Tel : 093 53 30 30

គន្លឹះកម្មវិធីទូរស័ព្ទ

ចុចដើម្បីស្វែងអំពីសមត្ថភាព

របស់ទូរស័ព្ទ

ជាមួយនឹង GSMArena
___________________________________________


របៀបដោះសោរ Iphone 6 /Iphone 6 Plus!

ដោយមិនមានលេខកូដ


សូមមើលវីឌីអូខាងក្រោមៈ

https://www.youtube.com/watch?v=dK6_RIzWAEo








__________________________________________

ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS 8.4 ចេញ​ជា​ផ្លូវ​ការ​ភ្លាម អាច​ធ្វើ​ការ Jailbreak បាន​ភ្លែត ដោយ​ក្រុម​ហែក​គុក ដល់​ទៅពីរ!



កាលពីព្រឹកមិញ នៅពាក់កណ្តាល អាធ្រាតឈាន ចូលថ្ងៃទី ១ ខែកក្តដានេះ Apple បានធ្វើការ បញ្ចេញ ប្រព័ន្ធ ប្រតិបត្តិការ iOS 8.4 អោយប្រើប្រាស់ ជាផ្លូវការ ស្រាប់តែ មិនដល់ ប៉ុន្មាននាទី ផង ក្រុមហែកគុក ចំនួនពីរ ក៏បាន ធ្វើការ បញ្ចេញ កម្មវិធី សម្រាប់ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 8.4 ដូចអ្វីដែល ខេមបូនិង ប្រិយមិត្ត បានសង្ឈឹម ទុកមែន។
ក្នុងនោះ ក្រុមហែកគុក PP បានធ្វើការ បញ្ចេញកម្មវិធី សម្រាប់ Jailbreak មុនក្រុម TaiG មួយម៉ោង ក្រោយមក ក្រុមការងារ របស់ TaiG បានប្រាប់ ដល់ប្រិយមិត្ត ទាំងអស់ថា ក្រុមហែកគុក PP បានលួច Code ធ្វើការ Jailbreak របស់ខ្លួន តាំងពីកម្មវិធី សម្រាប់ Jailbreak ប្រព័ន្ធ ប្រតិបត្តិការ iOS 8.3 មកម្ល៉េះ សូម្បីតែ ប្រិយមិត្ត ក៏អាចមើល ដឹងដែរថា TaiG បានធ្វើការ បញ្ជាក់ តាំងពី ការ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 8.3 មកម្ល៉េះថា អាចនឹងមាន សង្ឈឹមក្នុងការ Jailbreak ទៅលើ ប្រព័ន្ធ ប្រតិបត្តិការ iOS 8.4 បានច្រើន ហើយក្រុម ហែកគុក PP បានធ្វើការ កែប្រែកម្មវិធី របស់ TaiG សម្រាប់ Jailbreak ប្រព័ន្ធ ប្រតិបត្តិការ iOS 8.3 ហើយផ្លាស់ប្តូរ កម្មវិធី សម្រាប់ ពាណិជ្ជកម្ម របស់ TaiG ទៀតផង ធ្វើអោយ ក្រុម TaiG មានការអន់ចិត្ត និង សោកស្តាយ ចំពោះ ដំណឹងនេះ។
ចំពោះបញ្ហាទាំងនេះ ប្រសិនបើ ទោះបីជា PP អាចធ្វើការ Jailbreak បានដោយ ជោគជ័យមុន TaiG ទៅលើ ប្រព័ន្ធប្រតិបត្តិការ iOS 8.4 ក៏ដោយ ប៉ុន្តែខេមបូ គិតថា​ ប្រិយមិត្ត គួរតែ ប្រើប្រាស់ កម្មវិធី របស់ TaiG សម្រាប់ធ្វើការ Jailbreak វាប្រសើរ ជាងការ ប្រើប្រាស់ កម្មវិធី PP ដែលយើង មិនសូវ ជាដឹង ច្រើនអំពីវា។
សម្រាប់ប្រិយមិត្តដែលធ្វើការ តម្លើងទៅកាន់ ប្រព័ន្ធប្រតិបត្តិការ iOS 8.4 ដែលមានបំណង ចង់ធ្វើការ Jailbreak សូមចូល ទៅកាន់ វេបសាយ របស់ TaiG ផ្ទាល់ តាមរយៈ តំណរនេះ ។


នៅលើកម្មវិធីនេះ សម្រាប់ Jailbreak របស់ TaiG គឺជាជំនាន់ 2.2.0 ដែលអាច ធ្វើការ Jailbreak ទៅលើ All Device ដែលប្រើ ប្រាស់ ប្រព័ន្ធប្រតិបត្តិ ការ iOS 8.1.3 ដល់ ប្រព័ន្ធ ប្រតិបត្តិការ iOS 8.4។ នៅលើកម្មវិធី សម្រាប់ Jailbreak របស់ TaiG ជំនាន់ 2.2.0 នេះ TaiG មិនបានបញ្ចាក់ ប្រាប់អំពីការ ដោះស្រាយបញ្ហា អ្វីឡើយ គ្រាន់តែ ប្រាប់ថា មានការ Update ដើម្បី Jailbreak 8.4 តែប៉ុណ្ណោះ ជាមួយនឹង កម្មវិធី Cydia ជំនាន់ 1.1.18 និង UIKitTools 1.1.1.0។

(ដកស្រង់ចេញពី Camo Report)
  • ប្រភព: TaiG
___________________________________________

របៀបស្វែងរក iPhone អ្នកដែលភ្លេច

ដៃទុក ដោយគ្រាន់តែទះដៃ


ទូរស័ព្ទគឺជាមិត្តដ៏ល្អមួយរបស់យើង ដែលយើងត្រូវតែដាក់​វា​ជាប់​តាម​ខ្លួន​យើង​ជានិច្ច ហើយ​អ្វី​ដែល​យើង​ស្អប់​បំផុត​នោះ​គឺ​យើង​វង្វេង​ដៃ មិន​ដឹង​ទុក​វា​នៅ​ទីណា។ ក្រៅ​ពីខ្ចី​ទូរស័ព្ទ​អ្នក​ដទៃ Call​រក​ហើយ តើ​អ្នក​មាន​វិធី​ផ្សេង​ដើម្បីរក​ទូរស័ព្ទ​ដែល​អ្នក​ភ្លេចដៃ​ទុក​ដែរ​រឺទេ? ថ្ងៃ​នេះ​យើង​សូម​ណែនាំ Tweak ដ៏​អស្ចារ្យ​មួយ ដែល​វា​អនុញ្ញាត្តិ​អោយ​អ្នក​ស្វែង​រក iPhone ដែល​អ្នក​បាន​ភ្លេច​ដៃ​ទុក​បាន​យ៉ាង​ងាយ​ស្រួល​បំផុត ដោយ​គ្រាន់​តែ​ទះ​ដៃ​ប៉ុណ្ណោះ។


Clap អាចនិយាយបានថា គឺជា Tweak ដ៏សប្បាយប្រើមួយ ព្រោះ​អីវា​អាច​អោយ​យើង​ស្វែង​រក​ទូរស័ព្ទ​ដែល​យើង​បាន​ភ្លេច​ដៃ​ទុក​ក្នុង​បន្ទប់ រឺ​លើ​រថយន្ត​បាន​ដោយ​ងាយ​ស្រួល​បំផុត។ Tweak នេះ​នឹង​ធ្វើ​អោយ iPhone របស់​អ្នក​បន្លឺ​សម្លេង​ឡើង​រៀង​រាល់​ពេល​វាលឺ​សម្លេង​ទះដៃ ដើម្បី​ជួយ​អោយ​យើង​មាន​ភាព​ងាយ​ស្រួល​ជាងមុន ក្នុង​ការ​រក​ទូរស័ព្ទ​យើង។ លក្ខណៈ​ពិសេស​នោះ​គឺថា វា​នឹង​ចាប់​យក​កម្រិត​សម្លេង​ទះ​ដៃ​តែ​ប៉ុណ្ណោះ ហើយ​រៀង​រាល់​ពេល​អេក្រង់​បិទ ពេល​អ្នក​ទុក​វា​ក្នុង​ហោ​ប៉ៅ រឺ​នរណា​ម្នាក់​កំពុង​កាន់​វា វា​នឹង​មិន​បន្លឺ​សម្លេង​នោះ​ទេ។ ពិសេស​ខ្លាំង​ណាស់​មែនទេ? ចង់​សាក​ល្បងទេ? តោះ​សាក​ល្បង​តម្លើងវា និង​ប្រើ​ប្រាស់​ទាំង​អស់គ្នា។
តម្រូវការ
  • iPhone ដែលដំណើរការដោយប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 (iPod និង iPad នៅ​មិន​ទាន់​អាច​ប្រើ​បាន​នៅ​ឡើយទេ)
  • ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួច
របៀបតម្លើង និងប្រើប្រាស់
  • បើកកម្មវិធី Cydia > Manage > Source > Edit > វាយ​ពាក្យ “ Repo.biteyourapple.net” រួច​ចុច Add ដើម្បី​ដោន​ឡូដ Tweak នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ។ បើ​អ្នក​មាន​ហើយ សូម​ចុច Change > Refresh រួច​ចាំ​មួយ​ភ្លែត។
  • នៅក្នុងកម្មវិធី Cydia ដដែល សូម​ចុច​ក្រឡោន​ស្វែង​រក រួច​វាយ​ពាក្យ “ Clap “ និង​តម្លើង​វា
  • បន្ទាប់ពីតម្លើងរួចហើយ សូមចូលទៅ​កាន់ Setting > Clap ដើម្បី​ធ្វើ​ការ​កែ​សម្រួល។ ដំបូង​សូម​បើក Enable ហើយ​នៅ​ខាង​ក្រោម​មាន​មុខងារ​ចំនួន​បី​ទៀត​ដែល​យើង​ចង់​បើក​វា​ក៏​បាន បិទ​ក៏​បាន។
  • នៅផ្នែកខាងក្រោមនៃកន្លែង Setting > Clap អ្នក​នឹង​ឃើញ​មាន​កន្លែង​កែ​សម្រួល​ទាក់​ទង​នឹង​កម្រិត​សម្លេង​ដែល​វា​អាច​ចាប់​បាន ហេតុ​ដូច្នេះ​អ្នក​អាច​ធ្វើ​ការ​កែ​សម្រួល​វា​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់។

បន្ទាប់ពីធ្វើការកែ​សម្រួល​អ្វី​នានា​ហើយ ឥលូវ​នេះ​សាក​ចាក់​សោរ​អេក្រង់ iPhone របស់អ្នក រួច​ហើយ​ទុក​វា​ចោល​អោយ​ឆ្ងាយ​ពីដៃ​អ្នក​ចំងាយ ពីរ រឺ​បី​ម៉ែត្រ ហើយ​សាក​ទះ​ដៃ​ចំនួន ពីរ បីដង នោះ​ទូរស័ព្ទ​អ្នក​នឹងរោទិ៍​ឡើង​ជាក់​ជាមិន​ខាន។ ដើម្បី​បិទ​សម្លេង​នោះ យើង​គ្រាន់​តែ​កាច់​ប៊ូតុង​សម្លេង​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ទូរស័ព្ទ​ចុះ​ក្រោម​ទៅ​ជា​ការ​ស្រេច។ ប្រសិន​បើ​អ្នក​មាន​បញ្ហា​ទះដៃ ហើយ​វា​មិន​បន្លឺ​សម្លេង សូម​ចូល​ទៅ​កាន់ Setting > Clap រួច​ធ្វើ​ការ​កែ​សម្រួល Triger Value ទៅ​ជា​ការ​ស្រេច។ តាម​រយៈ​ការ​តេស្ត​សាក​ល្បង ឃើញ​ថា Tweak នេះ​មិន​សូវ​ស៊ី​ថ្ម​ប៉ុន្មាន​ទេ ហេតុ​ដូច្នេះ​ហើយ​សូម​កុំ​ព្រួយ​បារម្ភ​ក្នុង​ការ​ប្រើ​ប្រាស់​វាអី។

___________________________________________

របៀប Backup និង Restore

ទិន្នន័យរបស់ iPhone ​ដ៏ត្រឹមត្រូវ

 

ការរក្សា​ទិន្នន័យ​នៅក្នុង iPhone ពិតជាសំខាន់ ដែលលោកអ្នក​អាចប្រើប្រាស់ iTunes ដើម្បីធ្វើការរក្សាទុកបាន ។ លោកអ្នកអាចប្រើ​ប្រាស់ iTunes បានពីររបៀប៖
  • ក. រក្សាទុកចូល ក្នុងកុំព្យូទ័រ
  • ខ. រក្សានៅលើ iCloud ដែល iCloud គឺជាកន្លែងផ្ទុក​ទិន្នន័យ​ នៅលើអនឡាញ (អាចបើកបានគ្រប់ទីកន្លែង និងគ្រប់ម៉ាស៊ីន) ដែលផ្តល់​ជូនលោកអ្នក​នូវ​សមត្ថភាព ក្នុងការ sync រវាងឧបករណ៍ ដែលមានប្រតិបត្តិការណ៍ iOS ជាមួយ Mac របស់អ្នក ។ ជាមួយនឹង​ជម្រើស​ទាំងពីរនេះ លោកអ្នកនឹង​អស់​ក្តីបារម្ភ នៅពេលដែលទូរស័ព្ទ ឬឧបករណ៍ iOS របស់អ្នកខូចទៀត​ហើយ ព្រោះលោកអ្នកអាច restore វាមក​សភាពដើមវិញ បាន (បើមានការ Backup បានត្រឹមត្រូវ) ។

វិធីចម្លងទុក (Backup) ទិន្នន័យ iPhone

នៅពេល​ដែលអ្នក​ភ្ជាប់​ទូរស័ព្ទ iPhone ជាមួយនឹងកុំព្យូទ័រ វានឹងបើក iTunes ដែលលោកអ្នកអាចឃើញ​ភ្លាមៗ​នូវ​ជម្រើស​ក្នុងការចម្លង​ទុក​​ទិន្នន័យ​ទៅកាន់​ កុំព្យូទ័រ ឬ iCloud ។
ចំណាំ៖ iCloud អាចចម្លង​ទុក តែទិន្នន័យ​សំខាន់ៗ តែប៉ុន្នោះ ប៉ុន្តែបើលោកអ្នក​ធ្វើការចម្លងទុក ជាមួយកុំព្យូទ័រ​វិញ វាអាចរក្សា​បាន​ស្ទើរ​តែ​គ្រប់យ៉ាង ដែលមានក្នុងទូរស័ព្ទ​របស់អ្នក ។

ក. ដំណើរការ​ដោយស្វ័យប្រវត្តិ

អ្នកអាចជ្រើសរើស ជម្រើសណាមួយ ហើយគ្រាន់តែ​ចុចលើ Backup ។ បន្ទាប់មក​សូមត្រឡប់​មកវិញ ហើយជ្រើសយក ជម្រើសទីពីរ សម្រាប់ការ​ចម្លងទុកទាំងអស់ (Complete Backup) ។
backup

ខ. ដំណើរកាតាមជំហានៗ (Recommended)

លោកអ្នកអាចជ្រើសយក​ការចម្លងទុក​ទាំងពីរ​វិធីបាន តាមរយៈ iTunes ដែលស្ថិតនៅ Summary Tab នៃទូរស័ព្ទ ឬឧបករណ៍ iOS ដែលអ្នកកំពុង​ភ្ជាប់ ។ វាជាការផ្តល់អនុសាសន៍ ដែលលោកអ្នក​គួរតែ​ដំណើរការ​ការចម្លងទុក តាមជំហានៗ (Manually) ដូចរូប​ខាងក្រោម៖
manual-backup
របៀបចម្លងទុកកម្មវិធី និង Restore កម្មវិធី
ដើម្បីចម្លងទុកកម្មវិធី សូមលោកអ្នក​ប្រើជម្រើស Transfer Purchase ដែលវានឹង​បង្ហាញ​នៅពេល​ដែល​អ្នកចុច Mouse ស្តាំ ដូចរូបខាងក្រោម៖
transfer-purchases
ការធ្វើបែបនេះ វានឹងផ្ទេរ និងចម្លងទុកនូវ​រាល់​កម្មវិធី​ដែលបាន​តំឡើង​លើ ឧបករណ៍ iOS ទៅកាន់កុំព្យូទ័រ ។ តែនៅពេល restore វិញ វានឹងមិន​បង្ហាញ Restore App ទេ ដោយលោកអ្នក​គ្រាន់តែ​ទាញ រួចទម្លាក់​ចូល​ទៅឧបករណ៍​វិញ ។
apps
របៀប Restore ពីការចម្លងទុក 
នៅពេលដែលអ្នក​ចម្លងទុក អ្នកនឹង​មានភាពងាយស្រួល​ក្នុងការ restore នូវរាល់ធាតុ​សំខាន់ៗ ទៅកាន់ទូរស័ព្ទ ឬឧបករណ៍​ថ្មី​របស់អ្នក ។ អ្វីដែលអ្នកត្រូវធ្វើនោះ គ្រាន់តែភ្ជាប់​ឧបករណ៍ ឬទូរស័ព្ទ​របស់អ្នក ជាមួយនឹងកុំព្យូទ័រ ។ បន្ទាប់មក​សូមចុចលើ Mouse ស្តាំ រួចជ្រើស​យក Restore From Backup ដូចរូបខាងក្រោម៖
restore

 

(ដកស្រង់ចេញពីសំបុកអាយធី)

___________________________________

 គន្លឹះ​ស្វែងរក iPhone ដែល​ជ្រុះបាត់

ទោះអស់ថ្មក៏ដោយ

ចំណុចដែល​សំខាន់​ជាងគេ​ ដែល Apple បាន​អភិវឌ្ឍន៍​ថ្មី​​បន្ថែមនៅ​ក្នុង iOS 8 គឺ Find My iPhone និង Send Last Locations ដែល​នឹង​ជួយ​លោកអ្នក​ក្នុងការស្វែងរក iPhone ដែល​បាន​ជ្រុះបាត់ កាន់តែ​មានប្រសិទ្ធភាព ជាងមុន ដោយហេតុថា ទោះ iPhone លោកអ្នក​អស់​ថាមពល​ថ្ម​ រហូតដល់​រលត់​ក៏ដោយចុះ ។ គួរ​បញ្ជាក់​ផងដែរ​ថា កាលពី​ជំនាន់មុនៗ នៃ iOS ចំណុចពិសេស Find My iPhone នេះពុំសូវមាន​ប្រសិទ្ធភាពឡើយ ព្រោះ​បើ iPhone អស់ថ្ម គឺ​មិនអាច​ស្វែងរក​ឃើញឡើយ ។
iphone-battery-dead
លក្ខណៈពិសេស​ដែល​បាន​បំពាក់​ភ្ជាប់​មកជាមួយ​នៅ​ក្នុង iOS 8 ដែល​មានឈ្មោះថា Send Last Location នេះ វានឹង​ធ្វើការ​ផ្ញើ​ទីតាំង​ដែល​​លោកអ្នក​ស្ថិតនៅ​ចុងក្រោយ​បង្អស់​ទៅ Apple នៅពេល​ដែល​ថាមពលថ្ម​ខ្សោយ​ដល់​ជិត​រលត់ ។ ក្នុងចំណុចនេះ​មានន័យថា លោកអ្នក​នឹង​អាចស្វែងរក iPhone ដែល​បានជ្រុះបាត់ នៅទីតាំង​ចុងក្រោយ​គេបង្អស់​ដែល iPhone នោះ​បានស្ថិតនៅ ។ ការស្វែងរក​នេះ ទៀតសោត គឺលោកអ្នក​អាច​ប្រើប្រាស់​ការស្វែងរក​តាមរយៈ​ផែនទី (Map) នៅ​ក្នុងគណនី iCloud ។
ដើម្បី​ដាក់ឲ្យ Send Last Location ដំណើរការ​បាន​ លោកអ្នក​គ្រានតែ ចូលទៅ​កាន់ Settings => iCloud ហើយ​បើក Find My iPhone និងបើក Send Last Location ។
ios_8_fine_my_iphone
យ៉ាងណាមិញ ការបើក​ឲ្យ​ដំណើរការ​នេះ​ក៏មាន​ផលប៉ពាល់​មួយចំនួន​ផងដែរ ដូចជា ងាយ​នឹង​អស់​ថាមពល​ថ្ម ព្រោះថា​វាត្រូវ​ចំណាយ​ទៅលើ​ការ​កំណត់​ទីតាំង​នៅ​លើ​ផែនទី ជាញឺកញាប់ និងមួយទៀត​គឺ​អាចនឹង​ប៉ះពាល់​ដល់​បញ្ហា​ iCloud Activation Lock ដែល​នឹង​ចាក់សោរ iPhone លោកអ្នក​ជាប់ មិនអាចប្រើទូរស័ព្ទ​បាន សូម្បីតែ​តេ​ចេញ ឬទទួលចូល ។ តែសូមកុំបារម្ភ វាមិនមែនជាបញ្ហា​នោះទេ បើសិន​លោកអ្នកចាំ​គណនី iCloud (password) របស់​លោកអ្នក​ដែល​បាន​ដាក់នោះ ។

(ដកស្រង់ចេញពីសំបុកអាយធី)
______________________________________________

របៀបធ្វើឲ្យ iPhone 4S ជាមួយ iOS​ 8 ដំណើរ​ការ​ប្រសើរ​ជាងមុន


ប្រព័ន្ធប្រតិបត្តិការ iOS8 បានចេញឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ពាក់​កណ្តាល​ខែ​កញ្ញា​មក​ម៉្លេះ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ឧបករណ៍​មួយ​ចំនួន​របស់​ក្រុមហ៊ុន Apple ច្បាស់​ជា​បាន​អាប់ដេត​ឡើង iOS 8 នេះ​រួច​មក​ហើយ ប៉ុន្តែ​នៅ​តែ​មាន​មិត្ត​អ្នក​អាន​មួយ​ចំនួន​មិន​ទាន់​បាន​អាប់ដេត​ដោយសារ​ តែ​ខ្លាច​មាន​បញ្ហា ដូច​ជា​ការ​ដំនើរ​ការ​យឺត​ជាង​មុន ឬ​ខ្លាច​មិន​អាច Jailbreak និង​ផ្សេងៗ។
សំរាប់ទូរស័ព្ទម៉ូឌែល iPhone 5 ឡើងទៅមិនសូវ​ចោទ​ជា​បញ្ហា​នោះ​ទេ បន្ទាប់​ពី​បាន​អាប់ដេត​ឡើង iOS8 ប៉ុន្តែ​សំរាប់​ទូរស័ព្ទ iPhone 4S វិញ ហាក់​បី​ដូច​ជា មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​មាន​ការ​បារម្មណ៍​នៅ​ពេល​ដែល​ពួក​គេ​ អាប់ដេត​ឡើង iOS8 ថា​ខ្លាច​ដើរ​យឺត​ជាង​មុន ខ្លាច​គាំង​នៅ​ពេល​ប្រើ​ប្រាស់ ជា​ពិសេស​នោះ​ខ្លាច​ស៊ី​ថ្ម​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ នៅ​ពេល​នេះ​យើង​នឹង​ណែនាំ​ពី​របៀប​ខ្លះៗ សំរាប់​មិត្ត​អ្នក​អាន​ដែល​ប្រើ​ប្រាស់​ទូរស័ព្ទ iPhone 4S ហើយ​ដំនើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS8 ឲ្យ​បាន​ជ្រាប​ពី​របៀប​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​ទាំង​អស់​គ្នា​ដំនើរ​ ការ​ប្រសើរ​ជាងមុន។
1. កាត់បន្ថយចលនាផ្សេងៗ
នៅត្រង់ចំនុចនេះ អ្នកអាចចូលទៅកាន់ Setting => General => Accessibility => Reduce Motion បន្ទាប់​មក​អ្នក​ត្រូវ On ត្រង់ Reduce Motion ដូច​នេះ​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​មិន​សូវ​ជា​មាន​ចលនា​លោត​ចេញ លោត​ចូល នៅ​ពេល​បើក/បិទ​កម្មវិធី​ផ្សេងៗ មើល​ទៅ​មិន​សូវ​ទើសភ្នែក។
សំរាប់អ្នកដែលមើលមិនសូវច្បាស់ត្រង់ចំនុច ព្រិល​ដូច​ជា របា Notification, Control Center និង Folder អ្នក​អាច​ចូល​ទៅ​កាន់ General => Accessibility => Increase Contrast => Reduce Transparency បន្ទាប់ On ត្រង់​ចំនុច Reduce Transparency ហើយ​អ្នក​ប្រាកដ​ជា​ឃើញ​កន្លែង​ដែល​ព្រិល​នោះ​ប្រែ​មក​ពណ៌​ឌិតវិញ។
2. ការកំណត់ឡើងវិញនៃ Setting
នៅពេលដែល អ្នកមិនសូវដឹងពីការប្រើប្រាស់ Setting របស់ iOS8 នេះ​ទេ អ្នក​អាច​ធ្វើ​ការ​កំណត់​វា​ម្តង​ទៀត​បាន ដោយ​ចូល​ទៅ​កាន់ General => Reset => Reset All Settings ដើម្បី​ធ្វើ​ការ​កំណត់ Setting សារ​ជា​ថ្មី​ដូច Setting របស់​ម៉ាស៊ីន​ថ្មី​តែ​ម្តង ហើយ​ការ​ធ្វើ​បែប​នេះ​មិន​ប៉ះពាល់​ដល់​ឯកសារ និង​ទិន្នន័យ​របស់​អ្នកទេ។
3. Restore ទៅកាន់ Setting ដើមរបស់ទូរស័ព្ទ
នេះជាចំនុចសំខាន់បំផុត ដែលមិត្តអ្នកអាន​ត្រូវ​យល់​ឲ្យ​ច្បាស់ បើ​សិន​ជា​ទូរស័ព្ទ​របស់​អ្នក​មិន​មាន​បញ្ហា​អី​ធ្ងន់​ធ្ងរ សូម​កុំ​ចូល​មក​កាន់​កន្លែង​នេះ ដោយសារ​តែ​កន្លែង​នេះ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​លុប​ចោល​អ្វី​ទាំង ​អស់​ដែល​មាន​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក ហើយ​មាន​ការ​កំណត់ Setting ថ្មី​ទាំង​អស់​ដូច​ជា​ទូរស័ព្ទ​ដែល​ទើប​តែ​ទិញ​ថ្មី​តែ​ម្តង បើ​សិន​ជា​អ្នក​ចង់​ធ្វើ ប៉ុន្តែ​សូម​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង ដោយ​អ្នក​អាច​ចូល​ទៅ Setting => General => Reset => Erase All Content and Settings។
សំរាប់របៀបពីរខាងលើអាចឲ្យធ្វើការឲ្យការ​ប្រើ​ប្រាស់​របស់​អ្នក​បាន​កាន់​តែ​ ងាយ​ស្រួល ហើយ​ចំនែក​វិធី​ចុង​ក្រោយ​ក៏​មាន​សារៈ​សំខាន់​ដែរ ប៉ុន្តែ​ទាល់​តែ​មាន​ការ​ចាំបាច់ ទើប​អាច​ប្រើ​ប្រាស់​បាន។ សូម​រីក​រាយ និង​ការ​យល់​ដឹង​បែប​ថ្មី សំរាប់​មិត្ត​អ្នក​អាន​ដែល​មិន​ធ្លាប់​ដឹង អាច​យក​ទៅ​ប្រើ​ប្រាស់បាន។ 
 (ដកស្រង់ចេញពីពី Cambo Report)
______________________________________

តើអ្នកចេះប្រើប្រាស់មុខងារ​កាស Earpod នៅ​លើ iPhone, iPad និង iPod Touch អស់​ឬ​នៅ? ខេមបូ​មាន​ចម្លើយ!

នៅពេល iPhone 5 បានប្រកាសចេញជាផ្លូវ​ការ យើង​ឃើញ​ថា​វា​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លាំង​មែន​ទែន​មិន​ត្រឹម​តែ​រូប​រាង​ ប៉ុណ្ណោះ​ទេ សូម្បី​តែ​រន្ធ USB ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ ហើយ​ក្នុង​នោះ​កាស​ស្ដាប់​ត្រចៀក​របស់​វា​ក៏​កាន់​តែ​ប្លែក មាន​សម្លេង​ពិរោះ ពិសេស​វា​មាន​រូប​រាង​ស្រស់​ស្អាត​ស៊ី​ទៅ​នឹង​រន្ធ​ត្រចៀក ហើយ​មាន​គុណភាព​ខ្ពស់​ថែម​ទៀត។ ដោយ​ឡែក​នៅ​ពេល iPhone 5c និង 5s បង្ហាញ​ខ្លួន​ឃើញ​ថា Apple បាន​រក្សា​កាស​ស្ដាប់​ត្រចៀក​របស់​ខ្លួន​ជាមួយ​រូប​រាង​ដដែល ហើយ​មក​ទល់​បច្ចុប្បន្ន​កាស​ស្ដាប់​ត្រចៀក​របស់ Apple មួយ​នេះ​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ខ្លាំង​ណាស់​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់ ​ស្មាតហ្វូន​នានា អ្នក​ខ្លះ​ប្រើ​ប្រាស់​ស្មាតហ្វូន​របស់ Samsung, LG, HTC ទេ តែ​ប្រើ​ប្រាស់​កាស iPhone ទៅ​វិញ​ដែល​មើល​ទៅ​គួរ​អោយ​អស់​សំណើច​ម្យ៉ាង​ដែរ។









ជាក់ស្ដែងកាស iPhone មួយនេះមិន​ត្រឹម​តែ​ប្រើ​ប្រាស់​បាន​នៅ​លើ iPhone 5/5c/5s ឬ​ស្មាតហ្វូន Android នោះ​ទេ តែ​វា​អាច​យក​ទៅ​ប្រើ​ប្រាស់​ជាមួយ iPhone, iPad និង iPod, iPod Touch ស៊េរី​ចាស់ៗ​បាន​ផង​ដែរ​សម្រាប់​ការ​ស្ដាប់​តន្ត្រី ឬ​ប្រើ​ប្រាស់​ទៅ​លើ​មុខងារ Call ឬ​កាមេរ៉ា​ជា​ដើម -ល-។ នៅ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ស្រុក​ខ្មែរ​យើង​កាស iPhone នេះ​មាន​តម្លៃ​ថ្លៃ​ណាស់​ដែរ​សម្រាប់​កាស​ហ្ស៊ីន​មិន​មែន​កាស​ក្លែង​ក្លាយ ដោយ​វា​អាច​មាន​តម្លៃ​ចាប់​ពី 20$ ទៅ​ដល់ 25$ ឯ​ណោះ ចំនែក​កាស​ក្លែង​ក្លាយ​អាច​រក​ជាវ​បាន​ចាប់​ពី​តម្លៃ 3$ ទៅ​ដល់ 15$ ស៊ី​សង​តាម​គុណភាព​កាស និង​សម្លេង។
ថ្ងៃនេះវិញ Cambo Report សូមណែនាំចំនុច​មួយ​ចំនួន​មក​បង្ហាញ​ទៅ​ដល់​ប្រិយមិត្ត​ទាំង​អស់​គ្នា​អោយ​ បាន​ដឹង​កាន់​តែ​ច្បាស់​អំពី​របៀប​ប្រើ​ប្រាស់​កាស iPhone មួយ​នេះ ព្រោះ​យើង​ជឿ​ជាក់​ថា​មាន​អ្នក​ប្រើ​ប្រាស់​កាស​នេះ​ខ្លះ​ពុំ​បាន​ដឹង​អំពី​ របៀប​ប្រើ​ប្រាស់ ឬ​បញ្ជា​ទៅ​លើ​មុខងារ​ណា​មួយ​របស់​វា​អស់​នៅ​ឡើយ​នេះ​ទេ បើ​ទោះ​បី​ជា​ចេះ​ប្រើ​ប្រាស់​ក៏​ចេះ​ប្រើ​ទៅ​លើ​មុខងារ​តែ​ប៉ុន្មាន​ ប៉ុណ្ណោះ។ ដូច្នេះ​ខាង​ក្រោម​នេះ​គឺ​ជា​ចំនុច​ទាំង 11 ដែល​អ្នក​គប្បី​ស្វែង​យល់ និង​សាក​ល្បង​ធ្វើ​តាម​បាន​នៅ​លើ​ឧបករណ៍ iDevice របស់​អ្នក។
ប្រើប្រាស់ពេលស្ដាប់តន្រ្តី (Music)
នៅពេលអ្នកកំពុងស្ដាប់ ​តន្ត្រី អ្នក​អាច​ចុច​ប៊ូតុង​កណ្ដាល 1 ដង​ដូច​រូបភាព​បង្ហាញ​នៅ​ខាង​ឆ្វេង​នេះ​ដើម្បី ចាក់​តន្ត្រី​អោយ​លេង និង​ចុច 1 ដង​ទៀត​ដើម្បី​បញ្ឈប់​អោយ​តន្ត្រី​ផ្អាក ឬ​ឈប់​លេង (Pause/Play)។
នៅពេលកំពុងស្ដាប់តន្ត្រី​ចុច​ប៊ូតុង​សញ្ជា (+) 1 ដង​ដើម្បី​បន្ថែម​សម្លេង​បទ​ចម្រៀង​អោយ​កាន់​តែ​ឭ​ជាង​មុន (Volume Up)។
នៅពេលកំពុងស្ដាប់តន្ត្រី​ចុច​ប៊ូតុង​សញ្ជា (-) 1 ដង​ដើម្បី​បន្ថយ​សម្លេង​បទ​ចម្រៀង​អោយ​ឭ​តិត​ជាង​មុន (Volume Down)។
នៅពេលស្ដាប់តន្ត្រីអ្នក ​អាច​ចុច​ប៊ូតុង​កណ្ដាល​ចំនួន 2 ដង​ជាប់ៗ​គ្នា ហើយ​បន្ត​ចុច​អោយ​ជាប់​រហូត​ដើម្បី​រុញ​បទ​ចម្រៀង​អោយ​ទៅ​មុខ​កាន់​តែ​លឿន (Fast Forward)។
ចុចប៊ូតុងកណ្ដាលចំនួន 3 ដង​ជាប់ៗ​គ្នា ហើយ​បន្ត​ចុច​រហូត​ដើម្បី​រុញ​បទ​ចម្រៀង​ត្រឡប់​ទៅ​ក្រោយ​វិញ (Rewind)។
ចុចប៊ូតុងកណ្ដាល​ចំនួន 2 ដង​ជាប់ៗ​គ្នា​ដើម្បី​ផ្លាស់​ប្ដូរ​បទ​ចម្រៀង​ទៅ​បទ​បន្ទាប់ (Jump to the next track)។
ចុចប៊ូតុងកណ្ដាលចំនួន 3 ដង​ជាប់ៗ​គ្នា​ដើម្បី​ត្រឡប់​ទៅ​បទ​ចម្រៀង​ខាង​ក្រោយ​វិញ (Jump to previous track)។
ប្រើប្រាស់ទៅលើមុខងារ Siri (Voice Assistant)
វិធីសាស្ត្រដែលងាយស្រួលក្នុងការ ​ប្រើ​ប្រាស់​មុខងារ Siri នៅ​ពេល​អ្នក​ដោត​កាស​ចូល​ទៅ​ឧបករណ៍ iDevice របស់​អ្នក​គឺ​ចុច​ប៊ូតុង​កណ្ដាល​អោយ​ជាប់​រយៈពេល 3-4 វិនាទី​ជា​ការ​ស្រេច (Activate Siri)។
ប្រើប្រាស់ទៅលើមុខងារកាមេរ៉ា (Camera)
ពេលអ្នកចូលទៅកាន់ ​មុខងារ​កាមេរ៉ា​នៅ​លើ iPhone, iPad, iPod Touch អ្នក​អាច​ប្រើ​ប្រាស់​កាស​ស្ដាប់​ត្រចៀក​របស់​អ្នក​ធ្វើ​ជា​តេឡេ​ដើម្បី​ថត​ រូបភាព​ដោយ​ចុច​ប៊ូតុង (+) នៅ​លើ​កាស វា​នឹង​ធ្វើ​ការ​ចាប់​យក​រូបភាព​អោយ​អ្នក ទាំង​កាមេរ៉ា​ក្រោយ និង​កាមេរ៉ា​ខាង​មុខ (Capture Photo)។
ប្រើប្រាស់ទៅលើមុខងារទទួលទូរស័ព្ទ(Pick Up Call)
ឧទាហរណ៍អ្នកកំពុងស្ដាប់ ​តន្ត្រី​ហើយ​មាន​នរណា​ម្នាក់ Call មក​អ្នក​អាច​ចុច​ប៊ូតុង​កណ្ដាល​មួយ​ដើម្បី​ទទួល​ទូរស័ព្ទ ពុំ​ចាំបាច់​ប៉ះ​ពាល់​ដល់​អេក្រង់​ឡើយ។ អ្នក​ក៏​អាច​ចុច​មួយ​វិញ​ដើម្បី​បិទ​ទូរស័ព្ទ​ផង​ដែរ។
បើអ្នកមានអារម្មណ៍ថា ​មិន​ចង់​ទទួល​ការ​ហៅ​ចូល​របស់​លេខ​ណា​មួយ​នោះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ចុច​ប៊ូតុង​កណ្ដាល​អោយ​ជាប់​ប្រហែល 3-4 វិនាទី​ជា​ការ​ស្រេច (Reject incoming call)។
ទាំងអស់ខាងលើនេះសុទ្ធសឹង ​ជា​របៀប​ប្រើ​ប្រាស់​កាស Earpod របស់ Apple ដែល​ប្រិយ​មិត្ត​អាច​សាក​ល្បង​ប្រើ​ប្រាស់​ដោយ​ខ្លួន​ឯង​បាន ព្រោះ​វា​អាច​ជួយ​អោយ​យើង​យល់​ដឹង​អំពី​វា​ច្រើន ក៏​ដូចជា​ចំនេញ​ពេល​វេលា​ផង​ដែរ​ក្នុង​ការ​ស្ដាប់​តន្ត្រី ឬ​ទទួល​ទូរស័ព្ទ​ជា​ដើម។ ជា​ចុង​ក្រោយ Cambo Report សង្ឃឹម​ថា​ប្រិយមិត្ត​អាច​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ទាក់​ទង​នឹង​ការ​ ប្រើ​ប្រាស់​កាស Earpod មួយ​នេះ បើ​ទោះ​បី​ជា​មុខងារ​ខ្លះ​អ្នក​បាន​ដឹង​រួច​ទៅ​ហើយ​ក្ដី!


_____________________________________

 

របៀប Sync រូបភាពពីទូរស័ព្ទទៅកាន់​ Facebook Albums

វីធីសាស្ត្រ​ក្នុងការ Sync រូបភាព ពីឧបករណ៍មួយ ទៅឧបករណ៍មួយផ្សេងទៀត មិនមែនជារឿងពិបាកទេ នា​ពេល​បច្ចុប្បន្នកាល​​នេះ ព្រោះ​អ្វីដែល​លោកអ្នក​ត្រូវការ គឺឧបករណ៍ទាំងនោះ និង​សេវា​អ៊ីន​ធើណេត​​តែប៉ុន្នោះ ។ ថ្ងៃនេះ សំបុកអាយធី សូមលើកយក​គន្លឹះ​មួយ ទាក់ទង​នឹងការ Sync រូបភាពពីទូរស័ព្ទ​ប្រភេទឆ្លាតវៃ (Smart Phone) មករក្សាទុក​ក្នុងហ្វេសប៊ុក អាល់ប៊ុមរូបភាពវិញ ដែលនេះ គឺជាគន្លឹះសុវត្ថិភាព​មួយ​ក្នុងការរក្សា និងការពារ​រូបភាព ពីការបាត់បង់ ។
ដើម្បីឲ្យ Sync រូបភាព លោកអ្នកគ្រាន់តែតម្លើងកម្មវិធី​របស់ Facebook ដែលបង្កើត និងដាក់ឲ្យប្រើប្រាស់​ដោយឥតគិតថ្លៃ ដោយ Facebook ។ លោកអ្នកអាចទាញយកបានសម្រាប់៖
បន្ទាប់ពីបានទាញយក និងតម្លើងបានជោគជ័យ​រួចមក សូមលោកអ្នក​បន្តអនុវត្តន៍ នូវវិធីងាយៗដូចខាងក្រោម៖

ក. សូមចុចលើ Account => Account Setting

Syn Photo

ខ. សូមបន្តចុចលើ Sync Photos

Sync Photo Setting

គ. សូមអានការណែនាំ៖

រាល់រូបភាព ដែលបាន Sync នឹងមិនត្រូវបានដាក់​ឲ្យមើល​ជាសាធារណៈឡើយ លុះត្រាលោកអ្នក​ចែករំលែក​ដោយផ្ទាល់ ។ បន្ទាប់មក សូមចុចលើប៊ូតុង Sync Photo
803895_502098713175715_1690786006_n

ឃ. ត្រង់ចំនុចនេះ លោកអ្នកអាចកំណត់

ថាឲ្យ Sync តាមរយៈ Wifi ឬតាមប្រព័ន្ធទូរស័ព្ទ ប៉ុន្តែលោកអ្នកអាចប្រើបាន​ត្រឹមតែទំហំ ២ ជីកាបៃតែប៉ុន្នោះ ។
Sync Setting
សូមចូលទៅពិនិត្យនៅឯ គណនី Facebook របស់លោកអ្នក រួច​រក្សា​ទុក​រូបភាព​លោកអ្នក ដើម្បី​ជៀស​វាង​ការ​បាត់បង់​ដោយ​អចេតនា ។
photo_Sync_from_Mobile
(ដកស្រង់ចេញពីសំបុកអាយធី)

________________________________________________________

របៀប​ប្រើប្រាស់ LINE ឱ្យ​មាន​ប្រសិទ្ធិភាព

LINE ជាកម្មវិធី​សម្រាប់​ជជែក​គ្នា​មួយដែល​ទទួលបាន​ការគាំទ្រ​ពីអ្នក​ប្រើប្រាស់​យ៉ាង​សន្ធឹកសន្ធាប់​ ដោយសារ​តែ​កម្មវិធី មួយនេះ​អាច​ឱ្យអ្នក​ប្រើប្រាស់​អាច​ CHAT លេងជាមួយគ្នា​ទាំងអក្សរ និង សំលេងព្រមទាំងអាច​ផ្ញើរូបឱ្យគ្នាបាន​លឿន​ និង​មាន​ Sticker ស្អាតៗ។ ​នៅពេលនេះ​សំបុកអាយធី​សូម​បង្ហាញ​នូវ​គន្លឹះ​មានប្រយោជន៍​មួយ​ចំនួន​ របស់​កម្មវិធី Line ដែល​លោក​អ្នក​ប្រហែល​ជា​មិនដឹង ឬ ក៏បានដឹងមិនទាន់​ច្បាស់​នៅឡើយ​ ។
Line App Messaging Service

របៀប​ដក​លេខ​ទូរសព្ទ័ចេញ​ពី Line (Unlink Phone Number )

អ្នក​បាន​ចុះឈ្មោះ​ប្រើប្រាស់​ Line ដំបូង​ដោយ​ប្រើប្រាស់​លេខ​ទូរសព្ទ័ ហើយ​អ្នក​មិនអាច​ដកលេខទូរសព្ទ័របស់​អ្នក​ចេញ​វិញ​បាន​ឬ ក៏អ្នក​ចង់​ប្តូរលេខទូរសព្ទ​ថ្មីសូម​៖
  1. បើក​កម្មវិធី LINE ចុចលើ More > Settings > Accounts.
  2. នៅពេលនេះ​អ្នក​នឹង​ឃើញ Logo របស់​ Facebook សូមធ្វើ Link ទៅកាន់​ Facebook  Accountរបស់​អ្នក (ប្រសិន​បើ Link ហើយ​សូម​បន្តរ​ទៅជំហាន​ខាងក្រោមទៀត)
  3. នៅពេល​ពាក្យ Link ប្តូរទៅ Unlink សូមធ្វើការ​ Uninstall LINE ចេញពី​ទូរសព្ទ័​របស់​អ្នក​សិន
  4. បន្ទាប់​មក​សូមធ្វើការ Install LINE នៅលើទូរសព្ទ័ដៃរបស់​អ្នក​សារជាថ្មី។ (សម្រាប់ Android សម្រាប់ iOS) បន្ទាប់​មកសូមបើក LINE របស់​អ្នក​ឡើងវិញ។
  5. បន្ទាប់មក​សូម​ ធ្វើការ Link ជាមួយ​ Account Facebook របស់​អ្នក​ម្តងទៀត
  6.  ប្រសិនបើ​មាន​តម្រូវ​ឱ្យ​វាយ លេខកូដ​សម្ងាត់សូម​ វាយបញ្ជូលលេខ​ 4ខ្ទង់ខាងចុង​របស់​លេខទូរសព្ទ័​របស់​អ្នក​ដែលប្រើជាមួយ  Line កាលពីមុនជាការស្រេច។
How To Unlink Phone Number

ទប់ស្កាត់​ការ Add Contact ដោយស្វ័យប្រវតិ្ត

ប្រសិន​ប្រើអ្នក​មិនចង់ឱ្យអ្នក​ដែល​ស្គាល់លេខទូរសព្ទ័របស់​អ្នក​ Add អ្នក​ចូលទៅក្នុង LINE contact របស់គេ​ដោយស្វ័យ​ប្រវត្តិទេ​នោះ លោកអ្នក​អាចបិទវាបានដោយ​នៅពេលដែលគេ Add អ្នក​គេត្រូវ​របស់ចាំរហូតដល់អ្នក​យល់ព្រមនូវ​សំណើរបស់គេ ។
  1. ចូលទៅ LINE > More > Settings.
  2. ចុចលើ Friends ហើយ​ដក Tick នៅលើ Allow Others to Add.
Prevent Others From Added You Automatically In Their Friends List

កែប្រែ​គុណភាពរូបភាពពី​មិនច្បាស់ទៅជាច្បាស់

តាមធម្មតារូបភាព​ដែល​មិត្តរបស់​អ្នក​បាន​ផ្ញើមកអ្នក​តាមរយៈ CHAT ត្រូវ​បាន​ប្តូរទៅជាអន់ជាងរូបភាពដើមដើម្បីឱ្យអ្នក​ទទួលបាន​រូបភាពនោះលឿន។ សូម​ធ្វើដូច​ខាងក្រោម​ដើម្បី​ធ្វើឱ្យរូបភាពរបស់​អ្នក​ទៅជាច្បាស់ធម្មតាដូចរូបដើម។
  1. បើក LINE ចុចលើ More > Settings.
  2. ចុចលើ Chats & Voice > Photo Quality ប្តូរពី Low ទៅ Normal.
Change Default Photo Quality To Normal From Low

ប្តូរសំលេងរោទ៍

អ្នក​អាច​ផ្លាស់​ប្តូរ​សំលេងរោរ៍​នៅពេលមានមិត្តរបស់អ្នក​Chat មករក​អ្នក​បាន​ដែរដោយចូលទៅ៖
  1. បើក LINE app ហើយចុចលើ More > Settings.
  2. ចុចលើ Notifications > Tone​ បន្ទាប់មក​ជ្រើស​សម្លេងដែល​អ្នក​ពេញ​ចិត្ត
Change Your Default Ringtone

លុប, Forward ឬ រក្សារទុកMessages ចូលទៅ Note

អ្នក​អាច លុបសារ ឬ Forward សារ​ទៅកាន់អ្នក​ផ្សេង ឬ រក្សារ​ទុក​សារដាក់ក្នុង Note ដែល​ជម្រើស​ទាំងនេះ​មាននៅក្នុង Edit Messages
  1. ចូលទៅកាន់ chat room របស់​មិត្ត​ណា​មួយរបស់​អ្នក​ហើយ​ចុចលើើ សញ្ញាព្រួញចុះក្រោម ដែល​ស្ថិតនៅខាងលើឈាងខាងស្តាំ. ចុចលើពាក្យ Edit Messages ។
  2. ជ្រើសរើស​ជម្រើស​សកម្មភាពដែល​អ្នក​ចង់ធ្វើ (Delete MessagesForward or Save to Note) ។
  3. បន្ទាប់មក​ Tick ទៅលើសារ​ណាមួយ​ដែល​អ្នក​ចង់​លុប ហើយចុចលើ Delete (ឧទាហរណ៍ទៅលើការ​លុបសារ) ។
Delete, Forward or Save Messages to Note

បិទ​សារ​ Invite ផ្សេងៗ ដែល​មានក្នុង LINE Family

មិត្ត​របស់​អ្នក​នៅក្នុង​ LINE ផ្ញើសារ Invite អ្នក​ឱ្យ​លេង Games ផ្សេងៗ​ដែល​មាន​នៅក្នុង LINE Family ដែល​អ្នក​មានអារម្មណ៍​រំខានពីវា​ ដូច​នេះអ្នក​ក៏អាចបិទវា​បានដែរ។
  1. ចូលទៅក្នុង LINE ចុចលើ More > Settings > Notifications > Additional Services.
  2. នៅខាងក្រោម Unauthorized Apps,​ ដក Tickពី Receive Messages.
turn off invitations and other messages from LINE family apps

Backup Chat History

រាល់ Chart history របស់​អ្នក​មិនបាន​រក្សារ​ទុកនៅក្នុង LINE cloud server នោះទេ​មានន័យ​ថា​នៅពេលដែលអ្នក Uninstall LINE ពី​ទូរសព្ទ័ដៃ​អ្នក​ហើយ នោះរាល់ Chat របស់​អ្នក​ពីមុនមកនឹងត្រូវបាត់អស់ដូច​នេះ​ដើម្បីរក្សារទិន្នន័យទាំង​នោះបានអ្នក​អាច​ធ្វើការ​ Backup បាន ។
  1. ចូលទៅកាន់ chat room របស់​មិត្តណាមួយរបស់អ្នក​ដែល​អ្នក​ចង់រក្សារទុក ហើយចុច​លើ សញ្ញាព្រួញចុចក្រោម ដែលស្ថិត​នៅខាងលើខាងស្តាំហើយចុចលើ Chat Settings។
  2. ចុចលើ Backup Chat History ហើយជ្រើសយក Backup as a Text File ឬ Backup All នោះទិន្នន័យ​របស់​អ្នក​នឹង​ធ្វើការ​រក្សារទុក​នៅក្នុង Cloud ដូច​ជា Dropbox ជាដើម ។
  3. ប្រសិនបើ​អ្នក​ជ្រើស​យក Backup as a Text File អ្នក​មិនអាច Restore Chat Historyវិញបានទេ។ ប្រសិនបើជ្រើស Backup All អ្នកអាច Restore បាន ។
Backup Chat History

មើលរូបភាព​ ឬ រក្សារទុករូបភាព​ដែលមិត្តអ្នក​បាន​ផ្ញើមកពីមុន

អ្នក​មិនចាំបាច់​ Scroll រកមើលរូបភាព​នៅក្នុង History Chat ដែល​មិត្ត​អ្នក​បាន​ផ្ញើមកពីមុននោះទេ ហើយ​អ្នក​ក៏អាច​ធ្វើការ​រក្សារទុកឬប្តុំ​ជា​ Album
  1. ចូលទៅកាន់​ LINE ហើយចូលទៅ chat room ណាមួយរបស់​មិត្តអ្នក​ដែល​មាន​រូបភាព
  2. ចុចលើសសញ្ញា​ព្រួចចុះក្រោម ហើយចុច Photos.
  3. ចុចលើ Save ដែលស្ថិតនៅខាងក្រោម ហើយ tick ទៅលើ រូបភាព ដែលអ្នក​ចង់​រក្សារទុក អ្នក​អាចជ្រើសទីតាំងក្នុងការរក្សារទុកនៅក្នុង LINE chat album ឬនៅក្នុងទូរសព្ទ័ដៃផ្ទាល់។
View And Save photos Shared Previously

________________________________

តោះ!​ មក​លេង​ស្ទាយ​ Launcher​ 3D​ នៅ​លើ​ស្មាត​ហ្វូន​ Android​ ទាំង​អស់​គ្នា!


ជាទូទៅអ្នកប្រើប្រាស់ iOS7 ទំាងអស់ចាំបាច់ត្រូវ jailbreak ដើម្បី​ធ្វើ​ការ​តម្លើង​ Tweak​ និង​ Theme​ ផ្សេងៗ​ពី​ក្នុង​ Cydia​ ប៉ុន្ដែ​បើ​យើង​ងាក​មក​មើល​អ្នក​ប្រើប្រាស់ ​Android ​វិញ​ មាន​ភាព​ងាយ​ស្រួល​ជាង​ ទាំង​ការ​ផ្ទេរ​ទិន្នន័យ​ ឯកសារ​ផ្សេងៗ​ និង​តម្លើង​កម្មវិធី​ផ្សេងៗ​ គឺ​មិន​ត្រូវ​ការ​ jailbreak​ ដូច​ពពួក​ iOS​ ឡើយ។
ជាមួយគ្នានេះដែរ ខេមបូចង់ណែនាំ Launcher សម្រាប់ស្មាតហ្វូន Android ​ម្យ៉ាង​ដែល​មាន​ការ​ច្នៃ​ប្រឌិត​ខ្ពស់​គួរ​អោយ​ចង់​ប្រើប្រាស់​ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​វា​ជា​ Launcher​ ប្រភេទ​ 3D​ តែ​ម្ដង​ដែល​មាន​មុខងារ​យ៉ាង​ច្រើន​សំបូរ​បែប​មែន​ទែន។
Next Launcher 3D Shell ជា Launcher ប្រភេទ 3D ដ៏ល្អបំផុតសម្រាប់​ Android​ ដោយ​បាន​វិវត្ត​មក​ដល់​ជំនាន់​ 3.11​ ហើយ​ ជា​មួយ​នឹង​ UI3.0​ ជំនាន់​ថ្មី​ ដែល​មាន​សមត្ថភាព​ និង​ពិសេស​ជាង​ជំនាន់​មុន​ច្រើន។​ Icon​ នៃ​កម្មវិធី​នីមួយៗ​ត្រូវ​បាន​រចនា​មក​យ៉ាង​ទាន់​សម័យ​ជា​ប្រភេទ​ 3D​ ភ្លឺ​ថ្លា​ព្រម​ទាំង​អាច​ធ្វើ​ការ​កែ​ច្នៃ​បន្ថែម​បាន​ទៀត​ផង។ ​យើង​អាច​ធ្វើ​ការ​ជ្រើស​រើស​យក​ 3D​ Mode​ ឬ​ Classic​ Mode​(2D)​ ទៅ​តាម​ចំនូល​ចិត្ត​របស់​អ្នក​ ប៉ុន្ដែ​ 3D​ Mode​ តម្រូវ​អោយ​យើង​ប្រើប្រាស់​ទៅ​លើ​ស្មាត​ហ្វូន​ស៊េរី​ខ្ពស់​ទើប​អាច​ដំណើរ​ការ​បាន​រលូន​ល្អ​ ព្រោះវា​ប្រើប្រាស់​ក្រាហ្វិច​រាង​ធំ​បន្ដិច។ ​យ៉ាងណា​មិញ​ អ្នក​ប្រាកដ​ជា​ពេញ​ចិត្ត​ជា​មួយ​នឹង​ 3D​ Mode​ ជាង​ ព្រោះ​ការ​ប្រើប្រាស់​មាន​លក្ខណៈ​ទំនើប​ ជា​មួយ​នឹង​ Icon 3D,​ widget 3D,​ App​ Drawer​ 3D​ និយាយ​ទៅ​គឺ​ 3D​ សឹង​តែ​ទាំង​អស់​ទៅ​ហើយ។​ បន្ថែម​ពី​នេះ​អ្នក​ថែម​ទាំង​អាច​ដោន​ឡូត​ Theme​ បន្ថែម​ពី​ក្នុង​ Play Store​ បាន​យ៉ាង​ច្រើន​ប្រភេទ​ទៀត​ផង។
Next Launcher 3D Shell គឺមានតម្លៃថ្លៃបន្ដិចហើយ ដែលវាបានដាក់​លក់​នៅ​លើ​ Play Store​ ក្នុង​តម្លៃ​ដល់​ទៅ​ $16.99​ ឯណោះ​ ប៉ុន្ដែ​អ្នក​អាច​ទាញ​យក​ Launcher​ នេះ​បាន​តាមរយៈ​ Link​ ខាង​ក្រោម៖
យ៉ាងណាមិញថ្វីត្បិតតែ launcher នេះអាចជួយអោយស្មាតហ្វូនរបស់យើង​មាន​លក្ខណៈ​ប្លែក​ និង​កាន់​តែ​សំបូរ​បែប​ជាង​មុន​ពិត​មែន​ ប៉ុន្ដែ​អ្វី​ដែល​ជា​បញ្ហា​នោះគឺ​វា​រាង​ស៊ី​ថ្ម​បន្ដិច​ហើយ​ ដូច​នេះ​សូម​អ្នក​ពិចារណា​ដោយ​ខ្លួន​ឯង​ថា​គួរ​តម្លើង​ ឬ​មិន​គួរ​តម្លើង​ ប៉ុន្ដែ​បើ​តាម​យោបល់​ខេមបូ​ អ្នក​គួរ​តែ​សាក​ល្បង​ប្រើប្រាស់​វា​អោយ​ធុញ​សិន​ទៅ​ចាំ​លុប​វា​ចេញ​ ព្រោះ​ Launcher​ នេះ​ពិត​ជា​ពិសេស​ណាស់!



_____________________________________________

វាយ​បញ្ចូល Apps Store Password ដោយ​ស្វ័យ​ប្រវត្តិ

សំរាប់​លោក​អ្នក​ដែល​ប្រើ​ប្រាស់​ iOS ដូចជា iPhone រឺ iPad តើ​លោក​អ្នក​ពិត​ជា​មាន​ការ​ធុញ​ទ្រាន់​
និង​ការ​ទាម​ទារ​អោយ​លោក​អ្នក​វាយ​បញ្ចូល​នូវ Password រាល់​ពេល​ដែល​អ្នក Download 
កម្មវិធី​ណា​មួយ​ពី App Storeដែរ​រឺ​ទេ?
PasswordPilot ពិត​ជា​អាច​ជួយ​លោក​អ្នក​បាន PasswordPilot គឺ​ជា​កម្មវិធី​របស់ Jailbreak 
មួយ​ដែល​កម្មវិធី​នេះ​និង​វាយ​បញ្ចូល​នូវ Password App Store របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ​
នៅ​រាល់​ពេល​ដែល​លោក​អ្នក Download កម្មធី​ណា​មួយ​ពី App Store ។
វិធី​ទាញ​យក​កម្ម​វិធី៖
ដើម្បី​ទាញ​យក PasswordPilot សូម​បើក Cydia ចុច Search រួច​វាយ PasswordPilot 
បន្ទាប់មកជ្រើសយក PasswordPilot

ចុច​លើ Install រួច Confirm
សូម​រង់​ចាំ​បន្តិច​ដើម្បី​វា​ធ្វើការ Download និង​ដំឡើង​លើ​ទូរស័ព្ទ​ដៃ​របស់​អ្នក​បន្ទាប់​ពី
​ដំឡើង​កម្មវិធី​រួច​រាល់​ហើយ​សូម​ចុច Restart SpringBoard។
វិធី​ប្រើ​ប្រាស់៖ សូម​ចុច Settings រួច Scroll ចុះ​ក្រោម​ស្វែង​រក PasswordPilot
បន្ទាប់​មក​វាយ​បញ្ចូល​នូវ Password App Store របស់​អ្នក​ជា​ការ​ស្រេច។
បន្ទាប់​ពី​នេះ​កម្ម​វិធី​នេះ​និង​ធ្វើ​ការ​វាយ​បញ្ចូល​នូវ App Store របស់​ដោយ​ស្វ័យ​ប្រវត្តិ​
នៅ​រាល់​ពេល​មាន​ការ​ទាម​ទារ​នៅ​ពេល​ដែល​អ្នក Download កម្មវិធី​ណា​មួយ ពី App Store។






















___________________________________________________________________




ដោន​ឡូត​កម្មវិធី​ និង​ហ្គេម​ដោយ​ឥត​គិត​ថ្លៃ​ជា​មួយ​នឹង​ AppCake​ សម្រាប់​ iOS7



បច្ចុប្បន្នអ្នកប្រើប្រាស់ iPhone និង iPad ទាំងអស់រំពឹងចង់អោយឧបករណ៍​របស់​ខ្លួន​អាច​ធ្វើ​ការ​ Jailbreak​ បាន​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​តម្លើង​ Tweak,​ Theme​ ក៏​ដូច​ជា​បញ្ចូល​ហ្គេម​ និង​កម្មវិធី​ដោយ​មិន​បាច់​អស់​លុយ។
កាលពីមុនខេមបូធ្លាប់ណែនាំប្រិយមិត្តម្ដងហើយនូវកម្មវិធី vShare និង Tongbu​ ប៉ុន្ដែ​ថ្ងៃ​នេះ​ខេម​បូ​ចង់​ណែ​នាំ​កម្មវិធី​មួយ​ដែល​អាច​អោយ​ឧបករណ៍​ ដំណើរ​ការ​ដោយ​ iOS​ 7 ​ធ្វើ​ការ​ដោន​ឡូត​ កម្មវិធី​ និង​ហ្គេម​មួយ​ចំនួន​បាន​ដោយ​មិន​គិត​ថ្លៃ។​ ប្រិយមិត្ត​ខ្លះ​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​ និង​ប្រើប្រាស់​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះថា​ AppCake​ ជាក់​ជា​មិនខាន​ ដែល​កម្មវិធី​នេះ​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ ដោន​ឡូត​ហ្គេម​ និង​កម្មវិធី​ មក​តម្លើង​នៅ​លើ​ iPhone​ ឬ​ iPad​ របស់​អ្នក​ដែល​បាន​ Jailbreak​ រួច។
កម្មវិធី និងហ្គេមដែលដាក់លក់នៅក្នុង Appstore ក្នុងតម្លៃថ្លៃៗ ដូចជា​ The Amazing Spider Man 2,​ Minecraft,​ Grand​ Theft​ Auto​ ជា​ដើម​ ភាគ​ច្រើន​សុទ្ធ​តែ​មាន​ដាក់​អោយ​យើង​ដោនឡូត​នៅ​ក្នុង​កម្មវិធី​ AppCake​ នេះ​ដោយ​ឥត​គិត​ប្រាក់​ និង​មាន​ល្បឿន​ដោន​ឡូត​លឿន​គួរ​សម។
  
ដូចនេះសម្រាប់អ្នកដែលមិនទាន់បានសាកល្បងជាមួយនឹងកម្មវិធី AppCake​ នេះ​អាច​ធ្វើ​ការ​សាក​ល្បង​ជា​មួយ​នឹង​កម្មវិធី​នេះ​ ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​ Cydia​ រួច​ស្វែង​រក​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា​ AppCake​ (ក្នុង​ករណី​រក​មិន​ឃើញ​ សូម​ធ្វើ​ការ​បន្ថែម​ Source​ http://repo.hackyouriphone.org/ ​ជា​មុន​សិន) ​រូច​ធ្វើ​ការ​តម្លើង។​ បន្ទាប់​ពី​តម្លើង​កម្មវិធី​នេះ​ហើយ​ សូម​ចូល​ទៅ​កាន់​កម្មវិធី​ AppCake​ នេះ​នៅលើ​ Homescreen ​របស់​អ្នក​ ហើយ​ធ្វើ​ការ​ស្វែង​រក​កម្មវិធី​ ឬ​ហ្គេម​ដែល​អ្នក​ពេញ​ចិត្ត​រួច​ធ្វើ​ការ​ដោនឡូត​ និង​តម្លើង​ជា​ការ​ស្រេច។
បញ្ជាក់ៈ រាល់ Tweak និងកម្មវិធីដែលមាននៅក្នុង Cydia ពេលខ្លះអាចនឹងបង្កបញ្ហា​ដល់​ឧបករណ៍​របស់​យើង​ ដូច​នេះ​សូម​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​មុន​តម្លើង​ Tweak ​ឫ​កម្មវិធី​ណា​មួយ​ពី​ក្នុង​ Cydia !



____________________________________________________________________

របៀបរកស្មាតហ្វូន របស់យើងដែលបានបាត់សូន្យឈឹង

នា​ពេល​បច្ចុប្បន្ន​នេះ​ ស្មាត​ហ្វូន​បាន​ដើរ​តួ​យ៉ាង​សំខាន់​មួយ​ ដែល​ជា​ដៃ​គូ​ដ៏​ល្អ​ របស់​មនុស្ស​គ្រប់​គ្នា​ ដោយ​សារ​វា​ជា​ឧបករណ៏​តែ​មួយ​គត់​ ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​យើង​ទៅ​កាន់​មនុស្ស​ជា​ច្រើន​ ថែម​ទាំង​ជា​វត្ថុ​មួយ​ដែល​ផ្ទុក​រាល់​ ព៌ត​មាន​ និង​ឯកសារ​ជា​ច្រើន​ របស់​យើង​ផង​ដែរ។​ យ៉ាង​ហោច​ណាស់​ អ្នក​តែង​តែ​ បើក​ទូរស័ព្ទ​អ្នក​មួយ​ម៉ោង​ម្តង​ ក្រែង​លោ​មាន​នរណា​ម្នាក់​ខល​មក ​រឺ​ក៏​មាន​អ្នក​ណា​ផ្ញើ​អ្វី​មួយ​តាម​រយៈ​ Facebook។
ចុះ​តើ​អ្នក​នឹង​មាន​អារម្មណ៍​បែប​ណា​ នៅ​ពេល​ដែល​ទូរស័ព្ទ​សំណព្វ​ចិត្ត​អ្នក​ស្រាប់​តែ​បាត់​ឈឹង​ មិន​ដឹង​វា​ទៅ​ជ្រុះនៅ​ទី​ណា​ ហើយ​មាន​នរណា​រើស​បាន​ក៏​អត់?
ខាង​ក្រោម​នេះ​ គឺ​ជា​វិធី​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​មួយ​ចំនួន​សម្រាប់​ស្វែង​រក​ទូរស័ព្ទ​របស់​យើង​ដែល​បាន​បាត់​ ថា​តើ​វា​កំពុង​នៅ​ទី​ណា​បាន​ ហើយ​យើង​ក៏​អាច​ចាក់​សោរ​ រឺ​ផ្ញើ​សារ​ផ្សេងៗ​ក៏​បាន​ដែរ
1. សម្រាប់ iPhone
Find My iPhone គឺ​ជា​កម្មវិធី​ដ៏​ពិសេស​ម្យ៉ាង​ ដែល​អាច​ស្វែង​រក​ទី​តាំង​ iPhone​ របស់​លោក​អ្នក​កំពុង​តាំង​នៅ​បាន។​ យើង​អាច​ប្រើប្រាស់​ Find My Phone​ លោះ​ត្រា​តែ​ iPhone​ យើង​ដំណើរ​ការ​ដោយ​ iOS 5​ ឡើង​ទៅ។​ ដើម្បី​ដំណើរ​ការ​មុខ​ងារ​នេះ​បាន​ សូម​ចូល​ទៅ​កាន់ Setting > iCloud > ហើយ​សូម​មេត្តា​ Sign in​ គណនី​ Apple ID​ របស់​យើង​ទៅ​ (បើ​មិន​មាន​ Apple ID​ សូមចុចទីនេះ ) ។
 
នៅ​ពេល​ដែល​ Login​ គណនី​ Apple ID​ របស់​យើង​ហើយ​ យើង​អាច​ចាត់​ចែង​ទូរស័ព្ទ​របស់​យើង​បាន​ដោយ​ប្រើ Find My iPhone ដែល​ដាក់​អោយ​ដោន​ឡូដ​ឥត​គិត​ថ្លៃនៅ​លើ​ App store។​ នៅ​ពេល​នេះ​ លោក​អ្នក​អាច​តាម​ដាន​រាល់​សក្មភាព​របស់​ឧបករណ៍​អ្នក​ហើយ​ តែ​សូម​ចង​ចាំ​ថា​ អ្នក​មិន​ត្រូវ​អោយ​នរណា​ម្នាក់​ស្គាល់​ពី​ Apple ID​ របស់​អ្នក​ទេ​ បើ​មិន​ដូច្នោះ​ គេ​អាច​តាម​ដាន​រាល់​កន្លែង​យើង​កំពុង​តាំង​នៅ​ និង​ធ្វើ​អ្វី​លើស​ពី​នេះ​ក៏​បាន។​ Find​ My​ iPhone​ អាច​ស្វែង​រក​ទូរស័ព្ទ​របស់​យើង​ដែល​បាត់​បាន​ លុះ​ត្រា​ណា​តែ​វា​មាន​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណែត​ប៉ុណ្ណោះ​ ដូច្នេះ​សម្រាប់​អ្នក​ឧស្សាហ៏​ភ្លេច​ភ្លាំង​ច្រើន​ គួរ​បើក​អ៊ីនធឺណែត​អោយ​ដំណើរ​ការ​នៅលើ​ iPhone​ គ្រប់​ពេល​វេលា​ទៅ។​ ក្រៅ​ពី​ប្រើប្រាស់​កម្មវិធី​ Find​ My iPhone​ សម្រាប់​រុក​រក​ទូរស័ព្ទ​របស់​យើង​ហើយ​ www.icloud.com​ ក៏​ជា​វិធី​ផ្សេង​ទៀត​ ដែល̴ងាយ̴ស្រួល̴ប្រើ̴ប្រាស់̴ និង̴មាន̴មុខ̴ងារ̴ច្រើន̴ផង̴ដែរ។
សូម̴បញ្ជាក់̴ផង̴ដែរ̴ថា ̴នៅ̴ជំនាន់̴ថ្មី̴នៃ̴ iOS 7̴ ប្រសិន̴បើ̴ទូរស័ព្ទ̴យើង̴មិន̴អាច̴ រក̴ឃើញ̴ អ្នក̴ដែល̴រើស̴បាន̴ក៏̴មិន̴អាច̴ប្រើប្រាស់̴បាន̴ដែរ̴ គឺវា̴នឹង̴គាំង̴ជាប់̴ហើយ̴សួរ̴រក̴អោយ̴បំពញ̴ Apple ID̴ ម្ចាស់̴ដើម̴តែ̴ម្តង។
2. ទូរស័ព្ទអេនដ្រយ
សម្រាប់̴ទូរស័ព្ទ̴អេនដ្រយ̴គឺ̴វា̴មាន̴ភាព̴ងាយ̴ស្រួល̴ជាង̴ iPhone̴ បន្តិច̴ ពោល̴គឺ̴យើង̴គ្រាន់̴តែ̴ចូលទៅ̴កាន់̴វេបសាយ̴ Android Device Manager̴(https://www.google.com/android/devicemanager) ហើយ̴វាយ̴គណនី̴ Email̴ របស់̴យើង̴ដែល̴បាន̴ប្រើប្រាស់̴នៅ̴លើ̴ទូរស័ព្ទ̴ដែល̴បាន̴បាត់̴ជា̴ការ̴ស្រេច។̴ យើង̴អាច̴ចុច̴ពាក្យ̴ថា ̴Ring̴ ដើម្បី̴បន្លឺ̴សម្លេង̴ទូរស័ព្ទ̴ឡើង̴ ក្រែង̴លោ̴វា̴កប់̴នៅ̴កន្លែង̴ណា̴មួយ̴ជិត̴ៗ̴យើង̴ រឺ̴ក៏̴ចុច̴ពាក្យ̴ថា̴ Lock̴ ម្តង̴ទៅ̴ចៀស̴វាង̴មាន̴នរណា̴ម្នាក់̴ប្រើប្រាស់̴ទូរស័ព្ទ̴យើង។
3. សម្រាប់ Windows Phone
នៅ̴លើ̴ Window Phones̴ វិញ̴ ក៏̴មាន̴ភាព̴ងាយ̴ស្រួល̴ដែរ̴ ដែល̴ដំបូង̴សូម̴ចូល̴ទៅ̴កាន់̴ Setting > Find my phone̴ ហើយ̴បើក̴វា̴អោយ̴ដំណើរ̴ការ̴ទៅ។̴ ដើម្បី̴ចាប់̴យក̴ទី̴តាំង̴ទូរស័ព្ទ̴ និង̴ចាត់̴ចែង̴អ្វី̴ផ្សេងៗ̴ទៀត̴ សូម̴ចូល̴ទៅ̴កាន់̴វេបសាយ Find My Phone ហើយ̴វាយ̴បញ្ចូល̴គណនី̴ Micrsoft̴ ID̴ ជា̴ការ̴ស្រេច។
 
គូស̴បញ្ជាក់̴ផង̴ដែរ̴ថា̴ ដើម្បី̴ដំណើរ̴ការ̴មុខ̴ងារ̴ទាំង̴នេះ̴បាន̴ ឧបករណ៍̴របស់̴យើង̴ត្រូវ̴ភ្ជាប់̴ទៅ̴កាន់̴ អ៊ីនធឺណែត̴ និង̴បើក̴ GPS̴​ នៅ̴លើ̴ឧបករណ៏̴នោះ̴ផង។̴ វិធី̴ទាំង̴នេះ̴គ្រាន់̴តែ̴ជា̴ការ̴បង្ការ̴មុន̴តែ̴ប៉ុណ្ណោះ̴ ហើយ̴សម្រាប់̴ទូរស័ព្ទ̴ ដែល̴មិន̴បាន̴ធ្វើ̴តាម̴ការ̴ណែនាំ̴ខាង̴លើ̴ ក៏̴មិន̴អាច̴ស្វែង̴រក̴ឃើញ̴ដែរ។
សម្រាប់̴វិធី̴ទាំង̴ពីរ̴ខាង̴លើ̴នេះ̴កំពុង̴តែ̴ទទួល̴បាន̴ការ̴ពេញ̴និយម̴ខ្លាំង̴ណាស់̴ ដោយ̴សារ̴វា̴មាន̴សុវត្ថិភាព̴ខ្ពស់̴ ណា̴មួយ̴ទៀត̴វា̴ក៏̴អាច̴ប្រើប្រាស់̴សម្រាប់̴តាម̴ដាន̴មនុស្ស̴ជា̴ទី̴ស្រឡាញ់̴របស់̴យើង̴បាន̴ដែរ̴ថា̴តើ̴គេ̴កំពុង̴នៅ̴ទី̴ណា̴ ទៅ̴សាលារៀន̴ រឺ̴ក៏̴ទៅ̴ដើរ̴លេង។

___________________________________________________________________


តើ​លោក​អ្នក​ចេះ​ Reset​ iPhone​ បាន​ត្រឹម​ត្រូវ​ហើយ​រឺ​នៅ?



លក្ខណៈពិសេសរបស់ iOS ដែលធ្វើអោយមនុស្សជាច្រើនស្រឡាញ់​និង​ពេញ​ចិត្ត​នោះ​ គឺ​យើង​មាន​ជម្រើស​ច្រើន​ដើម្បី​ Reset​ (ធ្វើ​អោយ​ដូច​ដើម​វិញ)​ បាន​ច្រើន​ជម្រើស​ ខុស​ពី​ពពួក​ Android​ ដែល​មាន​ត្រឹម​តែ​ពីរ​ជម្រើស​តែ​ប៉ុណ្ណោះ។​ នៅ​ក្នុង​ iOS​ យើង​អាច​ធ្វើ​ការ​ Reset​ បាន​ច្រើន​ដូច​ជា​ Reset​ All​ setting,​ Reset​ all​ Contents,​ Reset​ Network​ Settings,​ Keyboard,​ Home​ Screen,​ និង​ Location។
ទោះជាយ៉ាងណាក៏ដោយ Cambo Report មានជំនឿថា ប្រិយមិត្តមួយចំនួន​មិន​ទាន់​ចេះ​ប្រើ​ប្រាស់​ Reset​ All​ Setting​ នៅ​ឡើយ​ទេ​ រី​ឯ​អ្នក​ខ្លះ​ទៀត​ប្រើ​ខុស​ថែម​ទៀត​ផង។​ ប្រសិន​បើ​ជា​អ្នក​ប្រើ​វា​ក្នុង​ផ្លូវ​ខុស​ អ្នក​នឹង​អាច​បាត់​បង់​នូវ​ឯកសារ​ រឺ​ក៏​ Cydia​ ជាក់​ជា​មិន​ខាន។​ យើង​អាច​ចូល​ទៅ​កាន់​ Setting​ បាន​ ដោយ​ចូល​ទៅ​កាន់​ Setting​ >​ General​ > ​ហើយ​ចុច​ពាក្យ​ Reset។​ ដើម្បី​អោយ​អ្នក​ទាំង​អស់​គ្នា​យល់​កាន់​តែ​ច្បាស់​ថា​ តើ​ Reset​ នី​មួយ​ៗ​ប្រើ​សម្រាប់​ធ្វើ​អ្វី​ខ្លះ​ ដូច្នេះ​សូម​ស្វែង​យល់​ជា​មួយ​យើង។
1. Reset Location & Privacy
លោកអ្នកប្រើវាដើម្បីលុបចោលនូវ ព៌តមានទីកន្លែង (Location) ផ្សេងៗ​ ដើម្បី​កុំ​អោយ​ច្រើន​រញ៉េ​រញ៉ៃ។​ ទន្ទឹម​នឹង​នេះ​ដែរ​ វា​ក៏​ប្រើ​សម្រាប់​លុប​ចោល​ Privacy​ Setting​ ផ្សេងៗ​ទៀត​ដែរ​។​ វា​គឺ​ជា​ការ​សម្អាត​ដ៏​សាមញ្ញ​មួយ​ ចង់​ប្រើ​ក៏​បាន​ មិន​ប្រើក៏​បាន។
2. Reset Screen Layout
ប្រើសម្រាប់ធ្វើអោយ icon ដែលនៅលើផ្ទៃអេក្រង់យើងមានរបៀបរៀបរយ​ តាម​លំដាប់​លំដោយ​វិញ។​ ប្រសិន​បើ​អ្នក​បាន​រៀប​ចំ​ icon​ ទុក​ដាក់​រញ៉េរ​ញ៉ៃ​ច្រើន​ពេក​ ហើយ​ចង់អោ​យវា​មាន​របៀប​រៀប​រយ​ សូម​ជ្រើស​រើស​យក​ Reset​ Screen​ Layout។
3. Reset Keyboard Dictionary
លោកអ្នកអាចបន្ថែមពាក្យថ្មីៗ ដែលមិនមានភ្ជាប់ស្រាប់ទៅក្នុងម៉ាស៊ីនបាន។​ ភាគ​ច្រើន​ខ្មែរ​យើង​ប្រើ​វា​សម្រាប់​ បន្ថែម​ពាក្យ​ខ្មែរ​ជា​អក្សរ​អង់​គ្លេស​ដូច​ជា ​“nhom,​ srolanh,​ somtos”​ ជា​ដើម។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បន្ថែម​ពាក្យ​វា​ច្រើន​ពេក​ រឺ​ក៏​ចង់​សម្អាត​វា​អោយ​ស្អាត​ ដូច្នេះ​សូម​ជ្រើស​រើស​យក​ជម្រើស​មួយ​នេះ​ចុះ។
4. Reset Network Settings
ជំរើសមួយនេះ ឧស្សាហ៍មានគេប្រើប្រាស់ច្រើនដែរ ព្រោះអីវាមានអត្ថប្រយោជន៍​ច្រើន​ជាង​ Reset​ ទាំង​បី​ខាង​លើ។ ​Reset ​មួយ​នេះ​ នឹង​សំអាត​រាល់​លេខ​សម្ងាត់​ និង​ Cache​ របស់​ Wi-Fi​ ដែល​អ្នក​ធ្លាប់​ភ្ជាប់​អោយ​ស្អាត​ឡើង​វិញ។​ ប្រសិន​បើ​អ្នក​ព្យាយាម​ភ្ជាប់​ទៅ​កាន់​ Wi-Fi​ មួយ​ប៉ុន្តែ​មិន​បាន​សម្រេច​ ដូច្នេះ​សូម​សាក​ល្បង​ Reset​ Network​ Settings​ មួយ​នេះ។​ មួយ​វិញ​ទៀត​វា​ក៏​នឹង​លុប​ VPN,​ Cellular​ Data​ VPN​ ផង​ដែរ​ ដូច្នេះ​ប្រសិន​បើ​ Reset ​វា​ហើយ​ សូម​អ្នក​ចូល​ទៅ​កាន់​ Setting >​ Cellcar​ Network​ > ​APN​ និង​បន្ថែម​ថ្មី​វិញ។
5. Erase All content And Settings
Reset មួយនេះគឺធ្ងន់ធ្ងរជាងគេបន្តិច ព្រោះអីវានឹងលុបរាល់ឯកសារទាំងអស់ដូចជា​ រូបភាព​ កម្មវិធី​ និង​ចម្រៀង​ជា​ដើម​ អោយ​ស្អាត​ដូច​ចេញ​ពី​រោង​ចក្រ​អញ្ជឹង​ដែរ។​ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ iPhone,​ iPad,​ iPod​ Touch​ អ្នក​ដើរ​យឺត​ ហើយ​ចង់​អោយ​ថ្មី​វិញ​ សូម​ជ្រើស​រើស​យក​ជម្រើស​នេះចោះ​ ប្រាកដ​ជា​មិន​ខក​បំណង​ឡើយ។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បាន​ Jailbreak​ iDevice​ របស់​អ្នក​ នោះ​អ្នក​នឹង​មិន​អាច​ប្រើ​ Erase All​ Contents​ មួយ​នេះ​ឡើយ​ ពោល​វា​នឹង​គាំង​ពេល​អ្នក​ធ្វើ​វា។​ ដូច្នេះ​សម្រាប់​អ្នក​ដែល​បាន​ Jailbreak ​តែ​ចង់​លុប​ឯកសារ​ទាំង​អស់​ សូម​ធ្វើ​វា​តាម​ Semmi-Restore​ ដោយ​ចុច​ Link​ មួយ​នេះ​ http://cambo-report.com/news1/Semi-restoreiOS7.aspx
6. Reset All Settings
Reset All Setting គឺជាជម្រើសមួយដែលគេប្រើច្រើនបំផុត ព្រោះអីវា​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ធំ​ ហើយ​វា​ក៏​លុប​រាល់​ Setting​ ទាំង​អស់​ផង​ដែរ។​ គេ​ភាគ​ច្រើន​ប្រើ​វា​នៅ​ពេល​ដែល​ គេ​ធុញ​ទ្រាន់​ រឺ​ក៏​ឈឺ​ក្បាល​នឹង​ iDevice​ គេ​ ដែល​មាន​ការ​កែ​ប្រែ​រញ៉េ​រញ៉ៃ​ ខុស​ពី​ទ្រង់​ទ្រាយ​ដើម។​ សម្រាប់​អ្នក​ដែល​បាន​ Jailbreak​ វិញ​សូម​កុំ​ធ្វើ ​Reset All Settings​ អោយ​សោះ​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​នឹង​បាត់​ Cydia​ ជាក់​ជា​មិន​ខាន។
សរុបសេចក្តីមក ទាំងនេះគ្រាន់តែជាផ្នែកដ៏តូចមួយនៃ iOS តែប៉ុណ្ណោះ​ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។​ សង្ឃឹម​ថា​អ្នក​ទាំង​អស់គ្នា​នឹង​ចង​ចាំ​វា​ ហើយ​សូម​ជួយ​ចែក​រំលែក​ចំណេះ​ដឹង​នេះ​ទៅ​កាន់​មិត្ត​ភក្កិ​របស់​អ្នក​ផង​ ដើម្បី​អោយ​គេ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ iOS​ បន្ថែម។


________________________________________


កម្មវិធី​ Android​ ទាំង​ 5​ ធ្វើ​អោយ​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ប្រាស់ថ្ម​បាន​យូរ​ជាង​មុន!!!



វាមិនមែនជារឿងងាយស្រួលឡើងដែលថាប្រើទូរស័ព្ទមួយភ្លែតអស់ថ្មនោះ​ បើ​ទូរស័ព្ទ​របស់​យើង​ស៊េរី​ចាស់​ទៀត​ប្រាកដ​ជា​ជួប​នឹង​បញ្ហា​ច្រើន​ណាស់​ ហើយ​ក៏​ពិបាក​រក​វិធី​ដោះ​ស្រាយ​ផង​ដែរ​ព្រោះ​ថ្ម​របស់​វា​ចាស់​ណាស់​ទៅ​ហើយ​ តែ​សម្រាប់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​ស៊េរី​ថ្មីៗ​វិញ​ប្រាកដ​ជា​មាន​ដំណោះ​ស្រាយ​ច្រើន​ ព្រោះថ្ម​វា​នៅ​ខ្លាំង​ ហើយ​ថែម​ទាំង​មាន​កម្មវិធី​ជំនួយ​ថ្ម​ចេញ​ពី​ក្រុមហ៊ុន​ថែម​ទៀត​ដូច​ជា Galaxy S5 និងHTC One M8 អញ្ចឹង​ដែរ។
តែកុំបារម្មណ៍អីប្រិយមិត្ត! សម្រាប់អ្នកមានបញ្ហាថ្មជាមួយស្មាតហ្វូនទាំងអស់​អាច​សាក​ល្បង​ប្រើប្រាស់​កម្មវិធី​ទាំង​ 5​ របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ជា​ច្រើន​ប្រទេស​ទូទាំង​សកល​លោក​ ហើយ​ ខេមបូរីផត​ សូម​ណែ​នាំ​កម្មវិធី​ជួយ​សន្សំ​សំចៃ​ថ្ម​ទាំង​ 5 ​នោះ​អោយ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ វា​មិន​មែន​ត្រឹម​តែ​ជួយ​អោយ​ថ្ម​ទូរស័ព្ទ​យើង​ប្រើប្រាស់​បាន​យូរ​នោះ​ទេ​ វា​ថែម​ទាំង​ជួយ​អោយ​ទូរស័ព្ទ​ដំណើរ​ការ​បាន​លឿន​មួយ​ភាគ​ផង​ដែរ។​ ដូច្នេះ​កុំ​អោយ​ខាត​ពេល​យូរ​ ប្រិយ​មិត្ត​អាច​ស្វែង​យល់​អំពី​កម្មវិធី​ទាំង​ 5 ​នោះ​ដូច​ខាង​ក្រោម៖
កម្មវិធីទី 1 គឺ Juice Defender

Juice Defender មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​មុខ​ងារ​ផ្សេងៗ​របស់​ទូរស័ព្ទ​ដែល​យើង​មិន​បាន​ប្រើប្រាស់​ ដូច​ជា​ Wifi,​ Bluetooth,​ GPS​ ជា​ដើម​ ដោយ​វា​នឹង​ធ្វើ​ការ​បិទ​មុខ​ងារ​ទាំង​នោះ​អោយ​យើង​ដោយ​ខ្លួន​ឯង​ ដើម្បី​សន្សំ​សំចៃ​ថ្ម។​ វា​ក៏​អាច​អោយ​អ្នក​ធ្វើ​ការ​កំនត់​ល្បឿន​ប្រើប្រាស់​របស់​ CPU​ និង​ GPU​ ថែម​ទៀត​ផង​ ដោយ​មិន​អោយ​ CPU/GPU​ ស៊ី​ថ្ម​ពេក​នៅ​ពេល​វា​រត់​នៅ​ក្នុង​ល្បឿន​ខ្លាំង​ ធ្វើ​អោយ​អ្នក​អាច​រក្សា​ថ្ម​បាន​ច្រើន​ រួម​នឹង​ការ​កាត់​បន្ថយ​កម្មវិធី​ Background​ Apps​ មិន​បាន​ការ​ចោល​ធ្វើ​អោយទូរស័ព្ទ​ដៃ​អ្នក​អាច​ដំណើរ​ការ​បាន​រលូន​ជាង​មុន។
Juice Defender មានច្រើនប្រភេទទាំង Free និងលក់ក្នុងតម្លៃ​ 1.99$​ និង​ 4.99$​ ទៅ​តាម​សមត្ថភាព​របស់​ជំនាន់​នីមួយៗ។​ បើ​អ្នក​ចង់​សាក​ល្បង​វា​ជា​លើក​ដំបូង​ សូម​ចូល​ទៅ​កាន់​ PlayStore​ ដើម្បី Download យក​មក​ប្រើប្រាស់​ដោយ​មិន​គិត​ប្រាក់​អ្វី​ទាំង​អស់។
កម្មវិធីទី 2 គឺ Battery Defender

Battery Defender​ គឺ​ជា​កម្មវិធី​ Free​ មិន​គិត​ប្រាក់​អ្វី​ទាំង​អស់​ ហើយ​វា​ក៏​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ផង​ដែរ​ ដោយ​គ្រាន់​តែ​ចុច​ Defender​ On/Off​ ពេល​នោះ​កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ជួយ​សន្សំ​សំចៃ​ថ្ម​ទូរស័ព្ទ​អ្នក​ភ្លាមៗ​តែ​ម្ដង​ ដូច្នេះ​បើ​អ្នក​មិន​សូវ​ជា​ចេះ​ភាសា​អង់គ្លេស​ក៏​អាច​ប្រើ​បាន​ដូច​គេ​ឯង​ផង​ដែរ​។​ ជាង​នេះ​ទៅ​ទៀត​វា​ក៏​មាន​ iCON​ បង្ហាញ​ប្រាប់​ចំនួន​ភាគ​រយ​របស់​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ផង​ដែរ​ ងាយ​ស្រួល​អោយ​អ្នក​ដឹង​ថា​តើ​ថ្ម​អ្នក​សល់​ប៉ុន្មាន​ ហើយ​ក៏​មាន​ប៊ូតុង​ Wifi, ​Data,​ GPS,​ Bluetooth,​ កំនត់​រយៈ​ពេល​ពន្លឺ​អេក្រង់​ និង​កម្លាំង​ពន្លឺ​ជា​ដើម​ ដោយ​អ្នកមិនចាំ​បាច់​ចូល​ទៅ​កាន់​ Setting​ 2​ ទៅ​ 3​ តង់​នោះ​ទេ។
ចុចDownload ដើម្បីទាញយកកម្មវិធីនេះពី Play Store មិនគិតប្រាក់។
កម្មវិធីទី 3 គឺ Battery Saver & Power Widget

នេះក៏ជាកម្មវិធីមិន​គិត​ប្រាក់​ផង​ដែរ​ វា​ត្រូវ​បាន​រចនា​ឡើង​មក​ប្លែក​ មាន​មុខ​ងារ​ច្រើន​ពិសេស​វា​នឹង​ស្វែង​រក​កម្មវិធី​ណា​នៅ​ក្នុង​ទូរស័ព្ទ​អ្នក ​ដែល​ធ្វើ​អោយ​ស៊ី​ថ្ម​ខ្លាំង​ជាង​គេ​ ដោយ​វា​នឹង​បិទ​ ឬ​ផ្អាក​កម្មវិធី​នោះ​ចោល​មិន​អោយ​ដំណើរ​ការ​ជូន​ដល់​អ្នក​ បើទោះ​បី​ជា​អ្នក​មិន​ដឹង​ខ្លួន​ក៏​ដោយ។​ កម្មវិធី​នេះ​ក៏​មាន​ជម្រើស​អោយ​អ្នក​ធ្វើ​ការ​កំនត់​ Setting ​ជា​ច្រើន​សំបូរ​បែប​តាម​ចំនង់​ចំនូល​ចិត្ត​ទាក់​ទង​នឹង​អ្វី​ដែល​សំដៅ​ទៅ​លើ​កម្លាំង​ថ្ម​តែ​ម្ដង។​ ដើម្បី​អោយ​កាន់​តែ​ស៊ី​ជម្រៅ​កម្មវិធី​នេះ​ក៏​មាន​ដាក់​លក់​ក្នុង​តម្លៃ​ 4.99$ ​ផង​ដែរ​ តែ​បើ​អ្នក​ចង់​សាក​ល្បង​ Free ​Free​ ក៏​បាន​គ្មាន​បញ្ហា​ឡើយ​ ដោយ​ចូល​ទៅ​ Download​ តាម​ចិត្ត។
ចុចDownload ដើម្បីទាញយកកម្មវិធីនេះពី Play Store មិនគិតប្រាក់។
កម្មវិធីទី 4 គឺ Auto Manager

Auto Manager​ គឺ​ខុស​ពី​កម្មវិធី​ទាំង​ 3 ​ខាង​លើ​ដោយ​អ្នក​ប្រើប្រាស់​អាច​បិទ​កម្មវិធី​ណា ​ដែល​អ្នក​មិន​ចង់​អោយ​វា​ដំណើរ​ការ​នៅ​ពេល​ដែល​ទូរស័ព្ទ​ Restart​ ឬ​បើក​ប្រើប្រាស់​ជា​លើក​ដំបូង។​ វា​ចែក​ចេញ​ជា​ 2 Modes​ គឺ​ Basic​ និង​ Advance ​ដូច​នេះបើ​អ្នក​មិន​ស្គាល់​វា​ពី​មុន​មក​ គួរ​តែ​សាក​ល្បង​ប្រើប្រាស់​ Basic​ ទៅ​ល្អ​ជាង​ តែ​បើ​អ្នក​ធ្លាប់​ប្រើប្រាស់​កម្មវិធី​ផ្សេងៗ​ជា​ច្រើន​ អ្នក​អាច​សាក​ល្បង​ជា​មួយ​នឹង​ Advance​ Mode​ ដោយ​វា​មាន​ Options​ជា​ច្រើន​សម្រាប់​ផ្លាស់​ប្ដូរ​ទៅ​តាម​តម្រូវ​ការ​របស់​អ្នក​ តែ​វា​ក៏​ជួយ​សន្សំ​សំចៃ​ថ្ម​បាន​មួយ​ភាគ​ធំ​ផង​ដែរ។
ចុចDownload ដើម្បីទាញយកកម្មវិធីនេះពី Play Store មិនគិតប្រាក់។
កម្មវិធីទី 5 គឺ Tasker

ក្នុងចំនោមកម្មវិធីទាំងអស់​ Tasker​ គឺ​ជា​កម្មវិធី​ពិសេស​មួយ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ ដោយ​យើង​អាច​ធ្វើ​ការ​កំនត់​ពេល​វេលា​ប្រើប្រាស់​ ឬ​ពេលវេលា​ដែល​អ្នក​ទុក​ទូរស័ព្ទ​ចោល​នា​ពេល​គេង​ជា​ដើម​ គឺ​អ្នក​ជា​អ្នក​កំនត់​ពេល​វេលា​ថា ​តើ​ពេល​ណា​ទើប​អោយ​ទូរស័ព្ទ​អ្នក​ប្រើប្រាស់​ Wifi,​ Blueooth​ ឬ​ Internet​ បាន​ជា​ដើម ​ចំនែក​ឯ​ពេល​វេលា​អ្នក​គេង​ ឬ​សាក​ថ្ម​គឺ​ត្រូវ​អោយ​កម្មវិធី​បិទ​មុខងារ​មិន​បាន​ការ​ចោល​អោយ​អស់​ដែល​នឹង​ជួយ​អោយ​ថ្ម​របស់​អ្នក​ប្រើប្រាស់​បាន​យូរ​ ហើយ​និង​ធ្វើ​អោយ​ទូរស័ព្ទ​ដំណើរ​ការ​បាន​រលូន​ តែ​វា​មិនមែន​ Free ​ឡើយ ​Tasker​ មាន​ដាក់​លក់​អោយ Download ក្នុង​ Play​ Store​ តម្លៃ​ 4.15$។
សរុបសេចក្ដីមក កម្មវិធីទាំង 5 ខាងលើនេះមានសមត្ថភាពប្រហាក់ប្រហែល​គ្នា​ត្រង់​ថា​វា​អាច​ជួយ​ថែ​រក្សា​កម្លាំង​ថ្ម​របស់​ស្មាត​ហ្វូន​យើង​អោយ​ប្រើប្រាស់​បាន​យូរ​ជាង​មុន​ ក៏​ដូច​ជា​ជួយ​អោយ​ទូរស័ព្ទ​ដំណើរ​ការ​បាន​រលូន​ ដោយ​កំចាត់​ចោល​កម្មវិធី​មិន​បាន​ការ​នានា។​ តែ​អ្នក​ត្រូវ​ពិចារណា​ផង​ដែរ​ ព្រោះ​ខ្លះ​ជា​កម្មវិធី​ Free ​មិន​គិត​ប្រាក់​ ហើយ​ខ្លះក៏​មាន​លក់​ផង​ដែរ​ អញ្ចឹង​ហើយ​បើ​អ្នក​គិត​ថា​កម្មវិធី​ទាំង​ 5​ ខាង​លើ​នេះ​មិន​គ្រប់​គ្រាន់​សម្រាប់​ទូរស័ព្ទ​អ្នក​ ប្រិយ​មិត្ត​អាច​ចូល​ទៅ​កាន់​ PlayStore ដើម្បី​ស្វែង​រក​កម្មវិធី​ជា​ច្រើន​ និង​សំបូរ​បែប​ទៀត។




_________________________________________
របៀបដំឡើង Font Khmer Unicod ទូរស័ព្ទ

Step 1



Android 4.2.2 for the Galaxy Grand DUOS leaked + install font Khmer



Download the firmware here
Flashing Instructions
- MAKE SURE TO BACK-UP EVERYTHING BEFORE YOU PROCEED!!!

- Unzip the file
- Open Odin 3.07 (already included in the firmware package)
- Restart phone in download mode
(Press and hold Home + Power + Volume down buttons)
- Connect phone and wait until you get a blue sign in Odin
- Add CODE_I9082XXUBMF2_871997_REV05_user_mid_noship.tar.md5 to CODE
- Add CSC_OXA_I9082OXABMF2_871997_REV05_user_mid_noship.tar.md5 to CSC
- Add MODEM_I9082XXUBMF2_REV05.tar.md5 to MODEM
- Add baffin.pit to PIT
- Make sure re-partition is ticked
- Start flash, sit back and wait a few minutes.
- If you encounter any issues with the firmware (Any FC, Bootloop etc)
- Boot into recovery mode (Home+ Power + Volume Up)
- Choose to wipe/factory reset.
Source : Web

 how to put font Khmer Unicode to any Android phones 

1- you need to install File Manager
  
2- you go setting of file Manager
  
3- you need to check box  on Root Explorer and  Mount System Folder

http://www8.pcmag.com/media/images/286205-file-manager-settings.jpg 

 4- you back to File Manager and copy Font Khmer Unicode that you have  in to your SDcard in to /system /font  them past it  



here is for SamSung Font Khmer Unicode 
 Font Khmer Unicode
 Font Khmer Unicode
For SonyEricsson Xperia and JellyBean Font Khmer Unicode

All full font khmer  unicode for any androids phones


NOTE: This Font Khmer Unicode not support all phone !! 


Warning : it may lost use your system !!!

__________________________________________________

Step 2:

Please see videos bellow:

Video 1



Video 2




__________________________________________



របៀបបញ្ជូន (Transfer ) Dataនៅក្នុងSmart Phone

       តើអ្នកធ្លាប់មានបញ្ហាលើការបញ្ជូនទិន្ន័យរវាង Smart​ Phone និងSmart Phone ដែរឺទេ?
អ្នកនឹងលេងមានមានបញ្ហាទៀតហើយសូមជួបជាមួយនឹងសុភាពបុរសពត៌មានវិទ្យាម្នាក់
នេះទៅមើលថាតើគាត់ថ្វីមាត់ និង ទេពកោសល្យប៉ុណ្ណាអាចអោយអ្នកយល់បាន!



ចុចដើម្បីមើល Videos

________________________________________________________

រីករាយជាមួយនឹងការបញ្ជូលកម្មវីធី, Games,បទចម្រៀងCall Tune ដ៏មានអនុភាពគឺ Mobogenie_Setup_2-1-16_37 ដោយគ្រាន់តែ Connectទូរស័ព្ទ



ទាញយក / Download 

____________________________________________

របៀបតំឡើង WINDOW XP នៅលើ ANDROID ងាយៗ


ថ្មីៗនេះ Android កំពុងតែមានសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងលឿនបំផុត ។ ក្រុមហ៊ុន Android ក៏បានសម្លឹងមើលឃើញប្រទេសកម្ពុជាមានអ្នកប្រើប្រាស់ប្រព័ន្ធ Android ច្រើន ទើបធ្វើឲ្យ Developer
របស់ក្រុមហ៊ុន Android សម្រេចចិត្តបន្ថែមភាសាខ្មែរនៅក្នុង Android ផងដែរ។ នៅក្នុងប្រព័ន្ធ Android 4.3/4.4 មានភាសាខ្មែរស្រាប់។

បើសិនជាទូរស័ព្ទលោកអ្នកមិនទាន់បានតំឡើងទៅកាន់ 4.3/4.4 ទេ សុំចុចទីនេះដើម្បីUpdate ។ ដូចនេះក្រុមអ្នកប្រើប្រាស់ Android កម្ពុជានឹងបង្ហាញពីរបៀប Boot Window XP Pack 3 នៅក្នុងទូរស័ព្ទ Android គ្រប់ Model ដែរមាន Ram ចាប់ពី 512MB ឡើងទៅ
តម្រូវការនៃការតំឡើង Window Xp

- Run Android
- Ram 512MB ឡើងទៅ
- អាចដំណើរការជាមួយ Samsung/sony/LG/HTC/......
+របៀបតំឡើង
«តំឡើង Bochs2_5_1.apk  នៅក្នុង Android Smart Phone របស់អ្នក ហើយកុំទាន់អាលបើក»
Extract SDL.zip រួចចម្លង Folder SDL ទៅកាន់ SD Card របស់អ្នក
ធ្វើការបើកកម្មវិធី Bochs វាហ្នឹង Run Auto ទៅកាន់ Window XP ។

ខ្ញុំ Admin (Xperia Z) នឹងខំប្រឹងស្វែងរកនូវអ្វីដែលថ្មីៗសម្រាប់អ្នកទាំងអស់គ្នា។

_____________________________________

HOW TO INSTALL

November 7, 2013 at 3:19pm













NOTE: this is for iPhone and iPad only running version iOS version 7.0.0 or later.

Installation:
  1. Visit the webpage in (mobile) Safari: http://bit.ly/khfontpack 
  2. Follow the on-screen guide and install the font profile.
Hope you enjoy! If you have any feedback or other comments, don't hesitate to post a message on this page's wall.

------------------------------------
How to uninstall:
  1. Go to Settings -> General -> Profiles, select KhFontPack and tap Remove.
________________________________________

បញ្ចូលអក្សរខ្មែរក្នុង Android








ប្រសិនបើលោកអ្នក​ ប្រើប្រាស់ ទូរស័ព្ទ​ដែល​បំពាក់ដោយ ប្រព័ន្ធ ប្រតិបត្តិការ Android ចាប់ពី កំនែ 4.1.2 ឡើងទៅ លោកអ្នកមិន ចាំបាច់ត្រូវ​ការ​ចំណាយប្រាក់ ដើម្បីទៅរក​ជាង​ តំឡើងពុម្ភអក្សរខ្មែរ ទៀតទេ គឺធ្វើដោយខ្លួនឯង​តែម្តង។
សូមអរគុណដល់ khmertype.com ដែលបាន​ចែករំលែក​វីដេអូ ដ៏ល្អនេះ…
សូមចុចទីនេះ ដើម្បី Download អក្សរខ្មែរ និង កម្មវិធី MultiLing Keyboard ដោយឥតគិតថ្លៃដើម្បីតំឡើងបាន សូមលោកអ្នក​អនុវត្តន៌តាម ជំហានបន្តបន្ទាប់ដូចខាងក្រោម៖
១. ត្រួតពិ​និត្យមើល កំនែ (Version) របស់ Android ដែលលោក អ្នកកំពុងប្រើ តើវាពិតជា 4.1.2 ដែររឺទេ ដោយចូលទៅកាន់ Setting » About Device រឺ About Phone » បន្ទាប់មកសូម ស្វែង រកពាក្យ Version រឺ Android Version រឺ Firmware Update
២. ប្រសិនបើ វាត្រឹមត្រូវជា 4.1.2 មែន សូមចូលទៅកាន់ Playstore ហើយ ស្វែងរកកម្មវិធី​មួយឈ្មោះថា MultiLing Keyboard ហើយធ្វើការ​Download និងបញ្ចូល។ សូមចុចទីនេះ ដើម្បី Download អក្សរខ្មែរ និង កម្មវិធី MultiLing Keyboard ដោយឥតគិតថ្លៃ ក្រោយពេល បញ្ចូលបានបញ្ចប់ សូមចុច បិទកម្មវិធី Playstore
៣. បន្ទាប់មក សូមលោកអ្នក បញ្ចូល អក្សរខ្មែរ សូមចុចទីនេះដើម្បី Download ដោយ ឥតគិតថ្លៃ៤. ក្រោយពេល បញ្ចូលអក្សរខ្មែរហើយ សូមចូលទៅកំណត់ភាសា ដោយចូលទៅកាន់ Setting » Display » Font Style » ជ្រើសរើសយក​ Khmer
 ៥. បន្ទាប់មក សូមចូលទៅកំណត់ ក្តារចុច (Keyboard) ដោយចូល ទៅកាន់ Setting » Languate and input » Default សូមជ្រើសរើស​យក Multiling Keyboard
 រូបភាពនេះ បង្ហាញនៅក្នុង Facebook
បន្ទាប់មក សូមលោកអ្នកសាកល្បង ប្រើប្រាស់ ដោយចូលទៅកាន់ Search ហើយ ជ្រើសរើសយក «ភាសាខ្មែឬ» នៅលើក្តារចុច
ពេល នោះ លោកអ្នកនឹងបានឃើញ អក្សរខ្មែរ គ្រប់លក្ខណៈ មាននៅ លើទូរស័ព្ទដៃរបស់លោក ដោយមិនចាំបាច់ចំណាយ​ប្រាក់​ឡើយ សូមរីករាយទាំងអស់គ្នា…
សូមបញ្ជាក់ ដំណាក់កាលខាងលើនេះ គឺប្រើសម្រាប់តែ ទូរស័ព្ទ Samsung តែប៉ុណ្ណោះ បើលោកអ្នក​ប្រើប្រាស់ ម៉ាកផ្សេង ហើយ Android 4.1.2 ដូចគ្នា អាចនឹងខុសគ្នាបន្តិចបន្តួច តែដំនើរ ការគឺដូចគ្នា..។


__________________________________________





3 comments:

  1. now i would like to introduce you about
    Genie provides a platform and service, which enables consumers to explore and discover the market around them. Genie also enables businesses to navigate the market place with ease, providing direct comprehensive information and connection.
    Available on the App Store :https://itunes.apple.com/us/app/genie-cambodia/id949336031?mt=8

    http://imageshack.com/a/img661/3703/yH0CAA.jpg

    Facebook: Genie Cambodia
    Website: http://genie.force.com

    ReplyDelete
  2. now i would like to introduce you about Genie Cambida
    Genie does not place any damaging or irrelative information to ensure both user and business friendliness. Genie showcases a variety of market Products and Services, ensuring you get exactly what you want.

    Be in touch, with the city you are in.

    Available on the App Store

    http://imageshack.com/a/img661/522/77g8wD.jpg

    Facebook: Genie Cambodia
    Website: http://genie.force.com

    ReplyDelete