Nokia ធ្វើអោយពិភពលោកក្រឡាប់ចាក់ហើយ ជាមួយថេប្លេត Nokia N1 ដំណើរការដោយ Lollipop
មនុស្សជាច្រើនមានភាពសោកស្តាយជាខ្លាំង នៅពេលដែលដឹងថា Nokia បានលក់មុខជំនួញទូរស័ព្ទរបស់ខ្លួនទៅអោយក្រុមហ៊ុន Microsoft ហេតុដូច្នេះហើយខ្លួនគ្មានសិទ្ធិក្នុងការបង្កើតទូរស័ព្ទទៀតនោះទេ រហូតដល់ចុងឆ្នាំ 2016។ បន្ទាប់ពី Nokia បានប្រកាសឈប់បង្កើតទូរស័ព្ទមិនបានប៉ុន្មានថ្ងៃផង នៅថ្ងៃនេះខ្លួនស្រាប់តែដាក់បង្ហាញនូវផលិតផលថ្មីរបស់ខ្លួន គឺថេប្លេតយ៉ាងស្រស់ស្អាតបំផុតម៉ូឌែល N1 ដែលវាបានរចនាយ៉ាងល្អ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android ចុងក្រោយបង្អស់ លក្ខណៈសម្បត្តិល្អខ្ពស់ ហើយវាក៏មានតម្លៃធូរថ្លៃខ្លាំងណាស់ដែរ។
ពិនិត្យមើលតួខ្លួនរបស់វា គឺពិតជាទាក់ទាញជាខ្លាំង ដែលវាប្រើប្រាស់រចនាបថទូរស័ព្ទ Lumia លាយជាមួយ iPad ដែលមានភាពប្រណិត ថ្លៃថ្នូរ ហើយក៏ធន់ផងដែរ។ សន្ទះខាងក្រោយរបស់ថេប្លេតនេះស្រោបដោយសន្ទះអាលុយមីញ៉ូមមួយផ្ទាំងស្រោបដល់គែមនៃថេប្លេត ដែលស្រដៀងទៅនឹង iPad mini បេះបិទតែម្តង។ ថេប្លេតនេះគឺជាប្រភេទ Wi-Fi នោះទេ មិនមានភ្ជាប់មកជាមួយស៊ីមកាតឡើយ ហេតុដូច្នេះហើយតម្លៃរបស់វាគឺត្រឹមតែ 250$ តែប៉ុណ្ណោះ ថោកជាង iPad Mini 3 ហើយក៏ថោកជាង Nexus 9 ផងដែរ។
ខាងក្រោមនេះគឺជាលក្ខណៈសម្បតិ្តទូទៅរបស់ថេប្លេត Nokia N1
- អេក្រង់ទំហំ 7.9 អ៊ីញ ប្រភេទ IPS LCD ជាមួយកម្រិតភាពច្បាស់ 1536 x 2048 ភិចសែល និងដង់ស៊ីតេភិចសែល 324ppi។ ខាងក្រៅស្រោបដោយសន្ទះការពារ Gorilla Glass 3
- ប្រើប្រាស់បន្ទះឈីប Intel Atom Z3580 (64-bit) Quad-core អាចរត់បានដល់ល្បឿន 2.3Ghz
- GPU ប្រភេទ PowerVR G6430
- រ៉េមមានទំហំ 2GB និងអង្គផ្ទុកទិន្នន័យទំហំ 32GB (មិនមានរន្ធកាតម៉េម៉ូរី)
- កាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែល និងមុខទំហំ 5 មេហ្គាភិចសែល ដែលអាចថតវីដេអូដល់កម្រិត 1080 ភិចសែល
- ថ្មថាមពល 5300 mAh
- វិមាត្រ 200.7 x 138.6 x 6.9 មីលីម៉ែត្រ និងទំងន់ 318 ក្រាម
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android Lollipop 5.0 ជំនាន់ចុងក្រោយបង្អស់ និងស្រោបដោយផ្ទៃអ៊ីនធឺហ្វេស Z Launcher បង្កើតដោយ Nokia ផ្ទាល់
ដោយយោងទៅតាមលក្ខណៈសម្បត្តិរបស់វា យើងអាចនិយាយបានថាវាសាកសមជាកំពូលថេប្លេតមួយ ទាំងគុណភាពអេក្រង់ ទាំងស៊ីភីយូ GPU រ៉េម កាមេរ៉ា និងប្រព័ន្ធប្រតិបត្តិការណ៍ការគឺសុទ្ធតែទទួលបានពិន្ទុខ្ពស់ទាំងអស់។ ថេប្លេតដែលមានតម្លៃប្រមាណ 250$ របស់ក្រុមហ៊ុន Nokia នេះនឹងចាប់ផ្តើមមានលក់នៅប្រទេសចិនមុនគេ បន្ទាប់មកទៀតទើបមានលក់នៅប្រទេសមួយចំនួនទៀត។
មនុស្សជាច្រើនមានភាពសោកស្តាយជាខ្លាំង នៅពេលដែលដឹងថា Nokia បានលក់មុខជំនួញទូរស័ព្ទរបស់ខ្លួនទៅអោយក្រុមហ៊ុន Microsoft ហេតុដូច្នេះហើយខ្លួនគ្មានសិទ្ធិក្នុងការបង្កើតទូរស័ព្ទទៀតនោះទេ រហូតដល់ចុងឆ្នាំ 2016។ បន្ទាប់ពី Nokia បានប្រកាសឈប់បង្កើតទូរស័ព្ទមិនបានប៉ុន្មានថ្ងៃផង នៅថ្ងៃនេះខ្លួនស្រាប់តែដាក់បង្ហាញនូវផលិតផលថ្មីរបស់ខ្លួន គឺថេប្លេតយ៉ាងស្រស់ស្អាតបំផុតម៉ូឌែល N1 ដែលវាបានរចនាយ៉ាងល្អ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android ចុងក្រោយបង្អស់ លក្ខណៈសម្បត្តិល្អខ្ពស់ ហើយវាក៏មានតម្លៃធូរថ្លៃខ្លាំងណាស់ដែរ។
ពិនិត្យមើលតួខ្លួនរបស់វា គឺពិតជាទាក់ទាញជាខ្លាំង ដែលវាប្រើប្រាស់រចនាបថទូរស័ព្ទ Lumia លាយជាមួយ iPad ដែលមានភាពប្រណិត ថ្លៃថ្នូរ ហើយក៏ធន់ផងដែរ។ សន្ទះខាងក្រោយរបស់ថេប្លេតនេះស្រោបដោយសន្ទះអាលុយមីញ៉ូមមួយផ្ទាំងស្រោបដល់គែមនៃថេប្លេត ដែលស្រដៀងទៅនឹង iPad mini បេះបិទតែម្តង។ ថេប្លេតនេះគឺជាប្រភេទ Wi-Fi នោះទេ មិនមានភ្ជាប់មកជាមួយស៊ីមកាតឡើយ ហេតុដូច្នេះហើយតម្លៃរបស់វាគឺត្រឹមតែ 250$ តែប៉ុណ្ណោះ ថោកជាង iPad Mini 3 ហើយក៏ថោកជាង Nexus 9 ផងដែរ។
ខាងក្រោមនេះគឺជាលក្ខណៈសម្បតិ្តទូទៅរបស់ថេប្លេត Nokia N1
ដោយយោងទៅតាមលក្ខណៈសម្បត្តិរបស់វា យើងអាចនិយាយបានថាវាសាកសមជាកំពូលថេប្លេតមួយ ទាំងគុណភាពអេក្រង់ ទាំងស៊ីភីយូ GPU រ៉េម កាមេរ៉ា និងប្រព័ន្ធប្រតិបត្តិការណ៍ការគឺសុទ្ធតែទទួលបានពិន្ទុខ្ពស់ទាំងអស់។ ថេប្លេតដែលមានតម្លៃប្រមាណ 250$ របស់ក្រុមហ៊ុន Nokia នេះនឹងចាប់ផ្តើមមានលក់នៅប្រទេសចិនមុនគេ បន្ទាប់មកទៀតទើបមានលក់នៅប្រទេសមួយចំនួនទៀត។
មានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះថេប្លេតដ៏ថ្មីស្រឡាងរបស់ក្រុមហ៊ុន Nokia មួយនេះ? ភ្ញាក់ផ្អើលខ្លាំងណាស់មែនទេថា Nokia ពិតជាអាចបង្កើតឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android មែននោះ? វាពិតជាស្រដៀងទៅនឹង iPad mini ខ្លាំងណាស់ ហើយខ្ញុំជឿជាក់ថាវានឹងរំខានទីផ្សាររបស់ iPad និងថេប្លេតរបស់ក្រុមហ៊ុនដទៃទៀតជាក់ជាមិនខាន។
ប្រភពៈ Nokia
ដោយៈ VongThear
07:30am 19 វិច្ឆិកា
មានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះថេប្លេតដ៏ថ្មីស្រឡាងរបស់ក្រុមហ៊ុន Nokia មួយនេះ? ភ្ញាក់ផ្អើលខ្លាំងណាស់មែនទេថា Nokia ពិតជាអាចបង្កើតឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android មែននោះ? វាពិតជាស្រដៀងទៅនឹង iPad mini ខ្លាំងណាស់ ហើយខ្ញុំជឿជាក់ថាវានឹងរំខានទីផ្សាររបស់ iPad និងថេប្លេតរបស់ក្រុមហ៊ុនដទៃទៀតជាក់ជាមិនខាន។
____________________________________
Samsung ដាក់បង្ហាញមុខងារ Flow ជាផ្លូវការ ដើម្បីឆ្លើយតបទៅនឹង Apple
នៅក្នុងឆ្នាំនេះ Apple បានបង្កើតមុខងារយ៉ាងពិសេសមួយបំពាក់លើ iPhone/iPad/ Apple Watch ដោយអ្នកប្រើប្រាស់អាចបញ្ជាឧបករណ៍ទាំងនេះ រឺក៏ផ្ទេរកិច្ចការងារទៅប្រើលើកុំព្យូទ័រ Mac បាន។ ហេតុដូច្នេះហើយរាល់ការខលចូល ផ្ញើសារ មានអ៊ីម៉ែល រឺក៏ចង់បន្តធ្វើការសរសេរសារ រឺ Note នោះយើងអាចទៅធ្វើនៅលើកុំព្យូទ័រដោយផ្ទាល់បាន។ Samsung មិនបានចំណាយពេលយូរនោះទេក្នុងការបង្កើតមុខងារដែលពិសេសស្រដៀងគ្នានេះ ពោល Samsung បានធ្វើការដាក់បង្ហាញវាជាផ្លូវការកាលពីម្សិលមិញនេះ ដោយវាពិតជាមានលក្ខណៈពិសេសជាង Continuity របស់ iOS 8 ទៅទៀត។
តើអ្វីទៅជាមុខងារ Flow? ហើយហេតុអ្វីបានជាយើងនិយាយថាវាមានលក្ខណៈពិសេសគួរអោយចាប់អារម្មណ៍?
Flow គឺជាមុខងារដែលទើបតែបានដាក់បង្ហាញនៅក្នុងសាលសន្និសិទ្ធអ្នកអភិវឌ្ឍរបស់ Samsung ដោយវាអនុញ្ញាត្តអោយឧបករណ៍របស់ Samsung ទាំងអស់ដែលមានទាំងស្មាតហ្វូន នាឡិកាឆ្លាត ថេប្លេត និងទូរទស្សន៍ មានទំនាក់ទំនងជាមួយគ្នាបាន។ មុខងារគោលៗរបស់ Flow មានចំនួនបីគឺ ផ្ទេរ ពន្យារ និង រំលឹក។
មុខងារផ្ទេរនោះគឺមុខងារដ៏ចំបងមួយ ដែលវាអាចអោយយើងផ្ទេរអត្ថបទ រឺវេបសាយ រឺសារ រឺក៏ការខលចូលពីឧបករណ៍មួយទៅឧបករណ៍មួយ។ ឧទាហរណ៍ថាអ្នកកំពុងតែនិយាយគ្នានៅលើទូរស័ព្ទ ហើយយើងអាចផ្ទេរការខលនេះទៅលើថេប្លេតរបស់យើងវិញបានដោយគ្រាន់តែដាក់ក្បែរគ្នាតែប៉ុណ្ណោះ។
មុខងារពន្យារ អាចអោយយើងបន្តធ្វើកិច្ចការងារផ្សេងៗបាន ពីឧបករណ៍មួយទៅលើឧបករណ៍មួយទៀត ដូចជាការវាយឯកសារ ស្តាប់ចម្រៀង មើលវីដេអូ និងលេងហ្គេមជាដើម។ ឧទាហរណ៍ថាអ្នកកំពុងតែបង្កើតឯកសារមួយនៅលើទូរស័ព្ទ ហើយយើងអាចពន្យារទុកសិន នឹងចាំទៅធ្វើបន្តនៅលើថេប្លេតបានដោយងាយស្រួលបំផុត។
ចំពោះមុខងាររំលឹកវិញ វានឹងរំលឹកប្រាប់ពីដំណឹងនានារបស់ឧបករណ៍មួយ ទៅលើឧបករណ៍ Samsung ដទៃទៀត។ ឧទាហរណ៍ថាអ្នកទុកទូរស័ព្ទនៅក្នុងបន្ទប់ ហើយប្រសិនបើមានគេខល រឺក៏ផ្ញើសារមក វានឹងលោតប្រាប់ដំណឹងនៅលើទូរទស្សន៍ Samsung Smart TV ដោយផ្ទាល់ ហើយយើងក៏អាចធ្វើការបើកមើល រឺក៏ទទួលបានផងដែរ។
ដើម្បីដឹងអោយកាន់តែជ្រាបច្បាស់ថាមុខងារ Flow នេះមានលក្ខណៈពិសេសយ៉ាងណានោះ សូមទស្សនាវីដេអូណែនាំខាងក្រោមនេះទាំងអស់គ្នាៈ
មុខងារនេះទើបតែបានធ្វើការដាក់បង្ហាញទេ ហេតុដូច្នេះហើយអ្នកអភិវឌ្ឍន៍របស់ក្រុមហ៊ុន Samsung ត្រូវការពេលវេលាបន្តិច ដើម្បីធ្វើការកែសម្រួលវា មុនពេលបើកអោយប្រើប្រាស់ជាផ្លូវការ។
ជាមួយមុខងារ Flow នេះ ការប្រើប្រាស់ឧបករណ៍នឹងកាន់តែមានភាពស្និទ្ធស្នាលជាងមុនថែមមួយកម្រិតទៀត ព្រោះអីវាប្រៀបបានជាឧបករណ៍តែមួយអញ្ចឹង ដែលយើងអាចបញ្ជាគ្នាទៅវិញទៅមក អាចផ្ទេរឯកសារទៅវិញទៅមក ហើយក៏ជួយប្រាប់ដំណឹងអោយយើងបានដឹងផងដែរ។
ប្រភពៈ AndroidAuthorithy
ដោយៈ Vongthear
9:13am 14 វិច្ឆិកា
_____________________________

ហេតុផលធំៗទាំង 5 ដែលអ្នកប្រើប្រាស់ស្មាតហ្វូន Android ចូលចិត្ត Root ទូរស័ព្ទខ្លួន
តើអ្នកទាំងអស់គ្នារាល់ថ្ងៃកំពុងប្រើប្រាស់ស្មាតហ្វូនដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ឬ iOS? បើអ្នកកំពុងប្រើប្រាស់ទូរស័ព្ទ Android តើអ្នកដឹងថា Root គឺជាអ្វីដែរឬទេ? មានអ្នកខ្លះប្រហែលជាបានដឹងរួចទៅហើយ តែខ្ញុំជឿជាក់យ៉ាងមុតមាំថា មួយចំនួនទៀតក៏មិនទាន់ដឹងច្បាស់ដែរថា Root ហ្នឹងស្អីគេឡើយ ដូច្នេះ Cambo Report សូមនិយាយនែនាំ ក៏ដូចជាប្រាប់អំពីអត្ថប្រយោជន៍ធំៗចំនួន 5 ដែលភាគច្រើនអ្នកប្រើប្រាស់ទូរស័ព្ទ Android ចូលចិត្តធ្វើការ Root ទៅលើទូរស័ព្ទរបស់ខ្លួនអោយអ្នកតាមដានពត៌មានទាំងអស់បានដឹងគ្រប់ៗគ្នាដូចខាងក្រោម។ តែជាដំបូងយើងនឹងរៀបរាប់អំពីវាជាមុនសិន។
តើ Root គឺជាអ្វី? Root គឺជាដំណើរការមុខងារមួយនៅលើម៉ាស៊ីនស្មាតហ្វូន ឬថេប្លេតរបស់អ្នក ដើម្បីអោយម្ចាស់ម៉ាស៊ីនមានសិទ្ធគ្រប់គ្រាន់បញ្ជាទៅលើមុខងារទាំងអស់របស់ឧបករណ៍ មិនថាអ្នកចង់ធ្វើអ្វី ផ្លាស់ប្ដូរអីទាក់ទងនឹងការបញ្ជាទៅលើផ្នែកទន់ និងរឹង (Software & Hardware) និយាយអោយខ្លីទៅអ្នកគឺជាអ្នកបញ្ជាទៅលើម៉ាស៊ីន អោយដំណើរការទៅតាមចិត្តចង់ ឬតាមក្បាលវ៉ាល់។
តើខ្ញុំគួរតែ Root ម៉ាស៊ីនរបស់ខ្ញុំទេ? វាស៊ីសងទៅលើការប្រើប្រាស់របស់អ្នក បើអ្នកគិតថាអ្នកមិនសូវជាលេងកម្មវិធីនោះទេ ហើយប្រើប្រាស់ទូរស័ព្ទធម្មតាទុកគ្រាន់ថតរូប ស្ដាប់តន្ត្រី ទស្សនាវីដេអូ ឆែកអ៊ីនធឺណែត ឬ Call/SMS អ្នកមិនចាំបាច់ Root នោះទេ។ សម្រាប់អ្នកលេងកម្មវិធីច្រើនដូចជា Tool កែប្រែកម្លាំងម៉ាស៊ីន ផ្លាស់ប្ដូរ Rom ថ្មី ដាក់ពុម្ភអក្សរខ្មែរ……-ល- អ្នកគួរតែ Root ម៉ាស៊ីនរបស់អ្នកទៅគឺពិតជាល្អខ្លាំងណាស់។
តើ Root មានអត្ថប្រយោជន៍អ្វីខ្លះ? វាមានផលប្រយោជន៍ច្រើនណាស់ប្រិយមិត្តទាំងអស់គ្នា បានជាអញ្ចឹងហើយ Cambo Report សូមលើកយកចំនុចធំៗទាំង 5 ដែលអ្នកប្រើប្រាស់ស្មាតហ្វូន Android ភាគច្រើនចូលចិត្ត Root ទូរស័ព្ទរបស់ពួកគេមកជម្រាបជូនអោយបានដឹងគ្រប់ៗគ្នា។
អត្ថប្រយោជន៍ធំទាំង 5 មានដូចខាងក្រោមនេះ
1. អាចធ្វើការ Backup អ្វីទាំងអស់ដែលមាននៅក្នុងម៉ាស៊ីន
នាពេលបច្ចុប្បន្ននេះស្មាតហ្វូនកាន់តែទំនើប ដូច្នេះហើយបើអ្នកហ៊ានតែធ្វើអ្វីខុសឆ្គងពាក់ព័ន្ធទៅនឹងផ្នែក Software របស់វាទូរស័ព្ទរបស់អ្នកអាចនឹងខូច ឬភាសាបច្ចេកទេសហៅថា Brick ដូច្នេះកាលណាទូរស័ព្ទរបស់អ្នក Brick ឬខូចប្រព័ន្ធដំនើរការ គឺវាមិនអាចបើកម៉ាស៊ីនប្រើប្រាស់បាននោះទេ ហើយរាល់កម្មវិធី ឯកសារ លេខទូរស័ព្ទមិត្តភក្ដិ ក្រុមគ្រួសារ និងអ្វីៗទាំងអស់ដែលមាននៅក្នុងម៉ាស៊ីនគឺត្រូវខូចខាតស្ទើរតែទាំងអស់ ហើយអ្នកអាចធ្វើការទាញ ឬ Restore បានតែកម្មវិធីមួយចំនួនតូច រួមនឹង Contact ឈ្មោះប៉ុណ្ណោះ រីឯអ្វីផ្សេងៗទៀតដូចជារូបភាព ឯកសារសំខាន់ៗ ហ្គេម តន្ត្រី វីដេអូគឺត្រូវខ្ទេចទាំងស្រុង។
អញ្ចឹងដើម្បីដោះស្រាយបញ្ហានេះបាននៅពេលទូរស័ព្ទ Brick តើយើងត្រូវធ្វើយ៉ាងណាខ្លះ? ជាក់ស្ដែងដើម្បី Restore នូវអ្វីដែលអ្នកចង់បាននៅក្នុងទូរស័ព្ទមកវិញគឺតម្រូវអោយអ្នកធ្វើការ Root ទូរស័ព្ទ ហើយប្រើប្រាស់កម្មវិធីជំនួយដូចជា Titanium Back និង ClockworkMod Recovery ជាដើម ដូច្នេះហើយអ្នកអាចរីករាយធ្វើការ Restore ឯកសារជាច្រើនដែលបានបាត់បង់តាមចិត្តចង់ មិនថាគេហទំព័រដែលអ្នកចូលចិត្តបើកអាននៅក្នុងកម្មវិធីឆែកអ៊ីនធឺណែតរបស់អ្នកក៏ដោយ និយាយរួមទៅគឺ Restore បាន 99% ឯណោះ។
2. មានសិទ្ធតម្លើងប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបាន
សម្រាប់អ្នកប្រើប្រាស់ Android ទាំងអស់ប្រហែលជាធុញទ្រាន់ណាស់ហើយបើអ្នកកំពុងប្រើប្រាស់ទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការជំនាន់ចាស់ ព្រោះវាមិនរលូន ហើយមិនសូវ Support ជាមួយកម្មវិធី និងហ្គេមថ្មីៗឡើយ។ តែបើអ្នកមានថវិកាច្រើនអ្នកអាចទិញទូរស័ព្ទ Android ស៊េរីខ្ពស់ៗដំណើរការដោយប្រព័ន្ធប្រតិបត្តិការចុងក្រោយយកមកប្រើប្រាស់ដែលមានមុខងារថ្មីៗច្រើនដូច Android KitKat ជំនាន់ 4.4.X ដែលទើបនឹងប្រកាសចេញថ្មីៗកន្លងទៅ។ ខ្ញុំវិញជឿថាមានអ្នកប្រើប្រាស់ស្មាតហ្វូន Android រាប់លាននាក់នៅពេលនេះមិនទាន់មានឱកាស Update ទៅកាន់ Android KitKat យកមកប្រើប្រាស់នៅឡើយ បើទូរស័ព្ទអ្នករាងថ្មីបន្តិចនោះក៏តម្រូវអោយចាំ 6 ទៅ 10 ខែដែរ ទម្រាំ Google ឬក្រុមហ៊ុនបើកអោយ Update។
អញ្ចឹងហើយតើអ្នកត្រូវធ្វើយ៉ាងណាទៅដើម្បីអាចប្រើប្រាស់ Android ជំនាន់ចុងក្រោយ ឬស៊េរីខ្ពស់នៅលើទូរស័ព្ទស៊េរីចាស់របស់អ្នក? គឺមានតែវិធី 2 ប៉ុណ្ណោះ ដោយធ្វើការចាំ Update ឬ Root ទូរស័ព្ទយកតែម្ដង។ ក្រោយពេលអ្នក Root ទូរស័ព្ទបានជោគជ័យ 100% អ្នកអាចទៅកាន់គេហទំព័រផ្សេងៗជាច្រើន ហើយទាញយក Custom ROMs ទៅតាមចំនង់ចំនូលចិត្តដែលអ្នកចង់បាន តែត្រូវ Download អោយចំ ROMs ណាល្អហើយដំណើរការបានស្រួលទើបអ្នកអាចប្រើប្រាស់បានរីករាយនៅក្នុងទូរស័ព្ទ។
3. កែប្រែទូរស័ព្ទអ្នកអោយប្លែក អស្ចារ្យ និងមានអារម្មណ៍ថ្មីស្រឡាង
ដូចអ្វីដែលខ្ញុំបានប្រាប់ខាងលើរួច ក្រោយពេលអ្នក Root ទូរស័ព្ទរបស់អ្នកបានសព្វគ្រប់គឺអ្នកជាម្ចាស់បញ្ជាទៅលើអ្វីៗដែលអ្នកចង់បាន ហើយថែមទាំងអាចធ្វើអ្វីអោយហួសហេតុជាជាងអ្វីដែលទូរស័ព្ទអាចធ្វើបានទៅទៀត។ ឧទាហរណ៍: អ្នកចង់តម្លើង ឬកំនត់ល្បឿន CPU របស់ទូរស័ព្ទ ឬថេប្លេត គឺងាយស្រួលបំផុតដោយប្រើប្រាស់កម្មវីធីកែប្រែទៅតាមអ្វីដែលអ្នកចង់បាន ដូច្នេះអ្នកអាចទទួលបានល្បឿនមួយដែលអ្នកចង់បាន ហើយឧបករណ៍អ្នកក៏អាចដំណើរការបានរលូនជាងមុនផងដែរ តែត្រូវប្រយ័ត្នផងដែរថា ការធ្វើបែបនេះអាចនឹងខូចទៅដល់ផ្នែករឹងរបស់ម៉ាស៊ីន។
អ្វីដែលពិសេសជាងគេគឺការផ្លាស់ប្ដូរ ROMs តាមអំពើចិត្តយើង អ្នកអាចទាញយក ROMs ប្លែកៗមកតម្លើងនៅលើទូរស័ព្ទរបស់យើងបានយ៉ាងងាយមិនថា Rom នោះស៊េរីចាស់ ឬថ្មីឡើយ អោយតែវាជា ROMs សម្រាប់ដាក់អោយដំណើរការនៅលើទូរស័ព្ទរបស់យើង។ នាពេលនោះហើយអ្នកនឹងមានអារម្មណ៍ថាថ្មី ហើយប្លែកអស្ចារ្យ ដូចអ្នកបានប្រើប្រាស់ទូរស័ព្ទថ្មីស្រឡាងមួយគ្រឿងអញ្ចឹង ព្រោះ ROMs នីមួយៗមានរចនាបថ ឬ UI ខុសៗគ្នា ជាហេតុធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍ទៅតាមហ្នឹងដែរ ហើយកុំភ្លេចណាទាល់តែទូរស័ព្ទអ្នក Root បានសម្រេចទើបអាចធ្វើវាទៅបាន។
4. រីករាយក្នុងការប្រើប្រាស់កម្មវិធីដ៏សំបូរបែប
អ្នកប្រើប្រាស់ Android ទាំងអស់ប្រាកដជាធ្លាប់ជួបបញ្ហាទាក់ទងនឹងកម្មវិធីប្រើប្រាស់ ពិសេសគឺកម្មវិធីជំនួយទៅដល់ទូរស័ព្ទដូចជាប្រភេទពពួក Tools សម្រាប់មុខងារពិសេសៗជាដើម តែប្រហែលជាអ្នកមិនអាចប្រើប្រាស់វាអោយអស់ពីសមត្ថភាពឡើយ នោះក៏ដោយសារតែកម្មវិធីនោះតម្រូវអោយទូរស័ព្ទយើង Root ទើបអាចដំណើរការវាបានពេញសមត្ថភាពដែលបានដាក់អោយពីក្រុមអ្នកផលិត។
ភាគច្រើនកម្មវិធី Android ដែលសំខាន់ៗ និងមានមុខងារសំបូរបែប និងពិសេសគឺសុទ្ធតែតម្រូវអោយទូរស័ព្ទនោះ Root បានសម្រេចទើបបានអាចប្រើប្រាស់មុខងាររបស់វាបាន អញ្ចឹងបានជាខ្ញុំប្រាប់ពីខាងលើហើយថា បើអ្នកជាអ្នកលេងកម្មវិធីគួរតែ Root ទៅគឺមិនខកបំណងឡើយ ហើយការតម្លើងពុម្ភអក្សរខ្មែរក៏ដូចគ្នា។
5. អាច Uninstall កម្មវិធី Bloatware ដែលមិនសំខាន់ក្នុងទូរស័ព្ទ
អ្វីទៅជាកម្មវិធី Bloatware ក្នុងទូរស័ព្ទ? Bloatware គឺជាកម្មវិធីទាំងឡាយណាដែលមានស្រាប់នៅក្នុងទូរស័ព្ទរបស់អ្នកដូចជាកម្មវិធី Calendar, Call, Message, Maps, People, Contact, Dropbox, Camera, Voice Search, Gmail, Play Store…..និងជាច្រើនទៀត ដែលអ្នកតែងតែឃើញមានភ្ជាប់មករួចជាស្រេច ហើយអ្នកមិនអាចលុប ឬ Uninstall ពួកវាបាន។ យ៉ាងណាក៏ដោយ បើអ្នកមិនពេញចិត្តកម្មវិធីនោះ ឬគិតថាវាមិនបានការសម្រាប់អ្នក អ្នកក៏អាចធ្វើការ Uninstall វាចោលបានផងដែរ ដោយប្រើប្រាស់វិធី Root ទូរស័ព្ទ។
វាមិនត្រឹមតែ Uninstall កម្មវិធីដែលអ្នកទើសចិត្តចេញពីទូរស័ព្ទរបស់អ្នកប៉ុណ្ណោះទេ អ្នកថែមទាំងអាចលុប Files ឯកសារ Core System បានទៀតផង ធ្វើអោយទូរស័ព្ទរបស់អ្នកចំនេញនូវមេម៉ូរីក្នុងម៉ាស៊ីនបានច្រើនគួរសម។
បញ្ជាក់: ខាងលើនេះគឺគ្រាន់តែជាអត្ថប្រយោជន៍ធំៗទាំង 5 ប៉ុណ្ណោះដែលភាគច្រើនអ្នកប្រើប្រាស់ស្មាតហ្វូន Android ទូទាំងពិភពលោកតែងតែ Root ទូរស័ព្ទរបស់ពួកគេដើម្បីមានសិទ្ធប្រើប្រាស់ទូរស័ព្ទពួកគេពេញលក្ខណៈ។ យ៉ាណាមិញវាក៏មានគុណវិបត្តិផងដែរ ពិសេសគឺទូរស័ព្ទថ្មីៗដែលទើបនឹងទិញ ព្រោះកាលណាអ្នក Root ទូរស័ព្ទមានន័យថាការធានាពីក្រុមហ៊ុននឹងត្រូវកាត់ផ្ដាច់ ឬត្រូវចាត់ទុកថាខុសច្បាប់ក្នុងការធានាពីក្រុមហ៊ុន អញ្ចឹងគួរតែប្រុងប្រយ័ត្នផងក្នុងការ Root ទូរស័ព្ទ 1 គ្រឿងៗ តែអ្នកក៏អាច Unroot បានវិញផងដែរ ដែលគ្មាននរណាដឹងឡើយ ហើយការ Root មិនមែនដូចគ្នានោះទេ ទូរស័ព្ទផ្សេងគ្នាមានរបៀប Root ផ្សេងៗគ្នា ខ្លះក៏ប្រហាក់ប្រហែលគ្នាផងដែរ។

Apple Watch មានចំនុច 5 យ៉ាងដែលគួរឲ្យស្រឡាញ់
ប្រិយមិត្តបានដឹងច្រើនមកហើយអំពីលក្ខណៈសម្បត្តិពិសេសៗរបស់ Apple Watch តែ ខេមបូ មិនដឹងថាប្រិយមិត្តពេញចិត្តវាឬអត់ទេ? ហើយបើសិនជាពេញចិត្តក៏មិនដឹងថាពេញចិត្តលើចំនុចណាខ្លះដែរ? តែបើមិនពេញចិត្តក៏មិនថ្វីដែរ...។ ប៉ុន្តែទោះជាយ៉ាងណា ខេមបូ យល់ថា ប្រិយមិត្តភាគច្រើនបានលង់ចិត្តជាមួយនឹង Apple Watch ជាមិនខាន...ទៅជាទៅថ្ងៃខាងមុខអ្នកនឹងទិញ ឬនឹងមិនទិញវាយកមកប្រើក៏ដោយ។ តើចំនុចណាខ្លះទៅដែលទាក់ទាញចិត្តរបស់អ្នកជាងគេ? ជួយមើល 5 ចំនុចខាងក្រោមមើល...តើអ្នកឯកភាពទេ?
1. វាអាចតាមដានសុខភាព និងសកម្មភាពប្រចាំថ្ងៃរបស់យើង៖ អ្នកបានដឹងស្រាប់ហើយថា សមត្ថភាពតាមដានសុខភាពរបស់នាឡិកាឆ្លាតនាពេលបច្ចុប្បន្ននេះ គឺពិតជាពេញនិយមខ្លាំងណាស់ទូទាំងពិភពលោក...ហោចណាស់ក៏អាចប្រាប់យើងអំពីចង្វាក់បេះដូង ឬសំពាធឈាមក្នុងខ្លួនយើងដែលផ្តល់ប្រយោជន៍ចំពោះការរស់នៅរបស់យើងក្នុងរឿងសុខភាពដែរ។
2. វាផ្តល់ទំនាក់ទំនងដែលទាន់សម័យឲ្យមកយើង៖ គឺបើសិនជាយើងមានមិត្តភក្តិ ឬអ្នកពិសេសដែលមាន Apple Watch ដូចគ្នា យើងអាចចែកចាយរូបភាព ឬលទ្ធផលចង្វាក់បេះដូងឲ្យគ្នាទៅវិញទៅមកបានងាយជាងទូរស័ព្ទទៅទៀត ដែលធ្វើឲ្យយើងកាន់តែមានភាពស្និទ្ធស្នាលនឹងគ្នា។
3. កញ្ចក់វាផលិតពីត្បូងកណ្តៀងដ៏រឹងមាំ៖ Apple Watch មិនធ្វើឲ្យអ្នកប្រើប្រាស់ខកចិត្តដោយសារការធ្លាក់តែបន្តិចលើផ្ទៃរឹងក៏បែកកញ្ចក់ងាយៗទេ គឺវាមានកញ្ចក់ដ៏រឹងមាំមិនងាយនឹងបែកឡើយសំរាប់ការពារហើយ។ ដោយសារតែ Apple ប្រើកញ្ចក់ប្រភេទនេះនៅលើ Apple Watch ធ្វើឲ្យសោភ័ណ្ឌភាពរបស់ Apple Watch មើលទៅមាំគួរឲ្យជឿជាក់ខ្លាំងណាស់។
4. អាចចំណាយលុយទិញទំនិញបានទៀត៖ ជាមួយកម្មវិធី Apple Pay ម្ចាស់នាឡិកាឆ្លាតពេលដែលខ្លួនមានតែនាឡិកាមិនបាច់មានលុយក្នុងកាបូប (តែត្រូវមានលុយតាមកាត Visa ឬ Master)ក៏មិនព្រួយភ័យដែរនៅពេលដែលចង់ទិញទំនិញម្តងៗ ប៉ុន្តែគួរឲ្យស្តាយថា របៀបចំណាយលុយតាម Apple Pay នេះមិនដឹងជាស្រុកខ្មែរយើងអាចធ្វើបាន ឬអត់ណ៎? ពីព្រោះ គេអាចធ្វើបានទៅហើយនៅអាមេរិច ជំនួសឲ្យការប្រើកាត Visa ឬ Master ដោយផ្ទាល់។
5. អាចប្តូររូបភាពមុខអេក្រង់បានតាមចិត្តដល់ទៅរាប់លានប្រភេទ៖ នេះជាចំនុចដែលគួរឲ្យស្រឡាញ់ចុងក្រោយត្រង់ថា យើងអាចកុម្ម៉ង់តាមតំរូវការនូវរូបសំរាប់ដាក់លើអេក្រង់ Apple Watch ស្អាតតាមចិត្តចង់បាន គួរឲ្យទាក់ចិត្តទាក់អារម្មណ៍ពេកកន្លង!
នៅយប់មិញ Apple បានប្រកាសថា Apple Watch នឹងត្រូវពន្យាទុកទៅលក់នៅដើម្បីឆ្នាំ 2015 ខាងមុខឯណោះក្នុងតំលៃ 349$ ។ បើមិនយល់ទាស់ទេ សូមអ្នកដែលស្រលាញ់វារង់ចាំវាបន្តិចទៅ!
ប្រភពៈ Technobuffalo
ដោយៈ សុទ្ធា
04:05pm 10 កញ្ញា
___________________________________________________________________
លក្ខណៈពិសេសទាំងដប់ប្រាំបី របស់ Android 5.0 ជំនាន់សាកល្បង (Preview)
នៅក្នុងព្រឹត្តិការណ៍ Google I/O
កាលពីយប់មិញនេះ យើសង្កេតឃើញថាមានភាពគគ្រឹកគគ្រេងណាស់ ដោយ Google
បានចំណាយពេលដល់ទៅពីរម៉ោងជាងឯណោះ ដើម្បីធ្វើបទបង្ហាញថ្មីៗ
អោយអ្នកអភិវឌ្ឍន៍ Software
ក៏ដូចជាប្រជាជនពិភពលោកបានឃើញពីសមិទ្ធផលថ្មីៗរបស់ខ្លួន។
ដោយឡែក ប្រព័ន្ធប្រតិបត្តិការណ៍ Android របស់ Google
គឺជាប្រព័ន្ធប្រតិបត្តិការណ៍សម្រាប់ទូរស័ព្ទ
ដែលស្ថិតនៅលំដាប់កំពូលមួយ
ដែលសព្វថ្ងៃនេះវាកំពុងតែប្រើប្រាស់លើទូរស័ព្ទដល់ទៅ 1
ពាន់លាន គ្រឿងឯណោះ។ នៅក្នុងព្រឹត្តិការណ៍ Google I/O នេះ Google
បានបង្ហើបអោយឃើញពីចំណុចពិសេសៗមួយចំនួនរបស់ប្រព័ន្ធ
ប្រតិបត្តិការណ៍ Android ជំនាន់ថ្មី
ដែលវាពោរពេញទៅដោយចំណុចពិសេសៗជាច្រើន។
1. រចនាបថថ្មី:
យើងអាចកត់សំគាល់ឃើញថា ប្រព័ន្ធប្រតិបត្តិការណ៍ Android ជំនាន់ថ្មីនេះ
វាមានពណ៌រាងចាស់ជាងមុន ដែលងាយស្រួលក្នុងការមើល
ហើយនិងត្រជាក់ភ្នែក។ Google បានហៅរចនាបថថ្មីនេះឈ្មោះថា Material
ដែលវាលាយឡំនឹងរចនាបថ 3D ខ្លះៗ មិនមែនសំប៉ែតដូច Kitkat ទេ។
2. ស្រមោល: Google
បានបន្ថែមកូដពិសេស ដែលវាអាចប៉ាន់ស្មានពីស្រមោលរបស់កម្មវិធី និង
Widget នៅលើផ្ទៃអេក្រង់នីមួយៗបានយ៉ាងល្អ។
ដូច្នេះការប្រើប្រាស់កាន់តែរស់រវើក និងទាក់ទាញភ្នែកជាងមុន
ជាមួយនឹង Real-time Shadows (ស្រមោល) ។
3. ប៊ូតុងបញ្ជា ត្រូវបានរចនាថ្មី (Navigation soft keys):
ចាប់តាំងពី Android 4.0 មក ប៊ូតុងសម្រាប់បញ្ជាថយក្រោយ និងប៊ូតុង
Home គឺមានរចនាបថស្រដៀងៗគ្នាជានិច្ច ប៉ុន្តែនៅក្នុងជំនាន់
Android 5.0 នេះ Google បានផ្លាស់ប្តូរវាអោយកាន់តែស្រស់ស្អាត
និងទាក់ទាញជាងមុន។ Google បានប្រើទ្រង់ទ្រាយ ការ៉េ រង្វង់មូល
និងត្រីកោណយកប្រើប្រាស់ ដែលវាមានភាពសាមញ្ញ និងស្អាត។
4. មានទំនាក់ទំនងរវាង ថេប្លេត និងកុំព្យូទ័រកាន់តែងាយស្រួល:
Google ចង់អោយយើងកាន់តែមានភាពស្និទ្ធស្នាលជាមុនរវាង
ស្មាតហ្វូនទៅនឹង ថេប្លេត រឺក៏ កុំព្យូទ័ររបស់យើងជាងមុន។ Google
បានកែសម្រួលផ្ទៃអ៊ីនធឺហ្វេសរបស់ឧបករណ៍ទាំងនេះ
អោយងាយស្រួលជាងមុន។
5. កែប្រែរចនាបថ Gmail: កែប្រែអោយកាន់តែសាមញ្ញ និងមានអ៊ីនធឺហ្វេសស៊ីគ្នាជាមួយនឹង ផ្ទៃអេក្រង់របស់ ប្រព័ន្ធប្រតិបត្តិការណ៍ Android 5.0
6. សារដំណឹងផ្សេងៗនឹងបង្ហាញនៅផ្នែកខាងលើនៃទូរស័ព្ទ:
វាស្រដៀងទៅនឹងប្រព័ន្ធប្រតិបត្តិការណ៍ iOS ដែរ
ដែលយើងអាចឆ្លើយតបការហៅចូល ឆ្លើយសារយ៉ាងឆាប់រហ័ស
មិនចាំបាច់កម្មវិធីដែលយើងកំពុងប្រើប្រាស់ឡើយ។
7. រចនាបថសារបង្ហាញដំណឹងថ្មីនៅផ្ទៃអេក្រង់ចាក់សោរ:
ជាធម្មតា នៅពេលដែលមាននរណាម្នាក់ផ្ញើរសារក្នុងហ្វេសប៊ុក រឺ
Instagram វានឹងបង្ហាញនៅកន្លែង Notification Center
ដែលតម្រូវអោយយើងអូសចុះក្រោម។ ប៉ុន្តែជំនាន់ថ្មីនេះ
វានឹងបង្ហាញនៅផ្ទៃខាងមុខនៃទូរស័ព្ទតែម្តង។
8. 3D multitasking: វាបង្ហាញជាលក្ខណៈ 3D មានស្រមោល ដែលមានភាពទាក់ទាញខ្ពស់ ខុសពី Android មុនៗ ដែលមានលក្ខណៈដូចជាសន្លឹកក្រដាស
9. បើកផ្នែកណាមួយនៃកម្មវិធីតាមរយៈ Google Now:
យើងធ្លាប់ដឹងរួចមកហើយថា Google Now
ជាមុខងារជំនួយការដោយសម្លេងមួយដែលប្រើសម្រាប់ស្វែងរកព៌តមាននៅ
លើអ៊ីនធឺណែត តែឥលូវនេះ
យើងអាចប្រើវាដើម្បីបញ្ជាកម្មវិធីផ្សេងបាន។
10. ទ្រាំទ្រជាមួយវិស្វកម្មស៊ីភីយូ 64-bit:
ជាក់ស្តែងវិស្វកម្មស៊ីភីយូ 64-bit
មិនសូវមានសារៈសំខាន់ប៉ុន្មាននោះទេ ប៉ុន្តែដោយសារតែ Apple
បានបង្កើតប្រព័ន្ធប្រតិបត្តិការណ៍ iOS ដែលអាចដំណើរការដោយ 64-bit
ហើយនោះ Google ក៏មិនអាចបង្អង់យូរដែរ។
11. បង្កើនសមត្ថភាពដំណើរការជាមួយ GPU: ប្រព័ន្ធប្រតិបត្តិការណ៍នេះ អាចដំណើរការជាមួយ GPU បានកាន់តែល្អ និងដើររហ័សជាងមុន ដែលអំណោយផលរាល់ការលេងហ្គេម។
12. ប្រើប្រាស់ ART runtime:
ក្នុងជំនាន់ Android kitkat 4.4.2 Google បានប្រើប្រាស់វិស្វកម្ម
Dalvik runtime ដែលមិនសូវជាមានលក្ខណៈពិសេស និងសន្សំសំចៃដូច
ART runtime ទេ
13. ភ្ជាប់ទំនាក់ទំនងជាមួយនាឡិកាឆ្លាតបានកាន់តែងាយស្រួល: យើងអាចដោះសារ និងបញ្ជាមុខងារផ្សេងៗនៅលើទូរស័ព្ទរបស់យើងបាន ដោយប្រើនាឡិកាឆ្លាតដែលដំណើរការដោយ Android Wear។
14. អាចផ្ទេរសម្លេងតាមរយៈខ្សែរ USB: ឥលូវនេះ យើងអាចផ្ទេរសម្លេងរបស់ទូរស័ព្ទតាមរយៈខ្សែ USB បាន ដូចទៅនឹងកុំព្យូទ័រដែរ។
15: បង្កើនថាមពលថ្ម: ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីនេះ មានភាពវៃឆ្លាត អាចសន្សំសំចៃថ្មបានច្រើនជាងប្រព័ន្ធប្រតិបត្តិការណ៍ Android 4.4 ទៅទៀត
16. ទ្រាំទ្រជាមួយ Bluetooth 4.1:
កាលពីប៉ុន្មានខែមុន គេបានបង្កើតប្រព័ន្ធ Bluetooth 4.1 ឡើង
ហើយនៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍ Android ជំនាន់ថ្មីនេះវិញ
វាអាចទ្រាំទ្រជាមួយនឹង Hardware Bluetooth 4.1 ហើយ។
17. Android Auto: ប្រើដើម្បីទំនាក់ទំនងជាមួយរថយន្ត ដែលយើងអាចសាកសួរពីផែនទី ទីតាំង រឺក៏ព៌តមានផ្សេងៗ។
18. Android TV: Google
បានបង្កើតឧបករណ៍មួយ
ប្រើជាមួយទូរទស្សន៍ដែលវាអាចធ្វើអោយទូរទស្សន៍របស់យើងកាន់តែមាន
លក្ខណៈទំនើបជាងមុន អាចលេងហ្គេម Android បាន
អាចបើកអ៊ីនធឺណែតជាដើម។ យើងក៏អាចបញ្ជាទូរទស្សន៍ Android
នេះដោយប្រើទូរស័ព្ទ រឺថេប្លេតដែលដំណើរការដោយ Android 5.0
នេះបានផងដែរ។
ទាំងនេះគ្រាន់តែជាលក្ខណៈពិសេសមួយចំនួនរបស់ប្រព័ន្ធប្រតិបត្តិការណ៍
Android ជំនាន់ថ្មីតែប៉ុណ្ណោះ ហើយ Google
នឹងបន្ថែមអ្វីៗជាច្រើនទៀត
រហូតដល់វាដាក់ចេញអោយប្រើប្រាស់ជាផ្លូវការ។
នៅថ្ងៃព្រហស្បត្តិយប់នេះ Google
នឹងបើកកំណែអាប់ដេតសាកល្បងនេះសម្រាប់ អ្នកអភិវឌ្ឍន៍ Software
ហើយប្រហែលជាបី រឺក៏បួនខែទៀត ទើប Google
ដាក់វាអោយប្រើប្រាស់ជាផ្លូវការ។
សូមទស្សនាខ្សែវីដេអូខាងក្រោមនេះតាមរយៈ Link ពីលក្ខណៈពិសេសរបស់ Android 5.0 ជំនាន់សាកល្បង
_____________________________________________
ទូរស័ព្ទ ២០ម៉ូដែលមានវិទ្យុសកម្មខ្លាំងបំផុត ដែលអ្នកត្រូវប្រុងប្រយ័ត្ន
ទន្ទឹមបច្ចេកវិទ្យា ស្មាតហ្វូនកំពុងរីកចម្រើន ក៏មានការព្រួយបារម្ភផងដែរទៅលើផលប៉ះពាល់ដែលបណ្ដាលមកពីកម្រិតវិទ្យុសកម្មខ្លាំងឬខ្សោយអាស្រ័យលើផ្នែករឹង (Hardware) ដែលក្រុមហ៊ុនទូរស័ព្ទល្បីៗទាំងនោះ បំពាក់លើស្មាតហ្វូនរបស់ខ្លួន។
សម្រាប់ទូរស័ព្ទដៃដែលអនុញ្ញាតឱ្យដាក់លក់លើទីផ្សាររបស់អាមេរិកបាន ត្រូវឆ្លងកាត់គណៈកម្មការគមនាគមន៍សហព័ន្ធដើម្បីត្រួតពិនិត្យកម្រិតស្រូបវិទ្យុសកម្មជាក់លាក់ (Specific Absorption Rate) ឬកម្រិត SAR ត្រូវទាបជាង ១,៦វ៉ាត់ក្នុងចម្ងាយ ១គីឡូម៉ែត្រ។ សារព័ត៌មាន CNET ចាប់តាំងពីបានស្រាវជ្រាវទូរស័ព្ទពីកម្រិតស្រូបវិទ្យុសកម្មអស់រយៈពេលជាង ១០ឆ្នាំ ពេលនេះគេបានរកឃើញទូរស័ព្ទចំនួន ២០គ្រឿងដែលមានកម្រិត SAR នេះខ្ពស់បំផុត។
វិទ្យុសកម្មកំពុងស្ថិតក្នុងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ព្រោះវាអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្ស រហូតអាចប្រឈមជំងឺមហារីកខ្ពស់។ យ៉ាងណា អ្នកស្រាវជ្រាវមួយចំនួន ជំទាស់មិនយល់ស្របការលើកឡើងនេះទេ ដូច្នេះការស្រាវជ្រាវនៅតែបន្តធ្វើ ដើម្បីតាមដានលទ្ធផលនៃការប្រើឧបករណ៍មានវិទ្យុសកម្មខ្ពស់។
ផ្អែកតាមការធ្វើតេស្តរបស់គណៈកម្មការគមនាគមន៍សហព័ន្ធឱ្យដឹងថា កម្រិតវិទ្យុសកម្មឡើងខ្ពស់លើទូរស័ព្ទគឺអាស្រ័យលើក្រុមបញ្ជូន (transmission band) ដែលទូរស័ព្ទខ្លះអាចប្រើ band ច្រើនខណៈពេលកំពុងសន្ទនាតាមទូរស័ព្ទ។ តាមរយៈនេះ នឹងធ្វើឱ្យទូរស័ព្ទមានវិទ្យុសកម្មខ្ពស់ជាងការប្រើប្រាស់ធម្មតាទៅទៀត។
ខាងក្រោមនេះ គឺជាទូរស័ព្ទចំនួន ២០ម៉ូដែលដែលគេហទំព័រ CNET ស្រាវជ្រាវឃើញថាមានកម្រិតវិទ្យុសកម្មខ្ពស់បំផុត៖
១) Motorola Droid Maxx
២) Motorola Droid Ultra
៣) Motorola Moto E
៤) Alcatel One Touch Evolve
៥) Huawei Vitria
៦) Kyocera Hydro Edge
៧) Kyocera Kona
៨) Kyocera Hydro XTRM
៩) Nokia Asha 503
១០) BlackBerry Z30
១១) ZTE Source
១២) ZTE Warp 4G
១៣) Nokia Lumia 925
១៤) Nokia Lumia 928
១៥) Kyocera Hydro Elite
១៦) T-Mobile Prism 2
១៧) Sprint Vital
១៨) Sprint Force
១៩) Huawei Pal
២០) Kyocera Hydro Plus

___________________________________
ពុម្ពអក្សរខ្មែរ គឺមានភ្ជាប់ជាស្រេចនៅលើ iOS 8!
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកប្រើប្រាស់ iPhone, iPad និង iPod Touch ត្រូវធ្វើការ Jailbreak ដើម្បីតម្លើងពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរ ព្រោះអី Apple មិនបានបង្កើតពុម្ពអក្សរយើងអោយមានស្រាប់នៅលើ iOS នោះទេ។ ក៏ប៉ុន្តែដោយសារចំនួនអ្នកប្រើប្រាស់ iDevce មានកំណើនខ្លាំង ពីមួយឆ្នាំ ទៅមួយឆ្នាំ ទៅដល់រាប់ម៉ឺន គ្រឿងឯណោះ គួរអោយកត់សំគាល់។ ដោយសារកំណើនដ៏ច្រើនលើសលប់នេះហើយ ទើបបណ្តាលអោយក្រុម 4Khmeriphone បានបើកយុទ្ធនាការមួយ ដើម្បីអោយ Apple ដាក់បញ្ជូលពុម្ពអក្សរខ្មែរយើង និងក្តារចុចយើង អោយមានស្រាប់នៅលើ iOS ជំនាន់ក្រោយតែម្តង ហើយ Apple ពិតជាបានឆ្លើយតបពិតប្រាកដមែន។
កាលពីវេលាម៉ោងប្រហែល 1 រំលងអាធ្រាតយប់មិញនេះ ក្រុមហ៊ុន Apple បានដាក់បង្ហាញជូននូវរូបរាង និងមុខងារថ្មីៗរបស់ iOS 8 ជាផ្លូវការ ប៉ុន្តែយើងទាំងអស់គ្នានៅមិនទាន់អាចបានប្រើប្រាស់នៅឡើយទេ ពោលវាសម្រាប់់តែអ្នកអភិវឌ្ឍន៍ Software សាកល្បងប្រើប្រាស់តែប៉ុណ្ណោះ។ ជាក់ស្តែងណស់ មុខងារថ្មីៗនេះ មិនមែនជាអ្វីដែលខ្ញុំកំពុងតែរង់ចាំនោះទេ ពោលអ្វីដែលខ្ញុំកំពុងតែរង់ចាំអ៊ុតមើលនោះគឺថា តើវាមានភ្ជាប់ជាស្រេចជាមួយពុម្ពអក្សរ ខ្មែរ និងក្តារចុចខ្មែររឺក៏អត់?បន្ទាប់បានធ្វើការតេស្តសាកល្បង iOS 8 Beta 1 (ជំនាន់សាកល្បងលើកទី១) ដោយ Cambo Reportមក យើងសង្កេតឃើញថា ពុម្ពអក្សរខ្មែរត្រូវបានភ្ជាប់ជាស្រេចជាមួយ iOS 8 ហើយ គ្រាន់តែទំហំអក្សរមានទំហំធំបន្តិច និងមានបញ្ហាតិចតូច។ ពុម្ពអក្សរខ្មែរនេះ អាចបង្ហាញលើគ្រប់កម្មវិធីទាំងអស់ លើកលែងតែកម្មវិធី Safari ចោលមួយ។ បញ្ហានេះ នឹងត្រូវបានដោះស្រាយនៅជំនាន់សាកល្បងក្រោយៗទៀត ហើយពុម្ពអក្សររបស់វាក៏អាចផ្លាស់ប្តូរផងដែរ។
ក្រៅពីមានពុម្ពអក្សរខ្មែរស្រាប់ហើយ យើងក៏សង្កេតឃើញថាវាមានភ្ជាប់ជាមួយ Cambodia Religion ផងដែរ ប៉ុន្តែមិនបានបង្ហាញម៉ោងជាអក្សរខ្មែរ ដូច ពេលយើង Jailbreak នោះទេ។ ដោយឡែក ក្ដារចុចខ្មែរ នៅមិនទាន់មាននៅលើ iOS 8 ជំនាន់សាកល្បងនេះនៅឡើយទេ តែក្រុម 4khmeriphone នឹងរូតរះ បញ្ជូនឯកសារបន្ថែមទាក់ទងនឹងក្តារចុចខ្មែរនេះ មុនពេលវាចេញអោយប្រើប្រាស់ជាផ្លូវការ។
សរុបសេចក្តីមក នៅក្នុងជំនាន់តេស្តសាកល្បងនេះ យើងសង្កេតឃើញមានតែពុម្ពអក្សរខ្មែរ និង Khmer Religion តែប៉ុណ្ណោះ ចំណែកឯក្តារចុច និងភាសាវិញនៅមិនទាន់រួចរាល់ទេ។ សូមជួយអបអរផងសម្រាប់អ្នកប្រើប្រាស់ iOS ព្រោះចាប់ពីពេលនេះតទៅ ពួកយើងមិនចាំបាច់ Jailbreak ក៏អាចមើលឃើញ និងសរសេរអក្សរខ្មែរ នៅលើ iPhone, iPad និង iPod Touch ផងដែរ។
ប្រសិនបើជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ នោះអ្នកទាំងអស់គ្នាក៏អាចសាកល្បងប្រើប្រាស់ iOS 8 បានដែរ ដោយដំបូងត្រូវ តម្លើងទៅកាន់ iOS 7.1.1 អោយស្អាត ហាម Restore ឯកសារចាស់ចូល។ បន្ទាប់មកទៀតគ្រាន់តែដោនឡូដ ឯកសារ Firmware iOS 8 និងចុច អាប់ដេតតាម iTunes ជាការស្រេច។
____________________________________________________________________________
ទូរស័ព្ទខ្មែរលើកដំបូងបានចេញលក់ជាផ្លូវការហើយ
ទូរស័ព្ទស្មាតហ្វូនខ្មែរ បានសម្ពោធដាក់លក់ជាលើកដំបូងកាលពីម្សិលមិញ ប៉ុន្តែវាជាផលិតផលមួយដែលផលិតឡើងនៅប្រទេសចិន។
ទូរស័ព្ទ ខ្មែរ Khmer C2 ជាម៉ូដែលដែលត្រូវបានបង្ហាញកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីក្រុមហ៊ុនបានបញ្ចេញម៉ូដែល Khmer C1 សាកល្បងរួចទៅហើយ។
Jezetek Khmer Comservice ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Khmer Unicom ជាក្រុមហ៊ុនដែលនៅពីក្រោយការផលិតទូរស័ព្ទដៃទំនើប ម៉ាក Khmer Series នេះ។
សេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយ ក្រុមហ៊ុន Jezetek Khmer Comservice សរសេរថា ទូរស័ព្ទKhmer C2នេះ ត្រូវបានផលិតឡើងបន្ទាប់ពីម៉ូដែល Khmer C1 ដែលត្រូវបានចែកចាយសាកល្បងនៅលើទីផ្សារ។ សេចក្តីប្រកាសពត៌មានបន្តថា Khmer C2 នេះគឺជាទូរស័ព្ទដំបូងដែលការរចនាម៉ូដ ការអភិវឌ្ឍផលិតផល និងកម្មវិធីទូរស័ព្ទ ដែលត្រូវបានធ្វើឡើងនៅប្រទេសកម្ពុជា។
តែបើតាមការឲ្យដឹងពីលោក George Huang អនុប្រធានក្រុមហ៊ុន Khmer Unicom ការ ដំឡើងទូរស័ព្ទដៃទំនើបម៉ាក Khmer C2 គឺត្រូវបានធ្វើឡើងនៅប្រទេសចិនហើយត្រូវបាននាំចូលមកប្រទេស កម្ពុជាវិញ ដើម្បីចែកចាយក្នុងទីផ្សារ។ លោកបន្តថា ក្រុមហ៊ុនមានគម្រោងនឹងបង្កើតរោងចក្រដំឡើងទូរស័ព្ទនេះនៅកម្ពុជាក្នុងពេលឆាប់ៗនេះ តែមិនបានបញ្ជាក់ថា ពេលណានោះទេ។
លោកមានប្រសាសន៍តាមរយៈអ្នកបកប្រែថា៖ «យើងមានគម្រោងបង្កើតកន្លែង ដំឡើង ក្នុងពេលឆាប់ៗនេះ»។
ទូរស័ព្ទដៃម៉ាក Khmer C2 មានអេក្រង់ទំហំ៥ អ៊ិញ ជាទូរស័ព្ទដៃបំពាក់ដោយប្រព័ន្ធភាសាខ្មែរ អាចប្រើប្រាស់ស៊ីមពីរ និងដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android 4.2 មានអង្គចងចាំចំនួន 32GB និងកាមេរ៉ាទំហំ១៣ មេហ្គាភិសែល ហើយដាក់លក់ក្នុងតម្លៃ២៩៩ដុល្លារ។
ការចូលមកដល់នៃទូរស័ព្ទ ដែលបំពាក់ស្លាកសញ្ញាជាផលិតផលរបស់កម្ពុជាជាមួយនឹងតម្លៃសមរម្យ ត្រូវបានគេមើលឃើញថា ជាការបន្ថែមការប្រកួតប្រជែងក្នុងទីផ្សារទូរស័ព្ទដែលមានភាពតូចចង្អៀតស្រាប់។
ទោះជាយ៉ាងណា លោក ហ៊រ ហាប់ អគ្គនាយករងក្រុមហ៊ុន G-Gear ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយទូរស័ព្ទLGឲ្យដឹងថា តម្លៃរបស់ទូរស័ព្ទមិនមែនជាកត្តាធំដែលអតិថិជនបច្ចុប្បន្ន ផ្តោតសំខាន់នោះទេ ហើយទូរស័ព្ទដែលដំណើរការភាសាខ្មែរមិនមែនជារឿងថ្មីនោះដែរ។
លោកបន្តថា៖«ទូរស័ព្ទដែលដំណើរការភាសាខ្មែរនេះជាអ្វីដែល LG បានធ្វើរួចមកហើយតាំងពី៣ឆ្នាំមុន។ មុននឹងសម្រេចចិត្តទិញ អតិថិជនទីមួយគាត់មើលទៅលើម៉ាករបស់ទូរស័ព្ទ ថាតើជាម៉ាកដែលទុកចិត្តបានឬអត់? ទីពីរទៅលើគុណភាពនិងសមត្ថភាពរបស់ទូរស័ព្ទ»។ លោកបន្ថែមថា តម្លៃថោកតែមិនមានគុណភាពក៏មិនអាចទាក់ទាញអតិថិជនបានដែរ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Jezetek Khmer Comservice ក៏បានប្រកាសពីការចូលមកដល់នៃទូរស័ព្ទ Khmer C3 ផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងរៀបចំហាងសម្រាប់ដាក់លក់ទូរស័ព្ទ ដែលនឹងចាប់ដំណើរការក្នុងពេលឆាប់ៗនេះ។
___________________________________________________
Apple បានឆ្លើយតបនឹងសំណើរ បញ្ចូលពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរហើយ
កាលពីថ្ងៃទី 8 ខែមេសាកន្លងទៅនេះ ក្រុម 4KhmeriPhone ដែលជាក្រុមមួយមានសកម្មភាពច្រើនក្នុងការជួយសម្រួលអោយ iOS ប្រើប្រាស់ភាសាខ្មែរនោះ បានបើកយុទ្ធនាការស្វែងរកហត្ថលេខា (Sign) ពីប្រជាជនយើងទាំងអស់គ្នាផ្ញើរទៅកាន់ក្រុមហ៊ុន Apple។ គោលបំណងនៃការចូលរួមចុះហត្ថលេខាពីសំណាក់យើងទាំងអស់គ្នានេះ គឺដើម្បីទាមទារអោយ Apple បញ្ចូលពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរដាក់នៅលើ iOS ជំនាន់ក្រោយ ចៀសវាងអោយយើងធ្វើការ Jailbreak។
ការប្រមែប្រមូល សំលេងគាំទ្រដ៏ច្រើនលើសលប់ដល់ទៅ 10,000 ហត្ថលេខា នេះគឺមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ហើយយើងក៏មិនប្រាកដថា Apple នឹងឆ្លើយតបពីសំណើររបស់យើងនេះផងដែរ។ ប៉ុន្តែ ដោយសារមានការសហការល្អពីប្រិយមិត្ត មិត្តភក្កិ និងប្រជាជនកម្ពុជាទាំងមូលនោះ ហត្ថលេខាចំនួន 10,000 បានសម្រេចជាស្ថារពរ ក្នុងរយៈពេល 19 ថ្ងៃ។
រយៈពេល 9 ថ្ងៃ បន្ទាប់ពីប្រមែប្រមូល ហត្ថលេខានេះចប់សព្វគ្រប់មក នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន Apple បានផ្ញើរជាអ៊ីម៉ែលមួយមកកាន់ក្រុម 4Khmeriphone អោយរៀបចំ និងចងក្រងជាឯកសារមួយ ដែលពាក់ព័ន្ធ និង ពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរ ដែលត្រឹមត្រូវទៅតាម ក្បួនខ្នាត ស្តង់ដាមួយ។ ការឆ្លើយតបនេះគឺជាដំណឹងដ៏ល្អក្រៃលែងមួយ សម្រាប់យើងទាំងអស់គ្នា ព្រោះថានៅក្នុងថ្ងៃអនាគតដ៏ឆាប់ៗនេះ ពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរ គឺអាចនឹងមានភ្ជាប់ជាស្រេចជាមួយ iOS។ ដូច្នេះយើងមិនចាំបាច់ Jailbreak ទៀតឡើយ ហើយក៏មិនចាំបាច់តម្លើង Profile Configuration ជាដើម។
ទាំងពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរ អាចនឹងមានសង្ឃឹមច្រើន ថានឹងបំពាក់នៅលើ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 រឺក៏យូរជាងនេះបន្តិច អាស្រ័យទៅលើក្រុមហ៊ុន Apple ផ្ទាល់ ព្រោះអីពេលនេះ ក្រុម 4Khmeriphone កំពុងតែរួសរាន់រៀបចំ និងផ្ញើរឯកសារដែល Apple ត្រូវការអោយបានឆាប់រហ័សហើយ។
តើអ្នកទាំងអស់គ្នាមានអារម្មណ៍រីករាយជាមួយដំណឹងដ៏ល្អនេះដែររឺទេ? Cambo report សូមថ្លែងអំណរគុណដល់ប្រិយមិត្តគ្រប់គ្នា ដែលបានចុះហត្ថលេខានៅក្នុងយុទ្ធនាការមួយនេះ។ វាមិនមែនមានតែអត្ថប្រយោជន៍ខ្ពស់សម្រាប់អ្នកប្រើប្រាស់ផលិតផល Apple នោះទេ ក៏ប៉ុន្តែ វាក៏ជាការអភិរក្សអក្សរសាស្ត្រជាតិយើង និងអោយបរទេសបានស្វែងយល់ពីវប្បធម៌ប្រទេសយើងបានច្រើនផងដែរ។
___________________________________________________________
សូមប្រុងប្រយ័ត្នជាមួយមុខងារ Find My iPhone ផងណា!
ព្រោះវាអាចបង្កបញ្ហាធំដល់អ្នកបាន
Find my iPhone គឺជាមុខងារដ៏ពិសេសម្យ៉ាងរបស់ iOS ដែលវាអនុញ្ញាតិអោយយើងតាមដានពីទីតាំងរបស់ iPhone, iPad និង iPod Touch របស់យើងកំពុងតាំងនៅបាន និងបញ្ជាអ្វីផ្សេងៗទៀត។ មូលហេតុដែលធ្វើអោយក្រុមហ៊ុន Apple នឹកឃើញបង្កើតមុខងារនេះមក នោះក៏ព្រោះតែ iPhone គឺជាគោលដៅដ៏ធំរបស់ចោរ ដែលក្នុងមួយឆ្នាំៗ iPhone រាប់លានគ្រឿងត្រូវបានបាត់ ដោយអំពើចោរកម្មផង និងបាត់ដោយភាពខ្វះការប្រុងប្រយ័ត្ន។
មុខងារនេះមានអត្ថប្រយោជន៍ច្រើនដែរ ព្រោះអីវាបានជួយទៅដល់ជនរងគ្រោះជាច្រើន អោយស្វែងរកឧបករណ៍របស់គេឃើញវិញ រីឯអ្នកខ្លះទៀតបានបញ្ជាអោយ iDevice នោះក្លាយទៅជាថ្មតែម្តង។ ទន្ទឹមនឹងគុណសម្បត្តិរបស់មុខងារនេះ វាក៏បានផ្តល់ផលប៉ះពាល់ច្រើនផងដែរ ទៅដល់ជនរងគ្រោះមួយចំនួន។
នៅក្នុងកិច្ចសម្ភាសន៍របស់វេបសាយ The New York ជាមួយនឹងស្នងការប៉ូលីសរបស់សហរដ្ឋអាមេរិចបានអោយដឹងថា ជនរងគ្រោះដែលបានបាត់ iPhone, iPad របស់គេភាគច្រើន គឺបានដើរទៅចាប់ចោរនោះដោយខ្លួនឯងតែម្តង ទាំងគ្មានអារម្មណ៍ភ័យខ្លាចទាំងអស់។ ជាការពិតណាស់ ជនរងគ្រោះគប្បីគួរតែសុំជំនួយពីអជ្ញាធរមានសមត្ថកិច្ច រឺក៏អ្នកដែលមានសមត្ថភាពផ្សេង ដើម្បីអោយជួយពួកគេបាន ចៀសវាងធ្វើវាដោយខ្លួនឯង។
ជនរងគ្រោះខ្លះបាននាំយក កាំបិត ពូថៅ និងអាវុធផ្សេងៗទៀត ទៅជាមួយដើម្បីយកទៅការពារខ្លួន និងទទួលបានសម្ភារៈរបស់គេបានមកវិញ ប៉ុន្តែគេភ្លេចខ្លួនថា ចោរនោះក៏អាចនឹងមានកាំភ្លើងនៅក្នុងដៃផងក៏មិនដឹង។ វីធីទៅចាត់ការទាំងកម្រោលនេះគឺគ្មានបានការនោះទេ ហើយថែមទាំងអាចឈឺសាច់លើសដើមទៅទៀត ដូច្នេះប្រសិនបើអ្នកគិតថា អ្នកគ្មានសង្ឃឹមនឹងទទួលបាន iPhone មកវិញទេនោះ អ្នកអាចបញ្ជាលុបឯកសារចោលទាំងអស់ទៅជាការស្រេច ហើយឧបករណ៍នោះនឹងក្លាយទៅជារបស់ឥតបានការជាក់ជាមិនខាន។
សរុបសេចក្តីមក ប្រសិនបើអ្នកបានបាត់ iPhone, iPad រឺក៏ iPod Touch អ្នកនៅតាម ទីសាធារណៈ នោះគឺវាអាចចាត់ទុកជាពីរករណី មួយអំពើចោរកម្ម និងមួយទៀតមានគេរើសបាន។ ដូច្នេះ ដើម្បីមានប្រសិទ្ធភាពខ្ពស់ អ្នកទាំងអស់គ្នាគួរតែសុំជំនួយពីសមត្ថកិច្ចនានា ដើម្បីជួយអន្តរាគមន័ រឺក៏អាចតាមដានដោយខ្លួនឯងសិន ថាអ្នកដែលកំពុងកាន់ iDevcie អ្នកក្នុងដៃនោះគឺជាចោរ រឺជាមនុស្សធម្មតា។
_______________________________________________________

ទីបំផុត Samsung
មានគូប្រកួតដែលគួរអោយភ័យខ្លាចមួយទៀតហើយ
មិនបាច់គិតច្រើន ក៏អ្នកទាំងអស់គ្នាដឹងដែរថា នាពេលបច្ចុប្បន្ននេះ ស្លាកសញ្ញាទូរសព្ទ័ និងថេប្លេតដែលមានឈ្មោះល្បីល្បាញ និងឈានមុខគេនៅលើទីផ្សារពិភពលោកនោះគឺមានតែពីរគត់ គឺ Apple និង Samsung។ ក្រុមហ៊ុនទាំងពីរនេះបានខិតខំចំណាយញើសឈាម និងបើកកិច្ចសិក្សាស្រាវជ្រាវច្រើនណាស់ ហើយចំណូលដែលហូរចូលក្នុងក្រុមហ៊ុនក្នុងមួយត្រីមាសៗ គឺវាមានទំហំច្រើនអណេក ខណៈពេលក្រុមហ៊ុនទូរស័ព្ទដទៃដែលខិតខំរកប្រាក់ចំណូលដើម្បីតែរស់ប៉ុណ្ណោះ។ ប៉ុន្តែនៅរយៈពេលមួយឆ្នាំចុងក្រោយនេះ Samsung ចាប់ផ្តើមមានអារម្មណ៍មិនសូវស្រួលប៉ុន្មានទេ ដោយសារមានក្រុមហ៊ុនទូរស័ព្ទចិនមួយ អាចផលិតទូរស័ព្ទដែលមានគុណភាពខ្ពស់ដែរ រឺឯតម្លៃវិញគឺធូរថ្លៃខ្លាំងណាស់។
ប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់បានស្គាល់រួចមកហើយនូវស្មាតហ្វូនម៉ូឌែល Xiaomi ដែលវាគឺជាម៉ូឌែលស្មាតហ្វូនស្ថិតនៅលំដាប់កំពូលមួយ និងលក់ដាច់បំផុតនៅប្រទេសចិន។ តួយ៉ាងដូចជាម៉ូឌែល Xiaomi Mi3 ជាដើម ដែលវាប្រើប្រាស់ស៊ីភីយូប្រភេទ Snapdragon 800 quad-core ល្បឿន 2.3Ghz រ៉េមទំហំ 2GB អេក្រង់ទំហំទំហំ 5អ៊ីញ កម្រិតភាពច្បាស់ 1080x1920 កាមេរ៉ា 13 មេហ្គាភិចសែល ប៉ុន្តែតម្លៃរបស់វាវិញគឺត្រឹមតែ 330$ តែប៉ុណ្ណោះ។
គោលដៅចំបងរបស់ក្រុមហ៊ុន Xiaomi នោះគឺខ្លួននឹងបង្កើតស្មាតហ្វូនដែលមានតម្លៃទាប ប៉ុន្តែមានលក្ខណៈសម្បត្តិខ្ពស់ ដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនទូរស័ព្ទធំៗបាន។ អ្វីដែលយើងសំគាល់ឃើញពីលក្ខណៈពិសេសរបស់ទូរស័ព្ទ Xiaomi នោះគឺវាប្រើប្រាស់ស៊ីភីយូប្រភេទ Snapdragon ដែលជាស៊ីភីយូមានគុណភាពល្អបំផុតសម្រាប់ស្មាតហ្វូននាពេលបច្ចុប្បន្ននេះ។ នៅឆ្នាំមុន ក្រុមហ៊ុន Xiaomi បាននាំចេញស្មាតហ្វូនរបស់ខ្លួនទៅកាន់ក្រៅស្រុកបានចំនួន 20លានគ្រឿង ហើយសម្រាប់ឆ្នាំនេះវិញ វាអាចនឹងកើនឡើងដល់ 40 លានគ្រឿង។
នាពេលបច្ចុប្បន្ននេះ ស្មាតហ្វូនរបស់ Xiaomi បានចរាចរណ៍លក់នៅក្នុងប្រទេសចិន ហុងកុង តៃវ៉ាន់ និងសឹង្ហបុរីតែប៉ុណ្ណោះ ប៉ុន្តែបើយោងទៅតាមសម្តីស្ថាបនិករបស់ Xiaomi បានអោយដឹងថា ខ្លួននឹងពង្រីកទីផ្សាររបស់ខ្លួនជាលក្ខណៈសកលតែម្តង។ នៅក្នុងឆ្នាំនេះ Xiaomi នឹងនាំយកស្មាតហ្វូនរបស់ខ្លួនទៅលក់ជាលក្ខណៈផ្លូវការនៅប្រទេសចំនួនដប់ទៀតដែលមានដូចជា ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ឥណ្ឌា, ហ្វីលីពីន, ថៃ, វៀតណាម, រុស្ស៊ី, តួគី, ប្រ៊េស៊ីល និងម៉ិចសិចកូ។ ក្នុងចំណោមទីផ្សារថ្មីៗទាំងដប់នេះ យើងសង្កេតឃើញថាមិនមានប្រទេស កូរ៉េ និង សហរដ្ឋអាមេរិចនោះទេ ហើយវាអាចមកពី Xiamoi មិនទាន់ចង់លូកលាន់ទីផ្សាររបស់ Samsung និង Apple ផងក៏មិនដឹង។
ជាការពិតណាស់ ស្មាតហ្វូនរបស់ Xiaomi នេះគឺពិតជាមានលក្ខណៈសម្បត្តិពិសេសល្អខ្លាំងណាស់ ដែលយើងអាចនិយាយបានថា វាល្អស្មើនឹងស្មាតហ្វូនរបស់ Samsung, Sony, LG និង HTC។ យើងសង្ឃឹមថា ទូរស័ព្ទ Xiaomi នឹងមានចរាចរណ៍លក់នៅក្នុងប្រទេសកម្ពុជាដែរទៅចុះ ព្រោះអីនៅប្រទេសជិតខាងយើង គឺវានឹងមានលក់ដែរក្នុងពេលឆាប់ៗនេះ។ ហើយតើនៅក្នុងថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ Xiaomi អាចនឹងដណ្តើមទីផ្សាររបស់ក្រុមហ៊ុន Samsung បានច្រើនដែររឺទេ?

_____________________________________
អ្នកអាចរកលុយបាន $10,000 ពី Google AdSense
វាជាការពិត ដែលទឹកប្រាក់ 10,000 ដុល្លារ មិនមែនងាយរកនោះទេ តែវាប្រាកដដែរថា Google នឹងផ្តល់ជូនលោកអ្នកនូវចំនួនទឹកប្រាក់ដ៏ច្រើននេះបាន ដោយគ្មានស្ទាក់ស្ទើរ ។Google Adsense ជាសេវាកម្មមួយរបស់ក្រុមហ៊ុន Google ដែលលោកអ្នកអាចចុះឈ្មោះ ដើម្បីក្លាយជាអ្នកផ្សព្វផ្សាយ (Publishers) ឲ្យ Google បាន ។
តើអ្នកឆ្ងល់ទេថា Google បានលុយមកពីណា ទើបអាចផ្តល់ជូនលោកអ្នកបាន? ងាយយល់ទេ! Google ជាឈ្មួញកណ្តាលម្នាក់ ដែលទទួលលុយពី អ្នកចង់ផ្សព្វផ្សាយទំនិញ ឬសេវារបស់ខ្លួន ដោយប្រើប្រាស់សេវា Google Adword ។ បន្ទាប់មក Google នឹងបញ្ជូនការផ្សព្វផ្សាយទាំងនោះ ទៅតាមអ្នកដែលមាន Blog, គេហទំព័រ, Youtube Channel, កម្មវិធីទូរសព្ទដៃ ទាំងឡាយ ដែលបានចុះឈ្មោះជាមួយសេវា Google Adsense ។
ខាងក្រោមនេះ ជាវិធីទាំងបីប្រភេទ ដែលលោកអ្នកអាចរកលុយបានជាមួយ Google Adsense បាន៖
ក. រកលុយតាមរយៈការសរសេរ Blog
ការសរសេរអត្ថបទ បច្ចេកទេស និងគន្លឹះណាមួយ ជាការពេញនិយមមួយបែប សម្រាប់អ្នកដែលអាចរកលុយពី Google Adsense បាន ។ លោកអ្នកគ្រាន់តែជ្រើសរើស ប្រធានបទជាក់លាក់ណាមួយ លើកយកមកសរសេរចែករំលែកទៅកាន់អ្នកដទៃ នោះលោកអ្នកនឹងទទួលបានលុយពី Google Adsene ទៅហើយ!
អត្ថបទគួរអាន៖ គន្លឹះសរសេរ Blog ដើម្បីបានលុយពី Google

ខ. រកលុយពី Youtube
សម្រាប់លោកអ្នកដែលមានជំនាញក្នុងការបង្កើតវីដេអូ ក្នុងគោលបំណងចែករំលែកតាមរយៈគេហទំព័រ Youtube ក៏អាចរកប្រាក់គ្រាន់បើផងដែរ ។ ប្រភេទវីដេអូទាំងនេះ ត្រូវជាកម្មសិទ្ធិផ្ទាល់របស់លោកអ្នក ឬត្រូវបានបង្កើតដោយខ្លួនអ្នក ។ ការចម្លងយកវីដេអូ ពី Youtube Channel ដទៃ ឬចម្លងចេញពីឌីស CD/DVD នឹងមិនត្រូវបានអនុញ្ញាតឲ្យដាក់ចូលក្នុង Youtube ឡើយ (បើទោះជាដាក់បាន ក៏មិនបានយូរអង្វែងដែរ) ។ លោកអ្នកអាចចុះឈ្មោះ Youtube Channel ដែលទទួលបានចំនួនអ្នកគាំទ្រ និងទស្សនាច្រើន នឹងមានឱកាសទទួលបានប្រាក់ច្រើន ទៅតាមនោះដែរ ។
គ. រកលុយពីកម្មវិធីទូរសព្ទដៃ
ការនិយមរបស់អ្នកប្រើប្រាស់អ៊ីនធឺណេត ទូទាំងសកលលោក ពីការប្រើប្រាស់កុំព្យូទ័រលើតុ មកជាកុំព្យូទ័រយួរដៃ រហូតមកដល់បច្ចុប្បន្ននេះ ទូរស័ព្ទឆ្លាតវៃ – SmartPhone ក្លាយជាឧបករណ៍ពេញនិយមជំនាន់ក្រោយគេ ដែលត្រូវបានអ្នកប្រើប្រាស់ ទាំងចាស់ ទាំងក្មេង ។ ពីមួយជំនាន់ទៅមួយជំនាន់ទូរសព្ទឆ្លាតវៃ បានអភិវឌ្ឍបំពេញតម្រូវការអ្នកប្រើប្រាស់ទាំងនោះ ។ ហេតុនេះហើយបានជា កម្មវិធីលើទូរសព្ទដៃដែលអាចជួយសម្រួលការងារពួកគេ បានក្លាយជាចំណុចមួយ ដែលអ្នកប្រើប្រាស់អ៊ីនធឺណេតប្រាថ្នាចង់បាន ។ លោកអ្នកអាចប្រើប្រាស់សេវា Google AdMob ដែលជាសេវារបស់ក្រុមហ៊ុន Google ផងដែរ ក្នុងការដាក់បង្ហាញផ្ទាំងផ្សាយពាណិជ្ជកម្ម ទៅឲ្យអ្នកប្រើប្រាស់កម្មវិធីទូរសព្ទទាំងនោះ ។
ធ្វើម៉េចទើបរកបាន ដល់រាប់ម៉ឺន?
ក្រុមហ៊ុន Google នឹងផ្តល់ជូនលោកអ្នកនូវទឺកប្រាក់ ទៅតាមវិធី និងគោលការណ៍ដែលពួកគេបានកំណត់ ។ អ្វីដែលលោកអ្នកត្រូវគិតជំហានដំបូងគេ មុននឹងចាប់ផ្តើមចង់បានប្រាក់ពី Google Adsense នោះគឺ ធ្វើយ៉ាងណាឲ្យមានចំនួនអ្នកចូលមើល និងប្រើប្រាស់ជាប្រចាំ (Blog ឬគេហទំព័រ, Youtube Channel និងកម្មវិធីទូរសព្ទដៃ) ។ ល្គឺកណា ចំនួនអ្នកមើល និងប្រើប្រាស់កាន់តែច្រើន លោកអ្នកក៏អាចរកប្រាក់បានកាន់តែច្រើនផងដែរ ។
ឧទាហរណ៍៖ លោកអ្នកមាន Blog មួយដែលនិយាយពីដំណើរការកម្សាន្តនៅកន្លែងផ្សេងៗ ដែលអមជាមួយរូបភាព ពេលអាន និងមើលហើយពិតជាគួរឲ្យចង់ទៅលេងទីនោះ ។ ទន្ទឹមគ្នានោះ លោកអ្នកបានបង្កើត Youtube Channel ដែលលោកអ្នកនឹង Upload វីដេអូទាក់ទងនឹងកន្លែងកម្សាន្តនីមួយៗ ឬបង្ហាញពីវប្បធម៌ប្រចាំតំបន់ជាដើម ។ បន្ថែមលើនេះ លោកអ្នកក៏អាចបង្កើតជាកម្មវិធីទូរសព្ទដៃ ដែលអាចឲ្យអ្នកអានរបស់អ្នក អាចងាយស្រួលអានអត្ថបទ លើទូរសព្ទដៃ របស់ពួកគេ ផងដែរ ។
សរុបមកវិញ បើលោកអ្នកមានចំនួនអ្នកចូលមើល Blog ជាប្រចាំ 500,000 នាក់ - មើលវីដេអូតាម Youtube Channel ចំនួន 700,000 ដង និងអ្នកប្រើប្រាស់កម្មវិធីទូរសព្ទដៃ ជាង 5,000,000 នាក់ នោះលោកអ្នកនឹងទទួលបានប្រាក់ច្រើនជាង 10,000 ដុល្លារទៀតផង ពី Google Adsense និងសេវារកលុយដទៃទៀត ។
សេចក្តីសន្និដ្ឋាន
វិធីទាំងបី ខាងលើនេះ អាចឲ្យលោកអ្នករកប្រាក់ចំណូលបានរាប់ពាន់ រហូតដល់ម៉ឺន ឬលើសពីនេះទៀត អាស្រ័យលើការព្យាយាម និងបច្ចេកទេសសិក្សាស្វែងយល់របស់លោកអ្នក ជាមួយ Google Adsense ។ ចំនួនអ្នកដែលអាចរកប្រាក់ចំណូលពី Google Adsense មានច្រើនលើសលុប តែលោកអ្នកមិនទាន់បាត់បង់ឱកាសឡើយ ។ សូមចំណាំថា ប្រសិនបើលោកអ្នកអាចបំពេញសេចក្តីត្រូវការរបស់មនុស្ស ឬអាចជួយសម្រួលការងាររបស់ពួកគេបាន លោកអ្នកនឹងអាចរកប្រាក់ ដោយគ្មានដែនកំណត់ ។
______________________________________________________
គន្លឹះក្លាយជាអ្នកជំនាញ Design និងបង្កើត Website
មុននឹងអាចឈានដល់ពាក្យដែលគេហៅថា ជំនាញ លោកអ្នកត្រូវចំនាយពេលមិនតិចទេ ក្នុងការសិក្សាស្វែងយល់ពីមូលដ្ឋានគ្រឹះ បច្ចេកទេស ដែលសន្សំជាបទពិសោធន៍ទុកមកជាយូរឆ្នាំ ។ ជំនាញបច្ចេកទេស ខុសពីចំណេះដឹងទូទៅមួយចំនួន ដែលមិនមែនត្រឹមតែចេះទ្រឹស្តី ដោយគ្មានការអនុវត្តន៍នោះទេ ។ ដើម្បីអាចក្លាយជាអ្នកជំនាញ រចនា (Graphic Designer) ឬអ្នកជំនាញបង្កើតគេហទំព័រ ឬសរសេរកូដ (Developer or Programmer) លោកអ្នកគួរអនុវត្តន៍តាមចំណុចមួយចំនួន ដែលសំបុកអាយធីនឹងបង្ហាញជូនដូចខាងក្រោមនេះ ។

ដើម្បីក្លាយជាអ្នកជំនាញ Graphic Design
ការងារ Design គឺពឹងផ្អែកទាំងស្រុង លើគំនិតច្នៃប្រឌិត និងបច្ចេកទេសប្រើកម្មវិធី ។ លោកអ្នកអាចជ្រើសរើសយកកម្មវិធីណាមួយ មកធ្វើការរចនាឲ្យសមស្របតាមតម្រូវការ និងទាក់ភ្នែកអ្នកទស្សនា ។ មុនពេលដែលអ្នកអាចហៅខ្លួនឯងជាអ្នករចនាក្រាហ្វិក អ្នកត្រូវធ្វើការសម្រេចចិត្តមួយចំនួន ឧទាហរណ៍ តើអ្នកមានចំណាប់អារម្មណ៍ នៅក្នុងការផ្សាយពាណិជ្ជកម្ម ការអភិវឌ្ឍ បណ្ដាញពហុព័ត៌មាន (ផ្សព្វផ្សាយតាមទូរទស្សន៍) រចនា បោះពុម្ព ឬ ចលនាដែរឬទេ ? ទាំងអស់នេះ អាចត្រូវបានចាត់ទុកជាទម្រង់ផ្សេងគ្នានៃ ការរចនាក្រាហ្វិក ។
- ប្រើប្រាស់កម្មវិធី រចនា៖ កម្មវិធី ស្តង់ដាសម្រាប់ការរចនាក្រាហ្វិក គឺ កម្មវិធី Adobe Photoshop និង កម្មវិធី Adobe Illustrator ។ កម្មវិធីទាំងនេះគឺ មិនមានតំលៃថោក នោះទេ ដើម្បីចាប់ផ្តើម លោកអ្នកអាចសាកល្បងជាមួយកម្មវិធីដោយឥតគិតថ្លៃ ដូចជា របស់ Gimp , Scribus , Inkscape និង Pixlr ជាដើម ។
- ទិញ DVD វីដេអូបង្រៀន៖ បន្ថែមលើការប្រើប្រាស់ និងបច្ចេកទេសក្នុងការរៀបចំការងាររចនាឲ្យមើលទៅ កាន់តែលេចធ្លោ លោកអ្នកគួរតែសិក្សាបន្ថែមលើវីដេអូបង្រៀនដែលបង្ហាត់បង្ហាញ ដោយសាស្ត្រាចារ្យជំនាញៗ ដែលធ្លាប់ធ្វើការងាររចនាច្រើនឆ្នាំ ។
- ចុះឈ្មោះវគ្គសិក្សា៖ ត្រឹមតែចេះប្រើកម្មវិធី Adobe Photoshop ឬ Adobe Illustrator នោះទេ! លោកអ្នកចាំបាច់ត្រូវដឹងពី ស្ថានការណ៍នៃការប្រើប្រាស់ម៉ូដបែបណា ឲ្យសមតាមពេលវេលា និងកាលទេសៈ ។
- ចូលរួមជាមួយសហគមន៍អ្នករចនា៖ ការអនុវត្តន៍ និងសិក្សាដោយខ្លួនឯង អាចជួយឲ្យលោកអ្នករីកចម្រើនក្នុងមួយកម្រិត ។ ប៉ុន្តែដើម្បីឲ្យស្របតាមសម័យកាល និងភាពរីកចម្រើន លោកអ្នកគួរចូលរូមជាមួយបណ្តុំនៃអ្នករចនា ដែលពួកគេនឹងធ្វើការចែករំលែកគ្នាជាមួយលោកអ្នក នូវបច្ចេកទេស និងគន្លឹះពិសេសដែលលោកអ្នកអាចនឹងមិនទាន់ដឹង ឬមិនធ្លាប់បានជួប ។
ដើម្បីក្លាយជាអ្នកបង្កើតគេហទំព័រ – Developer
ប្រសិនបើលោកអ្នកគ្រាន់តែចង់បានគេហទំព័រ ឬប្លក់មួយ ដែលបរិយាយពីជីវិព ឬសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនអ្នក វាមិនមែនជារឿងពិបាកក្នុងការបង្កើតនោះទេ ។ លោកអ្នកអាចបង្កើត ដោយចំណាយពេលតិចជាង ១៥នាទី ក៏បានគេហទំព័រ ឬប្លក់ផ្ទាល់ខ្លួនទៅហើយ ។ អ្វីដែលសំខាន់ ប្រសិនបើលោកអ្នកមានបំណងចង់ក្លាយជាអ្នកជំនាញបង្កើតគេហទំព័រ សម្រាប់បម្រើដល់ក្រុមហ៊ុន អង្គការ ឬអាជីវកម្មណាមួយ លោកអ្នកត្រូវស្វែងយល់ពីបច្ចេកទេសមួយចំនួនដូចតទៅ៖

សិក្សាស្វែងយល់ពីអ្នកជំនាញមុនៗ៖ សូមចូលទៅមើលគេហទំព័រផ្សេងៗ ដែលបានរៀបចំយ៉ាងល្អ ហើយសូមធ្វើការកត់សំគាល់ពីរបៀបដែល គេរៀបចំមាតិកា ការលាយពណ៌ ការប្រើទំហំ និងម៉ូដអក្សរជាដើម ។ ទាំងនេះ ជាបច្ច័យយ៉ាងសំខាន់សម្រាប់លោកអ្នក ក្នុងការបង្កើតជាគោលគំនិតថ្មីបន្ថែមលើ គេហទំព័រដែលលោកអ្នកគ្រោងនឹងបង្កើត ។
- ជ្រើសរើសកម្មវិធីសម្រាប់ចាប់ផ្តើម៖ ជាទូទៅ មុននឹងលោកអ្នកចាប់ផ្តើមសរសេរកូដ បង្កើតគេហទំព័រពី ទំព័រដើមទៅ លោកអ្នកចាំបាច់ត្រូវចាប់ផ្តើម ជាមួយនឹងការគូសគំនូរព្រាងពី រូបរាង ដែលលោកអ្នកនឹងរចនាឲ្យចេញជារូបរាង ។ លោកអ្នកអាចប្រើកម្មវិធីដូចជា Adobe Photoshop ឬ Adobe Illustrator សម្រាប់ធ្វើការគូសជារូបរាងសំណៅ មួយវិញទៀត លោកអ្នកក៏អាចប្រើ Inkscape ផងដែរដែលជាជម្រើសដ៏ប្រសើរមួយសម្រាប់អ្នកដែលនិយមប្រើកម្មវិធីឥតគិតថ្លៃ ។
- សិក្សាបន្ថែមពីជំនាញដែលត្រូវការ៖ បន្ទាប់ពីបានគូសវាងរូបរាងហើយ លោកអ្នកអាចចាប់ផ្តើមសរសេរកូដបាន ដោយប្រើភាសា HTML, CSS, ដើម្បីឲ្យរូបរាងជារូបភាព ក្លាយជារូបរាងពិតនៅក្នុង Browser ដែលគេអាចបើកមើលបាន ។ ប៉ុន្តែរូបរាងនោះ នឹងមានលក្ខណៈត្រឹមតែជា Static តែប៉ុន្នោះ ។
- ចាប់ផ្តើមបង្កើតគេហទំព័រជាមួយ PHP និង MySQL៖ បច្ចេកវិទ្យាទាំងនេះនឹងអនុញ្ញាតឱ្យអ្នកបង្កើតគេហទំព័រ ឬប្លក់ដែលមានលក្ខណៈ Dynamic ។ វាមានន័យថា លោកអ្នកអាចបង្កើតទំព័ររបស់វ៉ិបសាយ ពីមួយទៅ មួយទៀត យ៉ាងរហ័ស ដោយមិនចាំបាច់បង្កើត File html ម្តងមួយៗ ដូចលក្ខណៈ Static នោះទេ ។ ក្រៅពីនេះ លោកអ្នកក៏អាចសាកល្បងរៀនបន្ថែមពីការប្រើប្រាស់ CMS (Content Management System) មានដូចជា WordPress, Drupal ជាដើម ដែលជួយលោកអ្នកឲ្យបង្កើតគេហទំព័រ ឬប្លក់បានដោយចំណាយពេលវេលាតិចជាង មួយសប្តាហ៍ និងទទួលបានលទ្ធផលគាប់ប្រសើរ ផងដែរ ។
- ពិចារណាប្រើប្រាស់បច្ចេកទេសបន្ថែម៖ ដើម្បីឲ្យគេហទំព័រកាន់តែទាក់ភ្នែក លោកអ្នកគួរបន្ថែមនូវបច្ចេកទេសថ្មី ឬភាសាសរសេរកូដដទៃទៀត ដើម្បីជួយបង្កើនល្បឿនដំណើរការគេហទំព័រ និងកាន់តែស្រស់ស្អាតជាងមុន ឧទាហរណ៍ដូចជា AJAX ជាដើម ។
- ដំឡើងកុំព្យូទ័រសម្រាប់បង្កើតគេហទំព័រ៖ សូមរៀបចំកុំព្យូទ័រមួយគ្រឿង សម្រាប់ប្រើប្រាស់តែការងាររចនា ឬការងារបង្កើតគេហទំព័រ ដោយមិនបន្ថែមការងារដទៃឡូកឡំ ចូលក្នុងកុំព្យូទ័រតែមួយឡើយ ។ លោកអ្នកអាចជ្រើសរើសកុំព្យូទ័រ ដែលមានតម្លៃសមរម្យធម្មតា គឺអាចប្រើសម្រាប់បង្កើតគេហទំព័របានហើយ ។
- អនុវត្តន៍ដោយប្រើគំរូកូដ៖ នៅលើបណ្តាញអ៊ីនធឺណេតលោកអ្នកអាចស្វែងរកគំរូកូដបានច្រើន ដែលអាចយកមកធ្វើការសាកល្បងដំណើរការ លើម៉ាស៊ីនលោកអ្នកបាន ។ មួយវិញទៀត លោកអ្នកក៏អាចទិញ DVD វីដេអូបង្រៀនដែលបង្ហាញពីការរៀបចំទម្រង់រូបរាងគេហទំព័រ រួមជាមួយកញ្ចប់កូដគំរូ ដែលមានស្រាប់ពេលលោកអ្នកទិញ DVD នោះមកជាមួយ ។
- ធ្វើជាម្ចាស់គេហទំព័រផ្ទាល់ខ្លួន៖ នេះជាពេលវេលាដ៏ល្អបំផុតដើម្បីចាប់ផ្តើម បង្កើតគេហទំព័រសម្រាប់ខ្លួនអ្នក ។ សូមកុំបារម្ភច្រើនពេក ថាគេហទំព័រនោះនឹងល្អឥតខ្ចោះទេ សម្រាប់លើកដំបូង ។
សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការទិញ DVD វីដេអួបង្រៀន លោកអ្នកអាចស្វែងរកបាននៅហាង Think Store ដែលស្ថិតនៅខាងជើងវិទ្យាល័យបាក់ទូក ចំងាយ ២០០ម៉ែត្រ ។ Think Store មានលក់វីដេអូបង្រៀនជាង ៥០០០ មុខវិជ្ជា ផលិតដោយអ្នកជំនាញនៅក្រុមហ៊ុន Lynda.com, infiniteskills, pluralsight, safaribooksonline និង cadlearning ។ ទំនាក់ទំនង Think Store តាមរយៈលេខទូរសព្ទ 087 718 466 / 081 987 898 ។ DVDs វីដេអូបង្រៀនភាគច្រើនមានភ្ជាប់ជាមួយនឹង English Subtitlte ដែលអាចជួយលោកអ្នកក្នុងការមើលវីដេអូឲ្យកាន់តែងាយស្រួលយល់ និងអនុវត្តន៍តាម ។
(ដកស្រង់ចេញពីសំបុកអាយធី)
_______________________________________________
ទូរស័ព្ទ iPhone 6 បំពាក់អេក្រង់ទំហំ 5,5 អ៊ីញ ដ៏គួរឲ្យចាប់អារម្មណ៍
អ្នករចនាម៉ូដអ៊ីតាលី Federico Ciccarese ទើបបង្ហោះគំរូទូរស័ព្ទ iPhone 6 រចនាឡើងដោយមានគែមស្តើង និងអេក្រង់ Widescreen ទំហំ 5,5 អ៊ីញ ពិតជាគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយ នឹងការរចនាគំរូ Concept នេះ។មុននេះ យើងធ្លាប់បានមើលការរចនាគំរូ iWatch និង iPhone Air របស់ Ciccarese ម្តងរួចមកហើយ ឥឡូវនេះ គាត់បានចែករំលែកគំរូទូរស័ព្ទចំនួន 2 ម៉ូដែលទៀតគឺ iPhone 6 ដែលទំហំអេក្រង់ 4,7-inch និង 5,5-inch ជាមួយ នឹងកម្រិតភាពច្បាស់ 750x1338-pixel និង 878x1568-pixel ។
Concept iPhone 6 រចនាដោយលោក Enrico Penello និង Ran Avni ៖

រយៈពេលចុងក្រោយនេះ គេហទំព័របច្ចេកវិទ្យាជាច្រើនបានចុះផ្សាយថា ក្រុមហ៊ុន Apple ដែលគ្រោង នឹងប្រកាសចេញកំណែទូរស័ព្ទ iPhone 6 នៅឆ្នាំនេះ នឹងធ្វើឲ្យល្អប្រសើរជាងមុន ដើម្បីបង្កើនគុណភាពនៃការចាប់យករូបភាព ពោលគឺ នឹងត្រូវបំពាក់កាមេរ៉ាទំហំ 10 megapixel ខ្ពស់ជាង 2 megapixel បើធៀប នឹងកាមេរ៉ារបស់ iPhone 5s ។

បច្ចេកវិទ្យាចាប់សញ្ញា (Sensor) f/1.8 Aperture នៃកាមេរ៉ាថ្មីនេះ អាចជួយបង្កើននូវគុណភាពរូបភាព ឬកម្រិតភាពច្បាស់កាន់តែប្រសើរជាងកំណែមុន។ នៅក្នុងលក្ខខណ្ឌថតមានពន្លឺទាប Sensor នឹងជួយបង្កើនប្រសិទ្ធភាព នៃការចាប់យករូបភាពនោះឲ្យច្បាស់ល្អ។
ក្រៅពីនេះ កំណែទូរស័ព្ទ iPhone 2014 ត្រូវបានគេរំពឹងថា ក្រុមហ៊ុន Apple នឹងបំពាក់អេក្រង់ទំហំធំផងដែរ ខណៈក្នុងបរិបទបច្ចុប្បន្ន ដៃគូប្រជែងធំៗ របស់ខ្លួន បានឈានឡើងមួយកម្រិតបន្ថែមទៀត ក្នុងការផលិតស្មាតហ្វូនប្រភេទ Phablet ៕ ខាងក្រោមនេះ ជារូបភាព Concept នៃទូរស័ព្ទ iPhone 6 របស់អ្នករចនាម៉ូដអ៊ីតាលី Federico Ciccarese ៖
_________________________________________
ក្រុមហ៊ុន Apple ប្រកាសលក់ iPhone 5C និង 5S ជាផ្លូវការ
ពុធ ១១ កញ្ញា, ២០១៣ ម៉ោង ០៩:៥៣
មានប្រិយមិត្តជាច្រើន បានជឿថា ទូរស័ព្ទក្រុមហ៊ុន Sumsung ដែលជាក្រុមហ៊ុនរបស់កូរ៉េ មានតម្លៃថោក ព្រោះសំបកទូរស័ព្ទធ្វើឡើងពីជ័រ។ វាជាការពិតណាស់ ហេតុដូចនេះហើយទើបក្រុមហ៊ុន apple បានបង្កើតនូវទូរស័ព្ទ iPhone 5C ដែលមានសំបកជ័រ ហើយមាន ៥ពណ៌សំរាប់ជ្រើសរើស រីឯទូរស័ព្ទវិញគឺដូចទៅនឹងម៉ូដែលចាស់ iPhone 5 ទាំងស្រុង តែប្រើប្រាស់កម្មវិធី IOS 7 អេក្រង់ ៤អ៊ីន្ឍ៍ កាមេរ៉ា ៨មេហ្គាផិចសែល។នេះគឺជាសម្មិតផល ថ្មីមួយរបស់ក្រុមហ៊ុន apple ដែលធ្វើឲ្យមនុស្សទូរទាំងសកលលោក មានការភ្ញាក់ផ្អើលជាមួយនឹងរូបរាង និងតម្លៃរបស់វាថោកជាងមុន តែគុណភាពល្អលើសមុន គឺទូរស័ព្ទ iPhone 5C និង iPhone 5S។
ចំពោះទូរស័ព្ទ iPhone 5S នេះវិញ គឺប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី មាន៣ពណ៌សំរាប់ជ្រើសរើស ដូចជា ខ្មៅ ទឹកប្រាក់ និងទឹកមាស ដែលធ្វើឡើងពី អាឡុយមីញ៉ូម។ លោក Phil Schiller ដែលជាអនុប្រធានជាន់ខ្ពស់ ផ្នែកទីផ្សារពិភពលោក មានប្រសាសន៍ថា iPhone 5S បានបង្កើតឡើងនូវបច្ចេកវិទ្យាថ្មីមួយដំបូងបង្អស់ ដែលគ្មានទូរស័ព្ទដៃណាធ្លាប់មានឡើយ ជាមួយនឹងការ ស្កេនក្រយៅដៃ នៅ “Home button” ។
អ្នកអាចប្រើម្រាមដៃរបស់អ្នក ដាក់ពីលើ “Home button” ដើម្បីដោះសោរទូរស័ព្ទរបស់អ្នកន តែកម្មវិធីនេះ ត្រូវទិញនៅក្នុង AppStore iTunes របស់ក្រុមហ៊ុន Apple។
លោកអ្នកអាចបញ្ជាទិញនៅថ្ងៃទី១៣ ខែកញ្ញា ហើយទូរស័ព្ទនឹងចាប់ផ្ដើមលក់នៅថ្ងៃទី២០ ខែកញ្ញា រីឯតម្លៃ iPhone 5C ៩៩ដុល្លារ សម្រាប់ទំហំ 16GB និងតម្លៃ ១៩៩ដុល្លារ សម្រាប់ទំហំ 32GB (កុងត្រា ២ឆ្នាំ)។ តម្លៃ iPhone 5S ១៩៩ដុល្លារ សម្រាប់ទំហំ 16GB និងតម្លៃ ៣៩៩ដុល្លារ សម្រាប់ទំហំ 32GB (កុងត្រា ២ឆ្នាំ) នៅសហរដ្ឋអាមេរិក។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ iPhone 5C និង iPhone 5S ថ្មីរបស់ក្រុមហ៊ុន apple នេះ?
សូមទស្សនាវីដេអូខាងក្រោម៖
______________________________________________________
អបអរសាទរ Google Translate អាចបកប្រែភាសាខ្មែរបានហើយ
កាលពីប្រមាណមួយខែមុន មានលេចលឺព័ត៌មានថា Google Translate នឹងបញ្ចូលភាសាខ្មែរនៅក្នុងកំឡុងឆ្នាំ ២០១៣ ។ ហើយនៅពេលនេះអ្វីដែលលោកអ្នកកំពុងរង់ចាំនោះបានក្លាយជាការពិតហើយ គឺ Google Translate អាចបកប្រែភាសាខ្មែរបានហើយ នេះជាព័ត៌មានមួយដែលមានការចាប់អារម្មណ៍យ៉ាងច្រើន ដល់ប្រជាជនខ្មែរ។ នេះជាការបញ្ចូលភាសាខ្មែរលើកដំបូង ឬអាចនិយាយបានថាជំនាន់ទី១ ដូច្នេះយើងសង្កេតឃើញថាពាក្យពេចន៍មួយចំនួន ពុំទាន់អាចបកបានត្រឹមត្រូវឬក្បោះក្បាយនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏យើងនៅតែអបអរសាទរដល់សមិទ្ធផលមួយនេះ ដែលនឹងជួយសម្រួលការបកប្រែភាសានានាមកភាសាខ្មែរបានយ៉ាងងាយស្រួលផងដែរ៕
________________________________________________________
ក្រុមហ៊ុន Leadtek បង្ហាញក្រាហ្វិកកាតស៊េរីថ្មី
ក្រុមហ៊ុន ASK Inc របស់ប្រទេសជប៉ុននាពេលថ្មីៗនេះ បានដាក់បង្ហាញក្រាហ្វិកកាតស៊េរីថ្មីរបស់ក្រុមហ៊ុន Leadtek ម៉ូដែល GeForce GTX 770 4GB OC Hurricane III ។ GeForce GTX 770 4GB OC Hurricane III បានបំពាក់នូវ GPU ប្រភេទ NVIDIA’s Kepler មាន Card Pack ប្រភេទ 1536 CUDA Cores មានមេម៉ូរីទំហំ 256 bit មាន Core Clock ល្បឿន 1059MHz (Boost Clock ល្បឿន 1111MHz) និងមានអង្គចងចាំប្រភេទ GDDR5 ទំហំ 4GB ល្បឿន 7010MHz ។ GeForce GTX 770 4GB OC Hurricane III បានបង្កប់នូវរន្ធដោតពិសេសៗដូចជា DVI-I រន្ធ DVI-D រន្ធ HDMI និង DisplayPort ទៀតផង ។ ពេលនេះ GeForce GTX 770 4GB OC Hurricane III បានដាក់លក់នៅលើទីផ្សារហើយ ។
Microsoft ប្រកាសតម្លៃលក់ Windows 8.1 ចាប់ពី ១២០ដុល្លារ Trackback
Microsoft ធ្លាប់បានប្រកាសជាសាធារណៈរួចមកហើយថា Windows 8.1 នឹងផ្ដល់ជូនដល់អតិថិជនដែលប្រើ Windows 8 ស្រាប់នឹងអាច upgrade ឡើងទៅ Windows 8.1 ដោយឥតគិតថ្លៃ។ រីឯថ្ងៃនេះ វិញក្រុមហ៊ុនបានប្រកាសតម្លៃប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីចុងក្រោយរបស់ខ្លួន Windows 8.1 នឹងលក់ចាប់ពីតម្លៃ ១២០ដុល្លារ ឡើងទៅ។
ក្រុមហ៊ុន Software យក្ស Microsoft បានផ្ដល់ជូនដល់អ្នកដែលប្រើប្រាស់ Windows 8 license ពីមុនអាចទាញយក Windows 8.1 បានដោយឥតគិតថ្លៃ ដោយឡែកប្រសិនប្រិយមិត្តធម្មតាចង់ជាវ DVD ពីហាងចែកចាយ ឬ download ពីគេហទំព័រ Microsoft ត្រូវចំណាយប្រាក់។ សម្រាប់អតិថិជនដែលកំពុងប្រើ Windows XP, Windows Vista ឬ Windows 7 នឹងត្រូវចំណាយ ១២០ដុល្លារ ខណៈដែលជំនាន់ Windows 8.1 Pro តម្លៃ ២០០ដុល្លារ (នៅសហរដ្ឋអាមេរិក) ហើយតម្លៃអាចខុសគ្នាទៅតាមទីផ្សារផ្សេងៗគ្នា។

ស្របគ្នានោះដែរ ក្រុមហ៊ុនបានបញ្ជាក់ថា សម្រាប់អ្នកប្រើ Windows 7 អាច update ឡើងទៅ Windows 8.1 បានតាមជម្រើសមានសម្រាប់ (buil-in updgrade) នៅលើWindows 7 ដែលត្រូវចំណាយពេលយូរបន្តិច ហើយកម្មវិធីមាននៅលើ Desktop នឹងត្រូវបានដំឡើងទៅជាកម្មវិធី Windows 8.1 ទាំងអស់។
Microsoft បានឱ្យដឹងថា Windows 8.1 មិនមែនឌីហ្សាញឡើងមកសម្រាប់ដំឡើងលើម៉ាស៊ីនប្រើ Windows XP ឬ Windows Vista នោះទេ តែក៏អាចដំឡើងបានដោយជាវជា DVD ជំនួសឱ្យការ update តាមអ៊ីនធឺណិតបាន។ សម្រាប់ប្រិយមិត្តដែលទិញកុំព្យូទ័រដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 8.1 ស្រាប់ក៏អាច update ឡើងទៅជំនាន់ Pro version ដោយទិញយក Windows 8.1 Pro Pack តម្លៃ ១០០ដុល្លារ ហើយបន្ថែម add-on Windows Media Center មានតម្លៃ ១០ដុល្លារ។
ស្របគ្នានេះដែរ ក្រុមហ៊ុន Software អាមេរិកដ៏ល្បីនេះ បានខិតខំជំរុញអតិថិជនដែលកំពុងប្រើ Windows XP ប្ដូរទៅប្រើ Windows 8.1 វិញ។ ក្រុមហ៊ុន នឹងបញ្ឈប់ការផ្ដល់ជូនកញ្ចប់ update និង security patch នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៤ ខាងមុខ ដូច្នេះហើយទើបក្រុមហ៊ុនប្រញាប់ដាស់តឿនអតិថិជនរបស់ខ្លួន។
អាន៖ ថាម៉េច Microsoft ប្រមូលទិញ iPad! ចង់កម្ចាត់ Apple មែន?
អាន៖ Windows 8.1 Preview អាច Download បានហើយ
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានពី Microsoft …

Bill Gates ថា Ctrl-Alt-Delete គឺគ្មានប្រយោជន៍!
អ្នកប្រើប្រាស់កុំព្យូទ័រ (User) បានដឹងហើយថា ការប្រើ shortcut “Control-Alt-Delete” អាចសង្គ្រោះអ្នកចេញពីបញ្ហាមួយចំនួនបាន តែការប្រើ Key ម្ដងដល់ទៅ ៣ បែបនេះត្រូវបានស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill ច្រានចោល ដោយចង់បានត្រឹមការប្រើតែប៊ូតុងចុចតែមួយវិញ។
អ្នកប្រើប្រព័ន្ធប្រតិបត្តិការ Windows ប្រហែលស្ទាត់នៅក្នុងការចុចប្រើ Ctr-Alt-Del ហើយ។ ក្រៅពីមានការនិយមប្រើ key ទាំង ៣ ដើម្បីបង្ខំបិទកម្មវិធីតាមរយៈ Task Manager នោះ ក៏មានការប្រើសម្រាប់ reboot កុំព្យូទ័រ ហើយក៏ប្រើសម្រាប់ log ចូល Windows ផងដែរ។
ក្នុងបទសម្ភាសន៍មួយនៅ Harvard Campaign លោក Bill Gates បាននិយាយថា មុខងារ Control-Alt-Delete ដែលអនុញ្ញាតឱ្យ user log ចូលទៅ Windows និងអាចបើក task manager បាននោះ (ដែលខ្លះតែងប្រើញឹកញាប់ក្នុងការប្រើសម្រាប់ reboot កុំព្យូទ័រ) កើនមានឡើង បន្ទាប់ពីអ្នករចនា Keyboard របស់ក្រុមហ៊ុន Hardware និង Software អាមេរិក IBM មិនផ្ដល់ឱ្យគាត់នូវប៊ូតុងតែមួយដើម្បីដំណើរការការងារដូចគ្នា។
_________________________________________________________________________
លោក Bill Gates ស្ថាបនិក Microsoft និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft
ទោះជាយ៉ាងណា លោក Bill Gate បាននិយាយថា៖ “វាជាកំហុសមួយ … យើងគួរប្រើតែប៊ូតុងមួយបានហើយ ប៉ុន្តែសម្រាប់ keyboard ដែលឌីហ្សាញដោយក្រុមហ៊ុន IBM នោះមិនឱ្យយើងប្រើប៊ូតុងចុងតែមួយនោះទេ”។
មុខងារ “Control-Alt-Delete” ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន IBM PC រចនាដោយលោក David Bradley ប្រើសម្រាប់ reboot ម៉ាស៊ីន។ នៅក្នុងបទសម្ភាសមួយជាមួយ គេហទំព័រ cnet លោក Bradley បាននិយាយថា លោកមិនយល់ពីមូលហេតុដែល Gates និង Microsoft ចង់បានបែបនេះទេ។_________________________________________________________________________
រីករាយនឹងបទពិសោធន៍ថ្មីនៃវាយអត្ថបទលើ IPad Mini ជាមួយ Logitech Ultrathin Keyboard
Logitech Ultrathin Keyboard Cover គឺជាផលិតផលថ្មីមួយបែប ដែលតម្រូវប្រើបានជាមួយនឹង iPad Mini ហើយវាអាចការពារអេក្រង់នៃ iPad mini របស់អ្នក ព្រមទាំងផ្ដល់ភាពងាយស្រួលក្នុងការវាយអត្ថបទដោយមិនបាត់បង់ភាពស្ដើងដ៏ស្រស់ស្អាតរបស់វានោះទេ។ វាមានទម្ងន់ស្រាលងាយស្រួលប្រើប្រាស់ ហើយនៅពេលដែលអ្នកភ្ជាប់ iPad mini ជាមួយនឹង Logitech Ultrathin Keyboard Cover នេះ វានឹងក្លាយទៅជា Ultrabook កូនកាត់ដ៏ស្រស់ស្អាតមួយគ្រឿង។ កូន Keyboard មួយនេះមានស្តង់ដារជាប្រភេទ QWERTY Keyboard និងមាន Function Key មួយចំនួនដែលជួយសម្រួលដល់ការប្រើប្រាស់របស់អ្នកបន្ថែមទៀត។ ជាពិសេសវាមានភាពងាយស្រួល និងមានសុវត្ថិភាពនូវរាល់ពេលភ្ជាប់ និងផ្ដាច់ iPad mini ចេញពីកូន Keyboard នេះ ដោយវាបានភ្ជាប់ដោយជាតិមេដែកដ៏រឹងមាំ៕
លក្ខណពិសេស៖
- តម្រូវសម្រាប់ប្រើនៅលើ iPad mini
- មានពណ៌ ខ្មៅ ស និង ស្វាយខ្ចី
- មាន Bluetooth អាចប្រើបានចំងាយ ១០ម៉ែត្រ
- ថាមពលថ្មអាចប្រើបាន ៣ខែ
- វិមាត្រ៖ 200 x 140.7 x 7.3 មម
- ទម្ងន់៖ 208 ក្រាម
លក្ខណពិសេស៖
- តម្រូវសម្រាប់ប្រើនៅលើ iPad mini
- មានពណ៌ ខ្មៅ ស និង ស្វាយខ្ចី
- មាន Bluetooth អាចប្រើបានចំងាយ ១០ម៉ែត្រ
- ថាមពលថ្មអាចប្រើបាន ៣ខែ
- វិមាត្រ៖ 200 x 140.7 x 7.3 មម
- ទម្ងន់៖ 208 ក្រាម
_________________________________________
បច្ចេកវិទ្យាថ្មី Li-Fi និងអាចជំនួស Wi-Fi នៅប្រទេសចិន
អ្នកវិទ្យាសាស្ត្រចិនបានរកឃើញនូវការអភិវឌ្ឍន៍ថ្មីដែលមានតំលៃថោកជាងក្នុងការភ្ជាប់ Internet ដោយការប្រើសញ្ញាណនៃការបញ្ជូនតាមរយៈ ពន្លឺអំពូលពងមាន់ ជំនួសការបញ្ជូនតាមរយៈរលកវិទ្យុដែលយើងគ្រប់គ្នាធ្លាប់ស្គាល់ថា Wi-Fi ។
សាស្ត្រាចារ្យសកលវិទ្យាល័យ Fudan Shanghai បានមានប្រសាសន៍ថា៖ កុំព្យូទ័រចំនួន 4គ្រឿង អាចភ្ជាប់ Internet បានដោយប្រើតែអំពូលមួយគ្រាប់។ ជាមួយនឹងការរកឃើញថ្មីដែលអោយឈ្មោះថា Li-Fi អំពូលដែលមានភ្ជាប់ជាមួយ Chip អាចបញ្ជូនទិន្នន័យបានល្បឿនដល់ទៅ 150megabits ក្នុងមួយវិនាទី។
បើទោះជាយ៉ាងនេះក្តី វាជាដំនើរដ៏វែងឆ្ងាយទៀតក្នុងការធ្វើអោយ Li-Fi នេះក្លាយជាពាណិជ្ជកម្មមួយដ៏ជោគជ័យ។

No comments:
Post a Comment