏​ដោយសារ CSS ដែរ ដែល​ជាមួយ​គ្នា​នេះសំបុកអាយធី សូមណែនាំ CSS Libraries ទាំង ១០ ដែល​លោកអ្នក​គប្បី​ស្គាល់ក្នុង​ឆ្នាំ ២០១៤​នេះ ដើម្បី​ឲ្យ​ការ​រចនា​គេហទំព័រ​របស់​លោកអ្នក​កាន់តែ​មាន​ភាព​ទាក់ទាញ responsive និង​ស្រស់​ស្អាត​បាន​ថែម​មួយ​កម្រិត​ទៀត។

១. CSS Shake

CSS Shake – ទី​ប្រជុំ​នៃ​កូដ CSS ​ដែល​ធ្វើ​ឲ្យ DOM មាន​ចលនា​ញាក់ញ័រ រំជួយ​ទាំងអង្គ​ប្រាណ។
CSS Shake

២. Magic Animations

Magic Animations –ទី​ប្រជុំ​នៃ​កូដ CSS3 ដែល​ផ្ដល់​ជូន​នូវ effect animations ។
Magic Animations A small library of CSS3 special effect animations CSS Libraries

៣. Hover.css

Hover.css – ទី​ប្រជុំ​នៃ​កូដ CSS3 ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ hover effects សម្រាប់​ប៊ូតុង​ចុច។
Hover.css A selection of CSS3 animated hover effects for buttons

៤. Saffron

Saffron – ទី​ប្រជុំ​នៃ​កូដ CSS3 សម្រាប់ animations និង transitions ។
Saffron A Sass mixin library of simple CSS3 animations and transitions CSS Libraries

៥. CSS Loaders

CSS Loaders – ទី​ប្រជុំ​នៃ​កូដ CSS ដែល​​ប្រមូល​ផ្ដុំ​ទៅ​ដោយ loading ។
Single Element CSS Spinners A library of single <div> CSS animated loading spinners

៦. ApplePie

ApplePie – CSS toolkit សម្រាប់​បង្កើតគេហទំព័រ​ដែល responsive ។
ApplePie A modular and responsive CSS toolkit CSS Libraries

៧. StyleStats

StyleStats – គេហទំព័រ​ដ៏​តូច​មួយ​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ statistics នៃ CSS file ។
StyleStats A small app for collecting statistics on any CSS file

៨. ExtractCSS

ExtractCSS – ជា​ឧបករណ៍​មួយ​ដែល​អាច​ជួយ​ទាញ​យក id និង class ពី​កូដ HTML បោះ​មក​ជា​ប្រភេទ CSS វិញ ។
extractCSS A tool which can extract ids & classes from HTML documents and output a CSS stylesheet

៩. CSSynth 

CSSynth – ជាគេហទំព័រ​មួយ ដែល​ដំណើរការ animations តាម​លំដាប់​លំដោយ ។
CSSynth A small app for running animations in order

១០. EnjoyCSS

EnjoyCSS – គេហទំព័រ​ដ៏​ល្អ​មួយ​ ដែល​អាច​ជួយ​ឲ្យ​លោកអ្នក​អាច​ធ្វើ​ការ​កែ​ប្រែ rich graphical styles បាន​យ៉ាង​លឿន​ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​កូដ ។
EnjoyCSS A useful tool that allows you to adjust rich graphical styles quickly without coding

________________________________________________________________________


ស្វែង​យល់​ពី​ការ​ចែកចាយ​​ល្បឿន​លើ Network


យើង​បាន​កត់​សម្គាល់​ឃើញ​ថា​​ឧបករណ៍​ NAS(Network Attached Storage)មួយ​ត្រូវ​បាន​​បាន​ភ្ជាប់​ទៅ​កាន់ network ​ និង​ចាប់​ផ្ដើម​ផ្ទេរ​ឯកសារ​។​ ជា​ដំបូង​យើង​បាន​​ឃើញ​ថា​ប្រព័ន្ធ​ការ​ផ្ទេរ​ឯកសារ​មាន​ល្បឿន​យឺត​។​ពេល​ ដែល​កំពុង​ Copy​ ឯក​សារ​វីដេអូ​ ធំ​មួយ​ចំនួន​ហើយ​វា​ដំណើរ​ការ​យឺត​រហូត​។​ ដូច​នេះ​ CM យើង​នឹង​បង្ហាញ​ពី​ការ​​ត្រួត​ពិនិត្យ​ល្បឿន​នៃ​ការ​ផ្ទេរ​រវាង NAS និង PC ​ដើម្បី​អោយ​ឃើញ​ពី​កម្រិត​នៃ​ការ​ផ្ទេរ​នោះ​ដូច​ខាងក្រោម៖
ដំបូង​យើង​បានDownload កម្មវិធី​មួយ​ដែល​ហៅ​ថា LAN Speed Test ហើយ​សាក​ល្បង​ប្រើ​ប្រាស់​វា។​ជាក់​ណាស់​ល្បឿន​នៃ​ការ​ Transfer តិច​ជាង 1MB/s វា​គឺ Megabytes Per Second មិន​មែន Megabits Per Second ​នោះ​ទេ។ ហើយ​យើង​និង​បន្ត​រៀប​រាប់​ពី Mbps ជា​មួយ MBps ។បន្ទាប់​ពី​ធ្វើ​ការ​ស្រាវជ្រាវ​បាន​លេច​ចេញ​ជា​រូប​រាង​ដែល​ខុស​ពី​​អ្វី​ ដែល​​យើង​គិត​ខុស​និង​ជា​ចុង​ក្រោយ​ទទួល​បាន​នូវ​អត្រា​នៃ​ការ Transfer​ រហូត​ដល់​ទៅ 40MB/s។ បច្ចេកទេស​ទេស​ដែល​អ្នក​អាច​ទទួល​បាន​នូវ​ល្បឿន​អស់​ទាំង​នេះ​ ប្រសិន​បើ​អ្នក​កំពុង​ប្រើប្រាស់​ Gigabit នៃ Ethernet ។យើង​និង​មាន​ការ​និង​ពន្យល់​បន្ថែម​ខាង​ក្រោម​៖

ស្វែង​យល់​ពី LAN Data Rate Units
លក្ខណៈ​ជា​ Standard​ មាន 100Mbps Ethernet ដែល​ជា​ធម្មតា​យើង​ប្រើប្រាស់​នៅ​ឯ​ផ្ទះ។ 100 Mbps គឺ 100 megabits per second​ ដែល​វា​អាច​បម្លែង​ទៅ​ជា​ 12.5 megabytes per second(MBps or MB/s)។វា​មាន​ភាព​ងាយ​ស្រួល​ជា​ច្រើន​ក្នុង​ការ​បម្លែង​ទៅជាMBs។មាន​ន័យ​ថា​ ប្រសិន​បើ​អ្នក​មិន​មាន​ Gigabit router និង Gigabit network card នៅ​លើ Computer របស់​អ្នក​ឫ​ក៏ NAS នោះ maximum speed ដែល​អ្នក​អាច​ផ្ទេរ​ឯកសារ​ឆ្លង​កាត់  home network​ ​ របស់​អ្នក​គឺ​ 12.5 MBps។
វា​មិន​អាច​ទទួល​បាន​នូវ​ល្បឿន​អតិបរមា​រហូត​នោះ​​ទេ​ វា​ប្រហែល​ជា​ធ្លាក់​ដល់​ 4 MBps ទៅ​ 8 MBps ហើយ​ប្រសិន​បើ​អ្នក​ទទួល​បាន​អ្វី​ទាប​ដូចជា​ 1 MBps ឬក៏ តិច​ជាង​នេះ។​ វា​មាន​ហេតុផល​ជា​ច្រើន​ដែល​យើង​និង​រៀប​រាប់​ប្រាប់​អ្នក​។សូម​ចង​ចាំ​ថា​ ប្រសិន​បើ​ computer របស់​អ្នក​មាន Gigabit Ethernet card នោះ​អ្នក​និង​មិន​អាច​ទទួល​បាន​នូវ​ការ​ផ្ទេរ​ដែល​មាន​ល្បឿន​លឿន​នោះ​ទេ​ លុះ ត្រា​តែ​ឧបករណ៍​ទាំង​អស់​វា support និង Gigabit។


ប្រសិន​បើ​អ្នក​មាន Gigabit Ethernet card នៅ​លើ computer របស់​អ្នក ហើយ​ router ឫ​ switch របស់​អ្នក​គឺ​ជា Gigabit និង​ឧបករណ៍​ទទួល​មាន Gigabit Ethernet card នោះ maximum transfer speed អាច​លោត​ដល់​ 1000 Mbps ​ឫ​ក៏​125 MBps។​អ្នក​គួរ​តែ​ទទួល​បាន​គ្រប់​ទី​កន្លែង​ចាប់​ពី​ 30 ដល់ 60 MBps​​ អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​ឯកសារ​ដែល​អ្នក​កំពុង​ transfer និង​ការ setup network របស់​អ្នក។ ល្បឿន​នៃ​ការ​ចែក ​ចាយ​ តើ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​អ្វី? ដូច​ដែល​យើង​បាន​ រៀប​រាប់ ​ខាង​លើ​ ប្រព័ន្ធ Transfer speed ​គឺ​អាស្រ័យ​ទៅ​និង​ប្រភេទ​នៃ​ Ethernet ដែល​អ្នក​មាន​នៅ​លើ network ។ប៉ុន្តែ​វា​មិន​មែន​មាន​តែ​កត្តា​មួយ​នោះ​ទេ​ វា​មាន​កត្តា​ជា​ច្រើន​ដែល​បញ្ជាក់​ពី speed នៃ​ការ Transfer ចុង​ក្រោយ​របស់​អ្នក​រវាង​ឧបករណ៍​ពីរ​។
ល្បឿន​របស់ Hard Drive

កត្តា​កំណត់​ជា​ចម្បង​គឺ​ល្បឿន​របស់ Hard Drive ប្រសិន​បើ​អ្នក​មាន computer មួយ​ជាប់​មក​ជា​មួយ​និង 5400​ RPM​ នោះ​អត្រា​នៃ​ការ Transfer របស់​អ្នក​និង​យឺត​ជាង​ដែរ​អ្នក​ប្រើ​នូវ​ SSD drives ចំនួន​ពី​ក្នុង​ការ​  configure RAID 0។យើង​បាន​ឮ​ពី​មិត្ត​អ្នក​អាន​មួយ​ចំនួន​ថា​អាច​ទទួល​បាន​ដល់​ទៅ 100 MB/s ដោយ​ប្រើ​ប្រាស់ Pretty Insane setups។ នៅ​លើ network ​ទោះ​បី​ជា​ប្រើ Gigabit Ethernet ក៏​ដោយ យើង​នៅ​តែ​ទទួល​បាន​ត្រឹម​តែ 40MB/s​​ ។វា​មាន​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ជា​ច្រើន​គឺ ដោយ​សារ​តែ​យើង​មាន Hard Drive វា​យឺត។ប្រសិន​បើ​អ្នក Read online​ អ្នក​និង​ស្វែង​រក​នូវ Hard Drives ទំនើបៗ​(SATA 3.0GB/s) អតិបរមា​នៃ​ការ​​ read speed រហូត​ដល់ 75MB/s។មាន​ន័យ​ថា​អ្នក​និង​មិន​អាច​ឆ្លង​កាត់​បាន​ដោយ​គ្មាន​ការ configure ដូច RAID 0,1, ឫ​ក៏ RAID 5  ជា​មួយ​និង hardware RAID controllers ​ទោល​បាន​នោះ​ទេ។
ល្បឿន​ Bus Speed

ទោះបី​ជា​អ្នក​មាន​ល្បឿន​ Hard Drives លឿន​យ៉ាងណា​ក៏​ដោយ data ក៏​នៅ​តែ​មាន​ការ transfer ពី hard drive ទៅ​កាន់ motherboard​ និង​តាម Network Card ដែរ។​Bus speed ធ្វើ​អោយ​ភាព​ខុស​គ្នា​ដ៏​ធំ​មួយ។ឧទាហរណ៍​បើ​អ្នក​ប្រើ​ប្រាស់ older PCI bus នោះ data transfer rate ត្រឹម​តែ​ 133 MB/s។វា​មាន​សំឡេង​ខ្ពស់​ជាង​ អតិបរមា​សម្រាប់Gigabit Ethernet ។ក៏​ប៉ុន្តែ​ Bus ត្រូវ​បាន share ​ឆ្លង​កាត់ system ទាំង​មូល​ដូច​នេះ​អ្នក​ពិត​ជា​មិន​ដែល​ទទួល​បាន speed ទាំង​នោះ​ទេ។
PCI Express system ថ្មី​មួយ​នឹង​ជួយ​អ្នក​អោយ​ទទួល​បាន​ max of 250 MB/s ដែល  ធ្វើ​អោយ​មាន​ភាព​ខុស​គ្នា​ដ៏​សម្បើម។មាន​ន័យ​ថា​ប្រសិន​បើ​អ្នក​ព្យាយាម transfer file ​ពី old computer និង​ទោះបី​ជា​អ្នក​ទិញ Gigabit Ethernet card ក៏​ដោយ​ក៏​វា​មិន​ទទួល​បាន​អត្រា​ transfer​ គ្រប់​ទី​កន្លែង​ ប្រមាណ​ 125 MB/s ដូច​ដែរ​ការ​រំពឹង​ទុក​នោះ​ដែរ។
អំពី Network Cables

ការ​ប្រើ​ប្រាស់​ខ្សែ​ផ្សេងៗ​គ្នា​ បើ​សិន​ជា cables របស់​អ្នក​ចាស់​ឬក៏ cables ទាំង​នោះ​រាំង​ស្ទះ​ដល់​ប្រភព​ចំលង​ចរន្ត​ វា​នៅ​តែ​បន្ត​ដំណើរ​ការ​។ទាក់​ទង​និង​ប្រ​វែង​នៃ​​​ខ្សែ​ធ្វើ​អោយ​មាន​ភាព​ ខុស​គ្នា​ផង​​ដែរ​ប្រសិន​បើ​ខ្សែ​នោះ​វែង​ពេក។សម្រាប់​ការ​ផ្លាស់​ប្ដូរ​ ខ្សែ​វា​និង​មិន​ធ្វើ​អោយ​មាន​ភាព​ខុស​គ្នា​ប៉ុន្មាន​ទេ​។អ្នក​ត្រូវ​ច្បាស់ ​ថា​អ្នក​ត្រូវ​តែ​មាន​ខ្សែ​ CAT 5 ឫ​ក៏ CAT 6។
ចំណុច​ដែល​សំខាន់​ទទួល​បាន​ពី​ទី​នេះ​គឺ​ថា Hard Drive ត្រូវ​កំណត់​ជា​ចំ​បង​ហើយ​វា​ជា​ហេតុ​ផល​ដែល​អ្នក​នឹង​ឃើញ​លទ្ធ​ផល​នៃ range ចាប់​ពី​ 30 ទៅ​ 80 MB/s។ ដើម្បី​ទទួល​បាន high number អ្នក​និង​ត្រូវ​ការ RAID 0 ជា​មួយ​និង Hardware controllers។
អំពី​ឧបករណ៍ Network

ចុង​ក្រោយ​អ្នក​គួរ​តែ​ព្យាយាម​ថែ​ទាំ​ម៉ាស៊ីន​ទាំង​ពីរ​របស់​អ្នក(NAS and PC)ដោយ connect ទៅ​កាន់ switch ​ឫ​ក៏ router ដូច​គ្នា។យើង​ត computer និង NAS ក្នុង switch ​តែ​មួយ​រួច connect ពី switch ​ទៅ​កាន់ wireless router។Switch ល្អ​ជាង router ​ដោយ​សារ​តែ ports នីមួយៗ​មាន​ការ​តម្រូវ​ទៅ​តាម bandwidth ចំណែក​ឯ router វិញ​បែង​ចែក​រវាង ports  និង ports។ចំពោះ​ភាព​រាំង​ស្ទះ​នៃ data នៅ​លើ switch មាន​តិច​ជាង​នៅ​លើ router or hub។




___________________________________

លាក់​កុំព្យូទ័រ​អ្នក​លើ Local Network


aនៅ​ក្នុង​គន្លឹះ​លេខ​នេះ យើង​ខ្ញុំ​នឹង​បង្ហាញ​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​ អំពី​វិធី​លាក់​កុំព្យូទ័រ​របស់​អ្នក​ ដើម្បី​កុំ​ឱ្យ​វា​បង្ហាញ​នៅ​លើ Local Network ។ ដូចនេះ​មិត្ត​អ្នក​អាន​ទាំង​អស់​អាច​សាកល្បង​អនុវត្ត​ជាមួយ​យើង​ដូច​ខាង​ក្រោម៖
aដំបូង​លោក​អ្នក​ត្រូវ​ចុច​ប៊ូតុង Start រួច​វាយ​ពាក្យ rededit ហើយ​ចុច​លើ Enter ។ 
aបន្ទាប់​ពី​អ្នក​បាន​ចូល​ទៅ​ក្នុង Registry Editor រួច អ្នក​ត្រូវ​ចូល​ទៅ​កាន់​ទីតាំង​ដូច​ខាង​ក្រោមHKEY_LOCAL_MACHINE / SYSTEM / CurrentControlSet / Services / LanmanServer / Parameters 
aនៅ​ពេល​ដែល​អ្នក​បាន​ចូល​ទៅ​កាន់​ទីតាំង​នេះ​រួច​ អ្វី​ដែល​អ្នក​ត្រូវ​អនុវត្ត​បន្ត​គឺ​ត្រូវ​បង្កើត​តម្លៃDWORD ថ្មី​សម្រាប់​វា ដូច​នេះ​អ្នក​ត្រូវ​ចុច​លើ​មី​នុយ Edit រួច​ចុច​លើ New បន្ទាប់​មក​សូម​ចុច​លើDWORD 32-bit Value ( ឬ DWORD 64 bit Value សម្រាប់​អ្នក​ប្រើ​ Windows 64 bit) 
aអ្នក​ត្រូវ​ដាក់​ឈ្មោះ​ឱ្យ​វា​ថា Hidden 
aបន្ទាប់​មក​សូម​ចុច​ Double Click លើ​តម្លៃ​ថ្មី​នោះ​ ហើយ​អ្នក​ត្រូវ​កំណត់​តម្លៃ​របស់​វា គឺ ។ ក្រោយ​មក​សូម​ចុច​លើ OK ដើម្បី​រក្សា​ការ​កំណត់​របស់​អ្នក។
aអ្នក​ត្រូវ​ចុច​បិទ​ផ្ទាំង​ Registry Editor រួច​ចាប់​ផ្ដើម​ Restart កុំព្យូទ័រ​របស់​អ្នក។ 
a
៧. នៅ​ពេល​ដែល​អ្នក​បាន​ធ្វើ​ការ​ Restart កុំព្យូទ័រ​រួច​​ នោះ​អ្នក​ដទៃ​ផ្សេង​ប្រាកដ​ជា​ពុំ​អាច​ឃើញ​ឈ្មោះ​កុំព្យូទ័រ​អ្នក​នៅ​លើ Network ឡើយ លុះត្រាតែ​គេ​វាយ​ឈ្មោះ​កុំព្យូទ័រ​របស់​អ្នក​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង Windows Explorer ឬ Start Menu ឬ ដោយ​ការ​ស្វែង​រក​ដោយ​ចុច​ \\ នៅ​ពី​មុខ។


________________________________________________________

វិធីដោះស្រាយ Network មិន​ធ្វើការ









































aNetwork (administrator) ក្នុង ​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ផ្សេងៗ​តែង​តែ​ឈឺ​ក្បាល​ជាមួយ​នឹង​ប្រព័ន្ធ​បណ្ដាញ​ ដែល​តែង​តែ​ជួប​បញ្ហា​ជា​ញឹក​ញយ​​​ដោយ​​សារ​តែ​បញ្ហា​មួយ​ចំនួន។ ​ក្នុង​អត្ថបទ​នេះ KH4IT ​នឹង​ លើក​យក​នូវ​វិធីសាស្ត្រ​ងាយ​ៗ​​មួយ​ចំនួន​ដែល​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ មួយ​ចំនួន​​ខ្លះ​ធ្លាប់​ប្រើ​និង​ខ្លះ​ទៀត​ពុំ​ទាន់​បាន​សាកល្បង។​ វា​មាន​​ប្រសិទ្ធភាព​អាច​ដោះស្រាយ​បាន​ច្រើន​ជុំវិញ​អ្នក​ប្រើប្រាស់​Windows 7 ដែល​តែង​តែ​មាន​ផល​វិបាក​និង​ឧស្សាហ៍​Error លើ​ការ​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត​ឬ​ទាញ​យក​ឯកសារ​ចេញ​ពី​Network។​ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​ 7​ចំណុច​ដែល​អាច​ប្រើ​ជា​ដំណោះស្រាយ​មួយ​ចំនួន​​ដល់​ការ​ជួសជុល​បញ្ហា​Network ៖
កំណត់​ជា​ថ្មី​នូវ​IP Address របស់​អ្នក​(Reset IP Address) ករណី​ដែល​Connection របស់​អ្នក​មាន​ភាព​រអាក់​រអួល​​ឬក៏​​អ្នក​ជួប​បញ្ហា​IP Address ជាន់​គ្នា​(IP Conflict) នោះ​​សូម​ព្យាយាម​សាក​ល្បង​ធ្វើ​ការ​ប្ដូរ​IP Address របស់​អ្នក​ជា​ថ្មី​តាមរយៈ​ការ​Renew។​ដំបូង​សូម​ចុច​លើ​Start Menu > Applications > Accessories > Command Prompt បន្ទាប់​មក​ចុច​Mouse ស្ដាំ​យក​ពាក្យ​Run as Administrator ចេញ​ពី Menu។​បន្ទាប់​មក​សូម​វាយ​ipconfig /renew រួច​ចុច​​Enter។​
aសំអាត​នូវ​DNS Cache របស់​អ្នក គ្រប់​ទីកន្លែង​ដែល​អ្នក​បាន​វាយ​នូវ​URL ទៅ​កាន់​Web Browser ម៉ាស៊ីន​របស់​អ្នក​នឹង​ធ្វើ​ការ​ជាមួយ​DNS Server ដើម្បី​ធ្វើ​ការ​បក​ប្រែ​URL របស់​អ្នក​ទៅ​ជា​IP Address និង​ Cache នៃ​ព័ត៌មាន​ទាំង​នោះ។​​ដែល​​Cache អស់​ទាំង​នោះ​ហើយ​ជួន​កាល​វា​នឹង​ក្លាយ​ជា​ព័ត៌មាន​ចាស់​និង​អាច​ខូច​(Corrupt) ដែល​វា​អាច​បណ្ដាល​ឱ្យ​Internet Connection មាន​បញ្ហា​ជា​ញឹក​ញយ។​ដើម្បី​ធ្វើ​ការ​សំអាត​នូវ​DNS Cache របស់​អ្នក​នោះ​សូម​បើក​នូវ​Command Prompt ជាមួយ​នឹង​Administrator ដោយ​វាយ​ipconfig /flushdns រួច​ចុច​Enter ។​
aធ្វើ​ការ​ Reset Broadband Modem និង​Router របស់​អ្នក ឧបករណ៍​Modem ​ដែល ​ត​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត​របស់​អ្នក​នឹង​ជួប​បញ្ហា​ម្ដងម្កាល​​ដែល​អាច​ ធ្វើ​ឱ្យ​អ៊ីនធឺណិត​លែង​ដំណើរការ​ហើយ​ករណី​នេះ​អ្នក​អាច​ធ្វើ​ការ​Restart វា​ឡើង​វិញ​ដើម្បី​ជួសជុល​បញ្ហា​នេះ​ឡើង​វិញ។​​គន្លឹះ​នៃ​ការ​ធ្វើ​បែប​នេះ​អាច​អនុវត្ត​បាន​នៅ​លើ​Connection រវាង​Router និង​broadband Modem។​ដើម្បី​អាច​ធ្វើ​បែប​នេះ​បាន​​សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖
- សូម​ដក​ខ្សែ​ភ្លើង​
(Power Cable) ចេញ​ពី​ឧបករណ៍​Router និង​Modem ហើយ​​ទុក​ចោល​ប្រមាណ​ជា​៣០​វិនាទី។​
- សូម​កុំ​គ្រាន់​តែ​​ចុច​លើ​ប៊ូតុង​
Power របស់​ឧបករណ៍​នោះ​ព្រោះ​ថា​អាច​នឹង​កំណត់​ឱ្យ​ឧបករណ៍​ទៅ​ជា​Standby Mode។​ដូច្នេះ​ផ្ដាច់​ភ្លើង​ដោយ​ដក​ខ្សែ​ចេញ​តែ​ម្ដង​ទើប​ប្រសើរ
- សូម​ភ្ជាប់​នូវ​ខ្សែ​ទៅ​កាន់​ឧបករណ៍ 
Modem ​វិញ​បន្ទាប់​មក​សូម​ធ្វើ​ការ​រង់ចាំ​ដល់​ឧបករណ៍​នោះ​ធ្វើ​ការ​​ត​ភ្ជាប់​ជា​ថ្មី​ទៅ​កាន់​Connection នៅ​អ៊ីនធឺណិត​របស់​វា ដោយ​មាន​លោត​ភ្លើង​Link សំគាល់​បន្ទាប់​មក​ទើប​ចាំ​ដោត​ឧបករណ៍​Router ឡើង​វិញ។​
- ឧបករណ៍​
Router បាន​បើក​​ដំណើរការ​ឡើង​វិញ​(boot up) ជា​ថ្មី​ម្ដង​ទៀត។​ដូច្នេះ​សូម​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​ខាង​លើ​ទាំងនោះ​ដើម្បី​ធ្វើ​ការ​Renew នូវ​IP Address ជា​ថ្មី។​ដូច្នេះ​លោក​អ្នក​នឹង​អាច​ទទួល​បាន​នូវ​Connection ប្រក្រតី​ជា​មិន​ខាន។​
aមិនដំណើរការអ៊ីនធឺណែតអាចចុចលើប៊ូតុង Reset ឡើងវិញមើលរូបភាពខាងក្រោម
a
-ធ្វើការ​Update ទៅ​លើ​Network Drivers សម្រាប់​ការ​Update ទៅ​លើ​Driver របស់​Network ជា​ធម្មតា​យើង​អាច​ធ្វើ​ទៅ​បាន​៣​វិធី​គឺ​តាម​រយៈ​Windows Update Software , តាម​រយៈ​ការ​Download និង​ដំណើរការ​EXE Installer ​និង​ដោយ​យើង​ជ្រើសរើស​ដោយ​ខ្លួនឯង​តាម​រយៈ​Device Manager។​ប៉ុន្តែ​អ្វី​ដែល​ជា​វិធី ដែល​ងាយ​ស្រួល​សម្រាប់​ការ​ធ្វើ​នោះ​គឺ​គួរ​តែ​ជ្រើសរើស​តាម​វិធី​Windows Update ព្រោះ​វា​ងាយ​ស្រួល​បំផុត​ហើយ​អាច​អនុវត្ត​ដោយ​ស្វ័យប្រវត្ត​ពី Windows ។​ខុស​គ្នា​ពី​វិធី​ទី​បី​ដែល​ទាមទារ​ឱ្យ​យើង​មាន​ការ​ដំឡើង​ស្មុគ​ស្មាញ​បន្តិច។  ករណី​ផ្សេង​មួយ​ទៀត​ប្រសិន​ណា​ជា​អ្នក​បាន​Download យក​Driver នោះ​ចេញ​ពី​ក្រុមហ៊ុន​(វ៉ិបសាយ)​ដែល​ផលិត​Network Card នោះ​File ទាំងឡាយ​នឹង​មាន​វត្តមាន​ពពួក​File (.inf) និង​File ជា​ច្រើន​ទៀត​ដែល​មិន​មែន​ជា​File ដំណើរការ។​ដូច្នេះ​អ្នក​ចាំបាច់​ត្រូវ​តែ​ធ្វើ​ការ​ដំឡើង​ដោយ​ខ្លួន​ឯង​(Manually install) ​ដោយ​​ប្រើ​តាម​Windows Device Manager។​​របៀប​នៃ​ការ​ធ្វើ​ដោយ​គ្រាន់​តែ​ចុច​លើ​ប៊ូតុង​Start រួច​វាយ​Device Manager ត្រង់​ប្រអប់​Search រួច​Enter។​បន្ទាប់​មក​ស្វែង​រក​​Network Adapter ដែល​មាន​នៅ​ក្នុង​List នៃ​Device ទាំងឡាយ​ដែល​មាន​ក្នុង​ម៉ាស៊ីន​រួច​ចុច​Mouse ស្ដាំ​លើ​Network Controller របស់​អ្នក​ហើយ​រើស​យក​ពាក្យ​ថា​Update Driver Software ចេញ​ពី Menu។​​ខណៈ​ពេល​ដែល​ផ្ទាំង​Open បាន​លេច​ឡើង​​បន្ទាប់​សូម​ចុច​លើ​ប៊ូតុង​Browse my computer for driver software បន្ទាប់​មក​ចុច​លើ​ប៊ូតុង​Browse និង​​តម្រង់​ទៅ​កាន់​​Folder ដែល​អ្នក​​បាន​Download ថ្មី​មក​។​ជា​ចុង​ក្រោយ​សូម​ចុច​លើ​ប៊ូតុង​Next ពេល​នោះ​វា​នឹង​ធ្វើ​ការ​ដំឡើង​ដោយ​ខ្លួន​ឯង។​
a-បិទ​ឬ​ដក​ចោល​នៅ​លើ​Windows Firewall ចំណុច​ពិសេស​នៃ​Windows 7 គឺ​មាន​ភ្ជាប់​មក​ជា​ស្រេច​នូវ​លក្ខណ​Firewall ដែល ​តែង​តែ​សួរ​យើង​រាល់​ពេល​ត្រូវ​ការ​ដំណើរការ​អ្វីមួយ​​ពី​បណ្ដាញ​ផ្សេង​ ទៀត។​​ប្រសិន​ណា​ជា​អ្នក​​ជ្រុល​បិទ​ទៅ​លើ​កម្មវិធី​ហើយ​​ចង់​បើក​វា​ឱ្យ​ ដំណើរការ​វិញ​នោះ​។​អ្នក​គ្រាន់​តែ​ធ្វើ​ការ​ប្ដូរ​នូវ​Setting នៅ​ក្នុង​Windows Firewall Control ដោយ​ខ្លួន​ឯង​ជា​ការ​ស្រេច។ របៀប​នៃ​ការ​ធ្វើ​គឺ​គ្រាន់​តែ​​ចុច​លើ​Start រួច​វាយ​Allowed Applications នៅ​ត្រង់​ប្រអប់​Search រួច​ចុច​Enter។ ​ជា​លទ្ធផល​យើង​នឹង​ឃើញ​ផ្ទាំង​មួយ​ដែល​មាន​នូវ​រាល់​កម្មវិធី​ទាំងអស់​ដែល​ បាន​ដំឡើង​នៅ​ក្នុង​ម៉ាស៊ីន​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ផ្ទាំង​Firewall នេះ។​​​​ ដូច្នេះ​ករណី​ដែល​អ្នក​ចង់​ធ្វើ​ការ​ផ្លាស់​ប្ដូរ​កម្មវិធី​មួយ​ចំនួន​នៅ​ក្នុង​បញ្ជី​នោះ​គឺ​គ្រាន់​តែ​ចុច​លើ​ពាក្យ​Change Settings ជា​ការ​ស្រេច​ដើម្បី​ធ្វើ​ការ​Block ឬ​Unblock
a-ស្គេន​រក​ម៉ាស៊ីន​ឬ​ឧបករណ៍​ផ្សេងៗ​​ដែល​ភ្ជាប់​​ក្នុង​បណ្ដាញ នេះ​ជា​ផ្នែក​ជំនួយ​មួយ​បន្ថែម​ទៀត​ដែល​អ្នក​អាច​ទាញ​យក​កម្មវិធី​Angry IP Scanner មក​ធ្វើ​ការ​ស្គេន​រក​ថា​តើ​នៅ​ក្នុង​បណ្ដាញ​Network របស់​អ្នក​មាន​កុំព្យូទ័រ​ឬ​ឧបករណ៍​Network ណា​ខ្លះ​ដែល​បាន​ប្រើប្រាស់​IP Address​ធ្វើ​ការ​អ្វី​ខ្លះ​នៅ​ប្រព័ន្ធ​បណ្ដាញ។​​​អ្នក​អាច​ស្វែង​រក​ព័ត៌មាន​លំអិត​អំពី​ការ​ប្រើប្រាស់​នៃ​Host នីមួយៗ​បាន​តាម​រយៈ​Ports មួយ​ចំនួន​ដែល​វា​កំពុង​Active។​កម្មវិធី​នេះ​អាច​ស្វែង​រក​​​ ទាញ​យក​ដោយ​ផ្ទាល់​ពី​វ៉ិបសាយ​មួយ​ចំនួន​ដែល​លោក​អ្នក​អាច​ប្រើប្រាស់​បាន​ ដោយ​ឥត​គិត​ថ្លៃ​ហើយ​ពុំ​ចាំបាច់​ធ្វើ​ការ​ដំឡើង​នោះ​ឡើយ​គឺ​គ្រាន់​តែ​ចុច​ ពីរ​ដង​ដើម្បី​ប្រើ​តែ​ប៉ុណ្ណោះ។​
a-វិនិច្ឆយ​ទៅ​លើ​ការ​ត​ភ្ជាប់​អ៊ីនធឺណិត ជា​ចុង​ក្រោយ​នៅ​មាន​បញ្ហា​មួយ​ទៀត​ដែល​អាច​នឹង​នៅ​ពី​ក្រោយ​បញ្ហា​នៃ​បណ្ដាញ​Network របស់​អ្នក​​នោះ​គឺ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​អ្នក​មិន​មាន​ស្ថិរភាព។​មាន​មុខងារ​ពីរ​នៅ​ក្នុង​Windows 7 ដែល​អាច​ជួយ​អ្នក​បាន​​គឺ​Ping និង​tracert (Ttraceroute) ដែល​អាច​ជួយ​អ្នក​ដល់​ការ​ស្វែង​រក​នូវ​បញ្ហា​​ប្រសិន​ជា​អ្នក​​មាន​ប្រើ​​អ៊ីនធឺណិត​នៅ​ផ្ទះ​ឬ​ជាមួយ​ISP របស់​អ្នក​ឬ​ទី​កន្លែង​ណា​​ក៏​ដោយ។
aយើង​អាច​បន្ត​ Ping នូវ​វ៉ិបសាយ​ណាមួយ​ដែល​ស្គាល់​(ភាគ​ច្រើន​គឺ​google.com) ​ដែល​អាច​នឹង​ឱ្យ​អ្នក​ធ្វើ​ការ​តាម​ដាន​នូវ​រាល់​Connection និង​ឃើញ​ជាក់ស្ដែង​ប្រសិន​ជា​វា​ដាច់​ឬ​ជាប់។​ងាយ​ទេ​ដោយ​លោក​អ្នក​គ្រាន់តែ​បើក​Command Prompt រួច​វាយ​ping google.com -t រួច​Enter ។​ខណៈ​នោះ​លោក​អ្នក​នឹង​​វា​ធ្វើ​ការ​Ping រហូត​ហើយ​បើ​សិន​ជា​វា​ដាច់​នោះ​​យើង​នឹង​បាន​ឃើញ​ភ្លាម​នូវ​សារ​Error ដែល​បញ្ជាក់​ចេញ​ពី​Server។​ម៉្យាង​វិញ​ទៀត Tracert ក៏​ជា​មុខងារ​មួយ​ផ្សេង​ទៀត​ដែល​អាច​បង្ហាញ​នូវ​​រយៈ​ចម្ងាយ​នៃ​ការ​ត​ភ្ជាប់​​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​ឆ្លង​តាម​បណ្ដាញ​Network នៃ​ទីតាំង​ផ្សេងៗ​​។​ដើម្បី​ប្រើប្រាស់​បាន​សូម​ចូល​តាម​Command Prompt ដដែល​ដោយ​វា​ពាក្យ​tracert google.com ។​ដូច្នេះ​វា​នឹង​បង្ហាញ​នូវ​ទីតាំង​ចេញ​ពី​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​ទៅ​កាន់​Google Server ដោយ​ក្នុង​នោះ​វា​នឹង​ធ្វើ​ការ​បង្ហាញ​នូវ​IP Address នៃ​Server នីមួយៗ​ដែល​វា​បាន​ឆ្លង​កាត់​។​​តាម​ធម្មតា​Packet ដំបូង​​វា​នឹង​ឆ្លង​​ចេញ​ពី​ម៉ាស៊ីន​ដែល​យើង​ប្រើប្រាស់​អាច​និយាយ​ថា​ជា​Home Network បន្ទាប់​មក​វា​នឹង​រត់​ទៅ​កាន់​Network របស់​ISP ហើយ​បន្ទាប់​ពី​នោះ​មក​វា​នឹង​ស្វែង​រក​នូវ​ទីតាំង​បន្ទាប់​ដែល​នឹង​ត្រូវ​ឆ្លង​កាត់​គ្រប់​ដំណាក់​កាល​ដើម្បី​ទៅ​ដល់​Google.com។​ករណី​ដែល​Packet មិន​បាន​ចេញ​​​ផុត​ពី​Network របស់​អ្នក​ទេ​​​បញ្ហា​យើង​អាច​សន្មត​ថា​មក​ពី បញ្ហា​Network ខាង​ក្នុង​របស់​យើង។​ហើយ​ម៉្យាង​ទៀត​ប្រសិន​បើ​វា​មិន​បាន​ឆ្លង​ផុត​ISP នោះ​ទេ​​មានន័យ​ថា​ISP របស់​អ្នក​ដាច់​ឬ​អាច​ជា​បញ្ហា​គ្រឿង​Hardware ជួប​បញ្ហា។​



________________________________________________________

Boot-able ច្រើន​ក្នុង​ USB Flash តែមួយ

មាន ​កម្មវិធី​ច្រើន​ណាស់​​ សម្រាប់​ធ្វើ​ Bootable តែ​ខាង​ក្រោម​នេះ​ជា​កម្ម​វិធី​សម្រាប់​ធ្វើ​ Bootable ច្រើន​ក្នុង USB Flash មួយ។​ Yumi ជា​កម្ម​វិធី​ដែល​អាច​ធ្វើ Bootable ពី File Image បាន​​ ហើយ​មាន​លក្ខណៈ​​ពិសេស​ត្រង់​ថា​កម្មវិធី​នេះ​អាច​ធ្វើអោយ Bootable ច្រើន​ក្នុង USB Flash មួយ​​បាន​៖
ខាងក្រោម​ជា​ប្រភេទ​ ៖
-Debian Live 32/64 Bit
- Fedora 32/64 Bit
-Linux Mint 32/64 Bit
- OpenSUSE Live 32/64 Bit
- Ubuntu 32/64 Bit
-Other Distros Alphabetical
-NetBook Distributions
- Antivirus Tools
-System Tools
- Other OS/Tools  ( Windows )
- Bootable ISOs
លក្ខណនឹងត្រូវបំពេញ ៖ 
Fat32 ឬ * NTFS USB ដែល​បាន​ធ្វើ​ទ្រង់ទ្រាយ​ឬ USB Flash របស់​ដ្រាយ​វ៍​រឹង
  • កុំព្យូទ័រ​ដែល​អាច Boot ចេញពី USB ដែល​បាន
  • ការ Windows XP/Vista/7 ឬ​ស្រា​ដើម្បី​បង្កើត USB ដែល​អាច​ចាប់ផ្ដើម​បាន
  • ការ​ជ្រើស​រើស​របស់​អ្នក​នៃ​ឯកសារ ISO
របៀប​​អនុវត្តន៍៖
- ទាញ​យក YUMI
- ដំណើរការកម្មវិធី Yumi — > Click I Agree –>


- សូម​ជ្រើស​រើស​ដំណាក់​កាល









_________________________________________________________

កុំ​ព្យូ​ទ័​រ​ដៃ​ទៅ​ជា​ ​H​o​ts​p​o​t​


នៅសណ្ឋាគារ ឬ​ផ្ទះសំណាក់​មួយ​ដែល​មិនមាន Wi-Fi ប្រើ គឺមាន​ត្រឹម​ខ្សែ​ភ្ជាប់​អ៊ិន​ធើ​ណែ​ត​ដោយផ្ទាល់​ទៅក្នុង​កុំព្យូទ័រ។ ដូច្នេះ វា​អាច​ប្រើ​បាន​ត្រឹម​មនុស្ស​ម្នាក់​តែប៉ុណ្ណោះ។ ចុះ​អ្នក​ផ្សេងទៀត​ដែល​ចង់​ប្រើ​នោះ​អាច​ប្រើ​បាន​យ៉ាងម៉េច? តើ​វា​មិនល្អ​ទេ​ឬ​បើសិនជា​លោកអ្នក​អាច​ចែកចាយ​អ៊ិន​ធើ​ណែ​ត​ពី​កុំព្យូទ័រ​ យួរដៃ​របស់​លោកអ្នក​ទៅកាន់​ឧបករណ៍​ចល័ត ផ្សេងៗដូចជា ទូរស័ព្ទ កុំព្យូទ័រ​យួរដៃ និង Tablet នោះ​ដោយ​ឱ្យ​កុំព្យូទ័រ​របស់លោក​អ្នក​ដើរតួ​ជា Wi-Fi Hotspot? ដើម្បី​ជា​ជំនួយ​ដល់​ប្រិយមិត្ត ទស្សនាវដ្ដី ទូរស័ព្ទ សូម​លើកយក​កម្មវិធី Connectify ដែលជា​កម្មវិធី​មួយ អាច​បំប្លែង​កុំព្យូទ័រ​យួរដៃ​របស់​លោកអ្នក​ឱ្យ​ក្លាយជា​ឧបករណ៍​ចែកចាយ​អ៊ិន ​ធើ​ណែ​ត​ឥត​ខ្សែ​ទៅកាន់​ឧបករណ៍​ចល័តផ្សេងៗបាន។
វិធី​អនុវត្ត៖
1- ដំបូង​ត្រូវ​ទាញយក​កម្មវិធី Connectify នៅលើ​គេហទំព័រ connectify.me និង​តំឡើង​នៅក្នុង​កុំព្យូទ័រ​យួរដៃ ឬ​កុំព្យូទ័រ​ដែលមាន​បច្ចេក​វិជ្ជា Wireless ហើយ​តំឡើង​វា​នៅលើ​កុំព្យូទ័រ​នោះ ហើយ​ធ្វើការ Restart កុំព្យូទ័រ​ជាមុនសិន។
2- បើក​កម្មវិធី Connectify ហើយ​កំណត់​ឈ្មោះ Hotspot តួអក្សរ​សម្ងាត់ និង​ប្រភេទ Network សម្រាប់​ឱ្យ​អ្នកដទៃ​ប្រើ ដោយ​ចុច​នៅក្នុង​ប៊ូ​តុង Settings ជាការ​ស្រេច។
1* បើសិនជា​លោកអ្នក​ប្រើ Connectify Lite (ជា​ប្រភេទ Free version) លោកអ្នក​អាច​ជ្រើសរើស​បានតែ​ប្រភេទ Network ឈ្មោះ wired internet connection តែមួយគត់។ តែ​បើសិនជា​លោកអ្នក​ប្រើ Connectify Pro (ជា​ប្រភេទ sell version) នោះ​វា​នឹង​ចាប់យក​ការប្រើប្រាស់​ដោយ​ស្វ័យប្រវត្តិ ភាគច្រើន​គេ​រើសយក Wi-Fi នៅក្នុង Internet to Share រូ​ច​ចុច Apply Setting ដើម្បី​សម្រេច​ការកំណត់។
3- ដើម្បី​បន្តឹង​សុវត្ថិភាព Network ឱ្យ​កាន់តែ​ប្រសើរឡើង លោកអ្នក​អាច​កំណត់ Secure Wi-Fi Networks ដោយ​ប្រើ WEP ឬ WPA2 encryption protocol ជាការ​ស្រេច។ ពេលនេះ លោកអ្នក​អាច​ប្រើ​អ៊ិន​ធើ​ណែ​ត​នៅលើ​ឧបករណ៍​ដទៃទៀត​បាន​ដោយ​ប្រើ Wi-Fi ហើយ។
4- ដើម្បី​ដឹងថា តើ​មាន​ម៉ាស៊ីន​ណាខ្លះ​កំពុង​ប្រើ​អ៊ិន​ធើ​ណែ​តរបស់​លោកអ្នក លោកអ្នក​អាច​ចុច​លើ​ប៊ូ​តុង Clients។ នៅក្នុង​ផ្នែក​នេះ លោកអ្នក​អាច​មើលឃើញ​ឈ្មោះ​ម៉ាស៊ីន​ទាំងអស់ និង​អាច​ចុច​បិទ​មិន​ឱ្យគេ​ប្រើ​បាន​ទៀត។
1បន្ថែម​ពី​ការចែក​អ៊ិន​ធើ​ណែ​ត​ដោយ​ប្រើ Wi-Fi នេះ Connectify Pro ក៏​អាច​ដើរតួ​ជា Local Sharing ដោយ​លោកអ្នក​អាច​ផ្ញើ​ឯកសារផ្សេងៗ ទៅឱ្យ​គ្នា​ដោយ​គ្រាន់តែ​បង្កើត Folder និង​ដាក់​ឯកសារ​នានា​ចូល ហើយ ​ទាញ Folder នោះ​ទៅ​ដាក់​ពីលើ​ឈ្មោះ​ម៉ាស៊ីន​ដែលមាន​នៅលើ​បញ្ជី Clients ភ្លាមនោះ វា​នឹង​ផ្ញើ​សារ​មួយ​ទៅកាន់​ម៉ាស៊ីន​មួយ​នោះ​សួរ​បញ្ជាក់ថា​ព្រម​ទទួល ឬ​បដិសេធ (អាច​ប្រើ​បាន​ចំពោះ​ម៉ាស៊ីន​ដែល​បាន​ដំឡើង និង​ដំណើរការ​កម្មវិធី​នេះ​ដូចគ្នា) តែ​បើសិនជា​ភាគី​ម្ខាង​ទៀត​មិនមាន​កម្មវិធី​នេះ​ប្រើ​ទេ លោកអ្នក​អាច​ផ្ទេរ​ឯកសារ​នោះ តាមរយៈ Web browser បាន​ដោយ​គ្រាន់តែ​វាយ​បញ្ចូល IP address។ គ្រប់​កុំព្យូទ័រ​ទាំងអស់​ដែល​បាន​ភ្ជាប់ Wi-Fi តែមួយ​ជាមួយគ្នា គេ​អាចទាក់ទង​គ្នា​បាន ដូចជា​លេង​ហ្គេម​តាម LAN បាន​ដោយ​មិនចាំបាច់​ប្រើ​ខ្សែ​ភ្ជាប់​ឡើយ។
11


_________________________________________________________

របៀបកំចាត់មេរោគ (Scan Virus) តាមរយៈ Window 8



Windows 8 បាន​បញ្ចូល​នូវ​កម្មវិធី Antivirus មកជា​មួយ  សម្រាប់​បន្ថែម​នូវ​ភាពងាយស្រួល និង​ការពារ​នៅលើ Windows នោះ និង​កម្មវិធី ឬ Files ផ្សេងៗឲ្យ​មាន​សុវត្ថិភាព។    តើ​លោកអ្នក​ដឹងថា​វា​ជា​កម្មវិធី​នោះដែរ​ឬ​ទែ? ព្រោះថា​កម្មវិធី​នោះ​វា​ម​សមត្ថភាព ក្នុងការ Scan ផ្តល់​ឲ្យ​ការ scan នោះ​ជា​ពីរ​ប្រភេទ​គឺ Scan តាម​កម្មវិធី​ផ្ទាល់ និង​តាមរយៈ Context Menu។ ម្យ៉ា​ង​ទៀត​ការ Scan  វា​ឲ្យ​លោកអ្នក​អាច​ជ្រើស​រើសយក​នូវ Folder ឬ Drive ណាមួយ ក៏បាន។ ដើម្បី​ឲ្យ​កាន់តែច្បាស់​សូម​ការបង្ហាញ​ខាងក្រោម៖
2 វិធីក្នុងការ Scan  Virus លើ File ឬ Folder ក្នុង Windows 8
       1. តាមរយៈ​កម្មវិធី
       ដើម្បី​ចាប់ផ្តើម​យើង​ត្រូវ​ប្រើប្រាស់​ជាមួយ​កម្មវិធី Defender GUI ត្រូវ​ចូលទៅ​កាន់​តាម​លំដាប់ Folder: C:Program FilesWindows Defender ​នេះ បន្ទាប់​ជ្រើស​យក MSASCui.exe។
      2 វិធីក្នុងការ Scan  Virus លើ File ឬ Folder ក្នុង Windows 8
       ហើយ​វា​ក៏​បើ​កម្មវិធី​នោះ​ឡើង រួច​ជ្រើស​រើសយក​ប្រភេទ​នៃ​ការ
Scanជា Custom បន្ទាប់​ចុច Scan now ប៊ូ​តុង។
 2 វិធីក្នុងការ Scan  Virus លើ File ឬ Folder ក្នុង Windows 8
       ក្រោយមកទៀត​ត្រូវ​ជ្រើស​យក Folder ណាមួយ​ដែ​លោកអ្នក​ចង់ Scan រួច​ចុច OK ។
 2 វិធីក្នុងការ Scan  Virus លើ File ឬ Folder ក្នុង Windows 8
2 វិធីក្នុងការ Scan  Virus លើ File ឬ Folder ក្នុង Windows 8
       2. តាមរយៈ Context Menu
       ប្រសិនបើ​លោកអ្នក​មិន​ចង់​ប្រើ GUI លោកអ្នក​មាន​វិធី​ផ្សេងមួយទៀត​លឿន​ជាង​នេះ​គឺ ការប្រើប្រាស់​តាមរយៈ Context menu។ គ្រាន់តែ​ចុច Windows + R បន្ទាប់​វាយ​បញ្ចូល​ពាក្យ shell:sendto ដាក់​ក្នុង​ប្រអប់ Run រួច​ចុច Enter។  
2 វិធីក្នុងការ Scan  Virus លើ File ឬ Folder ក្នុង Windows 8 
       ឥឡូវ​លោកអ្នក​ត្រូវ​ទាញយក File ពី Link: http://www.mediafire.com/?scw9i4d3kczs5za បន្ទាប់ Unzip វា រួចហើយ​ថតចំលង File នោះ​ដាក់​ត្រង់ Folder ដែល​បើក​នៅ​ចំនុចខាងលើ។
2 វិធីក្នុងការ Scan  Virus លើ File ឬ Folder ក្នុង Windows 8 
       ហើយ​នៅពេល​លោកអ្នក​ចុច Mouse ខាងស្តាំ​លើ  File ឬ Folder វា​នឹង​បង្ហាញ​ពាក្យ​ថា Scan។
 2 វិធីក្នុងការ Scan  Virus លើ File ឬ Folder ក្នុង Windows 8
       ចុង​បញ្ចា​ប់​វា​បង្ហាញ​ផ្ទាំង Command  ដើម្បី​ធ្វើការ Scan ៕
2 វិធីក្នុងការ Scan  Virus លើ File ឬ Folder ក្នុង Windows 8

________________________________________________________________________

  រាល់ពេល​លោកអ្នក​ប្រើប្រាស់ Search Charm ក្នុង Windows 8 វា​បាន​ចងចាំ​នូវ​អ្វីដែល​បាន Search នោះ។ មួយវិញទៀត​នៅពេល Share ឯកសារ​ជាមួយ​កុំព្យូទ័រ​នរណាម្នាក់។ ដើម្បី​លុប និង​បិទ​រាល់ History ទាំងនោះ​សូម​មើ​ការបង្ហាញ​ខាងក្រោម៖
វិធី​លុប និង​បិទ Search Charm History ក្នុង Windows 8
       ជាដំបូង​ចុច Win + C  បន្ទាប់​ចុច​លើ Settings Charm។
វិធី​លុប និង​បិទ Search Charm History ក្នុង Windows 8
       រួច​ចុច​លើ​ពាក្យ Change PC settings ដើម្បី​បើក Modern UI Control Panel។
 វិធី​លុប និង​បិទ Search Charm History ក្នុង Windows 8
       នៅពេល​ផ្ទាំង Control Panel បង្ហាញឡើង បន្ត​ចុច​លើ​ Search។
វិធី​លុប និង​បិទ Search Charm History ក្នុង Windows 8
       មើលទៅ​ផ្នែក​ខាងស្តាំលោកអ្នក​នឹង​ឃើញ​ពាក្យ​ថា search history options។ ប្រសិនបើ​ចង់​លុប search history ចុច​លើប៊ូ​តុង Delete history។
វិធី​លុប និង​បិទ Search Charm History ក្នុង Windows 8
       ម្យ៉ាងទៀត​ប្រសិនបើ​លោកអ្នក​ចង់​បិទ​វា​វិញ  ដោយ​មិន​ប្រើ Delete ប៊ូ​តុង​ទេ។ គ្រាន់តែ​ចាប់ទាញ​លើ​ប៊ូ​តុង​ស្ថិតនៅក្រោម​ពាក្យ Let windows save my searches as furture search suggestions ពី on មក off នោះ​វា​នឹង​បិទ History ដោយស្វ័យប្រវត្តិ។
វិធី​លុប និង​បិទ Search Charm History ក្នុង Windows 8
       លោកអ្នក​អាច​ប្រើប្រាស់​ជាមួយ Search ហើយ Windows វា​មិន​ចង់ចាំ​នូវ​អ្វី ដែល Search ទៀត​នោះទេ៕
_______________________________________________________________________

របៀបបញ្ជាំងអេក្រងកុំព្យូទ័រទៅទូរទស្សន៍ PC - TV

លោកអ្នក​ប្រាកដ​ជាដឹង​រួចមក​ហើយថា ការភ្ជាប់​ពីកុំព្យូទ័រ​ទៅ​បញ្ចាំង​លើ​អេក្រង់​ Projector (បញ្ចាំងបទ​បង្ហាញ Slide) មិនមែនជា​ការងារ​ពិបាកទេ ដោយ​លោកអ្នកគ្រាន់តែ​ភ្ជាប់​ខ្សែ VGA តាមរយៈ Port របស់ Projector ។ អ្វីដែល​លោកអ្នក​គួរតែ​ស្វែង​យល់​នោះគឺ ការ​បញ្ចាំងពី​កុំព្យូទ័រ​ទៅទូរទស្សន៍ ។ ប្រសិនបើ​លោកអ្នក​មាន​កុំព្យូទ័រ​អេក្រង់​តូចៗ​ត្រឹម ១១ អ៊ីញ​នោះ វាប្រហែលជាពិបាក​មើល​វីដេអូ ឬរូបភាព​បន្តិចហើយ ដើម្បី​ចង់​មើល​ក្នុង​ទំហំ​ធំ លោកអ្នក​គួរដាក់​បញ្ចាំង​មកលើទូរទស្សន៍ ។

ប្រភេទ​នៃការ​តភ្ជាប់

បច្ចុប្បន្ននេះ​ទូរទស្សន៍​ភាគច្រើន​អាច​ប្រើប្រាស់​ជាមួយ​ការ​តភ្ជាប់​ផ្សេងៗគ្នា ដែល​ក្នុងនោះ​រួមមាន​ការប្រើ​ជាមួយ​កុំព្យូទ័រ​ផងដែរ ។ សូមពិនិត្យមើល​ទូរទស្សន៍​របស់​លោកអ្នកនូវរន្ធ (Port) មួយចំនួន​ដែល​អាច​ប្រើប្រាស់​បាន ។

ការភ្ជាប់ជាមួយ HDMI

រាល់​ទូរទស្សន៍ស៊េរី​ថ្មី សុទ្ធតែ​មាន​រន្ធ HDMI ដែល​លោកអ្នក​អាច​ប្រើ​ប្រាស់​ក្នុង​ការ​ភ្ជាប់​ពី​ឧបករណ៍​នានា (ទូរសព្ទជាដើម) មក​ទូរទស្សន៍​បាន ។  HDMI អាច​ឲ្យ​លោកអ្នក​ទទួលទាំង​សម្លេង និង​រូបភាព​យ៉ាង​ប្រសើរ​ពី​ប្រភព​ដែល​បាន​ភ្ជាប់​ជាមួយ​ទូរទស្សន៍ ។

ប្រើប្រាស់ HDMI ទៅ HDMI

ជាទូទៅ​​គេនិយម​ប្រើប្រាស់​រន្ធ HDMI របស់​ Laptop ដែល​មានស្រាប់ មកភ្ជាប់ជាមួយ​រន្ធ HDMI របស់​ទូរទស្សន៍ តាមរយៈ​ខ្សែ HDMI ។ លោកអ្នក​អាច​ស្វែរក​ទិញ​ខ្សែនេះ​នៅ​តាម​ហាង​កុំព្យូទ័រ ឬហាង​លក់​គ្រឿង​អគ្គិសនី ដែល​តម្លៃ​របស់​វាមិន​ជាថ្លៃទេ ហើយ​វាអាស្រ័យលើ​ប្រវែង​ខ្សែ និង​ម៉ាក​ល្បីៗ ដែល​មាន​សមត្ថភាព​ក្នុងការ​បញ្ជូន​សម្លេង និង​រូបភាព​បាន​ប្រសើរជាង​ខ្សែ​ដែលមាន​តម្លៃ​ថោក (ពេក) ។
How_do_I_connect_a_laptop_to_a_TV

ប្រើប្រាស់ DVI ទៅ HDMI

លោកអ្នក​ប្រហែលជា​មិនដែលឃើញ​ Laptop ឬទូរទស្សន៍​ណាដែល​មាន​ភ្ជាប់​រន្ធ DVI នោះទេ ។ យ៉ាងណាមិញ រន្ធនេះ​មាន​​នៅ​លើ​កុំព្យូទ័រប្រភេទ Desktop ដែលរន្ធ DVI ប្រើសញ្ញាល់​ឌីជីថល ក្នុងការ​បញ្ជូន​វីដេអូ​មកកាន់​ HDMI ហើយ​គុណភាព​វីដេអូ​ក៏​ល្អ​អាចទទួល​យក​បាន​ផងដែរ ។ សូម​ចំណាំថា៖ការប្រើប្រាស់​រន្ធ DVI នេះ​គ្មាន​សម្លេង​មកជាមួយ​ឡើយ ។

ប្រើប្រាស់ HDMI ទៅ Thunderbolt ឬ Mini DisplayPort

Thunderbolt និង Mini DisplayPort ប្រើ​ការ​តភ្ជាប់​​ទាំង​​សម្លេង និង​វីដេអូ​ដែល​មាន​គុណភាព​ខ្ពស់ ទៅ​កាន់​​ទូរទស្សន៍​របស់អ្នក​តាមរយៈ​រន្ធ HDMI ហើយ​វា​អាច​បម្លែងទៅជា DVI ផងដែរ ។ លោកអ្នក​ក៏​អាចទិញ​ប្រដាប់​បម្លែង​ទៅជា VGA បាន​ដូចគ្នា តែ​​ប្រសិនបើអ្នកបានបម្លែង​ទៅ DVI ឬ VGA អ្នកនឹងមិន​លឺ​សំឡេងទេ ។

ការភ្ជាប់​ជាមួយ VGA

ប្រើ VGA ទៅ VGA

ការតភ្ជាប់តាមរន្ធ VGA ដែល​មាន​ជាទូទៅ​នៅលើ​កុំព្យូទ័រ និង​ទូរទស្សន៍​ ប៉ុន្តែវា​បាន​ក្លាយ​ជា​ហួសសម័យ​ ដូច្នេះ​អ្នក​នឹង​​មិន​​ឃើញវា នៅលើកុំព្យូទ័រយួរដៃម៉ូដែលថ្មីនោះទេ ។ VGA ដែលអាចបញ្ជូន​រូបភាពដែល​មាន​គុណភាព​ល្អបង្គួរ (ប៉ុន្តែមិន​ប្រសើរ​ដូច​រន្ធ HDMI, DVI ទេ) ។

ការភ្ជាប់​ជាមួយ​សម្លេង (Audio)

ប្រសិន​បើ​លោកអ្នក​ប្រើ​ការភ្ជាប់​ជា VGA ឬ DVI ដើម្បី​ភ្ជាប់​ទៅ​កុំព្យូទ័រ ឬ​ទូរទស្សន៍ លោកអ្នក​​ក៏​នៅតែ​អាច​ទទួល​បាន​សម្លេង​មកជាមួយ ដោយ​ប្រើ​វិធី​ផ្សេងៗ​ដូចជា៖ ប្រើ​ប្រាស់ Speaker (ឧបករណ៍​បំពងសម្លេង) ភ្ជាប់ជាមួយ​កុំព្យូទ័រ និង​វិធីមួយ​ទៀត​គឺ​ប្រើ​ខ្សែសម្លេង (Audio) មួយ​ផ្សេងទៀត ។

ការភ្ជាប់​ដោយ​គ្មានខ្សែ (Wireless Connections)

បើ​លោកអ្នក​ធុញទ្រាន់​ជាមួយ​នឹង​ការ​ប្រើប្រាស់​ខ្សែ​រញ៉ែរញ៉ៃ អ្នក​ក៏អាច​សាកល្បង​ប្រើ​ប្រាស់​ឧបករណ៍​ឥតខ្សែ (Wireless) ដែល​មាន​ឧបករណ៍​ទំនើបៗ​ជាច្រើន​ ក្នុងការ​បញ្ចូន​វីដេអូ​ពី​កុំព្យូទ័រ ទៅ​ទូរទស្សន៍ តាមរយៈ​បណ្តាញ Wifi ។
ឧបករណ៍​ទាំងនោះ​មាន​ទំហំ​តូចៗ ដែល​អាច​ភ្ជាប់​ជាមួយ​ទូរទស្សន៍​តាមរយៈ​រន្ធ HDMI (ប្រើខ្សែ) ហើយ​លោកអ្នក​អាច​ភ្ជាប់​ជាមួយ​នឹង​កុំព្យូទ័រ​​ដោយ​ឥតខ្សែ ។ វាអាច​នឹង​មានបញ្ហា​ខ្លះៗ​ ប្រសិនបើ​លោកអ្នក​ចង់​មើល​វីដេអូ​ដែល​មាន​ទំហំ​ធំៗ វាតម្រូវ​ឲ្យ​លោកអ្នក​មាន​អ៊ីនធឺណេត​ល្បឿន​លឿន និង​ឧបករណ៍​ល្អ ក្នុងការ​បញ្ចូន​ទិន្នន័យ​ឲ្យ​ប្រសើរ ។

ក្រោយពី​ភ្ជាប់​រួចរាល់​ហើយ

បន្ទាប់​ពី​លោកអ្នក​បាន​ភ្ជាប់​​ពីកុំព្យូទ័រ​ទៅ​ទូរទស្សន៍​រួច​ជាស្រេច​ហើយ លោកអ្នក​នឹង​ឃើញ​សារ​មួយ​នៅ​លើ​អេក្រង់​ទូរទស្សន៍ បញ្ជាក់​ពី​ការ​តភ្ជាប់ ។
ជាចុងក្រោយ​លោកអ្នក​ត្រូវ​កំណត់​ការ​បញ្ជូន​ទិន្នន័យ (រូបភាព វីដេអូ) ពី​កុំព្យូទ័រ​ទៅ​ទូរទស្សន៍ ដែល​លោកអ្នក​អាច​ជ្រើស​រើស​ជម្រើសតាម​តម្រូវ​ការ​ តាម​ជំនាន់​ Windows នីមួយៗ​ដូចខាងក្រោម៖

សម្រាប់ Windows 8:

សម្រាប់ Windows 7:


________________________________

របៀប​ដំឡើង​កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​និង​វេយ្យាករណ៍​ភាសាខ្មែរ

I.ទាញ​យក​កម្មវិធី​មុន​ដឹង​ដំឡើងដើម្បី​បញ្ចូល​កម្មវិធី​នេះ​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក លោកអ្នក​ត្រូវ​ទាញ​យក​កម្មវិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ Fonts Khmer Unicode
ក្ដារ​វាយ​ខ្មែរ​យូនីកូដ Khmer Unicode Keyboard
កម្មវិធី Open Office ឬ LibreOfficeកម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ Khmer Spelling Checkerកម្មវិធី​ត្រួត​ពិនិត្យ​វេយ្យាករណ៍​ខ្មែរ Khmer Grammar Checkerកម្មវិធី java run-time environment 1.7 or upពត៌មានលំអិតសូមចុចលើ Link ខាងក្រោម៖
___________________________________________________________

សំអាត Windows PC លើ Network Remote ជាមួយ CCleaner

នៅក្នុង​ការប្រើប្រាស់​កុំ​ព្យូ​រ​ទ័​រ​តាមរយៈ​បណ្តាញ network វា​ធ្វើ ឲ្យ​យើង​ងាយស្រួល​ក្នុងការ​គ្រប់គ្រង។ តើ​លោកអ្នក​ធ្លាប់ធ្វើ​ការសំអាត​កុំព្យូទ័រ​របស់​នរណាម្នាក់​តាមរយៈ network remote ឬទេ?    ក្នុង​ការធ្វើបែបនេះ​វា​មានភាព ងាយស្រួល​សម្រាប់​លោកអ្នក ហើយ វា ជា​វិធី​ល្បឿន និង​ឆាប់រហ័ស។

1.ដំបូង​លោកអ្នក​ត្រូវ​ចូលទៅ​កាន់​វ៉ិ​ប​សាយ Piriform.com ឬក៏​វ៉ិ​ប​សាយផ្សេងៗទៀត​ដែល​លោកអ្នក​អាច
ទាញយក​វា​បាន។ លោកអ្នក​អាច​ជ្រើស​យក​នូវ Version នៃ CCleaner ទៅតាម​តម្រូវការ​លោកអ្នក។
សំអាត Windows PC លើ Network Remote ជាមួយ CCleaner
2.ក្រោយពី​ការទាញយក​បានបញ្ចប់ លោកអ្នក​ត្រូវ​ធ្វើការ​ពន្លា File ទាំងនោះ។ 
សំអាត Windows PC លើ Network Remote ជាមួយ CCleaner
3.បន្ត​មកទៀត​លោកអ្នក​ត្រូវបង្កើត extract archive ដោយ​ខ្លួនឯង​ដែល​វា​អាចជួយ​ឲ្យ​ដំណើរការ CCleaner ដោយ​ស្វ័យប្រវត្តិ​នៅពេល​ត្រូវ copy ដើម្បី remote ម៉ាស៊ីន។ លោកអ្នក​ត្រូវ select លើ file ដែល​បាន​ពន្លា​ទាំងអស់នោះ ហើយ​ជ្រើស​រើសយក WinRAR រួច​យកពាក្យ Add to archive។
សំអាត Windows PC លើ Network Remote ជាមួយ CCleaner
4.បន្តទៀត​លោកអ្នក​ត្រូវ​ចុច​លើ​ពាក្យ General Tabe ហើយ​ដាក់​ធី​កលើ Create SFX archive។
 សំអាត Windows PC លើ Network Remote ជាមួយ CCleaner
5.បន្ទាប់​លោកអ្នក​ត្រូវ​ចុច​លើ​ពាក្យ Advnace tab ហើយ​ចុច​លើ SFX option ប៊ូ​តុង។
សំអាត Windows PC លើ Network Remote ជាមួយ CCleaner
.បន្តទៀត​លោកអ្នក​ត្រូវ​ចុច​លើ​ពាក្យ Setup Tab ត្រង់ចំនុច​នេះ​យើង​ត្រូវ​ឲ្យ​វា​ដំណ​ត់​បាន​ច្បាស់ លើ​អ្វីដែល​យើង​ចង់ run នៅពេល archive ត្រូវបាន extracte។ លោកអ្នក​ត្រូវមាន​ទាំង CCleaner ប្រភេទ x84 និង x64 ដើម្បី​អាច​ប្រើ​លើ​ប្រភេទ​កុំព្យូទ័រ​ដែល​គេ​ប្រើ ប្រាស់ windows ប្រភេទ​ទាំងពីរនេះ។ ចំនែក​នៅក្រោម​ពាក្យ Run after extraction លោកអ្នក​ត្រូវ​វាយ​តាម​ដូច​រូប​ខាងក្រោម។ 
សំអាត Windows PC លើ Network Remote ជាមួយ CCleaner
7.បន្ទាប់មកទៀត​លោកអ្នក​ត្រូវ​ចុក​លើ​ពាក្យ Modes tabe លោកអ្នក​ត្រូវ់​ធី​ក​ត្រង់​ពាក្យ Unpack to temporay folder និង​ពាក្យ Hide all។
សំអាត Windows PC លើ Network Remote ជាមួយ CCleaner
8.លោកអ្នក​ត្រូវ​ចុច​លើ​ពាក្យ Update tab ហើយ​ត្រង់​ពាក្យ Overwrite mode លោកអ្នក​ត្រូវជ្រើស​យកពាក្យ Overwirte all files។
សំអាត Windows PC លើ Network Remote ជាមួយ CCleaner
9.ចុងក្រោយ​លោកអ្នក ចុច OK ហើយ​បន្ត​ចុច Ok ម្តងទៀត ដើម្បី​ឲ្យ​វា build archive។ លោកអ្នក​អាចសាកល្បង run វា ហើយ​លោក​អ្នកនឹង​ឃើញ CCleaner icon បង្ហាញ​ក្នុង​ទីតាំង System Tray ។
សំអាត Windows PC លើ Network Remote ជាមួយ CCleaner
ឥឡូវ​ពួកយើង​បាន​ដំណើរការ CCleaner ដោយ​ស្វ័យប្រវត្តិ ហើយ​លោកអ្នក​ត្រូវ​ប្រើ PSExec ដែល​វា​ងាយស្រួល​សម្រាប់​លោកអ្នក។ លោកអ្នក​អាច​ចូលទៅ​កាន់​វ៉ិ​ប​សាយ http://technet.microsoft.com ដើម្បី​ទាញយក PSTools ដែល​ក្នុងនោះ​វា​មាន PSExec។ 
 សំអាត Windows PC លើ Network Remote ជាមួយ CCleaner
ក្រោយពី​លោកអ្នក​បាន​ទាញយក PsTools លោកអ្នក​ត្រូវ Extract វា។ 
 សំអាត Windows PC លើ Network Remote ជាមួយ CCleaner
ខាងក្រោម​នេះ​វា​ជា​ឧទាហរណ៍​សម្រាប់​លោកអ្នក​ស្វែងយល់​ពី command ដែលយើង​ប្រើប្រាស់៖
PSEXEC \Taylor-PC -c “C:UsersTaylorDownloadsClean.exe” -u TaylorGibb –p Password
    - \Taylor-PC ជា​ឈ្មោះ​របស់ DNS នៃ Remote Machine
    - File path ជា​ផ្នែក​នៃ File ដែល​យើង​បាន​បង្កើត​ពី​ខាងលើ
    - Password ជា Password សម្រាប់ Romote Machine។
សំអាត Windows PC លើ Network Remote ជាមួយ CCleaner
ប្រសិនបើ​លោកអ្នក​ចង់​មើល​ពី​ដំណើរការ​នៃ romote execute app លោកអ្នក​អាច​បើក Task manager លើ Romote Machine៕

___________________________________

របៀបបញ្ចាំងអេក្រង់កុំព្យូទ័រទៅទូរទស្សន៍ PC-TV

លោកអ្នក​ប្រាកដ​ជាដឹង​រួចមក​ហើយថា ការភ្ជាប់​ពីកុំព្យូទ័រ​ទៅ​បញ្ចាំង​លើ​អេក្រង់​ Projector (បញ្ចាំងបទ​បង្ហាញ Slide) មិនមែនជា​ការងារ​ពិបាកទេ ដោយ​លោកអ្នកគ្រាន់តែ​ភ្ជាប់​ខ្សែ VGA តាមរយៈ Port របស់ Projector ។ អ្វីដែល​លោកអ្នក​គួរតែ​ស្វែង​យល់​នោះគឺ ការ​បញ្ចាំងពី​កុំព្យូទ័រ​ទៅទូរទស្សន៍ ។ ប្រសិនបើ​លោកអ្នក​មាន​កុំព្យូទ័រ​អេក្រង់​តូចៗ​ត្រឹម ១១ អ៊ីញ​នោះ វាប្រហែលជាពិបាក​មើល​វីដេអូ ឬរូបភាព​បន្តិចហើយ ដើម្បី​ចង់​មើល​ក្នុង​ទំហំ​ធំ លោកអ្នក​គួរដាក់​បញ្ចាំង​មកលើទូរទស្សន៍ ។

ប្រភេទ​នៃការ​តភ្ជាប់



បច្ចុប្បន្ននេះ​ទូរទស្សន៍​ភាគច្រើន​អាច​ប្រើប្រាស់​ជាមួយ​ការ​តភ្ជាប់​ផ្សេងៗគ្នា ដែល​ក្នុងនោះ​រួមមាន​ការប្រើ​ជាមួយ​កុំព្យូទ័រ​ផងដែរ ។ សូមពិនិត្យមើល​ទូរទស្សន៍​របស់​លោកអ្នកនូវរន្ធ (Port) មួយចំនួន​ដែល​អាច​ប្រើប្រាស់​បាន ។

ការភ្ជាប់ជាមួយ HDMI

រាល់​ទូរទស្សន៍ស៊េរី​ថ្មី សុទ្ធតែ​មាន​រន្ធ HDMI ដែល​លោកអ្នក​អាច​ប្រើ​ប្រាស់​ក្នុង​ការ​ភ្ជាប់​ពី​ឧបករណ៍​នានា (ទូរសព្ទជាដើម) មក​ទូរទស្សន៍​បាន ។  HDMI អាច​ឲ្យ​លោកអ្នក​ទទួលទាំង​សម្លេង និង​រូបភាព​យ៉ាង​ប្រសើរ​ពី​ប្រភព​ដែល​បាន​ភ្ជាប់​ជាមួយ​ទូរទស្សន៍ ។

ប្រើប្រាស់ HDMI ទៅ HDMI

ជាទូទៅ​​គេនិយម​ប្រើប្រាស់​រន្ធ HDMI របស់​ Laptop ដែល​មានស្រាប់ មកភ្ជាប់ជាមួយ​រន្ធ HDMI របស់​ទូរទស្សន៍ តាមរយៈ​ខ្សែ HDMI ។ លោកអ្នក​អាច​ស្វែរក​ទិញ​ខ្សែនេះ​នៅ​តាម​ហាង​កុំព្យូទ័រ ឬហាង​លក់​គ្រឿង​អគ្គិសនី ដែល​តម្លៃ​របស់​វាមិន​ជាថ្លៃទេ ហើយ​វាអាស្រ័យលើ​ប្រវែង​ខ្សែ និង​ម៉ាក​ល្បីៗ ដែល​មាន​សមត្ថភាព​ក្នុងការ​បញ្ជូន​សម្លេង និង​រូបភាព​បាន​ប្រសើរជាង​ខ្សែ​ដែលមាន​តម្លៃ​ថោក (ពេក) ។
How_do_I_connect_a_laptop_to_a_TV

ប្រើប្រាស់ DVI ទៅ HDMI

លោកអ្នក​ប្រហែលជា​មិនដែលឃើញ​ Laptop ឬទូរទស្សន៍​ណាដែល​មាន​ភ្ជាប់​រន្ធ DVI នោះទេ ។ យ៉ាងណាមិញ រន្ធនេះ​មាន​​នៅ​លើ​កុំព្យូទ័រប្រភេទ Desktop ដែលរន្ធ DVI ប្រើសញ្ញាល់​ឌីជីថល ក្នុងការ​បញ្ជូន​វីដេអូ​មកកាន់​ HDMI ហើយ​គុណភាព​វីដេអូ​ក៏​ល្អ​អាចទទួល​យក​បាន​ផងដែរ ។ សូម​ចំណាំថា៖ការប្រើប្រាស់​រន្ធ DVI នេះ​គ្មាន​សម្លេង​មកជាមួយ​ឡើយ ។

ប្រើប្រាស់ HDMI ទៅ Thunderbolt ឬ Mini DisplayPort

Thunderbolt និង Mini DisplayPort ប្រើ​ការ​តភ្ជាប់​​ទាំង​​សម្លេង និង​វីដេអូ​ដែល​មាន​គុណភាព​ខ្ពស់ ទៅ​កាន់​​ទូរទស្សន៍​របស់អ្នក​តាមរយៈ​រន្ធ HDMI ហើយ​វា​អាច​បម្លែងទៅជា DVI ផងដែរ ។ លោកអ្នក​ក៏​អាចទិញ​ប្រដាប់​បម្លែង​ទៅជា VGA បាន​ដូចគ្នា តែ​​ប្រសិនបើអ្នកបានបម្លែង​ទៅ DVI ឬ VGA អ្នកនឹងមិន​លឺ​សំឡេងទេ ។

ការភ្ជាប់​ជាមួយ VGA

ប្រើ VGA ទៅ VGA

ការតភ្ជាប់តាមរន្ធ VGA ដែល​មាន​ជាទូទៅ​នៅលើ​កុំព្យូទ័រ និង​ទូរទស្សន៍​ ប៉ុន្តែវា​បាន​ក្លាយ​ជា​ហួសសម័យ​ ដូច្នេះ​អ្នក​នឹង​​មិន​​ឃើញវា នៅលើកុំព្យូទ័រយួរដៃម៉ូដែលថ្មីនោះទេ ។ VGA ដែលអាចបញ្ជូន​រូបភាពដែល​មាន​គុណភាព​ល្អបង្គួរ (ប៉ុន្តែមិន​ប្រសើរ​ដូច​រន្ធ HDMI, DVI ទេ) ។

ការភ្ជាប់​ជាមួយ​សម្លេង (Audio)

ប្រសិន​បើ​លោកអ្នក​ប្រើ​ការភ្ជាប់​ជា VGA ឬ DVI ដើម្បី​ភ្ជាប់​ទៅ​កុំព្យូទ័រ ឬ​ទូរទស្សន៍ លោកអ្នក​​ក៏​នៅតែ​អាច​ទទួល​បាន​សម្លេង​មកជាមួយ ដោយ​ប្រើ​វិធី​ផ្សេងៗ​ដូចជា៖ ប្រើ​ប្រាស់ Speaker (ឧបករណ៍​បំពងសម្លេង) ភ្ជាប់ជាមួយ​កុំព្យូទ័រ និង​វិធីមួយ​ទៀត​គឺ​ប្រើ​ខ្សែសម្លេង (Audio) មួយ​ផ្សេងទៀត ។

ការភ្ជាប់​ដោយ​គ្មានខ្សែ (Wireless Connections)

បើ​លោកអ្នក​ធុញទ្រាន់​ជាមួយ​នឹង​ការ​ប្រើប្រាស់​ខ្សែ​រញ៉ែរញ៉ៃ អ្នក​ក៏អាច​សាកល្បង​ប្រើ​ប្រាស់​ឧបករណ៍​ឥតខ្សែ (Wireless) ដែល​មាន​ឧបករណ៍​ទំនើបៗ​ជាច្រើន​ ក្នុងការ​បញ្ចូន​វីដេអូ​ពី​កុំព្យូទ័រ ទៅ​ទូរទស្សន៍ តាមរយៈ​បណ្តាញ Wifi ។
ឧបករណ៍​ទាំងនោះ​មាន​ទំហំ​តូចៗ ដែល​អាច​ភ្ជាប់​ជាមួយ​ទូរទស្សន៍​តាមរយៈ​រន្ធ HDMI (ប្រើខ្សែ) ហើយ​លោកអ្នក​អាច​ភ្ជាប់​ជាមួយ​នឹង​កុំព្យូទ័រ​​ដោយ​ឥតខ្សែ ។ វាអាច​នឹង​មានបញ្ហា​ខ្លះៗ​ ប្រសិនបើ​លោកអ្នក​ចង់​មើល​វីដេអូ​ដែល​មាន​ទំហំ​ធំៗ វាតម្រូវ​ឲ្យ​លោកអ្នក​មាន​អ៊ីនធឺណេត​ល្បឿន​លឿន និង​ឧបករណ៍​ល្អ ក្នុងការ​បញ្ចូន​ទិន្នន័យ​ឲ្យ​ប្រសើរ ។

ក្រោយពី​ភ្ជាប់​រួចរាល់​ហើយ

បន្ទាប់​ពី​លោកអ្នក​បាន​ភ្ជាប់​​ពីកុំព្យូទ័រ​ទៅ​ទូរទស្សន៍​រួច​ជាស្រេច​ហើយ លោកអ្នក​នឹង​ឃើញ​សារ​មួយ​នៅ​លើ​អេក្រង់​ទូរទស្សន៍ បញ្ជាក់​ពី​ការ​តភ្ជាប់ ។
ជាចុងក្រោយ​លោកអ្នក​ត្រូវ​កំណត់​ការ​បញ្ជូន​ទិន្នន័យ (រូបភាព វីដេអូ) ពី​កុំព្យូទ័រ​ទៅ​ទូរទស្សន៍ ដែល​លោកអ្នក​អាច​ជ្រើស​រើស​ជម្រើសតាម​តម្រូវ​ការ​ តាម​ជំនាន់​ Windows នីមួយៗ​ដូចខាងក្រោម៖

សម្រាប់ Windows 8:

សម្រាប់ Windows 7:

ពិតជាមិនពិបាកណាស់​ណាមែនទេ? សូម​សាកល្បង​ទទួល​យក​ភាព​ងាយស្រូល​នេះ ! សម្រាប់​ចម្ងល់ និង​សំណួរ​ទាក់​ទង​នឹង​ប្រធាន​បទ​ខាងលើ​នេះ សូម​ដាក់​មតិ និង​សំណួរ​នៅ​ក្នុង​ប្រអប់​ខាងក្រោម ។

___________________________________________________

ត្រឹមតែបីចំនុចនេះ អ្នក​អាច​ដឹង​ថា

​មាន​អ្នក​ដទៃ​លួច​ប្រើ​គណនី Facebook អ្នក​ឬ​អត់​បានភ្លាម!

បណ្តាញសង្គម Facebook កំពុងតែពេញនិយម​ជា​អន្តរជាតិ សូម្បី​តែ​ប្រទេស​កម្ពុជា​ក៏​មាន​សំណាក់​មហាជន​ប្រើ​ប្រាស់​ច្រើន​ដែរ​សព្វថ្ងៃ​នេះ។ ពួក​គេ​អាច​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នេះ​សំរាប់​ការ​ទំនាក់​ទំនង តាម​រយៈ​ជំនួញ (ការ​លក់​របស់​អនឡាញ​ជា​ដើម), ការ​ផ្សព្វ​ផ្សាយ (ឃោសនា​ពី​ផលិត​ផល​ផ្សេងៗ), ការ​រាប់​អាន និង​ការ​រក្សា​មិត្តភាព។ ដូច​នេះ​ហើយ​មិត្ត​អ្នក​អាន​ដែល​កំពុង​តែ​ប្រើ​ប្រាស់​បណ្តាញ​សង្គម Facebook ត្រូវ​តែ​ចាប់​អារម្មណ៍ និង​ការពារ​គណនី Facebook របស់​អ្នក​កុំ​ឲ្យ​បាត់​បង់ និង​កុំ​អោយ​អ្នក​ផ្សេង​ដឹង​ពី​លេខ​សម្ងាត់​ឲ្យសោះ។
នៅពេលនេះ យើងនឹងបង្ហាញពីការពិនិត្យ​មើល ថា​តើ​មាន​ឧបករណ៍​អ្វី​ខ្លះ​ដែល​បាន Log ចូល​ប្រើ​ប្រាស់​គណនី​របស់​អ្នក​ទាំង​អស់​គ្នា ហើយ​អ្នក​អាច​ដាក់​ជា​ការ​ផ្តល់​ដំណឹង​នៅ​ពេល​ដែល​មាន​ឧបករណ៍​ផ្សេងៗ Log ចូល​គណនី​របស់​អ្នក​បាន​ថែម​ទៀត​ផង។ ដូច​នេះ​សូម​អាន​ការ​ណែនាំ​នៅ​ខាងក្រោម៖
1. ដាក់ការផ្តល់ដំណឹង
  • ត្រូវឲ្យអ្នកចូលទៅកាន់ Setting => Security រួច​ជ្រើស​រើស​យក Login Alerts បន្ទាប់​នៅ​ត្រង់​ចំនុច​នេះ​ដដែល អ្នក​អាច​ធីក​ត្រង់ Get notification (នៅ​ពេល​ដែល​មាន​ឧបករណ៍​ផ្សេងៗ​ដែល Log ចូល​លើក​ដំបូង​វា​នឹង​ផ្តល់​ជា​ដំណឹង​នៅ​ត្រង់ Notification បាន​ភ្លាម)
  • បើសិនជាអ្នកធីកត្រង់ Email login to email (អ្នក​នឹង​ទទួល​បាន​ជា​សារ​ផ្តល់​ដំណឹង​នៅ​ក្នុង email របស់​អ្នក​វិញ នៅ​ពេល​ដែល​មាន​ឧបករណ៍​ផ្សេងៗ​ដែល Log ចូល​លើកដំបូង)
  • បើសិនជាអ្នកធីកត្រង់ Text login alerts to.. អ្នក​ត្រូវ​ដាក់​លេខ​ទូរស័ព្ទ​របស់​អ្នក ហើយ​ត្រូវ​បាន​បញ្ជាក់​ដោយ Facebook បាន​ត្រឹម​ត្រូវ ទើប​នៅ​ពេល​ដែល​មាន​ឧបករណ៍​ផ្សេងៗ​ដែល Log ចូល​លើក​ដំបូង វា​នឹង​ផ្ញើ​សារ​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​អ្នក​តែម្តង។
2. ដាក់ឧបករណ៍ដែលយើងអាចជឿជាក់បាន
  • ត្រូវឲ្យអ្នកចូលទៅកាន់ Setting => Security រួច​ជ្រើស​រើស​យក Trusted Browsers
  • នៅពេលដែលអ្នកបានប្រើប្រាស់ឧបករណ៍​របស់​អ្នក Log ចូល​ដំបូង Facebook ច្បាស់​ជា​សួរ ឲ្យ​អ្នក Save Browser ឬ Never ដូច​នេះ​បើ​សិន​ជា​អ្នក​យក Save browser បន្ទាប់​លើក​ក្រោយ​ទៀត ឧបករណ៍ ឬ Browser នោះ​នឹង​ចូល​ត្រង់ Trusted Browsers នេះ ហើយ​មិន​ចាំបាច់ Save ម្តង​ទៀត​ទេ នៅ​ពេល​ដែល​អ្នក Log ចូល​ម្តងទៀត។
3. មើលពីទីតាំង និងឧបករណ៍ដែលបាន Log ចូលគណនាយើងហើយ
  • ត្រូវឲ្យអ្នកចូលទៅកាន់ Setting => Security រួចជ្រើស​រើស​យក Where You’re Logged In
  • ត្រង់ចំនុចនេះពិតជាសំខាន់ វាអាច​បង្ហាញ​អ្នក​ពី​ឧបករណ៍​ទាំង​អស់​ដែល​បាន Log ចូល​គណនី Facebook របស់​អ្នក ទាំង​ទីតាំង, ឈ្មោះ Browser, ថ្ងៃ​ខែ​ឆ្នាំ, ម៉ោង និង​ប្រព័ន្ធ​ប្រតិបត្តិ​ការ ទៀត​ផង ដូច​នេះ​អ្នក​ត្រូវ​ចាប់​អារម្មណ៍​ត្រង់​កន្លែង​នេះ​បន្តិច ដោយសារ​អ្នក​ដែល​លួច​ចូល​អាច​លុប​សកម្មភាព​នេះបាន។
បើសិនជាអ្នកដឹងត្រឹមតែបីចំនុចខាងលើនេះ ក៏​អាច​ការពារ​ខ្លួន​អ្នក និង​ដឹង​ពី​ការ​លួច​ប្រើ​ប្រាស់​របស់​អ្នក​ដទៃ​បាន​ផង​ដែរ។ សូម​សាក​មើល ថា​តើ​នៅ​ត្រង់​ចំនុច​ទី 2 ឬ​ទី 3 មាន​ឧបករណ៍​ដែល​អ្នក​មិន​បាន​ស្គាល់​ដែរ ឬ​អត់? បើ​សិន​ជា​មាន​មែន សូម​អ្នក​ផ្លាស់​ប្តូរ email ឬ​លេខ​សម្ងាត់ ឬ​ទូរស័ព្ទ​របស់​អ្នក​ចេញ​ជា​ប្រញាប់​ដើម្បី​ជៀស​វាង​ការ​បន្លំ ឬ​ការ​ប៉ុន​ប៉ង​ធ្វើ​អ្វី​មិន​ល្អ​ពី​សំណាក់​អ្នក​ដែល​លួច​ប្រើ​នោះ ទៅ​លើ​អ្នក​ក៏​ថាបាន។

ប្រភពៈ​ Facebook

_____________________________________________________

របៀប​បិទ Port USB Drive ក្នុង​ Window 7 មិន​ឲ្យ​ដំណើរ​ការ

លោកអ្នកប្រហែល​ជាចង់បិទ ឬផ្អាក USB port ឬបិទ​មិនឲ្យ​ដោត USB drive ក្នុងវីនដួសេវេន​ដោយ​ផ្អែក​លើ​មូល​ហេតុជាច្រើន។ បើអ្នក​មិនជាចាំ​បាច់​ក្នុងការ​ប្រើ USB drive យល់ល្អអ្នក​គួរតែ​បិទវា ដើម្បី​បង្ការ​ពី​ការឆ្លង​មេរោគនានា​ដោយ​ចៃដន្យ រាល់ពេល​ដោត​ USB Drive ចូល​ក្នុងម៉ាស៊ីន​របស់​អ្នក​ម្តងៗ។
usb-virus-300x200

ដើម្បីបិទ USB port ឬ USB drive ក្នុង​ Windows 7

សូមចុចលើប៊ូតុង Start រួចវាយ regedit ក្នុង​ប្រអប់​ស្វែងរក។ នៅក្នុងផ្ទាំង regedit សូមចូលទៅកាន់ទីតាំងនេះ៖ HKEY_LOCAL_MACHINESYSTEMCurrentControlSetServicesUSBSTOR ។

​សូម​ចុច​ពីរដង​លើ Start key

នៅប្រអប់​ខាងឆ្វេង (left panel) ហើយ​ផ្លាស់ប្តូរតម្លៃ​របស់វាទៅជា ៤វិញ (តម្លៃដើមគឺ ៣)។ វិធីនេះ​វានឹង​បិទ USB drive ឬ USB port ក្នុង​កុំព្យូទ័រ​របស់អ្នក​ហើយ។
ចំណាំ៖ ដើម្បី​បើកវិញ​គ្រាន់តែ​ប្តូរតម្លៃទៅជា ៣វិញ​ជាការស្រេច ។
លោកអ្នក​នឹង​មាន​សុវត្ថិភាព​បន្ទាប់​ពី​បាន​បិទ ដោយ​លែង​បារម្ភ​ពី​ការ​ឆ្លង​មេរោគ​ដោយ​ចៃដន្យ និង​អាច​នាំឲ្យ​បាត់​បង់​ឯកសារ​យ៉ាង​ងាយ​បំផុត ។
_______________________________________________







































ខ្មែរយូនីកូដ ៣.០.១ Win7/8 64 bit


ខ្មែរយូនីកូដ ៣.០.១ Support Window 7/8 64 bit

កម្មវិធី​សម្រាប់​ខ្មែរ ៖
- Khmer Unicode 3.0.1 សម្រាប់ Windows : ជាកម្មវិធី ​ដែលបានធ្វើការ Upgrade ពី Khmer Unicode 2.0.1 អាចតម្លើងទៅក្នុង Window Xp/7/8 ហើយវា Support 64 bit ផងដែរ ។

1កម្មវិធីនេះបានបញ្ចូល Font ខ្មែរយូនីកូដ ដោយក្នុងនោះមាន ប្រមាណជា ១០ ខ្មែរ Font បន្លែមទៀត  រួមទាំងខ្មែរ ត្រកូល Limon Font ។
- ធ្វើការ Fix ខ្មែរយូនីកូដ Font សំរាប់ Window អោយមានភាពងាយស្រួលមើល និងស្រស់ស្អាត
- Font khmer OS និង Limon ប្រមាណជាង ៤២ Font និង Normal សម្រាប់ MS Office
- បន្ថែមក្តាចុចយូនីកូដ និងរបៀប្រើប្រាស់ ជាឯកសារ PDF ។

របៀបដំឡើង ដំណើរការកម្មវិធី
1បន្ទាប់មកចុចទៅលើ Next
1តមកទៀតចុចទៅលើ I accept the agreement បន្ទាប់ចុចទៅលើ Next
1បំពេញលេខកូដដូចរូបខាងលើ បន្ទាប់ចុចទៅលើ Next
1ចេញផ្ទាំង  Ready to Install  បន្ទាប់មកចុច   Install   រងចាំដល់ដំណើ ការចប់ ទើប   Restart    កុំព្យូទ័ររបស់អ្នក ។

___________________________________________
ចុម​ម៉េច​ក៏ Copy File អត់​ចូល? Flash សល់ Free Space សោះ​ហ្នឹង? សំនួរ​នេះ​ខ្ញុំ​ជឿ​ថា​ប្រ​ហែល​មាន​ប្រិយ​មិត្ត​ខ្លះ​ធ្លាប់​ជួប​ប្រទះ​នូវ​ បញ្ហា​នេះ​ហើយ។ ហើយ​ប្រសិន​បើ​ជា​មិន​ធ្លាប់​ជួប​នូវ​បញ្ហា​នេះ​ទេ ក៏​ប្រិយ​មិត្ត​អាច​អាន​អត្ថបទ​ខាង​ក្រោម​នេះ​ទុក​គ្រាន់​ជា​ចំណេះ​ដឹង​មួយ​ ផ្នែក​តូច​សំរាប់​ប្រិយ​មិត្ត​ដែល​ប្រើ​ប្រាស់ Computer ប្រចាំ​ថ្ងៃ។
មូល​ហេតុ​នៃ​បញ្ហា​នេះ​គឺ​បណ្តាល​មក​ពី USB Flash Drive របស់​លោក​អ្នក​ប្រើ​ប្រាស់​នូវ File System ប្រភេទFAT32 ដែល​ប្រភេទ File System នេះ​អាច​ទទួល​យក File ដែល​មាន​ទំហំ​ធំ​បំ​ផុត​នោះ​គឺ​ត្រឹម​តែ 4GBប៉ុណ្ណោះ ហើយ​ភាគ​ច្រើន​ប្រភេទ File System នេះ​នឹង​ជាប់​មក​ជា​មួយ Flash របស់​អ្នក​នៅ​ពេល​ដែល​អ្នក​ទិញ Flash ថ្មី​មក​ប្រើ​ប្រាស់។
ដំ​ណោះ​ស្រាយ ចំពោះ​ដំណោះ​ស្រាយ​វិញ​គឺ​មាន​២​របៀប៖
របៀបទី១៖ ប្រសិន​បើ Flash នោះ​ថ្មី រឺ​មាន​ឯកសារ​តិច​តួច​នៅ​ក្នុង​នោះ លោក​អ្នក Copy ឯកសារ​របស់​លោក​អ្នក​ចេញ​រួច​ធ្វើ​ការ Format ដោយ Right Click ទៅ​លើ Flash របស់​អ្នក​រួច​ជ្រើស​យក Format បន្ទាប់​មក​ត្រង់File System សូម​ជ្រើស​យក NTFS រួច​ចុច OK ជា​ការ​ស្រេច។
របៀបទី២៖ ប្រ​សិន​បើ Flash នោះ​មាន​ឯក​សារ​ច្រើន​ហើយ​លោក​អ្នក​មិន​ចង់ Copy ឯកសារ​ទាំង​នោះ ចេញ បន្ទាប់​មក​ធ្វើ​ការ Format រួច Copy ឯក​សារ​ចូល Flash វិញ​ដោយ​ធ្វើ​ការ​ចំណាយ​ពេល​យូរ នោះ​លោក​អ្នក​អាច​ធ្វើ​ការ​បំ​លែង File System ពីរ FAT32 ទៅ NTFS បាន​តាម​វិធី​សាស្រ្ត​ដូច​ខាង​ក្រោម៖
ចុច  + R បន្ទាប់​មក​វាយ cmd រួច​ចុច Enter នោះ​ផ្ទាំង Command ខ្មៅ​មួយ​នឹង​បង្ហាញ​មក បន្ទាប់​សូម​លោក​អ្នក​វាយ Convert F: /FS:NTFS
ដែល F គឺ​ជា​ទី​តាំង Drive USB របស់​អ្នក។ ប្រសិន​បើ Drive USB របស់​លោក​អ្នក​ជា Drive ផ្សេង​ដូច​ជា G រឺ H នោះ​សូម​វាយ Convert G: /FS:NTFS រឺ Convert H: /FS:NTFS រួចចុច Enter បន្ទាប់​រង់​ចាំ​នូវ​ដំណើរ​ការ​បំលែង​នេះ​បន្តិច​ជា​ការ​ស្រេច។
ពេល​នេះ​លោក​អ្នក​អាច Copy File ដែល​មាន​ទំហំ​ធំ​ចូល Flash របស់​អ្នក​បាន​ហើយ។
_______________________________________________________________________

គន្លឹះ​បើក​ Facebook Youtube ទោះ​គេ​​មិនអនុញ្ញាត

ការប្រើប្រាស់​ Internet នា​ពេល​បច្ចុប្បន្ន មាន​ភាព​ទូលំទូលាយ​ដោយ​មាន ​Website ខ្លះផ្តល់​អត្ថប្រយោជន៍​ឯ Website ខ្លះទៀត​អាច​ធ្វើឱ្យ​អ្នក​ខ្ជះខ្ជាយពេលវេលា​ក្នុង​ការ​បំពេញការងារ​។ កត្តានេះហើយ​ដែល​ក្រុមហ៊ុនឬស្ថាប័នមួយចំនួន​បាន​កំណត់​សិទ្ធ​ក្នុង​ការ​បើក​គេហទំព័រ​ដោយ​មិន​អនុញ្ញាត​ឱ្យបុគ្គលឹក​ធ្វើការ​បើកគេហទំព័រដោយសេរី​នោះឡើយ។ សំបុក​អាយធី​សូមបង្ហាញ​ជួន​អ្នក​ពីគន្លឺះ​ដែល​ងាយ​ស្រួល​ក្នុង​ការ​បើក​គេហទំព័រ​មាន​ប្រយោជន៍មួយចំនួន​ដែល​ត្រូវ​បាន​បិទ​មិនឱ្យ​ប្រើប្រាស់​។
Welcome-to-Facebook
បញ្ជាក់ ៖ គន្លឺះខាងក្រោមនេះ​សម្រាប់​ប្រើប្រាស់​ក្នុង​គោលបំណងល្អឬករណីចាំបាច់​តែប៉ុណ្ណោះ។​សំបុកអាយធី​មិនផ្តល់​អនុសាសន៍ក្នុងការប្រើប្រាស់​ខុស​ច្បាប់កំណត់​ក្រុមហ៊ុនឬ​ស្ថាបន័ឡើយ​។
ប្រសិនបើ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​មាន​ កម្មវិធីសម្រាប់ Rar និង Zip ចូល​ដោយផ្ទាល់ទៅក្នុង u.zip ហើយ​សូមបើក u1303.exe Open facebook ultrasurf
  • សូម​មើលទៅ Status ប្រើសិនបើ “Successfully connected to server!” អ្នក​នឹង​អាច​បើក  Website ដែល​គេ​ហាម​ឃាត់​នោះបានហើយ។
  • ជាទូទៅ​នៅពេល​ដែល​បើក​កម្មវិធីនេះ​ភ្លាម​ Internet Explorer(IE) ក៏ដំណើរការ​ដែរ ដើម្បីកុំឱ្យ​ IEដំណើរការ​សូម​ចូល​ទៅ Option បន្ទាប់មក​​ ដក Tick នៅលើ​ Do not use IE ដូច​នេះ​លើកក្រោយដែល​អ្នក​បើក​កម្មវិធី​នេះ​វា​នឹងលែង​ដំណើរការ​ទៀតហើយ។
option ultrasurf
  • នៅពេលកម្មវិធីនេះ​ដំណើការ​អ្នក​ក៏តែងតែឃើញ​មាន​រូប​សោមាសផងដែរ ដូច​នេះដើម្បី​បិទកុំឱ្យឃើញ ដក Tick នៅលើ Hide Golden Lockgold lock ultrasurf
បន្ទាប់​ពី​បាន​អនុវត្តន៍តាម​ខាងលើ​ហើយ​សូម​រីករាយ​ក្នុង​ការ​ប្រើប្រាស់​នូវ Facebook ឬ Youtubeនៅពេល​ដែល​អ្នក​ចាំបាច់ត្រូវ​ប្រាស់​ក្នុង​ការ​បំពេញការ​ងារ​ណាមួយ

__________________________________________________________
របៀប Save (Download) Vidoes ក្នុង Facebook
 ដោយមិនចាំប្រើក្នុងវិធីជំនួយ

សូមមើល Video ខាងក្រោម៖



_________________________________________________

គន្លឹះ ៤ យ៉ាង​ក្នុងការ​បង្កើន​ល្បឿន Browser របស់អ្នក

ការងារ​ប្រចាំថ្ងៃ​របស់លោកអ្នក កំពុងតែពឹងផ្អែក​លើ Browser មែនទេ? ឬជាអ្នកតាមដានព័ត៌មាន​លើ​បណ្តាញ​អ៊ីនធើណេត? នេះជា​គន្លឹះ​ថ្មី​មួយទៀត ដែលសំបុកអាយធី នឹងលើក​យក​មកធ្វើការ​បង្ហាញ និង​អនុវត្តន៍​ជា​គំរូ ជូន​លោកអ្នក​ពិនិត្យ​ និងតាមដាន ។ លោកអ្នកអាច​សាកល្បង​នូវ​វិធីងាយៗនេះ ចំណេញពេល​វេលា​ក្នុងការ​បើក ឬ​ប្រើប្រាស់​គេហទំព័រនានា ឬអាច​ជៀស​វាង​ដល់ការគាំង​កុំព្យូទ័រ ដោយសារតែគាំង​Browser (សម្រាប់វីនដូ) ។
ខាងក្រោមនេះ ជាគន្លឹះ​ងាយៗ ដែល​លោកអ្នក​ពុំចាំបាច់មាន​ជំនាញអាយធី ក៏អាចធ្វើបានដែរ ៖
speed-up-browsers
ក. ពិនិត្យមើល Tab Browser ដែលលោកអ្នក​កំពុងបើក
នេះជាមូលហេតុចម្បង​មួយ ដែល​អាចបណ្តាលឲ្យ Browser របស់​លោកអ្នក​ដំណើរការ​យ៉ាងយឺតៗ ដូចខ្យងវារ ពីព្រោះមានដំណើរការ (Process) ច្រើន​ក្នុង​ពេល​តែមួយ ធ្វើឲ្យអស់ RAM ដែលអាចនាំឲ្យគាំងបាន ។ ប្រសិនបើឯកសារ ឬការសរសេរនានា នៅលើទំព័រ​ដែលអ្នក​បានបើក នឹងត្រូវបាន​បាត់បង ដរាបណា Browser នោះបិទ ឬគាំង ។
close some tabs
ខ. ធាតុបន្ថែម (Extension ឬ Add-ons) ​អាចនាំប្រយោជន៍ និងផលប៉ះពាល់
ចំនុចនេះ លោកអ្នកកាន់តែ​មិនគួរ​មើលរំលងឡើយ ។ ដោយសារតែផល​ចំណេញ របស់វា លោកអ្នក​បាន​ប្រើប្រាស់​វាហួសកំណត់ រហូតដល់លើស​កម្រិត​ដែល Browser អាចទទួលយកបាន ។ ប្រសិនបើ Extension ឬ Add-ons ដែលលោកអ្នក​គិតថា មិនចាំបាច់ ឬលែងប្រើប្រាស់ សូមលុបវា​ចោល ដើម្បីបន្ថយ ដំណើរការ (Process) និងបង្កើនល្បឿន​ Browser របស់អ្នក ។
disable extension or addons
គ. សម្អាត Browser  
មិនត្រឹមតែកុំព្យូទ័រ ឬឧបករណ៍​អេឡិចត្រូនិច ទេដែលត្រូវការ ការសម្អាត ដើម្បីថែរក្សានិរន្តភាព​នៃដំណើរការ និងប្រសិទ្ធិភាព​​ឧបករណ៍​ទាំងនោះ ។ សូម​លោក​អ្នក​​ធ្វើការ​សម្អាត Browser លោកអ្នក​ជាប្រចាំ (មួយ ឬ​ពីរ​សប្តាហ៍ អាស្រ័យលើ​ចំនួន​នៃការប្រើប្រាស់) ។ យ៉ាងណាមិញ ការសម្អាតនេះ ថែមទាំង​ចំណេញ​កន្លែង​រក្សា​ទិន្នន័យ​ថែម​ទៀតផង ។
Clear Caches and Browsing History
ឃ. ផ្លាស់ប្តូរ DNS Servers
ការផ្លាស់ប្តូរនេះ មិនត្រឹមតែជួយបង្កើន​ល្បឿន Browser លោកអ្នក​ប៉ុន្នោះទេ តែ​វា​ថែម​ទាំង​បង្កើនល្បឿន​អ៊ីនធើណេត​​ផង​ដែរ ។ ជាពិសេស​​សម្រាប់​អ្នក​ដែល​ធ្វើ​ការ​​​​ជាមួយ Browser ច្រើនដូចជា  Web Developer គួរតែផ្លាស់ប្តូរ ដើម្បីងាយ​មើល​ពីការប្រែនានា​បានភ្លាមៗ​ ។
change dns to google
____________________________________________________

របៀប​បង្កើត​កម្ម​វិធី​ Alarm Clock ​ជាមួយ​​នឹង​ VB.net


ដើម្បី​សរសេរ​កូដ​បង្កើត​កម្មវិធី​បាន​ល្អ យើង​គប្បី​រៀន​សរសេរ​កម្មវិធី​តូច​ៗ​ជាមុន​សិន។ បន្ថែមពីលើអត្ថបទ Programming ពីមុនៗ សំបុកអាយធី​ ពេល​នេះ​នឹង​បង្ហាញ​ជួន​លោកអ្នក​ពី​ របៀប​បង្កើត​កម្ម​វិធី​ Alarm Clock ជាមួយ​​នឹង​ VB.net វិញ​ម្តង។ កម្មវិធីម៉ោង​រោទិ៍ ​ឫ Alarm Clock នេះ នឹង​មាន​ម៉ោង​ទូទៅ (default) សម្រាប់​បង្ហាញ រួម​ជា​មួួយ​នឹង ម៉ោង​រោទិ៍ដែល​បាន​កំណត់ នៅ​លើ​ផ្ទាំងកម្មវិធី (User Interface)។ ជាមួយ​គ្នា​នេះ​ផង​ដែរ កម្មវិធី​នឹង​ប្រើប្រាស់​​សំឡេងទូទៅ​មួយ ឫ​ក៏​ប្រើ​ប្រាស់​សំឡេង​ដែល user បាន​កំណត់។ ចង់​ដឹង​ថា​យ៉ាង​ណា​នោះ សូម​ចាប់​ផ្តើម​ជាមួយ សំបុកអាយធី ទាំង​អស់​គ្នា។
final_alarm clock
ជា​ដំបូង សូមធ្វើ​ការដំណើរការ​កម្មវិធី MS Visual Studio របស់​លោកអ្នក​ និង​ធ្វើ​ការបង្កើត Project Windows Forms Application ថ្មី​មួយ ជាមួយ​នឹង​ Visual Basic ។
new pro_alarm clock in vb.net
បន្ទាប់​មក​ សូម​ធ្វើ​ការរចនា​ផ្ទាំង User interface ទៅ​តាម​ចំណង់​ចំណូល​ចិត្ត ដែល​សំខាន់​លោកអ្នក​ត្រូវ​មានយ៉ាងហោចណាស់ Timer 2, OpenFileDiaglog 1, Label 2, TextBox 1, Windows Media Player 1 និង Button 3 ម្យ៉ាង​ទៀត ដើម្បី​មាន​ភាព​ងាយស្រួល សូម​ធ្វើ​ការ​ប្តូរ​ (Name) តាមរយៈ Property ឲ្យ​ដូច​ខាង​ក្រោម៖
Rename n tools_alarm clock in vb.net
សម្គាល់៖ ប្រសិន​បើ​លោកអ្នក​មិន​អាច​ស្វែងរក Windows Media Player នៅ​ក្នុង Tooloxបាន​ទេ​នោះ សូម​ធ្វើ​ការ Add បញ្ចូល​ដោយ​ចុច right click នៅ​លើ Toolbox > Choose Items… > COM Components រួចធីកយក Windows Media Player > OK ។
additems_alarm clock in vb.net
ដើម្បី​ដំណើរការ​ម៉ោងទូទៅ ​ភ្លាមៗ​នោះ សូម​ធ្វើ​ការ double click នៅ​លើ form (//form load) និង​សរសេរ
Timer1.Enabled = True
បន្ទាប់​មក សូម​ធ្វើ​ការ double click នៅ​លើ timer1 និង​សរសេរ
lblCurrentTime.Text = TimeString 'កំណត់​ timer1 ជា​ម៉ោង​ម៉ាស៊ីន PC
កូដ​សម្រាប់​ដំណើរការ នៅ​ពេល​ដែលប៊ូតុង Browse ត្រូវ​បាន click គឺ
OpenFileDialog1.ShowDialog() 'សម្រាប់​បើក Windows browser
     lblDefault.Text = OpenFileDialog1.FileName 'ទាញ​យក​ឈ្មោះ file ដែល​បាន​ select ដាក់​ក្នុង label។ លោកអ្នក​អាច​រំលង​កូដ​​នេះ​ ក៏​បាន។
រី​​​ឯ​កូដ​សម្រាប់​ដំណើរការ នៅ​ពេល​ដែលប៊ូតុង Set ត្រូវ​បាន click គឺ
lblAlarmSet.Text = TextBox1.Text 'ដាក់​ម៉ោង​ដែល​ user កំណត់​ទៅ​ក្នុង Label
Timer2.Enabled = True 'ចាប់​ផ្តើមផ្ទៀងផ្ទាត់​ម៉ោង
ចំណែក​កូដ​សម្រាប់​ដំណើរការ timer2 គឺ
Try 'Try និង Catch សម្រាប់​ជួយ​នា​ពេល​មាន​បញ្ហា user មិន​បានកំណត់​ត្រឹមត្រូវ
            If TextBox1.Text = lblCurrentTime.Text Then
                If lblDefault.Text = "Default Ringtone" Then ​'បើ user មិន​បាន​បញ្ចូល ringtone ឲ្យ
                    AxWindowsMediaPlayer1.URL = "C:\windows\Media\Alarm01.wav" 'ទាញយក ringtone ពី Windows folder

                Else
                    AxWindowsMediaPlayer1.URL = OpenFileDialog1.FileName 'ទាញយក ringtone ពី file ដែល user បើកឲ្យតាមប៊ូតុង Browse

                End If
                AxWindowsMediaPlayer1.Ctlcontrols.play() 'លេង​ភ្លេង
            End If
        Catch
        End Try
ចំពោះ​ប៊ូតុង Cancel វិញ​ គឺ​មាន​តែមួយ​បន្ទាត់​នេះ​ទេ
Timer2.Enabled = False
ក្រោយ​ការពិនិត្យ​ផ្ទៀងផ្ទាត់​រួច សូម​សាកល្បង​ធ្វើ​ការ Compile និង Run តាម​រយៈ​ប៊ូតុង Start ដែល​ស្ថិត​នៅ​ខាងលើ​នោះ​ លោកអ្នក​នឹង​ទទួល​បានម៉ោង​រោទិ៍ជា​ទីគាប់​ចិត្ត​ ជាក់​ជា​មិន​ខាន។
កុំ​ភ្លេច​បង្ហាញ​ Alarm Clock ដែល​លោកអ្នក​បាន​សរសេរ នៅ​ក្នុង Comment Box ខាងក្រោម

__________________________________________________

គន្លឹះ​ ៧​យ៉ាង ​សម្រាប់​អនាគត​ Graphic Designer

ការ​រចនា ឬ Design បាន​ក្លាយ​ជា​គោល​ដៅ​មួយ​សម្រាប់​យុវ​វ័យ​សម័យ​ថ្មី មិន​ថា​អ្នក Architect, Photography ឫ IT នោះ​ទេ។ យ៉ាង​ណាម៉ិញ លោកអ្នក​ប្រហែល​ជា​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​ឯកសារ​ដែល​ទាក់​ទង​ទៅ​នឹង​ជំនាញ​នេះ ។ ជា​មួយ​គ្នា​នេះ សំបុកអាយធី សូមនាំមកជូន​នូវ គន្លឹះ ​៧​យ៉ាង​សម្រាប់​អនាគត​ Graphic Designer ដែល​ក្នុង​នោះ​មាន​ភ្ជាប់​នូវ​គន្លឹះ​សំខាន់​ៗ សម្រាប់​លោកអ្នក​ដែល​ទើប​នឹង​ចាប់​ផ្ដើម​ដំបូង ក៏​ដូច​ជា​លោកអ្នក​ដែល​ចង់​សិក្សា​ស្វែង​យល់​បន្ថែមផង​ដែរ។ គន្លឹះ​នេះ​ទាំង​នេះ ត្រូវ​បាន​​បង្រៀន​ដោយ​ក្រុមហ៊ុន CG ដ៏​ល្បីគឺ Digital Tutors ដែល​រួម​មាន​ដូច​តទៅ៖

១. Color-Theory

លោកអ្នក​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា ពណ៌​ទាំងឡាយ​ដែល​ស្ថិត​នៅ​ជុំវិញ​ខ្លួន​យើង​នេះ កើត​ឡើង​ចេញ​ពី​ការ​ផ្សំ​ចូល​គ្នា​រវាង​មេ​ពណ៌​(primary colors) បី គឺ​ ក្រហម លឿង និង​ខៀវ។
primary color_principle of design
មេ​ពណ៌​ទាំង​បី​ លាយ​ផ្សំ​គ្នា​ចុះ​ឡើងៗ បង្កើត​បាន​ជា​ពណ៌​ទាំង​ ១២ បង្កើត​បាន​ជា​​រង្វង់ពណ៌មួយ​ ​ដែល​ពណ៌​ស្ថិត​នៅ​ទល់​មុខ​គ្នា​នោះ ត្រូវ​បាន​ហៅ​ថាជា​ពណ៌ contrast  ដូចជា Red ជា​ពណ៌ contrast របស់ Green, Yellow-Purple, Orange-Blue ជា​ដើម។
colors wheel_principle of design
ជាមូយ​គ្នា​នេះ លោកអ្នក​ប្រហែល​ជា​បាន​ឮ​ពាក្យ​ថា tone, tint និង shade ផង​ដែរ ខណៈ​ដែល
  • tone មាន​ន័យ​ជា​សាមញ្ញ​ថា យក​ពណ៌​មេ​ លាយ​ជា​មួយ​ពណ៌​ប្រផេះ (gray) ដើម្បី​ទទួល​បាន​ពណ៌​ថ្មី។
  • tint សំដៅ​លើ​ការ​យក​ពណ៌​មេ​ លាយ​ជា​មួយ​ពណ៌​ស (white) ដើម្បីបន្សាប​ពណ៌។
  • shade គឺ​ជា​ការ​យក​ពណ៌​មេ​ លាយ​ជា​មួយ​ពណ៌​ខ្មៅ​ (black) ដើម្បី​ទទួល​បាន​ពណ៌​ដិត ងងឹត​ជាង​មុន។
ps color wheel_principle of design
ការ​សិក្សា​អំពីពណ៌ គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​អ្នក design ព្រោះ​ពេល​ខ្លះ​យើង​ត្រូវ​ការ​ប្រើ​ប្រាស់​ពណ៌​ឲ្យ​សម​ស្រប​ទៅ​នឹង logo ពេល​ខ្លះ​យើង​ត្រូវ​ប្រើ​ពណ៌​ដើម្បីធ្វើឲ្យ logo លេច​ចេញ​មក -ល-។ ការ​សិក្សា​ពី​នៅ​មាន​ច្រើន​ទៀត​ដូច​ជាសីតុណ្ហភាព​នៃ​ពណ៌ (Color Temperature) និង អត្ថន័យ​នៃ​ពណ៌ (Color Meaning) ជាដើម ។

២. Composition

Composition គឺ​ចង់​និយាយ​អំពី​ទី​តាំង​ដែល​​លោកអ្នក​នឹង​ធ្វើ​ការ​បញ្ចូល​នូវ​ធាតុ​ផ្សំផ្សេងៗ (components) បញ្ចូល​គ្នា​នៅ​ក្នុង​ក្រដាស​តែ​មួយ​ ។
composition_principle of design
លោក​អ្នក​នឹង​ធ្វើ​ការ​បញ្ចូល​ធាតុ​ទៅ​តាម​ទី​តាំង​ផ្សេងៗ​ដែល​លោកអ្នក​ចង់​ឲ្យ​អ្នក​ទស្សនាមាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ ក៏​ដូច​ជា​មុនគេដែរ ជាក់​ស្ដែង​ក្នុង​រូប​ខាង​លើ យើង​ឃើញ​ថា​ គេ​បាន​ដាក់ logo នៅ​ក្នុង​ទីតាំង​ខាង​លើ​ខាង​ឆ្វេង ដោយ​ហេតុ​ថា យើង​តែងតែ​ធ្វើ​ការ​អាន​ពី​លើ​ ចុះ​ក្រោម ពី​ឆ្វេង​ទៅ​ស្ដាំ​នេះ​ឯង។យ៉ាងណាម៉ិញ​ ការ​ដាក់​ទី​តាំង​នេះ ក៏​ត្រូវ​ពិនិត្យ​​លើ balance(តុល្យភាព​) នៅ​ក្នុង​ក្រដាស​នោះ​ដែរ ។

៣. Balance

Balance នៅ​ក្នុង​ការ​ design មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ទៅនឹង balance​ នៅ​ក្នុង​រូប​វិទ្យា​អញ្ចឹង​ដែរ ដែល​ជាទូ​ទៅយើង​មាន​វិធីពីរ​យ៉ាង​ក្នុង​ការ​ធ្វើ​ឲ្យ​មាន balance នៅ​ក្នុង​ការ​ design គឺ៖
  • Symmetrical balance អាច​និយាយ​បាន​ថា​ជា​ការ​ថ្លឹង​ថ្លែង​វត្ថុ​ពីរ​ដែល​មាន​ទម្ងន់ (weight) ស្មើ​គ្នា​​នៅ​លើផ្នែក​សង​ខាង​ទាំង​ពីរ ហាក់​បី​ដូច​ជា​កញ្ចក់​ឆ្លុះ​អញ្ចឹង​ដែរ។
balance_principle of design
នៅ​ក្នុង​រូប​ខាង​លើ​ យើង​សង្កេត​ឃើញ​ថា រូប​ភាព និង​អត្ថបទ​មាន​​ balance នឹង​គ្នា ដោយ​ហេតុ​ថា វា​មាន​ទំហំ​ប្រ​ហាក់​ប្រហែល​គ្នា ទាំង​បណ្ដោយ​ និង​ទទឹង។​ ជា​មួយ​គ្នា​នេះ យើង​ឃើញ​ថា គំលាត​ពី អត្ថបទទៅ​កាន់​ចុង​ខាង​ស្ដាំ និង​គំលាត​ពី​រូបភាព​ទៅ​កាន់​ចុង​ខាង​ឆ្វេង មាន​ប្រ​វែង​ប្រហាក់ប្រហែល​គ្នា។​ នេះ​ហើយ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ការ​ design ទាំង​មូល​មាន​ភាព​ balance គ្នា។
  • Asymmetrical balance មាន​លក្ខណៈ​ពិសេស និង​ស្មុគស្មាញ​បន្តិច ដែល​ហេតុ​ថា​យើងប្រៀប​ធៀប​វត្ថុ​ធំ​ធ្ងន់ ជាមួយ​វត្ថុ​តូច​ស្រាល​ជា​ដើម ។
asymmetrical_principle of design
តាម​រយៈ​ រូប​ខាង​លើ យើង​ឃើញ​ថា កាលណាវត្ថុ​កាន់តែ​ធំ (រូប​មនុស្ស) វា​និង​ស្ថិត​នៅ​កាន់តែ​ជិត​ទៅ​នឹងចំណុច​កណ្ដាល វត្ថុ​កាន់​តែ​តូច​​ (រូប pose) ​វា​ស្ថិត​នៅ​កាន់​តែ​ឆ្ងាយ ។ 

៤. Emphasis​

Emphasis​ គឺ​ជា​ការ​ប្រើប្រាស់​​ចំណុចចាប់អារម្មណ៍ ឫ​អាច​និយាយ​ជា​សាមញ្ញ​ថា ចំណុច​ប្រទាក់​ភ្នែក នោះ​ឯង។ នៅ​ក្នុង​រូប​ខាង​ក្រោម​ យើង​ឃើញ​ថា តួអង្គ hero ក្នុងក្រដាស poster នោះ​គឺ​ជា​ចំណុច​ដែល​គួរ​ជា​ទី​ទាក់​ភ្នែក​ និង​ត្រូវ​បាន​មើលឃើញ​ច្រើន​ជាង​គេ​បំផុត។ ដើម្បី​ធ្វើ​ការ Emphasis ចំពោះ​តួអង្គ​នេះ គេ​បាន​ប្រើ​ជំនួយ​ជា​ច្រើន​ដូចជា ពន្លឺ​រះ​ពី​ក្រោយ ពន្លឺ​កាំ​រស្មី​បាញ់​ពី​ក្រោម ផ្កាយ​រះ​ជុំវិញ ក៏​ដូច​ជា​​ការ​ប្រើ​ប្រាស់​ពណ៌​ផង​ដែរ។ ដោយសារ​រូបនេះ​ ជា​លក្ខណៈ ស​ – ខ្មៅ ការ​ធ្វើ​ឲ្យ​រូប hero នេះ​លេច​ឡើង​ គឺ​ការ​តែ​មាន​ភាព​ងាយ​ស្រួល ដោយ​គ្រាន់​តែ​ធ្វើ​ឲ្យ​​ hero នេះ​មាន​សភាព​ដិត​ខ្មៅ​ជាង​អ្វី​នៅ​ជុំុំវិញ​ប៉ុណ្ណោះ។
emphasis_principle of design

៥. Contrast

Contrast គឺ​ជា​សភាព​ដែល​ធាតុ​ពីរ​​នៅ​ក្នុង​ក្រដាស​តែ​មួយ​ មាន​លក្ខណៈ​ផ្ទុយ​គ្នា ឧទាហរណ៍​​មាន​ពណ៌​ផ្ទុយ​គ្នា ឫ​កម្រិត​ពន្លឺ (tone/value)ផ្ទុយគ្នា ឫ​​ទិស​ដៅ (horizontal/vertical) ផ្ទុយ​គ្នា ជាដើម។ ការ​ប្រើ​ប្រាស់ contrast នឹង​កាន់តែ​ធ្វើ​ឲ្យ​ធាតុ​នោះ​លេច​ឡើង​កាន់​តែ​ច្បាស់ថែម​ទ្វេ​ដង។ ឧទាហរណ៍៖
contrast_design principle
នៅ​ក្នុង​រូប​ខាង​លើ យើង​ឃើញ​ថា ពាក្យ CONTRAST បាន​បង្ហាញ​ឡើង​យ៉ាង​ច្បាស់​ល្អ ដោយ​សារ​ការ​ប្រើប្រាស់ពណ៌​ contrast (ផ្ទុយ) គ្នា។ តែ​ទោះ​ជា​យ៉ាង​ណា​ លោកអ្នក​មិនគួរ​ប្រើប្រាស់ពណ៌​ដែល​មានលក្ខណៈដិត​ដូចជា ក្រហម​ នេះ ជា background ទេ ព្រោះ​ថា​ការដែលសម្លឹង​​មើល​ទៅ​កាន់​ពណ៌នេះ​យូរ​ នឹង​ធ្វើ​ឲ្យយើង​ឈឺ​ភ្នែក ឫ​ប៉ះ​ពាល់​ដល់​ផ្នែក​ស្មារតី​ ក៏​មាន ។

៦. Unity

Unity ធ្វើ​ការ​បង្រួម​ទំនាក់ទំនង​​​រវាង​​ធាតុ​ទាំង​ឡាយ​ដែល​បាន​យក​មក​ Design ជាមួយ​នឹង​គំនិតដែល​អ្នក Design ចង់​បង្ហាញ​ចេញ​ទៅ។ នៅ​ក្នុង​ចំណោម​រូប​ភាព Logo ទាំង​ពីរ​ខាង​ក្រោម ត្រូវ​បានគេ​វាយ​តម្លៃ​ថា logo ទីមួយ “Woody’s BBQ” មាន​លក្ខណៈ​រួម (unity) ជាង logo ទី​ពីរ “Griffin” ដោយ​សារ​តែ logo ទីមួយមាន​ការ​ចូល​រួម​គ្នា​ទាំង​អស់ គិត​ចាប់​ពីពាក្យ woody មកម្ល៉េះ ដោយ​បាន​រចនា​ឡើង​ដោយ​ជា​បន្ទះ​ឈើ សមស្រប​ទៅ​នឹង​អត្ថន័យ​នៃ​ពាក្យ woody ហើយ​​គ្រាន់​តែ​មើល​ភ្លាម ក៏​អាច​ដឹង​ថា​ជា​ទី​កន្លែង​ទទួល​ទាន​អាហារ​បែប romantic សម្រាប់​ក្រុម​គ្រួសារ​ ក្រោម​ដើរឈើ បែប​ធម្មជាតិ ស្រស់ស្រាយ ទៅ​ហើយ។ ចំណែក​ឯ logo ទី​ពីរ​វិញ បាន​បែង​ចែក​គ្នា​តាំង​ពីរូប​ខាង​លើ ដោយហេតុ​ថា បំណែក​នីមួយៗ​​ត្រូវ​បាន​ដាក់​ពណ៌​ផ្សេង​គ្នា ចំណែក​ឯ​អក្សរខាងក្រោម​ ក៏​មាន​សភាព​ដាច់​ដោយ​ឡែក​ពី​គ្នា​ផង​ដែរ។
unity_principle of design

៧. Rhythm

Rhythm ត្រូវ​បាន​ស្គាល់​យ៉ាង​សាមញ្ញ​ថា ជា​ការដដែលៗ (repetition)។ ភាគ​ច្រើន​ដែល​លោកអ្នក​បាន​ឃើញ Rhythm គឺ​ជញ្ជាំងឥដ្ឋ​ដែលលក្ខណៈជា pattern ។ ​ក្នុង​រូប​ខាងក្រោម​នេះ HHHHH~ គឺ​ជា Rhythm នោះ​ឯង 
Rhythm_principle of design
Rhythm នេះ​ ត្រូវ​បាន​ប្រើ​ប្រាស់​ច្រើន មិន​ចំពោះ​តែ​​ការ design នោះ​ទេ រួម​មានក្នុង​ការ​រចនាគេហទំព័រ ការ​ថតរូប ហើយ​ជា​ទូទៅ​យើង​ឃើញ​មាន​បីប្រភេទ​ ដូចជា៖
  • Regular ដូច​ជា​នៅ​លើ​អាវឆ្នូត​ ក្រណាត់​ សំពត់​ជា​ដើម ដែល​ភាគ​ច្រើន​មាន​ទំហំប៉ុន​គ្នា​។
  • Flowing  ប្រភេទ​នេះ​បង្ហាញ​អំពីបន្លាស់​ទី (movement) ដែល​យើង​តែង​តែ​ឃើញ​មាន​នៅ​តាម​ក្រដាស poster, flyer ផ្សេងៗ។
  • Progressive ច្រើន​តែ​បង្ហាញ​ជា​ sequence នៃ​ទម្រង់​ដែល​មាន​ដំណើរ​ជា​ជំហានៗ ដែល​ច្រើន​តែ​ឃើញ​មាន​ជា motion graphic។
types of Rhythm_principle of design
ក្រោយ​ពី​បាន​សិក្សា​ស្វែង​យល់​អំពី ចំណុច​ទាំង​ប្រាំ​ពីរ​ខាង​លើ​រួច​មក សំបុកអាយធី ជឿ​ជាក់​ថា លោកអ្នក​ប្រាកដ​ជាទទួល​បាន​នូវ​គន្លឹះ​បន្ថែម​ទៀត សម្រាប់​បំពេញ​គោលបំណង​ចង់​ក្លាយ​ជាអ្នក design របស់​លោកអ្នក ដូច​នេះ កុំ​ភ្លេច​ចុច LIKE :)
ដក​ស្រង់​ និង​កែ​សម្រួល​ចេញ​ពី Fundamentals of Color Theory Principle of Graphic Design និង Keys to Amazing Graphic Design Layouts
dvd_principle of design
សម្រាប់​លោកអ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុងការ​សិក្សា​ពី​ចំណុច​ខាង​លើ​លម្អិត​បន្ថែម សូម​ជាវ​នូវ​ DVD វីដេអួ​បង្រៀន លោកអ្នក​អាច​ស្វែងរក​បាន​នៅ​ហាង Think Store ដែល​ស្ថិតនៅ​ខាងជើង​វិទ្យាល័យ​បាក់ទូក ចំងាយ​ ២០០​ម៉ែត្រ ។
Think Store មាន​លក់​វីដេអូ​បង្រៀន​ជាង ៥០០០ មុខវិជ្ជា ផលិតដោយ​អ្នក​ជំនាញ​នៅ​​ក្រុមហ៊ុន Lynda.com, infiniteskills, pluralsight, safaribooksonline និង​ cadlearning ។​ ទំនាក់​ទំនង​ Think Store តាមរយៈ​លេខ​ទូរសព្ទ 087 718 466 / 081 987 898 ។
DVDs វីដេអូបង្រៀនភាគច្រើនមានភ្ជាប់ជាមួយនឹង English Subtitle ដែលអាចជួយលោកអ្នកក្នុងការមើលវីដេអូឲ្យកាន់តែងាយស្រួលយល់ និងអនុវត្តន៍តាម ។



No comments:

Post a Comment